VRV Wintv News

VRV Wintv News តួនាទីសារព័ត៌មាន គឺនិយាយអ្វីដែលជាការពិត

09/04/2026
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បន្តចូលរួមគោរពវិញ្ញាណក្ខន្ធរបស់វីរកងទ័ពពលីដោយមានអារម្មណ៍សោកសៅជាពន់ពេក លោកជំទាវប...
17/01/2026

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បន្តចូលរួមគោរពវិញ្ញាណក្ខន្ធរបស់វីរកងទ័ពពលី

ដោយមានអារម្មណ៍សោកសៅជាពន់ពេក លោកជំទាវបណ្ឌិត បានបន្តអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធវីរកងទ័ពដោយផ្ទាល់នៅគេហដ្ឋានរបស់សពនៅក្នុងមូលដ្ឋានខេត្តក្រចេះ។

ស្ថិតក្នុងវេលានេះដែរ លោកជំទាវបណ្ឌិត ថែមទាំងបានពាំនាំប្រសាសន៍ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត និងប្រសាសន៍សួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់ក្រុមគ្រួសារនៃសពផងដែរ ។ ទន្ទឹមនឹងនេះ លោកជំទាវបណ្ឌិត ក៏បាននាំយកមកជាមួយនូវអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនដល់ក្រុមគ្រួសារនៃសព ដើម្បីជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃ ៕

ខេត្តក្រចេះ ព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦

ក្រសួងព័ត៌មានណែនាំស្តីពី ការផ្សព្វផ្សាយនិងចែករំលែកព័ត៌មានលើបណ្តាញសង្គម ដោយទំនួលខុសត្រូវនិងទប់ស្កាត់ព័ត៌មានក្លែងក្លាយ។ថ្ង...
07/01/2026

ក្រសួងព័ត៌មានណែនាំស្តីពី ការផ្សព្វផ្សាយនិងចែករំលែកព័ត៌មានលើបណ្តាញសង្គម ដោយទំនួលខុសត្រូវនិងទប់ស្កាត់ព័ត៌មានក្លែងក្លាយ។

ថ្ងៃទី ០៣ ខែ មករា ឆ្នាំ ២០២៦ ក្រសួងព័ត៌មានបានចេញសេចក្តីណែនាំស្តីពីការផ្សព្វផ្សាយនិងចែករំលែកព័ត៌មានលើបណ្តាញសង្គម ដោយទំនួលខុសត្រូវនិងទប់ស្កាត់ព័ត៌មានក្លែងក្លាយ។
ក្រសួងព័ត៌មានបានលើកឡើងថាក្នុងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ដែលត្រូវបានចុះហត្ថលេខាដោយកម្ពុជា-ថៃ នៅ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក្នុងវិធានការកាត់បន្ថយភាពតានតឹង ត្រង់ចំណុចទី៨ «ភាគីទាំងពីរបាន ឯកភាពគ្នាជៀសវាងការចែកចាយព័ត៌មានមិនពិត ឬ ព័ត៌មានក្លែងក្លាយ ដើម្បីកាត់បន្ថយភាពតានតឹង កាត់បន្ថយសាធារណមតិអវិជ្ជមាន និងលើកកម្ពស់បរិយាកាសអំណោយផលសម្រាប់កិច្ចសន្ទនា ដោយសន្តិវិធី»។

ដើម្បីចូលរួមក្នុងការអនុវត្តវិធានការខាងលើនេះឱ្យមានប្រសិទ្ធភាព ក៏ដូចជាគាំទ្រដល់លទ្ធផល នៃសេចក្តីប្រកាសរួមឱ្យបានពេញលេញ ពិសេសក្នុងដំណាក់កាលកម្ពុជានិងថៃ កំពុងកសាងទំនុកចិត្ត គ្នា ដើម្បីមានបទឈប់បាញ់អចិន្ត្រៃយ៍ មានសន្តិភាពឡើងវិញ ក្រសួងព័ត៌មានសូមធ្វើការណែនាំដល់ សាធារណជន និងអ្នកប្រកបអាជីពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ ដូចតទៅ៖
១-សូមបន្តតាមដាន និងទទួលព័ត៌មានពីប្រភពព័ត៌មានផ្លូវការ, ចែកចាយព័ត៌មាន ដែលមាន ប្រភពច្បាស់លាស់ ព្រមទាំងជឿជាក់លើប្រព័ន្ធផ្សព្វផ្សាយដែលគោរពក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវក្នុង ការផលិតនិងផ្សាយព័ត៌មាន។ ប្រភពព័ត៌មានផ្លូវការរួមមាន៖ ក) ថ្នាក់ដឹកនាំកំពូលរបស់ជាតិ,
ខ) ក្រសួងការពារជាតិ, គ) ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ, ឃ) ក្រសួងព័ត៌មាន,
ង) ក្រសួងមហាផ្ទៃ, ច) រដ្ឋលេខាធិការដ្ឋានទទួលបន្ទុកកិច្ចការព្រំដែន, និង ឆ) អង្គភាពអ្នកនាំពាក្យ រាជរដ្ឋាភិបាលកម្ពុជា។
២-សូមកុំបង្កើត ឬផ្សាយព័ត៌មានក្លែងក្លាយ និងសូមកុំចែករំលែកព័ត៌មានគ្មានប្រភពច្បាស់លាស់ ដែលអាចបង្កអន្តរាយដល់សន្តិភាព និងប៉ះពាល់ដល់ដំណើរការអនុវត្តសេចក្តីប្រកាសរួមនេះ។
៣-សូមប្រើប្រាស់បណ្តាញសង្គមដោយក្រមសីលធម៌ និងទំនួលខុសត្រូវ ជៀសវាងការបង្ហោះ ឬផ្សព្វផ្សាយព័ត៌មានដែលមានចរិតញុះញង់ ការជេរប្រមាថ ឌីដង ប៉ះពាល់ដល់កិត្តិយស និងសេចក្តី ថ្លៃថ្នូរ ឬបង្កការយល់ច្រឡំក្នុងសាធារណមតិ។
៤-សូមចូលរួមផ្សព្វផ្សាយ និងចែករំលែកព័ត៌មានពិត ដោយផ្ទៀងផ្ទាត់ប្រភពឱ្យបានត្រឹមត្រូវ។ ត្រូវចៀសវាងការបង្កើតមាតិកាដែលគ្មានមូលដ្ឋានពិតប្រាកដ ឬការអះអាងគ្មានភស្តុតាង ឬការប្រើពាក្យ ពេចន៍ ដែលអាចបង្កអន្តរាយដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ឬនាំឱ្យមានផលវិបាកនានា។
៥-សូមអ្នកបង្កើតមាតិកា និងអ្នកប្រើប្រាស់បណ្តាញសង្គម បញ្ឈប់នូវការកាត់តរូបភាពវីដេអូ ឬ បង្កើតរូបភាពបញ្ញាសិប្បនិម្មិត(AI) ដែលមានលក្ខណៈជេរប្រមាថ ការប្រើប្រាស់ភាសាមិនសមរម្យ ឬ ការដៀមដាម ឬសកម្មភាពផ្សេងទៀតដែលបង្កអរិភាព ឬការបញ្ឆេះកំហឹងនាំឱ្យមានការរើសអើងប្រកាន់ ពូជសាសន៍ជាដើម។

ជាមួយគ្នានេះ ក្រសួងព័ត៌មានសូមក្រើនរំឭកដល់អ្នកអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មាន និង សោតទស្សន៍ រួមទាំងសាធារណជនទាំងអស់ ចូលរួមក្នុងការទប់ស្កាត់ព័ត៌មានក្លែងក្លាយ ដោយមិនត្រូវ បង្កើត ផ្សព្វផ្សាយ ឬចែករំលែកព័ត៌មានក្លែងក្លាយ ការប្រឌិតឬកាឡៃព័ត៌មានខុសពីការពិត។

ក្រសួង ព័ត៌មានសូមជំរុញ និងលើកទឹកចិត្តដល់អ្នកអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ រួម ទាំងសាធារណជនទាំងអស់ឱ្យផលិត ផ្សព្វផ្សាយ ចែកចាយតែព័ត៌មានពិត ដែលមានប្រភពច្បាស់លាស់ និងការផ្ទៀងផ្ទាត់ត្រឹមត្រូវ។

ក្រសួងព័ត៌មានជឿជាក់ថា ការចូលរួមយ៉ាងសកម្មរបស់ប្រជាពលរដ្ឋក្នុងការផ្សព្វផ្សាយព័ត៌មាន ពិត និងទប់ស្កាត់ព័ត៌មានក្លែងក្លាយ នឹងរួមចំណែកជំរុញឱ្យមានការអនុវត្តពេញលេញនូវសេចក្តីប្រកាស នេះ ដើម្បីធ្វើឱ្យមានបទឈប់បាញ់អចិន្ត្រៃយ៍ និងក្លាយជាមូលដ្ឋានរឹងមាំសម្រាប់សន្តិភាព ស្ថិរភាព និង អភិវឌ្ឍន៍សង្គម៕

#សនតិសុខជាតិ #ករមសីលធម៌ #ធមមនុញ្ញវិជ្ជាជីវៈសារព័ត៌មាន #នយាយថាទេចំពោះព័ត៌មានក្លែងក្លាយ #នេត្រភក្ត្រា #ករសួងព័ត៌មាន #កមពុជា

បកប្រែជាភាសាខ្មែរប្រភពព័ត៌មានថៃ Duck Newsឯកឧត្តម កែវ រ៉េមី ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សកម្ពុជា ដែលកាន់តួនាទីជាទេសរដ្ឋ...
07/01/2026

បកប្រែជាភាសាខ្មែរ
ប្រភពព័ត៌មានថៃ Duck News

ឯកឧត្តម កែវ រ៉េមី ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សកម្ពុជា ដែលកាន់តួនាទីជាទេសរដ្ឋមន្ត្រីផងដែរ
បានដាក់ពាក្យបណ្តឹងទៅកាន់អង្គការសហប្រជាជាតិ ដោយអះអាងថា ទាហានថៃ បានប្រើកម្លាំងរុះរើផ្ទះសម្បែងដែលជាការរំលោភសិទ្ធិក្នុងការរស់នៅ និងសិទ្ធិកាន់កាប់ទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់ប្រជាពលរដ្ឋខ្មែរ។

អ្នកកាសែតកម្ពុជា (ក.អ.ក) នៅថ្ងៃទី៥ ខែ​មករា ឆ្នាំ២០២៦ បានចែកអាវក្រោះ និង​​មួក​​សុវត្ថិភាព​ជា​លើក​ទី២​ដល់​អ្នក​សារ​ព័ត៌មាន...
05/01/2026

អ្នកកាសែតកម្ពុជា (ក.អ.ក) នៅថ្ងៃទី៥ ខែ​មករា ឆ្នាំ២០២៦ បានចែកអាវក្រោះ និង​​មួក​​សុវត្ថិភាព​ជា​លើក​ទី២​ដល់​អ្នក​សារ​ព័ត៌មានចំនួន ២១រូប មកពី ២០​ស្ថាប័ន សរុបទាំង​ពីរ​លើក​មាន​ចំនួន​ជិត​១០០​​ឈុត​ដើម្បីជួយ​ការពារ​សុវត្ថិភាពដ​ល់​​អ្នក​សារព័ត៌​មាន​ដែលកំពុង​បំពេញ​ការងារ​​ព័ត៌មាន​នៅ​តាម​បណ្តោយ​ព្រំ​ដែន​កម្ពុជា-ថៃ និង​ទី​កន្លែង​ងាយ​រង​គ្រោះ​​ដ​ទៃ​ទៀត​​ក្នុង​តំបន់​រង​ការ​វាយ​ប្រហារ​ពី​ទាហាន​​​ថៃ។ អាវក្រោះ និង​មួក​សុវត្ថិភាព​ដែល​មាន​ស្លាកសញ្ញាអ្នកសារព័ត៌មាន ឬ PRESS ជា​សញ្ញា​​ដ៏​ចាំ​បាច់​បំផុត​សម្រាប់​អ្នក​សារព័ត៌មាននៅ​ពេល​​កំពុង​បំពេញ​ការងារ។

សូមបញ្ឈប់ការផ្សព្វផ្សាយជាបន្ទាន់នូវរាល់ ព័ត៌មាន, វីដេអូ ឬរូបភាពដែលអាចបង្ហាញពីសកម្មភាពប្រតិបត្តិការយោធា, ផែនទី, ការបង្ហាញ...
04/01/2026

សូមបញ្ឈប់ការផ្សព្វផ្សាយជាបន្ទាន់នូវរាល់ ព័ត៌មាន, វីដេអូ ឬរូបភាពដែលអាចបង្ហាញពីសកម្មភាពប្រតិបត្តិការយោធា, ផែនទី, ការបង្ហាញពីការចល័ត ឬការដាក់ពង្រាយកងទ័ព, ទីតាំងឈរជើង, លេណដ្ឋាន (ត្រង់សេ), ជំរុំជម្រក, ការចល័តសព្វាវុធ, ផ្លូវផ្គត់ផ្គង់សម្ភារបរិក្ខារ ឬស្បៀងអាហាររបស់កងទ័ព តាមគ្រប់បណ្តាញទំនាក់ទំនងសង្គម ដូចជា Facebook, TikToK, Youtube ឬប្រព័ន្ធផ្សព្វផ្សាយផ្សេងៗទៀតជាដាច់ខាត។

VRV អ្នកសិក្សាសំណុំរឿង RawinDebates VRV News debate

សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កម្ពុជាតវ៉ាចំពោះការរំលោភបំពានរបស់ថៃStatement of the Mini...
03/01/2026

សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កម្ពុជាតវ៉ាចំពោះការរំលោភបំពានរបស់ថៃ

Statement of the Ministry of Foreign Affairs and International Cooperation
Cambodia's Protest Against Thai Violations

ក្រសួងព័ត៌មាន ចេញសេចក្តីណែនាំ ស្តីពីការផ្សព្វផ្សាយ និងចែករំលែកព័ត៌មានលើបណ្តាញសង្គម ដោយទំនួលខុសត្រូវ និងទប់ស្កាត់ព័ត៌មានក...
27/12/2025

ក្រសួងព័ត៌មាន ចេញសេចក្តីណែនាំ ស្តីពីការផ្សព្វផ្សាយ និងចែករំលែកព័ត៌មានលើបណ្តាញសង្គម ដោយទំនួលខុសត្រូវ និងទប់ស្កាត់ព័ត៌មានក្លែងក្លាយ

យោធាថៃ ស្លាប់៣០០នាក់
26/12/2025

យោធាថៃ ស្លាប់៣០០នាក់

Address

Phnom Penh

Opening Hours

01:00 - 05:00

Website

Alerts

Be the first to know and let us send you an email when VRV Wintv News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share