ទំព័រអត្ថបទ

ទំព័រអត្ថបទ គោលបំណង ៖ ចែករំលែកចំណេះដឹងទូទៅ, ច្បាប់ និងសង្គម

23/12/2025

កូនខ្មែរគ្រប់រូប គ្រប់ជំនាន់ត្រូវចងចាំថា សៀមបានឈ្លានពានកម្ពុជាយើង ដោយបានសម្លាប់ប្រជាពលរដ្ឋស៊ីវិលចាស់ក្មេង, បំផ្លិចបំផ្លាញ់សាលារៀន វត្តអារាមមន្ទីរពេទ្យ ស្ពាន និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនរបស់កម្ពុជា...។
គំនូរមួយផ្ទាំងនេះ គឺទុកជាប្រវត្តិសាស្ត្ររបស់កម្ពុជា ដែលត្រូវបានប្រទេសសៀមធ្វើការឈ្លានទាំងកម្រោលមកលើ។

លទ្ធផលនៃកិច្ចប្រជុំពិសេសរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន នៅទីក្រុងគូឡាឡាំពួ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥Outcome of the Special...
23/12/2025

លទ្ធផលនៃកិច្ចប្រជុំពិសេសរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន នៅទីក្រុងគូឡាឡាំពួ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥

Outcome of the Special ASEAN Foreign Ministers' Meeting On 22 December 2025, in Kuala Lumpur

22/12/2025

នៅវេលាម៉ោងជាង ៤រសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥នេះ យោធាឈ្លានពានសៀម បានបន្តប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់នៅក្នុងភូមិសាស្ត្រស្រុកជាំក្សាន្ត ខេត្តព្រះវិហារ៕
ប្រភព៖ Fresh News

សេចក្តីថ្លែងការណ៍ ស្តីពីលទ្ធផលនៃកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន អំពីស្ថានភាពបច្ចុប្បន្នកម្ពុជា-ថៃ នៅទីក្រុងកូឡ...
22/12/2025

សេចក្តីថ្លែងការណ៍ ស្តីពីលទ្ធផលនៃកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន អំពីស្ថានភាពបច្ចុប្បន្នកម្ពុជា-ថៃ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ថ្ងៃចន្ទ ទី២២ ធ្នូ ២០២៥។

ពាក្យ "យុត្តិធម៌" គឺគ្មានទៀតនោះទេនៅលើពិភពលោកសម្រាប់ប្រទេសតូចដូចជាប្រទេសកម្ពុជា ដែលត្រូវបានប្រទេសសៀម ជាប្រទេសធំមិនថ្លៃថ្ន...
22/12/2025

ពាក្យ "យុត្តិធម៌" គឺគ្មានទៀតនោះទេនៅលើពិភពលោកសម្រាប់ប្រទេសតូចដូចជាប្រទេសកម្ពុជា ដែលត្រូវបានប្រទេសសៀម ជាប្រទេសធំមិនថ្លៃថ្នូរ បានធ្វើការឈ្លានពានហើយឈ្លានពានជាបន្តបន្ទាប់មិនឈប់ឈរយ៉ាងកម្រោលដូចឆ្កែឆ្កួត, អណាធិបតេយ្យ, គឃ្លើន និងមើលងាយយ៉ាងសេរី ដោយមិនទទួលបានការយកចិត្តទុកដាក់ស្តាប់ ឬ អើពើមើលឃើញចំពោះការប្រមាថដ៏ធំធេងរបស់សៀម មកលើកម្ពុជានោះឡើយ...។

ការប្រមាថរបស់ប្រទេសសៀម (មេដឹកនាំគ្មានមារយាថ) តាំងពីអតីតកាលដោយបានឈ្លានពានធ្វើទុកបុកម្នេញជាហូរហែនាឆ្នាំ១៩៥៤, ឆ្នាំ២០០៨, ឆ្នាំ២០១១ និង
ជាពិសេសការឈ្លានលើកទី១ កាលពីថ្ងៃទី២៤ ខែកក្កដា និងលើកទី២ កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ នេះ មកលើប្រទេសតូចដូចជាកម្ពុជា គឺជាមេរៀនដ៏ជូរចត់ដែលជនជាតិខ្មែរត្រូវតែរៀនសូត្រ, ចងចាំ, ឈឺចាប់ និង
ទុកជាបទពិសោធន៍ថា "មានតែជនជាតិខ្មែរទេ ដែលអាចផ្តល់យុត្តិធម៌ដល់ជាតិសាសន៍ខ្លួនបាន, ខ្មែររួបរួមវិញជាធ្លុងមួយ គឺកម្លាំងសាមគ្គីជាតិខ្លាំង"៕

20/12/2025

រឿងត្រូវថត និងរឿងមិនត្រូវថត
===================
រឿងសៀមផ្តាច់ស្ពានអូរជីក កំទេចអាគារ ហេដ្ឋារចនាសម្ពន្ឋ័នានាត្រូវតែថតបង្ហាញ និងផ្សព្វផ្សាយ។ កាលវាផ្តាច់ស្ពានមេទឹក កាសែតពិភពលោកច្រើនណាស់យករូបភាពទាំងនោះទៅផ្សាយបន្ត បង្ហាញនូវភាពឃោរឃៅរបស់សៀម។ ឈប់ប្រកែកគ្នា ឈ្លោះគ្នារឿងថតស្ពានអូរជីកដែលត្រូវកម្ទេច ព្រោះខ្លាចសៀមដឹងមកកម្ទេចសារជាថ្មី? សម័យបច្ចេកវិទ្យានេះ ស្មានតែយើងមិនថតសៀមវាមិនដឹងថាដាច់ ឬ មិនដាច់? ទី១៖ យន្តហោះ F-16 ក៏ថតដឹងដែរក្រោយទម្លាក់ ទី២៖ ដ្រូនវានឹងហោះចូលមកថតបន្ថែមបានដដែលទេ។ ប្រជាជនយើងត្រូវយល់ឱ្យច្បាស់រឿងត្រូវផ្សាយ និងមិនត្រូវផ្សាយ។
ការកម្ទេចស្ពានជាបន្តបន្ទាប់នេះគឺជាឧក្រិដ្ឋកម្មសង្រ្គាមឈ្លានពានបង្កដោយសៀម ត្រូវតែថតផ្សាយឱ្យពិភពលោកដឹង។ ផ្ទុយមកវិញ យើងហាមថតផ្សាយតែរឿងចល័តទ័ព សព្វាវុធ ទីតាំងលេណដ្ឋាន ទីតាំងបន្ទាយ ទីតាំងទាហានឈរជើង ទាហានរបួស ស្លាប់…ដែលប៉ះពាល់ដល់សមត្ថភាពទ័ព និងសន្តិសុខជាតិ។ បំណងល្អ!
ប្រភព ៖ Korng Savang

រឿងព្រំដែន គឺជារឿងពហុវិទ្យាដែលពាក់ព័ន្ធដល់វិជ្ជាច្រើនប្រភេទ។ ក្នុងការសិក្សាពីព្រំដែនកម្ពុជា យ៉ាងហោចណាស់ក៏យើងចាំបាច់ត្រូវ...
19/12/2025

រឿងព្រំដែន គឺជារឿងពហុវិទ្យាដែលពាក់ព័ន្ធដល់វិជ្ជាច្រើនប្រភេទ។ ក្នុងការសិក្សាពីព្រំដែនកម្ពុជា យ៉ាងហោចណាស់ក៏យើងចាំបាច់ត្រូវស្គាល់ទិដ្ឋភាពប្រាំយ៉ាងនេះដែរ ៖
១-ប្រវត្តិសាស្រ្ត
ព្រំដែនកម្ពុជាមានប្រវត្តិវែងឆ្ងាយ ដ្បិតវាមានការប្រែប្រួលជាលំដាប់តាំងពីសម័យរុងរឿងមហានគរមកសម័យដុនដាបលង្វែក-ឧត្តុង្គ, សម័យផ្តើមអាណានិគម និងសម័យបច្ចុប្បន្ន។ ប្រទេសកម្ពុជាមានប្រវត្តិរបស់ខ្លួនទូលំទូលាយណាស់ហើយ គឺប្រវត្តិទូទៅនេះហើយដែលជាអ្នកកំណត់ប្រវត្តិព្រំដែនសព្វថ្ងៃ។ ដូច្នេះ ព្រំដែនសព្វថ្ងៃជាលទ្ធផលចុងបញ្ចប់នៃដំណើរប្រវត្តិសាស្រ្តកម្ពុជា ពីសម័យដើមមកដល់នាពេលនេះ។ ដោយសារគេពុំអាចសើរើសំណេរប្រវត្តិសាស្រ្តបាន ដូចនេះគេក៏ពុំអាចសើរើគំនូសព្រំដែនបានដោយងាយៗនោះដែរ។

២-ភូមិសាស្រ្ត
កម្ពុជាមិនមែនជាប្រទេសអណ្តែតនៅក្នុងមហាសមុទ្រតែម្នាក់ឯងដូចជាប្រទេស ហ្វីលីពីន, ឥណ្ឌូនេស៊ី, ជប៉ុន ឬស្រីលង្កា នោះឡើយ ពោលគឺប្រទេសកម្ពុជាជាប្រទេសដែលជាប់ព្រំដែនគោកផង និងព្រំដែនសមុទ្រផង។ ចំពោះព្រំដែនគោកនោះ គឺមានប្រទេសចំនួន ៣ ដែលនៅព័ទ្ធជុំវិញខ្លួន។ ដូច្នេះ ការសិក្សាអំពីព្រំដែនចាំបាច់ត្រូវសិក្សាលើភូមិសាស្រ្តនេះឱ្យបានច្បាស់លាស់ថា តើជាមួយប្រទេសជិតខាងនីមួយៗនេះ, តើភូមិសាស្រ្តមានលក្ខណៈដូចម្តេច? តាមរយៈសៀវភៅភូមិវិទ្យាថ្នាក់មធ្យមសិក្សា យើងបានដឹងពីភូមិក្រវាញ-ភ្នំដងរ៉ែក ប៉ុន្តែយើងពុំសូវបានដឹងពីភ្នំបូលូវែន ឬភ្នំកន្ទុំ-ភ្នំឆ្លូងលើ ដែលខ័ណ្ឌចែកកម្ពុជា ជាមួយនឹងឡាវ និងជាមួយអាណ្ណាម នោះទេ។ ការដឹងនេះសោតក៏ជាការដឹងគោលធំៗ ពុំបានលម្អិតគ្រប់ទិដ្ឋភាព និងគ្រប់ចំណុចតាមការតម្រូវការរបស់វិជ្ជាព្រំដែននោះឡើយ។
វិជ្ជាព្រំដែនតម្រូវឱ្យយើងស្គាល់ជាលម្អិត ថាតើកំពូលភ្នំនានានៅតាមបណ្តោយព្រំដែនដើររបៀបណា? បន្ទាត់ភ្ជាប់កំពូលភ្នំដើរដូចម្តេច? បន្ទាត់ចែកទឹកលើភ្នំនីមួយៗដើរតាមចំណុចណាខ្លះ? នៅកម្ពស់ណា? ហើយទឹកហូរពីចំណុចណាទៅចំណុចណា? តើទីណា, អូរណា, ព្រែកណា... មានឈ្មោះអ្វីខ្លះ? មានភូមិអ្វីខ្លះ? ប្រជារាស្រ្តនៅតាមព្រំដែនមានចំនួនប៉ុន្មាន ហើយមានប្រភេទណាខ្លះ?

៣-បច្ចេកវិជ្ជា
វិជ្ជាព្រំដែនជាវិជ្ជាបច្ចេកទេសដ៏លំបាក, វិជ្ជាបច្ចេកទេសនេះជាអាទ៍មាន៖
ក-វិជ្ជាផែនទីៈ រឿងព្រំដែនវាជាប់និងរឿងផែនទីទាំងស្រុង ដោយចាប់ផ្តើមតាំងពីមានការវាស់វែងលើភូមិសាស្រ្ត (Géodésie), ការថតរូប (photographie), ការគូសព្រាងលើក្រដាស (topographie) រហូតដល់ការផ្ទៀងផ្ទាត់គូសសម្រេច និងបោះពុម្ពផ្សាយ។ គ្រប់ជំហ៊ានទាំងអស់ ការធ្វើផែនទីនេះជាការពិបាក ដ្បិតវាជាការងារបច្ចេកទេសខ្ពស់ និងជាការងារវិទ្យាសាស្រ្តច្បាស់លាស់ ពោលគឺត្រូវមានការបង្អែកមានភស្តុតាងត្រឹមត្រូវរាល់គ្រប់ចំណុចទាំងអស់។
ខ-វិជ្ជាដីៈ ការស្គាល់ធាតុដី និងធម្មជាតិដីទាំងស្រទាប់លើ ទាំងស្រទាប់ក្រោម ជាពិសេសស្គាល់ធនធានរ៉ែនានា ដែលមាននៅក្រោមដីជាកត្តាមួយយ៉ាងសំខាន់ដើម្បីឱ្យមានការប្រុងប្រយ័ត្នក្នុងការកំណត់ព្រំដែន។ ដើម្បីកំណត់ព្រំដែនសម័យមុន គេពិនិត្យមើលលើដី គឺស្រែចម្ការ, ព្រែក, អូរ, ស្ទឹង ប៉ុន្តែបច្ចុប្បន្ននេះ គេពិនិត្យមើលហួសឆ្ងាយពីនេះទៅទៀត គឺមើលនូវអ្វីដែលមាននៅក្រោមដី គឺធនធានរ៉ែ និងប្រេងដែលជា "មាសពេជ្រ" របស់ប្រទេសនីមួយៗ។ កាលព្រះចៅ Tsar របស់រុស្សីលក់ដែនដី "អាឡាស់ស្កា-Alaskar" ឬកាលព្រះចៅណាប៉ូឡេអុង-Napoléon លក់ល្វីស៊ាន-Louisiane ទៅឱ្យប្រទេសអាម៉េរិក ដែលព្រះចៅទាំងពីរអង្គនេះពុំបានដឹងថាមាន "មាសខ្មៅ-l'or noir" គឺប្រេងនៅក្រោមដីនាងតំបន់នោះទេ។ ក៏ដូចគ្នាដែរ កាលគណៈកម្មការបារាំង-សៀម កំណត់លើកំពូលភ្នំដងរែកនោះ ភាគីទាំងពីរពុំបានចាប់ភ្លឹកទៅលើសម្បត្តិវប្បធម៌ដ៏ត្រចេះត្រចង់មួយ គឺប្រាសាទព្រះវិហារដែលមានកប់នៅទីនោះទេ។
គ-វិជ្ជាសមុទ្រៈ ចាប់ពីពាក់កណ្តាលសតវត្សរ៍ទី២០ មក គេឃើញថា អនាគតមនុស្សលោកជាប់ជិតស្និទ្ធទៅនឹងសមុទ្រ ជាហេតុធ្វើឱ្យប្រទេសទាំងអស់ដណ្តើមយកសមុទ្រមកពុះចែកគ្នា។ នេះ គឺមកពីគេគិតទៅដល់ការដឹកទំនិញលើសមុទ្រ, ធនធានត្រីក្នុងទឹក, ធនធានរ៉ែលើបាតសមុទ្រ និងប្រេងក្រោមបាតសមុទ្រ។ ដូចនេះ គេក៏ចាប់សិក្សាពីវិជ្ជាសមុទ្រនេះគ្រប់ៗគ្នា លើគ្រប់វិស័យ ពោលគឺភូមិសាស្រ្ត, វិទ្យាសាស្រ្ត និងច្បាប់។

៤-វិជ្ជាច្បាប់
រឿងព្រំដែនជារឿងច្បាប់ ចាប់តាំងពីការកំណត់ព្រំដែនរហូតដល់ការគ្រប់គ្រងព្រំដែន។
ក-ការកំណត់ព្រំដែន គឺជាកម្មវត្ថុនៃច្បាប់អន្តរជាតិ។ គំនូសព្រំដែនមិនអាចអណ្តែត​នៅលើភូមិសាស្រ្ត (ដី ឬ សមុទ្រ) ដោយគ្មានច្បាប់មួយជាបង្អែកនោះឡើយ។ គ្រប់ព្រំដែនដែលមានរវាងប្រទេសពីរ ត្រូវតែមានសន្ធិសញ្ញាអន្តរជាតិមួយជាទ្រនាប់ពីក្រោមជានិច្ច ដែលជានិមិត្តរូបនៃការឯកភាពទទួលស្គាល់អធិបតេយ្យភាព និងគោរពបូរណភាពទឹកដីគ្នាទៅវិញទៅមក។ ការចុះសន្ធិសញ្ញានេះត្រូវធ្វើឡើងក្នុងភាពសេរី និងស្មើភាពគ្នា។ ព្រំដែនដែលឈរលើសន្ធិសញ្ញា អសមភាព (traité inégal) មិនមែនជាសន្ធិសញ្ញាត្រឹមត្រូវឡើយ។
ខ-តួនាទីរបស់សន្ធិសញ្ញា (traité) គឺ
👉🏻 កំណត់គោលការណ៍ធំៗ ដែលត្រូវយកមកអនុវត្តក្នុងការកំណត់ព្រំដែន
👉🏻 បន្តលម្អិតបញ្ហាបច្ចេកទេសក្នុងពិធីសារ (protocole) ដោយឡែក
👉🏻 បង្កើតគណៈកម្មការចម្រុះ ដើម្បីឱ្យដឹកនាំការងារផ្សេងៗ តាំងពីលើភូមិសាស្រ្តរហូតដល់ការធ្វើផែនទីចុងក្រោយ។
ដោយចាប់ផ្តើមធ្វើពីវគ្គមួយ ទៅវគ្គមួយ គេត្រូវគោរពនីតិវិធីឱ្យបានត្រឹមត្រូវដើម្បីចៀសវាងភាពមិនប្រក្រតីនានា។
👉🏻 សន្ធិសញ្ញាដែលធ្វើឡើងក្នុងភាពបង្ខិតបង្ខំ ត្រូវទុកជាមោឃៈ
👉🏻 ចំណុចដែលពុំបានឯកភាពក្នុងគណៈកម្មការចម្រុះ មិនអាចចាត់ទុកថាត្រឹមត្រូវឡើយ
👉🏻 ផែនទីដែលធ្វើខុសពីគំនូសព្រាងដើមរបស់គណៈកម្មការចម្រុះ មិនអាចទុកជាឧបករណ៍ដើម្បីតំណាងព្រំដែនបានទេ។ល។
គ-ការគ្រប់គ្រងតំបន់ព្រំដែន ជាកម្មវត្ថុនៃច្បាប់ជាតិ។ រដ្ឋនីមួយៗតែងលើកឡើងនូវវិធានដោយឡែកៗពីគ្នា ដើម្បីគ្រប់គ្រងតំបន់ព្រំដែនរៀងៗខ្លួន។ ឧទាហរណ៍៖ នៅកម្ពុជាមានច្បាប់ ដើម្បីគ្រប់គ្រងចំណុចចេញចូលព្រំដែនមួយចំនួនជាអាទ៍ បោយប៉ែត, បាវិត, ភ្នំដិន...។ ក្នុងករណីខ្លះទៀត រដ្ឋជិតខាងគ្នាអាចចុះសន្ធិសញ្ញាជាមួយគ្នាដើម្បីធ្វើសហប្រតិបត្តិការរួមគ្នា ក្នុងការគ្រប់គ្រងតំបន់ព្រំដែន ក្នុងផ្នែករដ្ឋបាល, តុលាការ ឬពាណិជ្ជកម្ម។

៥-ទស្សនៈនយោបាយ
រឿងព្រំដែនវាជាប់និងការគ្រប់គ្រងប្រទេសក្នុងសម័យនីមួយៗ គឺវាជាប់និងរឿងនយោបាយទូទៅរបស់ប្រទេសទាំងស្រុង។ ប្រវត្តិសាស្រ្តយើងបានបង្ហាញថា៖
-ក្រោមការដឹកនាំល្អ (សម័យអង្គរ) ប្រទេសជាតិខ្លាំងពូកែ ហើយព្រំដែននគរក៏រីកធំទៅតាមនោះ
-កាលណាសាមគ្គីភាពជាតិបែកបាក់ (សម័យលង្វែក-ឧត្តុង្គ) ប្រទេសចុះខ្សោយ ហើយព្រំដែនក៏រួញតូចទៅតាមនោះដែរ
-កាលណារដ្ឋអំណាចសង្កត់សង្កិនរាស្រ្ត (សម័យកម្ពុជាប្រជាធិបតេយ្យ) ប្រទេសជាតិខ្សោយ រាស្រ្តក៏គ្មានឆន្ទៈការពារព្រំដែនជាតិ
-កាលណារដ្ឋអំណាចមានទស្សនៈសាមគ្គីខុស, យោគយល់ខុស គឺអធ្យាស្រ័យខុស (សម័យជ័យជេដ្ឋាទី២ ឬ អង្គម៉ី) ឬ គ្មានសមត្ថភាព និងគ្រប់គ្រងឱ្យបានដិតដល់ នោះព្រំដែនក៏មានបញ្ហាទៅតាមនោះដែរ។
ដូច្នេះ រឿងព្រំដែនជារឿងពិបាក គឺពិបាកតាំងពីការចេញដំណើរកំណត់ដំបូង រហូតដល់ការគ្រប់គ្រងមកពេលក្រោយទៀត។
👉🏻 ក្នុងការកំណត់ព្រំដែនៈ កាលណាប្រទេសជាតិស្ថិតក្នុងភាពអាសន្ន និងទន់ខ្សោយ ការកំណត់ព្រំដែនមិនបានល្អប្រពៃឡើយ គឺតែងតែមានខាតបង់ជានិច្ច ដ្បិតពេលនោះកម្លាំងទូត គឺកម្លាំងចចារពុំមានថាមពលគ្រប់គ្រាន់ដើម្បីដឹកនាំការងារដ៏លំបាកនេះ (ឧទាហរណ៍៖ បញ្ហានេះមានច្រើននៅក្នុងពិភពលោក)។
👉🏻 ក្នុងការគ្រប់គ្រងព្រំដែនៈ កាលណាទស្សនៈនយោបាយមិនប្រាកដនិយម ឬការគ្រប់គ្រងធូររលុងដោយខ្វះស្មារតីជាតិ នោះការថែរក្សាព្រំដែនក៏ពុំបានស្វាហាប់ និងស្ថិតស្ថេរដែរ ប្រៀបដូចក្នុងសម័យលង្វែកដែលយើងយកកាំបិតទៅកាប់រំលំឫស្សីចោល ដើម្បីស្រវ៉ាយកប្រាក់ឌួងដូចនោះ៕
🙏ខ្ញុំសូមអធ្យាស្រ័យទុកជាមុននូវរាល់កំហុសខុសឆ្គង🙏
បញ្ជាក់៖ ខ្លឹមសារនៃសំណេរដែលបានធ្វើការដកស្រង់មកនេះ ក្នុងគោលបំណងចែករំលែកជាចំណេះដឹងទូទៅដល់បងប្អូនអ្នកសិក្សាស្រាវជ្រាវគ្រប់មជ្ឈដ្ឋាន ដោយសេចក្តីស្រលាញ់រាប់អាន
#ព្រំដែន

លោក Wang Yi ប្រាប់ប្រមុខការទូតកម្ពុជា និងថៃ នៅថ្ងៃទី ១៨ ធ្នូ ២០២៥ #ជម្លោះព្រំដែនកម្ពុជាថៃ
19/12/2025

លោក Wang Yi ប្រាប់ប្រមុខការទូតកម្ពុជា និងថៃ នៅថ្ងៃទី ១៨ ធ្នូ ២០២៥
#ជម្លោះព្រំដែនកម្ពុជាថៃ

19/12/2025

UPDATE: ម៉ោង ៩:៤៥នាទី យោធាថៃបានបន្តបាញ់ផ្លោងចូលផ្ទះប្រជាជនស្លូតត្រង់ ស្ថិតនៅភូមិសាស្ត្របឹងត្រកួន ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
-ក្រសួងការពារជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាល់ការផ្សាយនិងចែករំលែកព័ត៌មាន ត្រូវធានាថានឹងមិនធ្វើឱ្យប៉ះពាល់ដល់ទឹកចិត្តកងទ័ព ឬបង្កការរំខានដល់...
19/12/2025

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាល់ការផ្សាយនិងចែករំលែកព័ត៌មាន ត្រូវធានាថានឹងមិនធ្វើឱ្យប៉ះពាល់ដល់ទឹកចិត្តកងទ័ព ឬបង្កការរំខានដល់ការបំពេញបេសកកម្មរបស់កងទ័ព ជួរមុខឡើយ។
#ជម្លោះព្រំដែនកម្ពុជាថៃ

សៀមនិយាយថា ៖ ខ្លួនកំពុងរកខ្មោចទាហាន និងអ្នកបាត់ខ្លួននៅក្នុងការវាយលុកពេលយប់ឡើងយកកំពូលភ្នំលេខ ៣៥០ ដែលនៅចម្ងាយ ៣០០ម៉ែត្រ ពី...
19/12/2025

សៀមនិយាយថា ៖ ខ្លួនកំពុងរកខ្មោចទាហាន និងអ្នកបាត់ខ្លួននៅក្នុងការវាយលុកពេលយប់ឡើងយកកំពូលភ្នំលេខ ៣៥០ ដែលនៅចម្ងាយ ៣០០ម៉ែត្រ ពីប្រាសាទតាក្របី
- កាសែតបាងកកប៉ុស្តិ៍ ចេញផ្សាយថ្ងៃសុក្រ ១៩ ធ្នូ ២០២៥

#ជម្លោះព្រំដែនកម្ពុជាថៃ

ឯកឧត្តម Volker Türk ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស បានសម្តែងការព្រួយបារម្ភ ចំពោះការវាយប្រហារដោយយន្...
19/12/2025

ឯកឧត្តម Volker Türk ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស បានសម្តែងការព្រួយបារម្ភ ចំពោះការវាយប្រហារដោយយន្តហោះចម្បាំង F16 និងអាវុធធុនធ្ងន់ នៅក្នុង និងជុំវិញតំបន់ប្រជាជនរស់នៅ និងតំបន់បេតិកភណ្ឌវប្បធម៌ ដែលខុសនឹងច្បាប់មនុស្សធម៌អន្តរជាតិ។
#ជម្លោះព្រំដែនកម្ពុជាថៃ

Address

Phnom Penh

Website

Alerts

Be the first to know and let us send you an email when ទំព័រអត្ថបទ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share