សង្ខេប - Songkheb

សង្ខេប - Songkheb Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from សង្ខេប - Songkheb, Digital creator, Washington D.C., DC.

នៅវេលាពេលព្រឹក ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ មេកងទ័ពកម្ពុជាបានរាយការណ៍ទៅអនុព័ន្ធយោធា និងមន្រ្តីទូតនានាចំនួន ១៣ប្រទេសអំពីហេ...
07/30/2025

នៅវេលាពេលព្រឹក ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ មេកងទ័ពកម្ពុជាបានរាយការណ៍ទៅអនុព័ន្ធយោធា និងមន្រ្តីទូតនានាចំនួន ១៣ប្រទេសអំពីហេតុការណ៍ ដែលទាហានថៃបានប្រើល្បិចចាប់ខ្លួនទាហានកម្ពុជាចំនួន២០នាក់ (រត់រួចម្នាក់ និងសង្ស័យថាត្រូវបានបាញ់សម្លាប់ ២នាក់) ក្រោយបទឈប់បាញ់ចូលជាធរមាន។

ការចាប់ខ្លួននេះបានកើតឡើងនៅសមរភូមិជាំតែ ខណៈពេលដែលទាហានកម្ពុជា ដើរទៅចាប់ដៃគ្នាជាមួយទាហានថៃ។ លុះពេលដើរត្រឡប់មកវិញ ស្រាប់តែទាហានថៃបានភ្ជង់កាំភ្លើង និងចាប់ខ្លួនទាហានកម្ពុជាតែម្ដង។

បើតាមការអះអាង ក្រុមទាហានថៃមិនទាន់ដោះលែងទាហានកម្ពុជានៅឡើយទេ គិតត្រឹមរសៀលថ្ងៃដដែល។

07/30/2025

ប្រសាសន៍របស់លោក Sean O'Neill បេក្ខជនឯកអគ្គរដ្ឋទូតថ្មីនៃសហរដ្ឋអាមេរិកប្រចាំនៅប្រទេសថៃ:

"ខ្ញុំគិតថារឿងដំបូងដែលខ្ញុំចង់ធ្វើគឺ ចង្អុលប្រាប់ទៅប្រទេសថៃ ដែលជាសម្ព័ន្ធមិត្តសន្ធិសញ្ញាតែមួយគត់របស់យើងនៅអាស៊ី ថាជម្លោះនេះមិនមានតម្លៃនៅក្នុងការដោះស្រាយបញ្ហាដែលប្រទេសទាំងពីរកំពុងប្រឈមនោះទេ វាគ្រាន់តែជាការបាត់បងជីវិតមនុស្ស និងធនធានជាតិដោយឥតប្រយោជន៍។”

សេចក្តីថ្លែងការណ៍: បទឈប់បាញ់រវាងប្រទេសកម្ពុជា និងថៃលោក Marco Rubio រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកថ្ងៃទី 28 ខែ កក្កដា 2...
07/28/2025

សេចក្តីថ្លែងការណ៍: បទឈប់បាញ់រវាងប្រទេសកម្ពុជា និងថៃ

លោក Marco Rubio រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក

ថ្ងៃទី 28 ខែ កក្កដា 2025

សហរដ្ឋអាមេរិក សាទរចំពោះការប្រកាសពីបទឈប់បាញ់ រវាងប្រទេសកម្ពុជា និងថៃ ដែលបានប្រកាសនៅថ្ងៃនេះ នាទីក្រុងកូឡាឡាំពួរ។ លោកប្រធានាធិបតី Trump និងខ្ញុំ ប្តេជ្ញាបញ្ឈប់អំពើហិង្សាជាបន្ទាន់ ហើយរំពឹងថារដ្ឋាភិបាលនៃប្រទេសកម្ពុជា និងថៃ នឹងគោរពយ៉ាងពេញលេញនូវការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការបញ្ចប់ជម្លោះនេះ។ យើងសូមកោតសរសើរចំពោះនាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីម ចំពោះភាពជាអ្នកដឹកនាំរបស់លោក និងរដ្ឋាភិបាលម៉ាឡេស៊ី ដែលបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចពិភាក្សាទាំងនេះ។ យើងសូមអំពាវនាវដល់គ្រប់ភាគី ឱ្យអនុវត្តតាមការប្តេជ្ញាចិត្តរបស់ពួកគេ ហើយសហរដ្ឋអាមេរិក នឹងបន្តចូលរួមក្នុងដំណើរការនេះដែលរៀបចំដោយសហរដ្ឋអាមេរិក និងម៉ាឡេស៊ី ដើម្បីបញ្ចប់ជម្លោះ។

ប្រភព: ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា

UPDATE: នាយករដ្ឋមន្ត្រីកម្ពុជា និងថៃ បានយល់ព្រមឱ្យមានបទឈប់បាញ់ត្រឹមម៉ោង ១២ ពាក់កណ្តាលអាធ្រាតយប់នេះ ដោយឥតលក្ខខណ្ឌ
07/28/2025

UPDATE: នាយករដ្ឋមន្ត្រីកម្ពុជា និងថៃ បានយល់ព្រមឱ្យមានបទឈប់បាញ់ត្រឹមម៉ោង ១២ ពាក់កណ្តាលអាធ្រាតយប់នេះ ដោយឥតលក្ខខណ្ឌ

សង្ឃឹមថា ការចាប់ដៃមួយនេះ ជាសញ្ញានៃការឈានទៅរកការបញ្ចប់ជម្លោះរវាងប្រទេសទាំងពីរ។
07/28/2025

សង្ឃឹមថា ការចាប់ដៃមួយនេះ ជាសញ្ញានៃការឈានទៅរកការបញ្ចប់ជម្លោះរវាងប្រទេសទាំងពីរ។

ជំនួបពិភាក្សាដើម្បីស្វែងរកដំណោះស្រាយសម្រាប់បទឈប់បាញ់រវាងកម្ពុជា និងថៃ នៅឯប្រទេសម៉ាឡេស៊ី បានចាប់ផ្តើមហើយ។រូបថតដោយ AFP
07/28/2025

ជំនួបពិភាក្សាដើម្បីស្វែងរកដំណោះស្រាយសម្រាប់បទឈប់បាញ់រវាងកម្ពុជា និងថៃ នៅឯប្រទេសម៉ាឡេស៊ី បានចាប់ផ្តើមហើយ។

រូបថតដោយ AFP

UPDATE: កិច្ចប្រជុំពិសេសក្នុងការជួបចរចាគ្នារវាងកម្ពុជា និងថៃ នឹងប្រព្រឹត្តទៅនៅម៉ោង ៣រសៀលនេះ នៅឯប្រទេសម៉ាឡេស៊ី ដែលត្រូវនឹ...
07/28/2025

UPDATE: កិច្ចប្រជុំពិសេសក្នុងការជួបចរចាគ្នារវាងកម្ពុជា និងថៃ នឹងប្រព្រឹត្តទៅនៅម៉ោង ៣រសៀលនេះ នៅឯប្រទេសម៉ាឡេស៊ី ដែលត្រូវនឹងម៉ោង ២រសៀល ម៉ោងនៅកម្ពុជា។

កិច្ចប្រជុំនេះ សហការរៀបចំដោយអាមេរិក និងម៉ាឡេស៊ី និងមានការចូលរួមពីតំណាងចិនផងដែរ។ 🇰🇭🇨🇳🇲🇾🇺🇸🇹🇭

សារពីប្រធានាធិបតីអាមេរិកនៅលើបណ្តាញសង្គម Truth Social:“ខ្ញុំទើបតែមានការសន្ទនាតាមទូរស័ព្ទដ៏ល្អមួយ ជាមួយនាយករដ្ឋមន្ត្រីនៃប្...
07/26/2025

សារពីប្រធានាធិបតីអាមេរិកនៅលើបណ្តាញសង្គម Truth Social:

“ខ្ញុំទើបតែមានការសន្ទនាតាមទូរស័ព្ទដ៏ល្អមួយ ជាមួយនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ហើយខ្ញុំក៏បានជូនដំណឹងលំអិតអំពីការពិភាក្សារបស់ខ្ញុំជាមួយប្រទេសថៃ ក៏ដូចជានាយករដ្ឋមន្ត្រីស្តីទីរបស់ថៃ។ ភាគីទាំងពីរកំពុងតែស្វែងរកបទឈប់បាញ់ និងសន្តិភាព។ ពួកគេក៏មានបំណងចង់ត្រឡប់មកកាន់ “តុចរចារពាណិជ្ជកម្ម” ជាមួយសហរដ្ឋអាមេរិកវិញផងដែរ ប៉ុន្តែយើងគិតថា ពេលវេលាហាក់មិនទាន់សមស្របនៅឡើយទេ លុះត្រាតែជម្លោះនេះបញ្ចប់។ ពួកគេបានព្រមព្រៀងថានឹងជួបប្រជុំជាមួយគ្នាភ្លាមៗ ដើម្បីឱ្យមានបទឈប់បាញ់ និងឈានទៅរកសន្តិភាព! វាជាកិត្តិយសដែលខ្ញុំអាចចូលរួមដោះស្រាយជាមួយប្រទេសទាំងពីរ។ ពួកគេមានប្រវត្តិសាស្រ្ត និងវប្បធម៌យ៉ាងល្បីល្បាញជាយូរណាស់មកហើយ។ សង្ឃឹមថាពួកគេនឹងរស់នៅជាមួយគ្នាដោយសន្តិភាពក្នុងរយៈពេលយូរអង្វែងទៅមុខទៀត។ នៅពេលដែលបញ្ហាទាំងអស់ត្រូវបានបញ្ចប់ ហើយសន្តិភាពបានកើតមាន ខ្ញុំនឹងរង់ចាំសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសទាំងពីរ!"

ដំណឹងល្អទាក់ទងនឹងជម្លោះកម្ពុជា-ថៃ!សារពីប្រធានាធិបតីអាមេរិកនៅលើបណ្តាញសង្គម Truth social: ខ្ញុំទើបតែបានសន្ទនាជាមួយនាយករដ្ឋ...
07/26/2025

ដំណឹងល្អទាក់ទងនឹងជម្លោះកម្ពុជា-ថៃ!

សារពីប្រធានាធិបតីអាមេរិកនៅលើបណ្តាញសង្គម Truth social: ខ្ញុំទើបតែបានសន្ទនាជាមួយនាយករដ្ឋមន្រ្តីស្តីទីនៃប្រទេសថៃ ហើយវាជាការសន្ទនាដ៏ល្អណាស់។ មិនខុសពីប្រទេសកម្ពុជាទេ ប្រទេសថៃក៏ចង់ឲ្យមានបទឈប់បាញ់ភ្លាមៗ និងសន្តិភាពផងដែរ។ ឥឡូវនេះ ខ្ញុំនឹងផ្ញើសារនេះត្រលប់ទៅនាយករដ្ឋមន្រ្តីកម្ពុជា។ បន្ទាប់ពីបានសន្ទនាជាមួយភាគីទាំងពីរ បទឈប់បាញ់ សន្តិភាព និងភាពរុងរឿង ហាក់នឹងត្រឡប់ទៅរកសភាពធម្មតាវិញ។ យើងនឹងរង់ចាំមើលបន្តទៀត

Address

Washington D.C., DC

Alerts

Be the first to know and let us send you an email when សង្ខេប - Songkheb posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to សង្ខេប - Songkheb:

Share