30/06/2026
សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ និងការផ្លាស់ទីលំនៅ
១-អំពីសៀវភៅស្នាក់នៅ
សៀវភៅស្នាក់នៅ ជាសៀវភៅសម្រាប់ស្រង់ព័ត៌មាន អំពីចំនួនមនុស្សដែលស្នាក់នៅក្នុងគេហដ្ឋាននីមួយៗ មិនសម្រាប់បញ្ជាក់អំពីញាតិភាព ឬសញ្ជាតិខ្មែរ នៃមនុស្សដែលមានឈ្មោះចុះក្នុងបញ្ជីសៀវភៅនេះឡើយ។
សាមីខ្លួនត្រូវយកលិខិតស្នាមមួយចំនួនទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាល ដូចខាងក្រោម៖
-សេចក្តីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើត
-អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ
-សំបុត្រអាពាហ៍ពិពាហ៍ (ប្រសិនបើមាន)
-លិខិតអនុញ្ញាតផ្លាស់ទីលំនៅពីនគរបាលប៉ុស្តិ៍រដ្ឋបាលទីកន្លែងចាស់ដែលសាមីខ្លួនធ្លាប់រស់នៅ (ប្រសិនបើមានការផ្លាស់ប្តូរទីកន្លែងស្នាក់នៅ)។
២-អំពីសៀវភៅគ្រួសារ
សៀវភៅគ្រួសារ ជាសៀវភៅប្រើប្រាស់សម្រាប់បញ្ជាក់ ពីសមាជិកគ្រួសារ ដែលមានសញ្ជាតិខ្មែរ និងពីចំណងញាតិភាពនៃគ្រួសារនីមួយៗ រួមមាន សហព័ទ្ធ និងកូនបង្កើត ឬកូនសុំ។
សាមីខ្លួនត្រូវយកលិខិតស្នាមមួយចំនួនទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាល ដូចខាងក្រោម៖
-សៀវភៅស្នាក់នៅ
-សេចក្តីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើត
-អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ
-សំបុត្រអាពាហ៍ពិពាហ៍
-រូបថត មេគ្រួសារ ទំហំ ៤X៦ ចំនួន០៥សន្លឹក។
៣-អំពីការផ្លាស់ប្តូរទីលំនៅ (ទីកន្លែងទំនាក់ទំនង និងឯកសារដែលត្រូវមាន)
ក-ការផ្លាស់ទីលំនៅចេញ
ប្រជាពលរដ្ឋដែលជាមេគ្រួសារ ឬសាមីខ្លួនត្រូវអញ្ជើញទៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ដែលកំពុងរស់នៅអចិន្ត្រៃយ៍ ដោយភ្ជាប់ជាមួយឯកសារ៖
-សៀវភៅស្នាក់នៅ
-សៀវភៅគ្រួសារ
ខ-ការផ្លាស់ចូល (ទីកន្លែងដែលទៅតាំងទីលំនៅថ្មី)
ប្រជាពលរដ្ឋដែលជាមេគ្រួសារ ឬសាមីខ្លួន ត្រូវយកឯកសារដែលទទួលបានពី ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ចាស់ដែលអនុញ្ញាតឱ្យផ្លាស់ចេញ ទៅបង្ហាញប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ដែលខ្លួនមានបំណងទៅតាំងទីលំនៅថ្មី ដើម្បីចុះឈ្មោះ និងទទួលបានសៀវភៅស្នាក់នៅ ដោយភ្ជាប់ឯកសារបន្ថែម៖
-សៀវភៅស្នាក់នៅ ឬសេចក្តីចម្លងសៀវភៅស្នាក់នៅ
-សេចក្តីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើត
-អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ
👉សម្រាប់ព័ត៌មានបន្ថែម សូមDownload កម្មវិធី GDI eServices តាមរយៈApp Store និង Google Play ឬ ទាក់ទងតាមលេខទូរស័ព្ទ ១២៧១ / ០១៧ ៨៩៨ ៩១៥ រៀងរាល់ថ្ងៃច័ន្ទ ដល់សុក្រ ក្នុងម៉ោងធ្វើការ ដោយឥតគិតថ្លៃសេវាទូរសព្ទគ្រប់ប្រព័ន្ធ។ មន្ត្រីជំនាញរង់ចាំទទួល ផ្តល់ព័ត៌មាន និងដោះស្រាយជូន។
សូមអរគុណ