សារព័ត៌មាន ស្វែងយល់ការពិត

23/11/2025

ខេត្តបាត់ដំបង (ឃ្លីប២) ៖ មានសេចក្តីរាយការណ៍មកថា មានជនបែកថ្នាំកាន់កាំបិតចូលរកកាប់មនុស្សដល់ក្នុងផ្ទះ តែសំណាងល្អម្ចាស់ផ្ទះនិងក្មេងៗទាំងអស់គ្មានរបួស ប៉ុន្តែកាប់ម៉ូតូអស់០៤ គ្រឿង ម៉ាស៊ឹនដេរ០១គ្រឿង ។

បុរសនោះត្រូវគេស្គាល់ឈ្មោះថា សេង រ៉ុន បានធ្វើសកម្មភាពនៅចំណុចក្នុងភូមិហៃសាន ឃុំជ្រៃ ស្រុកថ្មគោលខេត្តបាត់ដំបង កាលពីល្ងាចថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥។

ប្រភពពី : Sin Sarik

https://t.me/svengyulkapitnews

23/11/2025

ខេត្តបាត់ដំបង (ឃ្លីប១) ៖ មានសេចក្តីរាយការណ៍មកថា មានជនបែកថ្នាំកាន់កាំបិតចូលរកកាប់មនុស្សដល់ក្នុងផ្ទះ តែសំណាងល្អម្ចាស់ផ្ទះនិងក្មេងៗទាំងអស់គ្មានរបួស ប៉ុន្តែកាប់ម៉ូតូអស់០៤ គ្រឿង ម៉ាស៊ឹនដេរ០១គ្រឿង ។

បុរសនោះត្រូវគេស្គាល់ឈ្មោះថា សេង រ៉ុន បានធ្វើសកម្មភាពនៅចំណុចក្នុងភូមិហៃសាន ឃុំជ្រៃ ស្រុកថ្មគោលខេត្តបាត់ដំបង កាលពីល្ងាចថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥។

ប្រភពពី : Sin Sarik

https://t.me/svengyulkapitnews

ខេត្តព្រះសីហនុ ៖ កម្លាំងសមត្ថកិច្ចបានតាមចាប់បានបុរសជាប្តីដែលបានចាក់សម្លាប់ប្រពន្ធនៅវេលាម៉ោងប្រហែល ៨:០០យប់ នៅម្តុំផ្ទះពស់...
23/11/2025

ខេត្តព្រះសីហនុ ៖ កម្លាំងសមត្ថកិច្ចបានតាមចាប់បានបុរសជាប្តីដែលបានចាក់សម្លាប់ប្រពន្ធនៅវេលាម៉ោងប្រហែល ៨:០០យប់ នៅម្តុំផ្ទះពស់ ក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ ។

https://t.me/svengyulkapitnews

23/11/2025

មិនទាន់ដឹងមូលហេតុ

បុរសជនជាតិបរទេសម្នាក់បេីករថយន្តមួយគ្រឿងម៉ាក TOYOTA PRIUS ពាក់ផ្លាក់លេខ ភ្នំពេញ 2AT-9185 បេីករ៉េចង្កូតទៅបុកសួច្បារពុះចែកទ...
23/11/2025

បុរសជនជាតិបរទេសម្នាក់បេីករថយន្តមួយគ្រឿងម៉ាក TOYOTA PRIUS ពាក់ផ្លាក់លេខ ភ្នំពេញ 2AT-9185 បេីករ៉េចង្កូតទៅបុកសួច្បារពុះចែកទ្រូងផ្លូវនិងបន្តទៅបុកបង្គោលផ្លាកប៉ាណូពានិជ្ជកម្មបណ្តាលអោយរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង០៤:៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថិតតាមបណ្ដោយផ្លូវ២០០៤ នៅក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្រោយពេលកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះមកធ្វើការវាស់វែងយករថយន្តទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ។ ( Source: Social media)

https://t.me/svengyulkapitnews

ថ្ងៃនេះជា ថ្ងៃទី១១៧ ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ។កម្ពុជាអ...
23/11/2025

ថ្ងៃនេះជា ថ្ងៃទី១១៧ ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ។

កម្ពុជាអំពាវនាវឱ្យភាគីថៃគោរពឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដ នូវសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ត្រង់កថាខណ្ឌទី៥ បានគូសបញ្ជាក់ថា “ភាគីថៃត្រូវដោះលែងយោធិនទាំង១៨នាក់របស់កម្ពុជាជាបន្ទាន់ដោយមិនបង្អែបង្អង់” ព្រមទាំងគោរពនិងអនុវត្តនូវរាល់កាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិ ជាពិសេសច្បាប់មនុស្សធម៌អន្តរជាតិ ដោយដោះលែងវីរកងទ័ពកម្ពុជាឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសារវិញ ប្រកបដោយសុខសុវត្ថិភាព។

សូមគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរ ដោយបានប្រើប្រាស់គ្រប់មធ្យោបាយនិងយន្តការដោះស្រាយទាំងអស់ ដើម្បីទាមទារឱ្យភាគីថៃដោះលែងវីរកងទ័ពរបស់យើងទាំង១៨នាក់នោះ ឱ្យបានឆាប់រហ័សជាទីបំផុត និងដោយសុខសុវត្ថិភាព។

រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិនដែលបោះបង់កងទ័ពរបស់យើងណាម្នាក់ចោលនោះឡើយ មិនថាក្នុងកាលៈទេសៈណាក៏ដោយ។

It has been 117 days since 18 Cambodian soldiers were captured under the captivity of the Thai military.

Cambodia urgently calls on the Thai side to strictly, honestly, and in good faith uphold the Joint Declaration on the Peace Agreement between Cambodia and Thailand, particularly paragraph 5, which clearly states that
“The Thai side must promptly release the 18 Cambodian soldiers” Cambodia also urges Thailand to respect and fulfill all obligations under international law, especially international humanitarian law, by releasing the Cambodian soldiers as soon as possible so that they may be safely reunited with their families.

It must also be underscored that the Royal Government of Cambodia has been and will continue to make relentless efforts, utilizing all available mechanisms for the Thai military to release and repatriate our 18 soldiers as promptly and safely as possible.

The Royal Government, the Ministry of National Defence, and the Royal Cambodian Armed Forces will never abandon any of our troops under any circumstances.

https://t.me/svengyulkapitnews

សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏...
23/11/2025

សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាននូវព្រះរាជទ្រព្យចំនួន ១០០.០០០ដុល្លារ (មួយសែនដុល្លារអាមេរិក) ជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដើម្បីជួយដល់ប្រជារាស្ត្រភៀសសឹក ដែលកំពុងជួបការលំបាកតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

ព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តមខាងលើនេះត្រូវបាន សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង នាំយកមកប្រគល់ជូនលោកជំទាវបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិក កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នាថ្ងៃរសៀលថ្ងៃសៅរ៍ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។

ក្នុងឱកាសដ៏ថ្លៃថ្លានេះ លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី បានប្រគល់ជូនសម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង នូវសារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានទូលថ្វាយថ្លែងអំណរព្រះរាជគុណ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងសារលិខិតនោះមានខ្លឹមសារថា៖ «ខ្ញុំម្ចាស់ ព្រមទាំងសហការីទាំងអស់ នៃកាកបាទក្រហមកម្ពុជា មានសេចក្តីរីករាយជាអនេកប្បការ ដោយបានទទួលព្រះរាជទ្រព្យ ចំនួន ១សែនដុល្លារអាម៉េរិក ដែលជាព្រះរាជទានដ៏ថ្លៃថ្លារបស់ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សម្រាប់ជាព្រះរាជូបត្ថម្ភដ៏ឧត្តុង្គឧត្តមជួយដល់ប្រជារាស្ត្រភៀសសឹក ដែលកំពុងជួបប្រទះការលំបាកខ្វះខាត នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ តាមរយៈ សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជា រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង។

ខ្ញុំម្ចាស់ សូមព្រះបរមរាជានុញ្ញាត ថ្លែងអំណរព្រះរាជគុណដ៏ខ្ពង់ខ្ពស់ជាទីបំផុត ថ្វាយ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គតែងតែសព្វព្រះ រាជហឫទ័យសន្តោសប្រោសប្រណី និងគិតគូរទុកដាក់យ៉ាងខ្ជាប់ខ្ជួនពីសុខទុក្ខប្រជារាស្ត្ររបស់ព្រះអង្គ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា តាមរយៈព្រះរាជទានព្រះរាជទ្រព្យដល់សកម្មភាពមនុស្សធម៌របស់ កាកបាទក្រហមកម្ពុជា គ្រប់ពេលវេលា។

ខ្ញុំម្ចាស់ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិនានាក្នុងលោក ទេវតារក្សាព្រះមហាស្វេតច្ឆត្រ ព្រះបារមីនៃព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ-ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេស ព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ សូមព្រះមេត្តាប្រោសព្រះរាជទានព្រះពរជ័យ បវរមហាប្រសើរថ្វាយ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គមានព្រះបរមសុខគ្រប់ប្រការ គង់ប្រថាប់ជាមហាម្លប់ដ៏ត្រជាក់សម្រាប់ប្រជារាស្ត្រ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ជាកូនចៅ ចៅទួត របស់ព្រះអង្គជ្រកកោន តរៀងទៅ។»

ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី ក៏បានជម្រាបជូនសម្តេចមហាមន្ត្រី ឧបនាយករដ្ឋមន្ត្រី អំពីព្រះរាជូបត្ថម្ភនូវព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តមរបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានកសាងជាព្រះរាជសមិទ្ធផលនានាជូនដល់ប្រជានុរាស្ត្រងាយរងគ្រោះបំផុតរស់នៅទីជនបទឆ្ងាយដាច់ស្រយាល ដែលមានដូចជា៖ បានសាងសង់ផ្ទះចំនួន ២៨ខ្នង (ក្នុងនោះ ផ្ទះ ២ខ្នង នៅខេត្តព្រះវិហារ, ៤ខ្នង នៅឧត្តរមានជ័យ, ៥ខ្នង នៅកំពង់ឆ្នាំង, ៥ខ្នង នៅកំពង់ស្ពឺ, ១០ខ្នង នៅពោធិ៍សាត់, និងផ្ទះ ២ខ្នង នៅខេត្តកំពង់ធំ)។ ជាមួយគ្នានេះ បានសាងសង់អណ្តូងទឹកស្អាតចំនួន ៣៣អណ្តូង (ក្នុងនោះ អណ្តូងចំនួន៣ នៅខេត្តព្រះវិហារ, អណ្តូង១៦ នៅឧត្តរមានជ័យ, អណ្តូង៣ នៅមណ្ឌលគិរី, អណ្តូង៦ នៅកំពង់ឆ្នាំង, អណ្តូង២ នៅកំពង់ស្ពឺ, និងអណ្តូង៣ នៅខេត្តកំពង់ធំ)។ ទន្ទឹមនឹងនេះ ក៏បានសាងសង់កន្លែងលាងសម្អាតដៃចំនួន ១៣កន្លែង (ក្នុងនោះកន្លែងលាងសម្អាតដៃ ៦កន្លែងនៅខេត្តកំពង់ធំ និង ៧កន្លែង នៅខេត្តមណ្ឌលគិរី)។ បន្ថែមពីនេះ ក៏បានសាងសង់បង្គន់អនាម័យ ៤ខ្នង (មាន១៣បន្ទប់) ក្នុងនោះបង្គន់អនាម័យ ៣ខ្នង នៅខេត្តកំពង់ធំ និង ១ខ្នង នៅខេត្តមណ្ឌលគិរី ផងដែរ៕

( Source & Photos : Cambodia Red Cross)

https://t.me/svengyulkapitnews

សេចក្តីប្រកាសព័ត៌មាន ស្ដីពីករណីឆេះ រថយន្តគិលានសង្គ្រោះ របស់មន្ទីរសម្រាកព្យាបាលកំពតស្តង់ដា!https://t.me/svengyulkapitnews
23/11/2025

សេចក្តីប្រកាសព័ត៌មាន ស្ដីពីករណីឆេះ រថយន្តគិលានសង្គ្រោះ របស់មន្ទីរសម្រាកព្យាបាលកំពតស្តង់ដា!

https://t.me/svengyulkapitnews

កម្ពុជាបណ្តេញជនជាតិវៀតណាម ១១០នាក់ ចេញពីកម្ពុជា ពាក់ព៏ន្ធនឹងការលួចស្នាក់នៅធ្វើការងារខុសច្បាប់(Online Scams)នៅថ្ងៃ ទី២១ ខែ...
23/11/2025

កម្ពុជាបណ្តេញជនជាតិវៀតណាម ១១០នាក់ ចេញពីកម្ពុជា ពាក់ព៏ន្ធនឹងការលួចស្នាក់នៅធ្វើការងារខុសច្បាប់(Online Scams)

នៅថ្ងៃ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញជនជាតិវៀតណាមសរុបចំនួន ១១០នាក់ (ស្រី១នាក់) ចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ។

ការបណ្តេញចេញនេះពាក់ព័ន្ធករណីបំពានប្រកាស ស្តីពីការបណ្តេញជនបរទេសចេញពីព្រះរាជាណាចក្រកម្ពុជា លួចស្នាក់នៅខុសច្បាប់ គ្មានលិខិតឆ្លងដែន និងលួចស្នាក់នៅធ្វើការងារខុសច្បាប់(Online Scams)។ ក្នុងនោះដែរ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានទទួលពីស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ និងខេត្តស្វាយរៀង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ៕
(ប្រភព និងរូបភាព៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍)

https://t.me/svengyulkapitnews

Cambodia, Thailand Agree on Groundwork to Resolve Border Issues in Chouk Chey and Prey Chan VillagesAKP | Phnom Penh, No...
23/11/2025

Cambodia, Thailand Agree on Groundwork to Resolve Border Issues in Chouk Chey and Prey Chan Villages

AKP | Phnom Penh, November 21, 2025 -- Cambodia and Thailand have agreed to dispatch a joint survey team to conduct on-the-ground work to address border issues in Chouk Chey and Prey Chan villages of O’Beichoan commune, O’Chrov district, Banteay Meanchey province. The work concerns the surveying and placement of temporary border markers along the section between boundary posts No. 42 and No. 47.

The State Secretariat of Border Affairs released the information in a statement this evening, highlighting three key points:

1. Since 2006, the joint survey team has been carrying out fieldwork to locate the precise positions of 74 concrete border markers originally erected by the Commission of Delimitation between Indochina and Siam between 1919 and 1920. This includes markers No. 42 to No. 47. The work has been conducted with the utmost care and responsibility, based on French-era legal documents, particularly the minutes (Procès-Verbaux) of the Delimitation Commission of 1908-1909 and 1919-1920.

2. Both sides have so far conducted exploratory work only, particularly between posts No. 42 and No. 47 – verifying the exact locations of the markers. No practical demarcation work has yet taken place on the ground in this section.

3. The two countries have agreed to send a working group to prepare a plan and begin actual fieldwork from Nov. 18, 2025. The team will measure and install temporary markers between boundary markers No. 42 and No. 47 in O’Beichoan commune. This is a continuation of the phased process toward the actual on-the-ground demarcation, in line with the Memorandum of Understanding 2000, the Terms of Reference 2003, previous Joint Boundary Commission (JBC) meeting minutes, and the Technical Instructions agreed upon by both sides.

The State Secretariat of Border Affairs called on the public to place confidence in the Royal Government and the Cambodian JBC, affirming that both consistently uphold the highest professional integrity and prioritise national interest, particularly the protection of territorial integrity and sovereignty, while strictly adhering to international law and respecting the established Cambodia-Thailand border inherited from the Commission of Delimitation between Indochina and Siam.(Source: Press OMC)
https://t.me/svengyulkapitnews

ខេត្តកំពង់ស្ពឺ ៖ កំលាំងនគរបាលនៃអធិការនគរបាលក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានធ្វេីការស្រាវជ្រាវរហូតឈានទៅឃាត់ខ្លួនបានមុខសញ្ញ...
23/11/2025

ខេត្តកំពង់ស្ពឺ ៖ កំលាំងនគរបាលនៃអធិការនគរបាលក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានធ្វេីការស្រាវជ្រាវរហូតឈានទៅឃាត់ខ្លួនបានមុខសញ្ញាចោរលួចដ៏សកម្មម្នាក់ឈ្មោះ ឃៀង សុខុន ភេទប្រុស អាយុ៦២ឆ្នាំ មានអាសយដ្ឋានមិនអចិន្រ្ដៃយ៍ស្នាក់នៅបន្ទប់ជួល ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគក រាជធានី.ភ្នំពេញ ។

តាមការបញ្ជាក់ពី លោកវរសេនីយ៍ទោ យ័ន្ដ សង្ហារ អធិការនគរបាលក្រុងបានអោយដឹងថា តាមរយៈបណ្ដឹងរបស់ពលរដ្ឋ បានរាយការណ៍មកលេខទាន់ហេតុការណ៍ Hotline នៅវេលាម៉ោង១:និង៣០នាទី ថៃ្ងទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចឃ្លាំងទំនិញ ស្ថិតក្នុងភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺថា មានករណីប៉ុនប៉ុងលួចទ្រព្យសម្បត្ដិដោយមានក្រុមចោរប្រដាប់ដោយសម្ភារមួយចំនួន បានធ្វេីសកម្មភាពជាច្រេីនលេីកនិងកំពុងតែប្រព្រឹត្ដ ។

កំលាំងអន្ដរាគមន៍អធិការនគរបាលក្រុងច្បារមន បានចេញប្រតិបត្ដិការឃាត់បានជនសង្ស័យរួមជាមួយវត្ថុតាងមួយចំនួនក្នុងនោះដកហូតវត្ថុតាងរួមមាន ៖ កន្ត្រៃ កាត់ដែកចំនួន ១ , ទល់ឡាវុីស១ , ឧបករណ៍កាច់សោរក ម៉ូតូ៣គ្រាប់ , កន្ត្រៃតូច១ , ម៉ាឡេត ចំនួន ១ , ដែកដាប់ ចំនួន១, ទូរស័ព្ទដៃមួយគ្រឿង និងសោម៉ូតូ១។

កំលាំងបានដឹកបញ្ជូនមកអធិការដ្ឋានធ្វេីការសាកសួរ និងបានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្ដ ចំណាត់ការនីតិវិធីបន្ដ៕

https://t.me/svengyulkapitnews

ខេត្តបន្ទាយមានជ័យ ៖ ជនបរទេសចំនួន០៩នាក់ ត្រូវបានចាប់ខ្លួន ខណៈកំពុងលួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់។ការឃ...
23/11/2025

ខេត្តបន្ទាយមានជ័យ ៖ ជនបរទេសចំនួន០៩នាក់ ត្រូវបានចាប់ខ្លួន ខណៈកំពុងលួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់។

ការឃាត់ខ្លួនធ្វើឡើងនៅត្រង់ចំណុចភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នៅយប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងចំណោមអ្នកទាំងនោះ មានជនជាតិចិនភេទប្រុស០៥នាក់ បុរសជនជាតិភូមា០២នាក់ និងស្ត្រីជនជាតិភូមាចំនួន០២នាក់។

https://t.me/svengyulkapitnews

Address

Phnom Penh

Telephone

+85568467055

Website

Alerts

Be the first to know and let us send you an email when សារព័ត៌មាន ស្វែងយល់ការពិត posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share