សង្ខេប - Songkheb

សង្ខេប - Songkheb Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from សង្ខេប - Songkheb, Digital creator, Washington D.C., DC.

08/01/2025

ពេលឃើញគាត់វិលត្រឡប់មកមាតុភូមិខ្លួនវិញទាំងសភាពបែបនេះពិតជាគួរឱ្យឈឺចាប់ណាស់ ❤️‍🩹

នៅវេលាពេលព្រឹក ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ មេកងទ័ពកម្ពុជាបានរាយការណ៍ទៅអនុព័ន្ធយោធា និងមន្រ្តីទូតនានាចំនួន ១៣ប្រទេសអំពីហេ...
07/30/2025

នៅវេលាពេលព្រឹក ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ មេកងទ័ពកម្ពុជាបានរាយការណ៍ទៅអនុព័ន្ធយោធា និងមន្រ្តីទូតនានាចំនួន ១៣ប្រទេសអំពីហេតុការណ៍ ដែលទាហានថៃបានប្រើល្បិចចាប់ខ្លួនទាហានកម្ពុជាចំនួន២០នាក់ (រត់រួចម្នាក់ និងសង្ស័យថាត្រូវបានបាញ់សម្លាប់ ២នាក់) ក្រោយបទឈប់បាញ់ចូលជាធរមាន។

ការចាប់ខ្លួននេះបានកើតឡើងនៅសមរភូមិជាំតែ ខណៈពេលដែលទាហានកម្ពុជា ដើរទៅចាប់ដៃគ្នាជាមួយទាហានថៃ។ លុះពេលដើរត្រឡប់មកវិញ ស្រាប់តែទាហានថៃបានភ្ជង់កាំភ្លើង និងចាប់ខ្លួនទាហានកម្ពុជាតែម្ដង។

បើតាមការអះអាង ក្រុមទាហានថៃមិនទាន់ដោះលែងទាហានកម្ពុជានៅឡើយទេ គិតត្រឹមរសៀលថ្ងៃដដែល។

07/30/2025

ប្រសាសន៍របស់លោក Sean O'Neill បេក្ខជនឯកអគ្គរដ្ឋទូតថ្មីនៃសហរដ្ឋអាមេរិកប្រចាំនៅប្រទេសថៃ:

"ខ្ញុំគិតថារឿងដំបូងដែលខ្ញុំចង់ធ្វើគឺ ចង្អុលប្រាប់ទៅប្រទេសថៃ ដែលជាសម្ព័ន្ធមិត្តសន្ធិសញ្ញាតែមួយគត់របស់យើងនៅអាស៊ី ថាជម្លោះនេះមិនមានតម្លៃនៅក្នុងការដោះស្រាយបញ្ហាដែលប្រទេសទាំងពីរកំពុងប្រឈមនោះទេ វាគ្រាន់តែជាការបាត់បងជីវិតមនុស្ស និងធនធានជាតិដោយឥតប្រយោជន៍។”

សេចក្តីថ្លែងការណ៍: បទឈប់បាញ់រវាងប្រទេសកម្ពុជា និងថៃលោក Marco Rubio រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកថ្ងៃទី 28 ខែ កក្កដា 2...
07/28/2025

សេចក្តីថ្លែងការណ៍: បទឈប់បាញ់រវាងប្រទេសកម្ពុជា និងថៃ

លោក Marco Rubio រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក

ថ្ងៃទី 28 ខែ កក្កដា 2025

សហរដ្ឋអាមេរិក សាទរចំពោះការប្រកាសពីបទឈប់បាញ់ រវាងប្រទេសកម្ពុជា និងថៃ ដែលបានប្រកាសនៅថ្ងៃនេះ នាទីក្រុងកូឡាឡាំពួរ។ លោកប្រធានាធិបតី Trump និងខ្ញុំ ប្តេជ្ញាបញ្ឈប់អំពើហិង្សាជាបន្ទាន់ ហើយរំពឹងថារដ្ឋាភិបាលនៃប្រទេសកម្ពុជា និងថៃ នឹងគោរពយ៉ាងពេញលេញនូវការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការបញ្ចប់ជម្លោះនេះ។ យើងសូមកោតសរសើរចំពោះនាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីម ចំពោះភាពជាអ្នកដឹកនាំរបស់លោក និងរដ្ឋាភិបាលម៉ាឡេស៊ី ដែលបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចពិភាក្សាទាំងនេះ។ យើងសូមអំពាវនាវដល់គ្រប់ភាគី ឱ្យអនុវត្តតាមការប្តេជ្ញាចិត្តរបស់ពួកគេ ហើយសហរដ្ឋអាមេរិក នឹងបន្តចូលរួមក្នុងដំណើរការនេះដែលរៀបចំដោយសហរដ្ឋអាមេរិក និងម៉ាឡេស៊ី ដើម្បីបញ្ចប់ជម្លោះ។

ប្រភព: ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា

UPDATE: នាយករដ្ឋមន្ត្រីកម្ពុជា និងថៃ បានយល់ព្រមឱ្យមានបទឈប់បាញ់ត្រឹមម៉ោង ១២ ពាក់កណ្តាលអាធ្រាតយប់នេះ ដោយឥតលក្ខខណ្ឌ
07/28/2025

UPDATE: នាយករដ្ឋមន្ត្រីកម្ពុជា និងថៃ បានយល់ព្រមឱ្យមានបទឈប់បាញ់ត្រឹមម៉ោង ១២ ពាក់កណ្តាលអាធ្រាតយប់នេះ ដោយឥតលក្ខខណ្ឌ

សង្ឃឹមថា ការចាប់ដៃមួយនេះ ជាសញ្ញានៃការឈានទៅរកការបញ្ចប់ជម្លោះរវាងប្រទេសទាំងពីរ។
07/28/2025

សង្ឃឹមថា ការចាប់ដៃមួយនេះ ជាសញ្ញានៃការឈានទៅរកការបញ្ចប់ជម្លោះរវាងប្រទេសទាំងពីរ។

ជំនួបពិភាក្សាដើម្បីស្វែងរកដំណោះស្រាយសម្រាប់បទឈប់បាញ់រវាងកម្ពុជា និងថៃ នៅឯប្រទេសម៉ាឡេស៊ី បានចាប់ផ្តើមហើយ។រូបថតដោយ AFP
07/28/2025

ជំនួបពិភាក្សាដើម្បីស្វែងរកដំណោះស្រាយសម្រាប់បទឈប់បាញ់រវាងកម្ពុជា និងថៃ នៅឯប្រទេសម៉ាឡេស៊ី បានចាប់ផ្តើមហើយ។

រូបថតដោយ AFP

UPDATE: កិច្ចប្រជុំពិសេសក្នុងការជួបចរចាគ្នារវាងកម្ពុជា និងថៃ នឹងប្រព្រឹត្តទៅនៅម៉ោង ៣រសៀលនេះ នៅឯប្រទេសម៉ាឡេស៊ី ដែលត្រូវនឹ...
07/28/2025

UPDATE: កិច្ចប្រជុំពិសេសក្នុងការជួបចរចាគ្នារវាងកម្ពុជា និងថៃ នឹងប្រព្រឹត្តទៅនៅម៉ោង ៣រសៀលនេះ នៅឯប្រទេសម៉ាឡេស៊ី ដែលត្រូវនឹងម៉ោង ២រសៀល ម៉ោងនៅកម្ពុជា។

កិច្ចប្រជុំនេះ សហការរៀបចំដោយអាមេរិក និងម៉ាឡេស៊ី និងមានការចូលរួមពីតំណាងចិនផងដែរ។ 🇰🇭🇨🇳🇲🇾🇺🇸🇹🇭

សារពីប្រធានាធិបតីអាមេរិកនៅលើបណ្តាញសង្គម Truth Social:“ខ្ញុំទើបតែមានការសន្ទនាតាមទូរស័ព្ទដ៏ល្អមួយ ជាមួយនាយករដ្ឋមន្ត្រីនៃប្...
07/26/2025

សារពីប្រធានាធិបតីអាមេរិកនៅលើបណ្តាញសង្គម Truth Social:

“ខ្ញុំទើបតែមានការសន្ទនាតាមទូរស័ព្ទដ៏ល្អមួយ ជាមួយនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ហើយខ្ញុំក៏បានជូនដំណឹងលំអិតអំពីការពិភាក្សារបស់ខ្ញុំជាមួយប្រទេសថៃ ក៏ដូចជានាយករដ្ឋមន្ត្រីស្តីទីរបស់ថៃ។ ភាគីទាំងពីរកំពុងតែស្វែងរកបទឈប់បាញ់ និងសន្តិភាព។ ពួកគេក៏មានបំណងចង់ត្រឡប់មកកាន់ “តុចរចារពាណិជ្ជកម្ម” ជាមួយសហរដ្ឋអាមេរិកវិញផងដែរ ប៉ុន្តែយើងគិតថា ពេលវេលាហាក់មិនទាន់សមស្របនៅឡើយទេ លុះត្រាតែជម្លោះនេះបញ្ចប់។ ពួកគេបានព្រមព្រៀងថានឹងជួបប្រជុំជាមួយគ្នាភ្លាមៗ ដើម្បីឱ្យមានបទឈប់បាញ់ និងឈានទៅរកសន្តិភាព! វាជាកិត្តិយសដែលខ្ញុំអាចចូលរួមដោះស្រាយជាមួយប្រទេសទាំងពីរ។ ពួកគេមានប្រវត្តិសាស្រ្ត និងវប្បធម៌យ៉ាងល្បីល្បាញជាយូរណាស់មកហើយ។ សង្ឃឹមថាពួកគេនឹងរស់នៅជាមួយគ្នាដោយសន្តិភាពក្នុងរយៈពេលយូរអង្វែងទៅមុខទៀត។ នៅពេលដែលបញ្ហាទាំងអស់ត្រូវបានបញ្ចប់ ហើយសន្តិភាពបានកើតមាន ខ្ញុំនឹងរង់ចាំសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសទាំងពីរ!"

ដំណឹងល្អទាក់ទងនឹងជម្លោះកម្ពុជា-ថៃ!សារពីប្រធានាធិបតីអាមេរិកនៅលើបណ្តាញសង្គម Truth social: ខ្ញុំទើបតែបានសន្ទនាជាមួយនាយករដ្ឋ...
07/26/2025

ដំណឹងល្អទាក់ទងនឹងជម្លោះកម្ពុជា-ថៃ!

សារពីប្រធានាធិបតីអាមេរិកនៅលើបណ្តាញសង្គម Truth social: ខ្ញុំទើបតែបានសន្ទនាជាមួយនាយករដ្ឋមន្រ្តីស្តីទីនៃប្រទេសថៃ ហើយវាជាការសន្ទនាដ៏ល្អណាស់។ មិនខុសពីប្រទេសកម្ពុជាទេ ប្រទេសថៃក៏ចង់ឲ្យមានបទឈប់បាញ់ភ្លាមៗ និងសន្តិភាពផងដែរ។ ឥឡូវនេះ ខ្ញុំនឹងផ្ញើសារនេះត្រលប់ទៅនាយករដ្ឋមន្រ្តីកម្ពុជា។ បន្ទាប់ពីបានសន្ទនាជាមួយភាគីទាំងពីរ បទឈប់បាញ់ សន្តិភាព និងភាពរុងរឿង ហាក់នឹងត្រឡប់ទៅរកសភាពធម្មតាវិញ។ យើងនឹងរង់ចាំមើលបន្តទៀត

មកជាឈុត😘បាត់មុន បាត់ស្នាម បាត់ក្រហមស្តើងសសៃ កាត់បន្ថយអាចន៍រុយស្រអាប់ ផ្ចិតរន្ធញើសទៀត ជាពិសេសជួួយអោយមុខសចែងចាំង ម៉ត់រលោង ...
03/29/2025

មកជាឈុត😘បាត់មុន បាត់ស្នាម បាត់ក្រហមស្តើងសសៃ កាត់បន្ថយអាចន៍រុយស្រអាប់ ផ្ចិតរន្ធញើសទៀត ជាពិសេសជួួយអោយមុខសចែងចាំង ម៉ត់រលោង នឹងមានសន្សេីម ចិញ្ចឹមថែរក្សាស្បែកពីរខាងក្នុងមក✨

មាន skin white តែមួយក្នុងដៃ ជំនួយឲ្យស្បែកសចេញពីខាងក្នុង សបែបលះ សភ្លឺបែបសុខភាពល្អតែម្ដង ប្រើហើយចាប់ផ្តើមឃើញខ្លួនឯងស្អាតទៅ...
03/27/2025

មាន skin white តែមួយក្នុងដៃ ជំនួយឲ្យស្បែកសចេញពីខាងក្នុង សបែបលះ សភ្លឺបែបសុខភាពល្អតែម្ដង ប្រើហើយចាប់ផ្តើមឃើញខ្លួនឯងស្អាតទៅៗមិនដឹងខ្លួនទេ ✅

Address

Washington D.C., DC

Alerts

Be the first to know and let us send you an email when សង្ខេប - Songkheb posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to សង្ខេប - Songkheb:

Share