KPT Plus

KPT Plus សិល្បៈ កម្សាន្ត សុខភាព និងព័ត៌មានប្លែកៗ មាននៅទីនេះ...!

ភ័យឡើងយំ! ហ្វេននាំគ្នាអាណិតកូនជប៉ុន Anna សមាជិកក្រុម Meovv រាំសុខៗវិះលេចដើមទ្រូងកណ្តាលឆាក 😢🎥: https://t.me/kptplus/6195ហ...
27/08/2026

ភ័យឡើងយំ! ហ្វេននាំគ្នាអាណិតកូនជប៉ុន Anna សមាជិកក្រុម Meovv រាំសុខៗវិះលេចដើមទ្រូងកណ្តាលឆាក 😢

🎥: https://t.me/kptplus/6195

ហេតុតែជាតារាស្រី រឿងគួរឱ្យភ័យខ្លាចបំផុតគឺមានបញ្ហាបច្ចេកទេសសម្លៀកបំពាក់ នៅពេលសម្តែងលើឆាកតន្រ្តី ដោយសារកែវភ្នែករាប់លានចាំមើលចាំចាប់កំហុស។ ជាក់ស្តែងវីដេអូដែលច្រៀងចប់ភ្លាម នាងក៏រត់ទៅក្រោយឆាក មកវិញយំនោះ គឺបង្ករជាចម្ងល់ខ្លាំងថា មានរឿងអ្វី តែពេលនេះបានដឹងចម្លើយហើយ ដោយសារភ័យព្រួយរឿងនេះឯង។

វីដេអូនេះ គឺផ្ទុះខ្លាំងមែនទែន ដែលបង្ហាញឱ្យឃើញពីពេលនាងកំពុងរាំលើកដៃស្រាប់តែដើមទ្រូងធ្លាក់ចុះមកឡើងនាងស្ទុះយកដៃខ្ទប់ភ្លាមៗ។ នោះគឺស្ថិតក្នុងការសម្តែងជាមួយក្រុមអំឡុងកម្មវិធីប្រគល់ពាន់រង្វាន់ TIMA នៅកោះតៃវ៉ាន់។ ជាតារាថ្មីផង មិនគួរណាជួបរឿងបែបនេះសោះ!
---------------
By: Admin Jelly
©KPT Plus

27/08/2026

ប្តីល្អ! តួ សុងជូ ក្នុងរឿង ឯណាទៅឋានសួគ៌ សុខចិត្តជិះយន្តហោះទៅមកៗពីអាមេរិកមកកូរ៉េធ្វើការចិញ្ចឹមប្រពន្ធកូន🥰

តើបុរសនិងស្ត្រីមានប្រជ្រុយរងទឹកភ្នែក មានជោគជតា​ខុសគ្នាបែបណា?🧐បើតាមការស្រាវជ្រាវស្វែងរកក្នុងតម្រាមើលប្រជ្រុយរបស់បុរាណមួយ ...
27/08/2026

តើបុរសនិងស្ត្រីមានប្រជ្រុយរងទឹកភ្នែក មានជោគជតា​ខុសគ្នាបែបណា?🧐

បើតាមការស្រាវជ្រាវស្វែងរកក្នុងតម្រាមើលប្រជ្រុយរបស់បុរាណមួយ បានចែងច្បាស់ក្នុងអត្ថន័យ​ប្រជ្រុយខាងលើនេះ​ ដែលបានកើតឡើងទៅលើបុរសឬស្រ្តីបានទស្សន៍ទាយថា ចំពោះបុរសដែលមានប្រជ្រុយរងទឹកភ្នែកក្នុងតម្រាបានទស្សន៍ទាយថា ជាគ្រឿងបញ្ជាក់ឱ្យដឹងថា បុរសនោះជាអ្នកចូលចិត្តស្ងប់ ចូលចិត្តការពិតយុត្តិធម៌។ ជាមនុស្សស្ទាក់ស្ទើរ ជាមនុស្សមិនសូវជឿលើមនុស្សងាយៗមានសតិបញ្ញា និងការគិតជាកណ្តាលមិន​សូវជឿលើគំនិត ដែលខ្លួនឯងគិតច្រើនពឹងផ្នែកលើការគិតរបស់អ្នកដទៃ តែបើមានអ្នកធំណាម្នាក់​ជួយ​ឧបត្ថមរាប់អាន​ជោគជតា​ជីវិតបុរសនោះនឹង​ចំរើនរុងរឿង។

ចំណែកគូរគ្រង​វិញ ពិតប្រាកដបុរសដែលមានប្រជ្រុយខាងលើនេះ គឺជាមនុស្សជាកណ្តាលដូចគ្នាឬជាមនុស្សនាំយកជោគលាភទ្រព្យសម្បត្តិប្រាក់មាសមកឱ្យខ្លួន។

ក្នុងក្បូនតម្រាដដែលក៏បានទស្សន៍ទាយចំពោះស្ត្រីដែរថា ស្ត្រីឯណាដែលមានប្រជ្រុយរងទឹកភ្នែកទំនាយ​ទាយ​បញ្ជាក់ឱ្យដឹងអំំពីស្ត្រីនោះ មានចិត្តស្ងប់ស្ងាត់ និងមានភាពរាក់ទាក់ភក្តី តែជាមនុស្សឆាប់ជឿចិត្តគេងាយៗ ដោយសាតែសតិបញ្ញាការគិតតិចតូចនិងភាពវាងវ័យពុំសូវទាន់គេ។

មនុស្សស្ត្រីដែលមានប្រជ្រុយរងទឹកភ្នែកទំនាយក្នុងតម្រាទាយបន្ត​ថា ជាមនុស្សមានបុណ្យវាសនាតិចតូចបើសិនប្រកបមុខ​របរ​រកសុី​ក៏មិនសូវទាន់មិត្តភក្តិដែរ។ ចំណែកការគ្រប់គ្រងជីវិត ក៏មិនសូវមានការទៀងទាត់ផងដែរ ជីវិតមិនសូវមានសេចក្តីសុខ ជួបទុក្ខព្រួយមកតាមជាមួយជានិច្ច៕
---------------
©KPT Plus

អតីតពិធីការិនី Zhu Qiyu ប្រាប់ត្រង់ៗពីការកែសម្ផស្ស ដែលធ្វើរួចស្ដាយលុយ និងឈឺខ្លួនឥតអំពើ 🥹តារាស្រីស្រស់សោភា និងជាអតីតពិធីក...
27/08/2026

អតីតពិធីការិនី Zhu Qiyu ប្រាប់ត្រង់ៗពីការកែសម្ផស្ស ដែលធ្វើរួចស្ដាយលុយ និងឈឺខ្លួនឥតអំពើ 🥹

តារាស្រីស្រស់សោភា និងជាអតីតពិធីការិនីព័ត៌មានល្បីឈ្មោះ Zhu Qiyu ដែលជាអ្នកចូលចិត្តថែរក្សាសម្រស់តាមរយៈវេជ្ជសាស្ត្រកែសម្ផស្សជាប្រចាំ បានធ្វើឱ្យកក្រើកបណ្ដាញសង្គម បន្ទាប់ពីនាងហ៊ានចេញមុខទម្លាយការពិតទាំងមិនខ្លាចអន់ចិត្តដល់បណ្ដាគ្លីនិកនានា អំពីសេវាកែសម្ផស្សចំនួន ២ មុខ ដែលនាងធ្វើរួចមានអារម្មណ៍ស្ដាយក្រោយ និងខាតលុយឥតអំពើ។

សេវាទីមួយ គឺការចាក់កែទម្រង់ត្រចៀកតាមបែបពេញនិយមនៅកូរ៉េ ដែលចំណាយអស់ ៣ ទៅ ៤ ម៉ឺនដុល្លារតៃវ៉ាន់ ដោយគេអះអាងថានឹងជួយឱ្យមុខមើលទៅតូច ប៉ុន្តែជាក់ស្ដែងពេលថតរូបជុំគ្នាបែរជាធ្វើឱ្យក្បាលរបស់នាងមើលទៅធំជាងមុន ពេលគេងសង្កត់លើត្រចៀកមានការឈឺចាប់ខ្លាំង ហើយលទ្ធផលរក្សាបានត្រឹមតែប្រហែលមួយខែប៉ុណ្ណោះ រហូតធ្វើឱ្យនាងលាន់មាត់ថាសុខចិត្តទិញស្ទីគ័របិទត្រចៀកតម្លៃ ២០ ដុល្លារតៃវ៉ាន់មកបិទខ្លួនឯងវិញល្អជាង។

ដោយឡែក សេវាទីពីរ គឺការបូមសម្អាត និងផ្តល់សំណើមផ្ទៃមុខ ដែលគ្លីនិកនានាផ្សព្វផ្សាយឡើងកប់ពពកលើការជម្រុះកោសិកា និងបញ្ចូលវីតាមីន ប៉ុន្តែ Zhu Qiyu បានបញ្ជាក់ថា ដំណើរការទាំងអស់នេះសូម្បីតែគ្លីនិកសើស្បែក ឬហាងស្ប៉ាថែស្បែកមុខទូទៅក៏អាចធ្វើបានដូចគ្នា ដូច្នេះបើគ្មានប្រូម៉ូសិនតម្លៃធូរថ្លៃទេនោះ ការចំណាយលុយលើសេវានេះគឺមិនចំណេញទាល់តែសោះ ហើយគ្រាន់តែធ្វើការថែទាំស្បែកតាមវិធីធម្មតាក៏គ្រប់គ្រាន់ដែរ។ ការចេញមុខទម្លាយបទពិសោធន៍ផ្ទាល់ខ្លួនដោយឥតលាក់លៀមនេះ ទទួលបានការកោតសរសើរយ៉ាងខ្លាំងពីមហាជន ចំពោះភាពស្មោះត្រង់ក្នុងការជួយដាស់តឿននារីៗកុំឱ្យចាញ់ការឃោសនាខាតបង់លុយកាក់ដោយឥតប្រយោជន៍៕
-------------
By: Visal
©KPT Plus

រឿងធំហើយ! Selena Gomez និងម្ដាយ រងការប្ដឹងផ្ដល់រឿងកើបលុយពីវិនិយោគិន 😮កំពូលតារាចម្រៀងលំដាប់ពិភពលោក Selena Gomez ព្រមទាំងម...
27/08/2026

រឿងធំហើយ! Selena Gomez និងម្ដាយ រងការប្ដឹងផ្ដល់រឿងកើបលុយពីវិនិយោគិន 😮

កំពូលតារាចម្រៀងលំដាប់ពិភពលោក Selena Gomez ព្រមទាំងម្ដាយបង្កើតគឺលោកស្រី Mandy Teefey និងអតីតដៃគូអាជីវកម្ម Daniella Pierson កំពុងធ្លាក់ចូលទៅក្នុងព្យុះភ្លៀងផ្លូវច្បាប់ដ៏ក្ដៅគគុក បន្ទាប់ពីរងការចោទប្រកាន់យ៉ាងធ្ងន់ធ្ងរថា បានប្រើប្រាស់ប្រធានបទសុខភាពផ្លូវចិត្ត ធ្វើជាឧបករណ៍ទាក់ទាញលុយវិនិយោគរាប់លានដុល្លារចូលក្រុមហ៊ុន។

លោកមេធាវី Jeffrey Neiman តំណាងឱ្យក្រុមវិនិយោគិនដែលដាក់ពាក្យប្ដឹង បានទម្លាយប្រាប់សារព័ត៌មានយ៉ាងចាស់ដៃថា សុខភាពផ្លូវចិត្តមិនមែនជាយុទ្ធសាស្ត្រទីផ្សារ ហើយរឹតតែមិនគួរយកមកធ្វើជាឈ្នាន់សម្រាប់ផលប្រយោជន៍ហិរញ្ញវត្ថុផ្ទាល់ខ្លួនឡើយ ដោយលោកបានគូសបញ្ជាក់ថា ឈ្មោះ និងឥទ្ធិពលរបស់ Selena គឺជាចំណុចស្នូលតែមួយគត់ដែលក្រុមហ៊ុនយកទៅបញ្ចុះបញ្ចូលឱ្យគេទម្លាក់ទុន។

យោងតាមពាក្យបណ្ដឹង ក្រុមវិនិយោគិនបានអះអាងថា ពួកគេសម្រេចចិត្តបោះទុនគឺដោយសារក្រុមហ៊ុនបានណែនាំថា Selena Gomez នឹងកាន់តំណែងជាប្រធានផ្នែកទីផ្សារ និងរំពឹងថានាងនឹងប្រើប្រាស់គណនីបណ្ដាញសង្គមដែលមានអ្នកតាមដានរាប់រយលាននាក់ដើម្បីផ្សព្វផ្សាយ ប៉ុន្តែក្រោយពេលក្រុមហ៊ុនទទួលបានលុយរួចរាល់ នាងបែរជាដកខ្លួនថយឆ្ងាយទៅវិញ។

យ៉ាងណាមិញ ខាងភាគី Selena Gomez បានច្រានចោលការចោទប្រកាន់ទាំងអស់នេះ ដោយមេធាវីរបស់នាងបានអះអាងយ៉ាងដាច់អហង្ការថា រាល់ការលើកឡើងរបស់ក្រុមវិនិយោគិនគឺគ្មានមូលដ្ឋានទាល់តែសោះ ទាំងផ្នែកផ្លូវច្បាប់ និងការពិតជាក់ស្ដែង៕
-------------
By: Visal
©KPT Plus

ត្រូវពន្លឺព្រះអាទិត្យ​មួយ​ថ្ងៃត្រឹមតែ១០នាទី អាចជួយពង្រឹង​ប្រព័ន្ធភាពស៊ាំ🔆☀ក្នុង​រយៈ​ពេល​មួយ​ថ្ងៃ ការ​ចេញ​ឱ្យ​ត្រូវ​ពន្លឺ...
27/08/2026

ត្រូវពន្លឺព្រះអាទិត្យ​មួយ​ថ្ងៃត្រឹមតែ១០នាទី អាចជួយពង្រឹង​ប្រព័ន្ធភាពស៊ាំ🔆☀

ក្នុង​រយៈ​ពេល​មួយ​ថ្ងៃ ការ​ចេញ​ឱ្យ​ត្រូវ​ពន្លឺ​ព្រះ​អាទិត្យ​ ត្រឹម​រយៈ​ពេល​ពី​ ៥ ទៅ​១០​នាទី នឹង​ជួយ​ពង្រឹង​ប្រព័ន្ធ​ការពារ​រាង​កាយ ឬ​ប្រព័ន្ធ​ភាព​ស៊ាំ​បាន​​​យ៉ាង​ល្អ ហើយ​ក៏​​ជា​ចំណែក​មួយ​ជួយ​ការពារ​យើង​ពី​ ហានិភ័យ​​​ជំងឺ​ដែល​បង្ក​ដោយ​វីរុ​ស​ផ្សេង​ៗ។ ពន្លឺ​នៃ​ព្រះ​អាទិត្យ​បាន​ជួយ​ឱ្យ​​ស្បែក និង​រាង​កាយ​ផលិត​វីតាមីន​D បា​ន​គ្រប់​គ្រាន់​ជា​គុណ​ប្រយោជន៍​​មិន​គួរ​មើល​រំលង​។ កង្វះ​​កម្រិត​វីតាមីន​ D នៅ​ក្នុង​ខ្លួន​ នឹង​អាច​បង្ក​ជា​ឱកាស​​​ ដែល​អាច​ឱ្យ​មេរោគ​មក​យាយី​ប្រព័ន្ធ​ការពារ​រាង​កាយ​យើង​បាន​ដោយ​ងាយ។

ឆ្លៀត​​​ទៅ​ទទួល​បាន​ពន្លឺ​ព្រះ​អាទិត្យ​យ៉ាង​ហោច​ណាស់​​​៥​នាទី តាម​រយៈ​សកម្មភាព​ផ្សេង​ៗ ដូច​ជា​ការ​ទៅ​ហាត់​ប្រាណ ការ​ធ្វើ​ដំណើរ​ដើម្បី​ទទួល​បាន​ប្រយោជន៍​​​ពី​ការ​ជំរុញ​ភាព​សកម្ម​ នៃ​ប្រព័ន្ធ​ស៊ាំ​នៃ​រាង​កាយ​នោះ​។ ការ​ប្រើ​ថ្នាំ​លេប វីតាមីន​D គួរ​ប្រើ​សម្រាប់​តែ​ អ្នក​ដែល​គ្មាន​ពេល​វេលា​គ្រប់​គ្រាន់ ឬ​​មិន​អាច​​ចេញ​ទៅ​ខាង​ក្រៅ​ប៉ុណ្ណោះ៕ ​​​​
---------------
©KPT Plus

នឹកព្រះអង្គទេ? រូបថតក្រៅឆាកមិនធ្លាប់ឃើញ ត្រូវបានផុសអបអរសម្រាប់ខួប១ឆ្នាំនៃរឿង មេចុងភៅឆ្លងភព 😍ទោះបីកន្លងផុតទៅ ១ឆ្នាំទៅហើយក...
27/08/2026

នឹកព្រះអង្គទេ? រូបថតក្រៅឆាកមិនធ្លាប់ឃើញ ត្រូវបានផុសអបអរសម្រាប់ខួប១ឆ្នាំនៃរឿង មេចុងភៅឆ្លងភព 😍

ទោះបីកន្លងផុតទៅ ១ឆ្នាំទៅហើយក្តី តែការនឹករលឹករបស់តួឯកប្រុសនៅតែមានចំពោះអ្នកគាំទ្រជានិច្ច អាចនិយាយបានថា រឿងភាគមួយនេះជាតួមួយធ្វើឱ្យតារាសម្តែង Lee Chaemin មានគេស្គាល់ច្រើន ហើយជាតួអង្គដក់ជាប់ក្នុងចិត្តរបស់មនុស្សជាច្រើន។

ក្នុងឱកាសដ៏ពិសេសនេះ ឆេមីន បានចែករំលែកថា «ជារៀងរាល់ថ្ងៃ ខ្ញុំតែងសប្បាយចិត្តនិងដឹងគុណដែលរឿង Bon Appétit, Your Majesty មួយនេះ ទទួលបានការស្រលាញ់ច្រើនមហិមាពីអ្នកគាំទ្រជុំវិញពិភពលោក។ ខ្ញុំសង្ឃឹមថា តួស្តេច អុីហ៊ន មួយនេះ នឹងស្ថិតនៅក្នុងក្រអៅបេះដូងរបស់មនុស្សគ្រប់គ្នាជារៀងរហូត»។
---------------
By: Admin Jelly
©KPT Plus

ស្ទីលតុបតែងខ្លួនក្រៅឆាករបស់ William Chan ទាក់ទាញខ្លាំង ធ្វើឱ្យអ្នកគាំទ្រលាន់មាត់សរសើរ 😘ក្រៅពីភាពល្បីល្បាញលើវិស័យសិល្បៈ ន...
27/08/2026

ស្ទីលតុបតែងខ្លួនក្រៅឆាករបស់ William Chan ទាក់ទាញខ្លាំង ធ្វើឱ្យអ្នកគាំទ្រលាន់មាត់សរសើរ 😘

ក្រៅពីភាពល្បីល្បាញលើវិស័យសិល្បៈ និងភាពរួសរាយរាក់ទាក់ចំពោះអ្នកគាំទ្រ តារាសម្ដែងប្រុសកម្រិតជួរមុខ William Chan តែងតែទទួលបានការចាប់អារម្មណ៍ខ្លាំងចំពោះស្ទីលតុបតែងខ្លួន និងការរៀបចំសម្លៀកបំពាក់នៅខាងក្រៅឆាក ដែលមើលទៅទាន់សម័យ យុវវ័យ និងលេចធ្លោជានិច្ច។

រាល់ពេលបង្ហាញខ្លួននៅទីសាធារណៈ ជាពិសេសនៅព្រលានយន្តហោះ William Chan តែងតែជ្រើសរើសស្ទីលសម្លៀកបំពាក់បែបយុវវ័យស៊ីវិល័យ អមដោយគ្រឿងតុបតែងខ្លួនដូចជា មួក និងវ៉ែនតា ដែលបញ្ជាក់ពីភាពជា Fashion ផ្ទាល់ខ្លួន។ ស្ទីលដើរដ៏មានទំនុកចិត្ត និងការរៀបចំខ្លួនបែបសាមញ្ញតែថ្លៃថ្នូរនេះ តែងតែធ្វើឱ្យអ្នកគាំទ្រជាច្រើនលាន់មាត់សរសើរ និងនាំគ្នាថតវីដេអូចែករំលែកពេញបណ្ដាញសង្គម៕
-------------
By: Visal
©KPT Plus

សម្ដីបែបនេះព្រានអត់? Bosco Wong ថា មើលស្រីស្អាតច្រើនធ្វើឱ្យខ្លួនឯងកាន់តែសង្ហា 😊កំពូលតារាសម្ដែងប្រុសកំហូចប្រចាំហុងកុងលោក ...
27/08/2026

សម្ដីបែបនេះព្រានអត់? Bosco Wong ថា មើលស្រីស្អាតច្រើនធ្វើឱ្យខ្លួនឯងកាន់តែសង្ហា 😊

កំពូលតារាសម្ដែងប្រុសកំហូចប្រចាំហុងកុងលោក Bosco Wong បានធ្វើឱ្យអ្នកគាំទ្រផ្ទុះសំណើច និងលាន់មាត់សរសើរពីវោហាស័ព្ទមិនចេះរីងស្ងួតរបស់លោក បន្ទាប់ពីបានបង្ហាញខ្លួនយ៉ាងភ្ញាក់ផ្អើលជាមួយកំពូលតារាស្រីស្រស់ស្អាតពីរដួងគឺ Jacky Cai និង Jeannie Chan នៅក្នុងកម្មវិធីផ្សព្វផ្សាយម៉ាកយីហោមួយនៅទីក្រុងណានជីង។

វត្តមានរបស់តារាឆ្នើមទាំង ៣ រូប គ្រាន់តែបោះជំហានឡើងលើឆាកភ្លាម បានធ្វើឱ្យសាលកម្មវិធីកក្រើកដោយសំឡេងហ៊ោកញ្ជ្រៀវ។ ដោយឃើញសម្រស់ស្បែកមុខភ្លឺថ្លាក្មេងជាងវ័យរបស់ពួកគេ ពិធីករក៏បានសួរនាំពីអាថ៌កំបាំងនៃការថែទាំសម្រស់ និងសុខភាពផ្លូវចិត្ត។ ភ្លាមនោះ Bosco Wong បានបញ្ចេញឃ្លាដោះសាយ៉ាងក្រមិចក្រមើមអមដោយស្នាមញញឹមព្រានថា៖ «បើចង់ឱ្យផ្លូវចិត្តស្រស់ថ្លា ត្រូវនៅក្បែរ ឬមើលស្រីស្អាតឱ្យបានច្រើន នោះខ្លួនយើងក៏ប្រែជាសង្ហា និងស្អាតតាមហ្នឹងដែរ!»។

សម្ដីកំប្លែងបង្កប់ភាពផ្អែមល្ហែមមួយឃ្លានេះ មិនត្រឹមតែធ្វើឱ្យអ្នកគាំទ្រស្រែកហោរនោះទេ សូម្បីតែតារាស្រីស្អាតទាំងពីរនាក់ដែលឈរក្បែរលោក ក៏ទប់សំណើចមិនជាប់ និងអៀនឡើងក្រហមមុខផងដែរ៕
-------------
By: Visal
©KPT Plus

Mat Yeung រៀបការមិនទាន់បានមួយខែស្រួលបួលផង ម្ដាយក្មេកចែកឋាន 🥹អាពាហ៍ពិពាហ៍ថ្មោងថ្មីមិនទាន់ទាំងសាបរលាបផង តារាសម្ដែងហុងកុងលោ...
27/08/2026

Mat Yeung រៀបការមិនទាន់បានមួយខែស្រួលបួលផង ម្ដាយក្មេកចែកឋាន 🥹

អាពាហ៍ពិពាហ៍ថ្មោងថ្មីមិនទាន់ទាំងសាបរលាបផង តារាសម្ដែងហុងកុងលោក Mat Yeung និងភរិយា Lisa Ch'ng ត្រូវរងនូវការវាយប្រហារផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ ដោយសារការបាត់បង់ម្ដាយបង្កើត និងជាម្ដាយក្មេកជាទីស្រឡាញ់។

កាលពីថ្ងៃទី ២៥ សីហា Lisa Ch'ng និងប្អូនស្រីបានចេញសេចក្ដីប្រកាសដំណឹងមរណទុក្ខទាំងក្ដុកក្ដួលថា ម្ដាយរបស់ពួកគេបានទទួលមរណភាពក្នុងជន្មាយុ ៨២ ឆ្នាំ បន្ទាប់ពីបានតស៊ូជម្នះជំងឺ អង្គុយរទេះរុញមកចូលរួមធ្វើជាសាក្សីក្នុងថ្ងៃមង្គលការរបស់កូនស្រីកាលពីដើមខែនេះរួចមក។

ទាំង Lisa Ch'ng និង Mat Yeung បានបង្ហោះសាររំលឹកអនុស្សាវរីយ៍ទាំងទឹកភ្នែក និងសោកស្ដាយជាទីបំផុត ដោយបានបួងសួងឱ្យម្ដាយបានទៅកាន់សុគតិភព ផុតអស់រាល់ទុក្ខវេទនានៃជំងឺ និងបានជួបជុំជាមួយស្វាមីរបស់លោកស្រីនៅភពថ្មី៕
-------------
By: Visal
©KPT Plus

Address

#03, St. 134, Sangkat Mittapheap, Khan 7 Makara, Phnom Penh, Cambodia
Phnom Penh
12250

Alerts

Be the first to know and let us send you an email when KPT Plus posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share