GM News

GM News I would like to show about the real news around Rotanakiri province in Cambodia.

ទីតាំងដែលនាយករដ្ឋមន្ត្រីថៃឈរ គឺក្នុងទឹកដីកម្ពុជា៖ ផែនទី សន្ធិសញ្ញា និងភស្តុតាងបានបញ្ជាក់យ៉ាងច្បាស់ឯកឧត្តម នេត្រ ភក្ត្រា ...
30/08/2026

ទីតាំងដែលនាយករដ្ឋមន្ត្រីថៃឈរ គឺក្នុងទឹកដីកម្ពុជា៖ ផែនទី សន្ធិសញ្ញា និងភស្តុតាងបានបញ្ជាក់យ៉ាងច្បាស់

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសរសេរលើបណ្តាញសង្គមការងារផ្ទាល់ខ្លួន នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦នេះថា «រូបភាពនាយករដ្ឋមន្ត្រីថៃ លោក អនុទីន ចាន់វីរៈគុល ឈរនៅតំបន់អានសេះ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ អាចត្រូវបានប្រើដើម្បីបង្ហាញពីវត្តមានរបស់មន្ត្រីជាន់ខ្ពស់ថៃនៅទីនោះ។ ប៉ុន្តែរូបភាពមួយសន្លឹកមិនអាចកំណត់អធិបតេយ្យភាពបានទេ។
ប៉ុន្តែតើផ្អែកលើអ្វីដើម្បីបញ្ជាក់ទីតាំងដែលនាយករដ្ឋមន្ត្រីថៃឈរនោះជាទឹកដីកម្ពុជា? គឺឈរលើមូលដ្ឋាននៃសំណុំឯកសារដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ ដែលកម្ពុជាបានយោងដូចជា អនុសញ្ញា សន្ធិសញ្ញា ផែនទី គឺបានបង្ហាញយ៉ាងច្បាស់លាស់បំផុត «ទីតាំងដែលនាយករដ្ឋមន្ត្រី អនុទីន បានឈរនោះគឺស្ថិតនៅតំបន់អានសេះ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជា»។
ដូច្នេះ បញ្ហាមិនមែនថា លោក អនុទីន អាចទៅដល់ទីនោះបានឬអត់នោះទេ។ បញ្ហាគឺថា «នាយករដ្ឋមន្ត្រីនៃប្រទេសមួយបានចូលទៅកាន់ទីតាំងស្ថិតក្នុងអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជា ដោយគ្មានការអនុញ្ញាតពីរដ្ឋម្ចាស់អធិបតេយ្យភាព»។ នេះជាមូលហេតុដែលកម្ពុជាត្រូវតែតវ៉ាប្រឆាំងយ៉ាងខ្លាំងក្លាចំពោះសកម្មភាពខុសច្បាប់នេះ បន្ថែមពីអ្វីដែលយោធាថៃបានឈ្លានពានទឹកដីកម្ពុជា បំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងការកែប្រែស្ថានភាពដើម fait accompli នាពេលកន្លងទៅ។
ព្រំដែនកម្ពុជា-ថៃមិនត្រូវបានកំណត់នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ ដោយវត្តមានរបស់នាយករដ្ឋមន្ត្រីមកឈរទីនោះដើម្បីប្រថាប់ត្រាថាជាទឹកដីថៃ ឬវត្តមានយោធាថៃនៅឈរជើងទីនោះទេ។
មូលដ្ឋានគតិយុត្តដែលកម្ពុជាយោងក្នុងបញ្ហាព្រំដែននេះ មានប្រភពពីអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ សន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ ការងាររបស់គណៈកម្មការកំណត់ព្រំដែនឥណ្ឌូចិន-សៀម ផែនទីខ្នាត ១:២០០.០០០ ដែលពាក់ព័ន្ធនឹងដំណើរការកំណត់ព្រំដែននោះ និងឯកសារព្រំដែនពាក់ព័ន្ធ។
អ្វីដែលគួរឱ្យកត់សម្គាល់ជាពិសេស គឺសូម្បីតែផែនទីស៊េរី L7017 ខ្នាត ១:៥០.០០០ ដែលភាគីថៃប្រើប្រាស់ដោយឯកតោភាគី ហើយដែលកម្ពុជាមិនទទួលស្គាល់ជាមូលដ្ឋានគតិយុត្តសម្រាប់ការកំណត់ព្រំដែន ក៏បង្ហាញទីតាំងដែលត្រូវបានសម្គាល់ថាជាទីតាំងដំណើររបស់នាយករដ្ឋមន្ត្រីថៃ ស្ថិតនៅខាងកម្ពុជានៃខ្សែដែលបង្ហាញលើផែនទីនោះដែរ។
នៅពេលយកខ្សែព្រំដែនដែលកម្ពុជាយោងពីផែនទីខ្នាត ១:២០០.០០០ មកផ្ទៀងផ្ទាត់ជាមួយផែនទី L7017 និងទីតាំងជាក់ស្តែងដែលបានសម្គាល់លើរូបភាពផ្កាយរណប ទីតាំងនោះត្រូវបានបង្ហាញនៅខាងកម្ពុជានៃខ្សែទាំងពីរ។ ដូច្នេះ បញ្ហាដែលភាគីថៃត្រូវឆ្លើយមិនមែនថា នាយករដ្ឋមន្ត្រីថៃបានទៅដល់ទីនោះដោយរបៀបណាទេ ប៉ុន្តែតើមានផែនទី សន្ធិសញ្ញា ឬមូលដ្ឋានគតិយុត្តណាដែលអាចបង្ហាញថាទីតាំងនោះស្ថិតក្រោមអធិបតេយ្យភាពថៃ?
បើភាគីថៃអះអាងថាទីតាំងនោះជាទឹកដីថៃ នោះភាគីថៃត្រូវបង្ហាញមូលដ្ឋានគតិយុត្តដែលគាំទ្រការអះអាងរបស់ខ្លួននោះ។ ការអះអាងតែមាត់ទទេដោយគ្មានមូលដ្ឋានគតិយុត្ត មិនអាចយកជាការបានឡើយ ហើយក៏ការកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់មិនមែនក្លាយជាស្របច្បាប់ ដោយសារតែវាត្រូវបាននិយាយម្តងហើយម្តងទៀតឡើយ។ ការដែលមន្ត្រីជាន់ខ្ពស់នៃប្រទេសមួយអាចទៅឈរនៅទីតាំងណាមួយ មិនមានន័យថាទីតាំងនោះជាទឹកដីរបស់ប្រទេសនោះទេ ហើយត្រូវបែងចែកឱ្យច្បាស់រវាងការកាន់កាប់ទឹកដីដោយខុសច្បាប់ និងសិទ្ធិអធិបតេយ្យភាពតាមច្បាប់។
បើមានការខ្វែងគំនិត ត្រូវយកទៅ JBC មិនមែនយកវត្តមានយោធាមកកំណត់ព្រំដែន និងការកែប្រែស្ថានភាពដើមនោះទេ។ ថៃតែងតែអះអាងថា កុងតឺន័រ និងបន្លាលួសមិនមែនជាខ្សែព្រំដែនទេ ហើយនាយករដ្ឋមន្ត្រីអនុទីន ចូលមកដោយគ្មានការអនុញ្ញាតនៅតំបន់អានសេះ ក៏មិនមែនជាការមកបោះបង្គោលព្រំដែនទេ ហើយថៃអះអាងម្តងហើយម្តងទៀតថាយកយន្តការ JBC មកដោះស្រាយបញ្ហាព្រំដែនគោកដែលមាន។
កម្ពុជា និងថៃមានយន្តការសម្រាប់ដោះស្រាយបញ្ហាព្រំដែនរួចហើយ។ អនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ ស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោក និងយន្តការ JBC បានបង្កើតក្របខណ្ឌសម្រាប់ភាគីទាំងពីរធ្វើការលើបញ្ហាព្រំដែន។ ប្រសិនបើភាគីថៃពិតជាប្តេជ្ញាចិត្តចំពោះការដោះស្រាយបញ្ហាតាមយន្តការ JBC ដូចដែលខ្លួនបានអះអាងជាបន្តបន្ទាប់ នោះការប្តេជ្ញាចិត្តនេះគួរត្រូវបានបង្ហាញតាមរយៈសកម្មភាពជាក់ស្តែង។ ភាគីថៃគួរបង្ហាញភាពស្មោះត្រង់និងសុឆន្ទៈ ដោយទទួលយកសំណើដែល​JBC កម្ពុជា បានស្នើកោះប្រជុំមិនតិចជាង ៩ ដងមកហើយទេ ស្របតាមចំណុចទី៣ នៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ប៉ុន្តែថៃតែងតែរកលេសពន្យារពេលពីមួយទៅមួយរហូតមកទល់នឹងពេលនេះ។
សេចក្តីថ្លែងការណ៍រួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏បានបញ្ជាក់ថា ការរៀបចំក្រោមសេចក្តីថ្លែងការណ៍នោះ មិនធ្វើឱ្យប៉ះពាល់ដល់ការខណ្ឌសីមា និងព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរ ហើយបានប្រគល់ភារកិច្ចឱ្យ JBC បន្តការវាស់វែង និងខណ្ឌសីមា។

ការតវ៉ារបស់កម្ពុជាក៏មានសារៈសំខាន់ផ្នែកច្បាប់ ព្រោះវាកត់ត្រាយ៉ាងច្បាស់ថា កម្ពុជាមិនយល់ព្រម មិនទទួលស្គាល់ និងមិនអនុញ្ញាតឱ្យវត្តមានរបស់ថៃត្រូវបានយកទៅបកស្រាយនៅពេលក្រោយថា កម្ពុជាបានទទួលយកស្ថានភាពនោះទេ។ កម្ពុជាបានបង្ហាញគោលជំហរផ្លូវការដាច់ខាតមិនទទួលស្គាល់ការកែប្រែខ្សែបន្ទាត់ព្រំដែនដោយប្រើប្រាស់កម្លាំងឡើយ។
ទីតាំងដែលលោក អនុទីន ឈរ ត្រូវវាស់តាមផែនទី និងឯកសារព្រំដែន មិនមែនវាស់តាមទង់ជាតិ ឬវត្តមានយោធាឡើយ។ ការគ្រប់គ្រងជាក់ស្តែងមិនស្មើនឹងអធិបតេយ្យភាពតាមច្បាប់ ហើយស្ថានភាពដែលបង្កើតដោយឯកតោភាគី មិនអាចជំនួសដំណើរការខណ្ឌសីមាដែលភាគីទាំងពីរបានព្រមព្រៀងបានឡើយ។ ប្រសិនបើថៃអះអាងថាទីតាំងដែលលោក អនុទីន ឈរនោះជាទឹកដីថៃ ចម្លើយមិនអាចជារូបថតរបស់នាយករដ្ឋមន្ត្រី ទង់ជាតិ កុងតឺន័រ ឬកងទ័ពបានទេ។ ចម្លើយត្រូវតែជាមូលដ្ឋានគតិយុត្ត ផែនទី និងឯកសារព្រំដែនដែលអាចផ្ទៀងផ្ទាត់បាន។ ហើយការដោតទង់ជាតិ ការដាក់កម្លាំងយោធា ឬការកែប្រែស្ថានភាពដើមតាមរយៈសកម្មភាពសាងសង់ផ្សេងៗ ក៏មិនអាចផ្លាស់ប្តូរអធិបតេយ្យភាពតាមច្បាប់បានឡើយ។ ប៉ុន្តែបានបង្ហាពីការឈ្លានពានទឹកដីកម្ពុជាយ៉ាងច្បាស់ក្រឡែត»។

វប្បធម៌​សន្ទនាយោគយល់គ្នាអត់អោនអោយគ្នាផ្សះផ្សាស្រុះស្រួលគ្នានាំមកនៅប្រយោជន៍សំរាប់យេីងទាំងអស់គ្នា
30/08/2026

វប្បធម៌​សន្ទនាយោគយល់គ្នាអត់អោនអោយគ្នាផ្សះផ្សាស្រុះស្រួលគ្នានាំមកនៅប្រយោជន៍សំរាប់យេីងទាំងអស់គ្នា

Homeក្រសួងដែនដី វប្បធម៌​សន្ទនាយោគយល់គ្នាអត់អោនអោយគ្នាផ្សះផ្សាស្រុះស្រួលគ្នានាំមកនៅប្រយោជន៍សំរាប់យេីងទាំ....

ស្រ្តីម្នាក់ត្រូវបានកម្លាំងសម្តកិចធ្វើការឃាត់ខ្លួនក្នុងករណីជួញដូនិងប្រើប្រាស់គ្រឿងញៀន តាកែវ   ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉...
29/08/2026

ស្រ្តីម្នាក់ត្រូវបានកម្លាំងសម្តកិចធ្វើការឃាត់ខ្លួនក្នុងករណីជួញដូនិងប្រើប្រាស់គ្រឿងញៀន
តាកែវ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពី ឯកឧត្តមព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តតាកែវ
នៅថ្ងៃព្រហស្បតិ៍ ១៤កើតខែស្រាពណ៌ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង១៧និង៣០នាទី លោកវរសេនីយ៍ឯក នួន ប៉ិន អធិការនគរបាលស្រុកអង្គរបូរី បានបញ្ជាកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកអង្គរបូរី ចុះបង្ក្រាបករណីជួញដូរ ប្រើប្រាស់សារធាតុញៀនខុសច្បាប់ និងកាន់កាប់អាវុធខុសច្បាប់ នៅចំណុចស្ថិតក្នុងភូមិព្រែកតាផ ឃុំគោកធ្លក ស្រុកអង្គរបូរី ខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ឈ្មោះ ឈន ដាលីន ភេទស្រី អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកតាផ ឃុំគោកធ្លក ស្រុកអង្គរបូរី ខេត្តតាកែវ។
ចំណែកជនសង្ស័យ ០១នាក់ទៀតបានគេចខ្លួនបាត់មានឈ្មោះ សុខ វុធឈាង(ត្រូវជាប្តី) អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ-ឃុំ ជាមួយគ្នា។
•ដកហូតបានវត្ថុតាងមួយចំនួនមានដូចខាងក្រោម៖
១.ម្សៅក្រាមពណ៌សថ្លា ចំនួន ០៧កញ្ចប់
២.ទូរស័ព្ទចំនួន ០៤គ្រឿង
៣.ដាវ ចំនួន ០២គ្រឿង
៤.ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន
ករណីនេះសមត្ថកិច្ចជំនាញកំពុងធ្វើការសាកសួរនៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងតាមនីតិវិធី រីឯជនសង្ស័យដែលគេចខ្លួន កម្លាំងជំនាញបានស្រាវជ្រាវ និងស្វែងរក ដើម្បីយកមកចាត់ការតាមនីតិវិធី។

ទីតាំងដែលនាយករដ្ឋមន្ត្រីថៃឈរ គឺក្នុងទឹកដីកម្ពុជា៖ ផែនទី សន្ធិសញ្ញា និងភស្តុតាងបានបញ្ជាក់យ៉ាងច្បាស់ឯកឧត្តម នេត្រ ភក្ត្រា ...
29/08/2026

ទីតាំងដែលនាយករដ្ឋមន្ត្រីថៃឈរ គឺក្នុងទឹកដីកម្ពុជា៖ ផែនទី សន្ធិសញ្ញា និងភស្តុតាងបានបញ្ជាក់យ៉ាងច្បាស់

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសរសេរលើបណ្តាញសង្គមការងារផ្ទាល់ខ្លួន នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦នេះថា «រូបភាពនាយករដ្ឋមន្ត្រីថៃ លោក អនុទីន ចាន់វីរៈគុល ឈរនៅតំបន់អានសេះ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ អាចត្រូវបានប្រើដើម្បីបង្ហាញពីវត្តមានរបស់មន្ត្រីជាន់ខ្ពស់ថៃនៅទីនោះ។ ប៉ុន្តែរូបភាពមួយសន្លឹកមិនអាចកំណត់អធិបតេយ្យភាពបានទេ។
ប៉ុន្តែតើផ្អែកលើអ្វីដើម្បីបញ្ជាក់ទីតាំងដែលនាយករដ្ឋមន្ត្រីថៃឈរនោះជាទឹកដីកម្ពុជា? គឺឈរលើមូលដ្ឋាននៃសំណុំឯកសារដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ ដែលកម្ពុជាបានយោងដូចជា អនុសញ្ញា សន្ធិសញ្ញា ផែនទី គឺបានបង្ហាញយ៉ាងច្បាស់លាស់បំផុត «ទីតាំងដែលនាយករដ្ឋមន្ត្រី អនុទីន បានឈរនោះគឺស្ថិតនៅតំបន់អានសេះ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជា»។
ដូច្នេះ បញ្ហាមិនមែនថា លោក អនុទីន អាចទៅដល់ទីនោះបានឬអត់នោះទេ។ បញ្ហាគឺថា «នាយករដ្ឋមន្ត្រីនៃប្រទេសមួយបានចូលទៅកាន់ទីតាំងស្ថិតក្នុងអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជា ដោយគ្មានការអនុញ្ញាតពីរដ្ឋម្ចាស់អធិបតេយ្យភាព»។ នេះជាមូលហេតុដែលកម្ពុជាត្រូវតែតវ៉ាប្រឆាំងយ៉ាងខ្លាំងក្លាចំពោះសកម្មភាពខុសច្បាប់នេះ បន្ថែមពីអ្វីដែលយោធាថៃបានឈ្លានពានទឹកដីកម្ពុជា បំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងការកែប្រែស្ថានភាពដើម fait accompli នាពេលកន្លងទៅ។
ព្រំដែនកម្ពុជា-ថៃមិនត្រូវបានកំណត់នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ ដោយវត្តមានរបស់នាយករដ្ឋមន្ត្រីមកឈរទីនោះដើម្បីប្រថាប់ត្រាថាជាទឹកដីថៃ ឬវត្តមានយោធាថៃនៅឈរជើងទីនោះទេ។
មូលដ្ឋានគតិយុត្តដែលកម្ពុជាយោងក្នុងបញ្ហាព្រំដែននេះ មានប្រភពពីអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ សន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ ការងាររបស់គណៈកម្មការកំណត់ព្រំដែនឥណ្ឌូចិន-សៀម ផែនទីខ្នាត ១:២០០.០០០ ដែលពាក់ព័ន្ធនឹងដំណើរការកំណត់ព្រំដែននោះ និងឯកសារព្រំដែនពាក់ព័ន្ធ។
អ្វីដែលគួរឱ្យកត់សម្គាល់ជាពិសេស គឺសូម្បីតែផែនទីស៊េរី L7017 ខ្នាត ១:៥០.០០០ ដែលភាគីថៃប្រើប្រាស់ដោយឯកតោភាគី ហើយដែលកម្ពុជាមិនទទួលស្គាល់ជាមូលដ្ឋានគតិយុត្តសម្រាប់ការកំណត់ព្រំដែន ក៏បង្ហាញទីតាំងដែលត្រូវបានសម្គាល់ថាជាទីតាំងដំណើររបស់នាយករដ្ឋមន្ត្រីថៃ ស្ថិតនៅខាងកម្ពុជានៃខ្សែដែលបង្ហាញលើផែនទីនោះដែរ។
នៅពេលយកខ្សែព្រំដែនដែលកម្ពុជាយោងពីផែនទីខ្នាត ១:២០០.០០០ មកផ្ទៀងផ្ទាត់ជាមួយផែនទី L7017 និងទីតាំងជាក់ស្តែងដែលបានសម្គាល់លើរូបភាពផ្កាយរណប ទីតាំងនោះត្រូវបានបង្ហាញនៅខាងកម្ពុជានៃខ្សែទាំងពីរ។ ដូច្នេះ បញ្ហាដែលភាគីថៃត្រូវឆ្លើយមិនមែនថា នាយករដ្ឋមន្ត្រីថៃបានទៅដល់ទីនោះដោយរបៀបណាទេ ប៉ុន្តែតើមានផែនទី សន្ធិសញ្ញា ឬមូលដ្ឋានគតិយុត្តណាដែលអាចបង្ហាញថាទីតាំងនោះស្ថិតក្រោមអធិបតេយ្យភាពថៃ?
បើភាគីថៃអះអាងថាទីតាំងនោះជាទឹកដីថៃ នោះភាគីថៃត្រូវបង្ហាញមូលដ្ឋានគតិយុត្តដែលគាំទ្រការអះអាងរបស់ខ្លួននោះ។ ការអះអាងតែមាត់ទទេដោយគ្មានមូលដ្ឋានគតិយុត្ត មិនអាចយកជាការបានឡើយ ហើយក៏ការកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់មិនមែនក្លាយជាស្របច្បាប់ ដោយសារតែវាត្រូវបាននិយាយម្តងហើយម្តងទៀតឡើយ។ ការដែលមន្ត្រីជាន់ខ្ពស់នៃប្រទេសមួយអាចទៅឈរនៅទីតាំងណាមួយ មិនមានន័យថាទីតាំងនោះជាទឹកដីរបស់ប្រទេសនោះទេ ហើយត្រូវបែងចែកឱ្យច្បាស់រវាងការកាន់កាប់ទឹកដីដោយខុសច្បាប់ និងសិទ្ធិអធិបតេយ្យភាពតាមច្បាប់។
បើមានការខ្វែងគំនិត ត្រូវយកទៅ JBC មិនមែនយកវត្តមានយោធាមកកំណត់ព្រំដែន និងការកែប្រែស្ថានភាពដើមនោះទេ។ ថៃតែងតែអះអាងថា កុងតឺន័រ និងបន្លាលួសមិនមែនជាខ្សែព្រំដែនទេ ហើយនាយករដ្ឋមន្ត្រីអនុទីន ចូលមកដោយគ្មានការអនុញ្ញាតនៅតំបន់អានសេះ ក៏មិនមែនជាការមកបោះបង្គោលព្រំដែនទេ ហើយថៃអះអាងម្តងហើយម្តងទៀតថាយកយន្តការ JBC មកដោះស្រាយបញ្ហាព្រំដែនគោកដែលមាន។
កម្ពុជា និងថៃមានយន្តការសម្រាប់ដោះស្រាយបញ្ហាព្រំដែនរួចហើយ។ អនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ ស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោក និងយន្តការ JBC បានបង្កើតក្របខណ្ឌសម្រាប់ភាគីទាំងពីរធ្វើការលើបញ្ហាព្រំដែន។ ប្រសិនបើភាគីថៃពិតជាប្តេជ្ញាចិត្តចំពោះការដោះស្រាយបញ្ហាតាមយន្តការ JBC ដូចដែលខ្លួនបានអះអាងជាបន្តបន្ទាប់ នោះការប្តេជ្ញាចិត្តនេះគួរត្រូវបានបង្ហាញតាមរយៈសកម្មភាពជាក់ស្តែង។ ភាគីថៃគួរបង្ហាញភាពស្មោះត្រង់និងសុឆន្ទៈ ដោយទទួលយកសំណើដែល​JBC កម្ពុជា បានស្នើកោះប្រជុំមិនតិចជាង ៩ ដងមកហើយទេ ស្របតាមចំណុចទី៣ នៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ប៉ុន្តែថៃតែងតែរកលេសពន្យារពេលពីមួយទៅមួយរហូតមកទល់នឹងពេលនេះ។
សេចក្តីថ្លែងការណ៍រួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏បានបញ្ជាក់ថា ការរៀបចំក្រោមសេចក្តីថ្លែងការណ៍នោះ មិនធ្វើឱ្យប៉ះពាល់ដល់ការខណ្ឌសីមា និងព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរ ហើយបានប្រគល់ភារកិច្ចឱ្យ JBC បន្តការវាស់វែង និងខណ្ឌសីមា។

ការតវ៉ារបស់កម្ពុជាក៏មានសារៈសំខាន់ផ្នែកច្បាប់ ព្រោះវាកត់ត្រាយ៉ាងច្បាស់ថា កម្ពុជាមិនយល់ព្រម មិនទទួលស្គាល់ និងមិនអនុញ្ញាតឱ្យវត្តមានរបស់ថៃត្រូវបានយកទៅបកស្រាយនៅពេលក្រោយថា កម្ពុជាបានទទួលយកស្ថានភាពនោះទេ។ កម្ពុជាបានបង្ហាញគោលជំហរផ្លូវការដាច់ខាតមិនទទួលស្គាល់ការកែប្រែខ្សែបន្ទាត់ព្រំដែនដោយប្រើប្រាស់កម្លាំងឡើយ។
ទីតាំងដែលលោក អនុទីន ឈរ ត្រូវវាស់តាមផែនទី និងឯកសារព្រំដែន មិនមែនវាស់តាមទង់ជាតិ ឬវត្តមានយោធាឡើយ។ ការគ្រប់គ្រងជាក់ស្តែងមិនស្មើនឹងអធិបតេយ្យភាពតាមច្បាប់ ហើយស្ថានភាពដែលបង្កើតដោយឯកតោភាគី មិនអាចជំនួសដំណើរការខណ្ឌសីមាដែលភាគីទាំងពីរបានព្រមព្រៀងបានឡើយ។ ប្រសិនបើថៃអះអាងថាទីតាំងដែលលោក អនុទីន ឈរនោះជាទឹកដីថៃ ចម្លើយមិនអាចជារូបថតរបស់នាយករដ្ឋមន្ត្រី ទង់ជាតិ កុងតឺន័រ ឬកងទ័ពបានទេ។ ចម្លើយត្រូវតែជាមូលដ្ឋានគតិយុត្ត ផែនទី និងឯកសារព្រំដែនដែលអាចផ្ទៀងផ្ទាត់បាន។ ហើយការដោតទង់ជាតិ ការដាក់កម្លាំងយោធា ឬការកែប្រែស្ថានភាពដើមតាមរយៈសកម្មភាពសាងសង់ផ្សេងៗ ក៏មិនអាចផ្លាស់ប្តូរអធិបតេយ្យភាពតាមច្បាប់បានឡើយ។ ប៉ុន្តែបានបង្ហាពីការឈ្លានពានទឹកដីកម្ពុជាយ៉ាងច្បាស់ក្រឡែត»។(ប្រភព ក្រសួងព័ត៌មាន)

ផ្ទះប្រជាពលរដ្ឋមួយខ្នងត្រូវបានអគ្គីសភ័យឆាប់ឆេះធ្វើឲ្យខូចខាតស្ទើទាំងស្រុង(ខេត្តសៀមរាប) សភារាជ ព័ត៌មាន G M Newsនៅថ្ងៃស្រុក...
28/08/2026

ផ្ទះប្រជាពលរដ្ឋមួយខ្នងត្រូវបានអគ្គីសភ័យឆាប់ឆេះធ្វើឲ្យខូចខាតស្ទើទាំងស្រុង
(ខេត្តសៀមរាប) សភារាជ ព័ត៌មាន G M News

នៅថ្ងៃស្រុក ១៥កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនិងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦នេះ តាមរយៈ​លេខទូរស័ព្ទ​បន្ទាន់ (Hotline) 1296 រាយការណ៍ថាករណីភ្លើងឆេះផ្ទះប្រជាពលរដ្ឋ ភ្លាមនោះកម្លាំង កងរាជអាវុធហត្ថខេត្តសៀមរាប ក៏បានចេញធ្វើការអន្តរាគមន៍​ជួយពន្លត់ នៅចំណុចភូមិវាល សង្កាត់​គោកចក ក្រុងសៀមរាប​ ខេត្តសៀមរាប ដោដោយបានសហការនិងកម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុងសៀមរាប​ កម្លាំងនគរបាល​ខេត្ត បានចេញ​រថយន្ត​ពន្លត់​អគ្គីភ័យ ជួយអន្តរាគមន៍ពន្លត់ ភ្លើងឆេះផ្ទះខាងលើ ទាន់ពេលវេលាផងដែរ និងមិនបណ្តាលឱ្យប៉ះពាល់ដល់អាយុជីវិតមនុស្ស និងមិនឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋជិតខាងនោះទៀតឡើយ។

ជានិច្ច​ជាកាល អាវុធហត្ថខេត្តសៀមរាប តែងតែ​យកចិត្ត​ទុកដាក់ ចេញអន្តរាគមន៍ ជូនបងប្អូនប្រជាពលរដ្ឋ ពេលមានទុក្ខធុរៈផ្សេងៗ ក្នុងនោះបើសិនជាបងប្អូនប្រជាពលរដ្ឋបានជួបហេតុការណ៍ត្រូវការអន្តរាគមន៍បន្ទាន់ ពីកងរាជអាវុធហត្ថខេត្តសៀមរាប សូមបងប្អូនហៅទូរស័ព្ទមកកាន់លេខ (Hotline) 1296 (ដោយឥតគិតថ្លៃ 24/24ម៉ោង)ឬ អាចទាក់ទងមកតាមបណ្តាញ Telegram, WhatsApp, CoolApp របស់កងរាជអាវុធហត្ថខេត្តសៀមរាប តាមរយៈលេខ 088 93 94 567 របស់កងរាជអាវុធហត្ថខេត្តសៀមរាប។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៥ ...
28/08/2026

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៥ នៅវិមានសន្តិភាព

១-សេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពពាក់កណ្តាលអាណត្តិ នៃការអនុវត្ត គោលនយោបាយជាតិប្រជាជន ២០១៦-២០៣០។

២-របាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់ រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។

៣-របាយការណ៍វឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយ អាទិភាព និងវិធានការគន្លឹះក្នុងវិស័យសុខាភិបាល។

៤-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសាសេប៊ូស្តីពី វិសោធនកម្មធម្មនុញ្ញអាស៊ាន។

៥-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីបុព្វសិទ្ធិ និងអភ័យឯកសិទ្ធិនៃលេខាធិការដ្ឋាន បុគ្គលិក និងតំណាងរបស់ សមាជិកនៃសន្និសីទអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្ត នៅអាស៊ី (CICA)។

រាជធានីភ្នំពេញ ព្រឹកថ្ងៃសុក្រ ១៥កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនិងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦

28/08/2026

ក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម​និងសំណង់​បានធ្វើការដឹកនាំសម្របសម្រួលភាគីក្រសួងជំនាញពាក់ព័ន្ធដើម្បីរៀបចំក្របខណ្ឌការងារដឹកនាំរួមក្នុងការអនុម័តគម្រោងវិនិយោគ ដូចជាបុរី ខុនដូជាដើម នៅក្នុងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យកម្ពុជា (Cambodia Data Exchange) ហៅកាត់ថា CamDX

#ការបង្កើតនូវបរិយាកាសគ្មានវិវាទ #ចះបញ្ជីដីបង្ហើយ #បញចបវិវាទដីធ្លី #សេវាគាប់ចិត្ត #រមណយដឋានបេតិកភណ្ឌពិភពលោកអង្គរ #បងទនលេសាប #ដោះស្រាយវិវាទបុរី​ #កអក #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់​

សភាសហព័ន្ធរុស្ស៊ី បញ្ជាក់ពីការត្រៀមលក្ខណៈទទួលស្វាគមន៍សម្ដេចតេជោ ក្នុងការអញ្ជើញបំពេញទស្សនកិច្ចទៅកាន់សហព័ន្ធរុស្ស៊ីនៅពេលខា...
28/08/2026

សភាសហព័ន្ធរុស្ស៊ី បញ្ជាក់ពីការត្រៀមលក្ខណៈទទួលស្វាគមន៍សម្ដេចតេជោ ក្នុងការអញ្ជើញបំពេញទស្សនកិច្ចទៅកាន់សហព័ន្ធរុស្ស៊ីនៅពេលខាងមុខ
(រាជធានីភ្នំពេញ)

នារសៀលថ្ងៃព្រហស្បតិ៍ ទី ២៧ ខែសីហា ឆ្នាំ២០២៦ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ (ISC-2) បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្ដម Konstantin Kosachev អនុប្រធានក្រុមប្រឹក្សាសហព័ន្ធ នៃសភាសហព័ន្ធរុស្សី ក្នុងឱកាសដែល ឯកឧត្តម អញ្ជើញចូលរួមក្នុងសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបពិភាក្សានោះ អនុប្រធានក្រុមប្រឹក្សាសហព័ន្ធ នៃសភាសហព័ន្ធរុស្សី បានសម្ដែងនូវការកោតសរសើរចំពោះកម្ពុជា ដែលមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស។ ឯកឧត្តមក៏បានកោតសរសើរកម្ពុជាចំពោះកេរ្តិ៍ឈ្មោះនៅលើឆាកអន្តរជាតិ។ ឯកឧត្តមក៏បានសម្ដែងនូវការពេញចិត្ត ចំពោះសម្ដេចតេជោដែលជាមេដឹកនាំដ៏ឆ្នើមមួយរូបរបស់កម្ពុជា ហើយកន្លងមក កម្ពុជាបានដើរតួនាទីយ៉ាងសំខាន់នៅលើឆាកអន្តរជាតិ។
នៅក្នុងឱកាសនោះ សម្ដេចតេជោក៏បានថ្លែងអំណរគុណចំពោះឯកឧត្តម ដែលបានកោតសរសើរចំពោះភាពរីកចម្រើនរបស់កម្ពុជា និងចំពោះតួនាទីរបស់កម្ពុជានៅលើឆាកអន្តរជាតិ។ សម្ដេចតេជោក៏បានអរគុណចំពោះឯកឧត្តម អនុប្រធានក្រុមប្រឹក្សាសហព័ន្ធនៃសភាសហព័ន្ធរុស្ស៊ី ដែលបានចំណាយពេលវេលាអញ្ជើញមកចូលរួមនៅក្នុងសន្និសីទប្រធានសភានៃអន្តរសភាដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅពេលនេះ។
ឯកឧត្តមក៏បានជម្រាបជូនសម្ដេចតេជោអំពីការត្រៀមលក្ខណៈទទួលស្វាគមន៍សម្ដេចតេជោក្នុងការអញ្ជើញបំពេញទស្សនកិច្ចទៅកាន់សហព័ន្ធរុស្ស៊ីនៅពេលខាងមុខផងដែរ ដែលក្នុងនោះថ្នាក់ដឹកនាំនៃសហព័ន្ធរុស្ស៊ី នឹងរង់ចាំទទួលស្វាគមន៍វត្តមានរបស់សម្ដេចតេជោ នៅពេលខាងមុខ ដើម្បីបន្តរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀត ទាំងក្នុងក្របខណ្ឌទ្វេភាគី ទាំងស្ថាប័ននីតិបញ្ញត្តិ នៃប្រទេសទាំងពីរ និងកិច្ចសហប្រតិបត្តិការទៅលើវិស័យសំខាន់ៗជាច្រើនទៀត។

ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ(រាជធានីភ...
28/08/2026

ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ
(រាជធានីភ្នំពេញ)

នារសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារ​ជាមួយ​ ឯកឧត្តម Tan Sri Dato’ Dr. Johari bin Abdul ប្រធានរដ្ឋសភាម៉ាឡេស៊ី នៅវិមានសន្តិភាព។
ក្នុងឱកាសនៃជំនួប ឯកឧត្តមប្រធានរដ្ឋសភា បានសម្ដែងនូវការកោតសរសើរចំពោះកម្ពុជាក្នុងការរៀបចំ «សន្និសីទប្រធានសភានៃអន្តរសភា លើកទី២» យ៉ាងល្អប្រសើរ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី​ ម៉ាឡេស៊ី​-កម្ពុជា។ ឯកឧត្តមប្រធានរដ្ឋសភា​ បានគូសបញ្ជាក់ថា ទំនាក់ទំនងកម្ពុជា-ម៉ាឡេស៊ី កំពុងស្ថិតក្នុងទិសដៅដ៏ត្រឹមត្រូវ និងបានផ្ដល់ផលប្រយោជន៍ជាច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ ហើយម៉ាឡេស៊ីនឹងបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត។
ជាការឆ្លើយតប សម្តេចធិបតី​ បានវាយតម្លៃខ្ពស់ និង​សម្ដែងនូវការពេញចិត្ត​ចំពោះការរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនេះ សម្តេចធិបតី បានគូសរំលេចពីកំណើនគួរឱ្យកត់សម្គាល់នៃទំហំពាណិជ្ជកម្មទ្វេភាគី ព្រមទាំងបាន​បញ្ជាក់ថា ប្រទេសទាំងពីរនៅ​មានសក្ដានុពលជាច្រើនទៀត​ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី។​
សម្ដេចធិបតី និងឯកឧត្តមប្រធានរដ្ឋសភា បានបន្តពិភាក្សាលើការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗជាច្រើន រួមមាន វិស័យពាណិជ្ជកម្ម និងការវិនិយោគ, សុខាភិបាល, ការអប់រំ និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ,ទេសចរណ៍ ,ថាមពល,​ ​បច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត (AI)។
លើសពីនេះ សម្តេច​ធិបតី​ និង​ឯកឧត្តម​ប្រធាន​រដ្ឋសភា​ ក៏បានឯកភាពគ្នាលើសារៈសំខាន់នៃកិច្ចសហការ និងការបំពេញឱ្យគ្នាទៅវិញទៅមក​រវាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមថ្មីៗប្រកបដោយប្រសិទ្ធភាពសំដៅ​​រួមចំណែកដល់ការថែរក្សា​សន្ដិភាព ស្ថិរភាព និង​វិបុលភាពនៅក្នុងតំបន់។
មុននឹងបញ្ចប់ សម្តេចធិបតី បានថ្លែងអំណរគុណយ៉ាងជាថ្មីម្តងទៀតចំពោះឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) នាយករដ្ឋមន្ត្រីម៉ាឡេស៊ី​ ដែលបានជួយសម្របសម្រួលឱ្យសម្រេចបាននូវបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ព្រមទាំង​បាន​ជម្រាប​ឯកឧត្តម​ប្រធាន​រដ្ឋសភា​ អំពីការវិវត្តថ្មីៗនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ​ និងបានសង្កត់ធ្ងន់អំពីការប្ដេជ្ញាចិត្ត និងជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ​ ដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ និងអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ៕

បណ្ណកម្មសិទ្ធិ ចំនួន ៦ ០២៥ បណ្ណ ត្រូវបានចែកជូនប្រជាពលរដ្ឋ ស្ថិតនៅក្នុងភូមិពន្លៃ ឃុំពន្លៃ ស្រុកភ្នំស្រុក​ ខេត្ត​បន្ទាយមាន...
27/08/2026

បណ្ណកម្មសិទ្ធិ ចំនួន ៦ ០២៥ បណ្ណ ត្រូវបានចែកជូនប្រជាពលរដ្ឋ ស្ថិតនៅក្នុងភូមិពន្លៃ ឃុំពន្លៃ ស្រុកភ្នំស្រុក​ ខេត្ត​បន្ទាយមានជ័យ​

Homeក្រសួងដែនដី បណ្ណកម្មសិទ្ធិ ចំនួន ៦ ០២៥ បណ្ណ ត្រូវបានចែកជូនប្រជាពលរដ្ឋ ស្ថិតនៅក្នុងភូមិពន្លៃ ឃុំពន្លៃ ស្រ.....

Address

Phnom Penh
120158

Alerts

Be the first to know and let us send you an email when GM News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to GM News:

Shortcuts

Share