31/08/2023
📣សេចក្តីប្រកាសជាផ្លូវការ ជម្រាបជូនសាធារណៈជន៖
៚រាជធានីភ្នំពេញ, ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣
= = = = = = = = = = = = = = = = = = = = =
ក្រុមហ៊ុន 🇰🇭ViN Grow Realty🇰🇭 ដែលជាក្រុមហ៊ុនអចលនទ្រព្យកូនខ្មែរ ដើម្បីកូនខ្មែរ និងផលចំណេញសម្រាប់អតិថិជនខ្មែរ បានបើកដំណើរការក្នុងការបម្រើសេវាកម្មទិញ-លក់ និងជួលជូនអតិថិជនក្នុងវិស័យអចលនទ្រព្យ អស់រយៈកាលពីរឆ្នាំជាងមកហើយ គិតមកទាល់បច្ចុប្បន្ននេះ ប្រកបទៅដោយក្រមសីលធម៌ និងវិជ្ជាជីវៈ ជាមួយនឹងទំនួលខុសត្រូវការងារខ្ពស់បំផុតជូនអតិថិជន ព្រមទាំងបានកសាងកិត្តិយស និងកេរ្តិ៍ឈ្មោះដ៏ល្អ តាមរយៈសមិទ្ធិផលការងារទៅតាមគម្រោងអចលនទ្រព្យនីមួយៗ និងបានផ្តល់សេចក្តីទុកចិត្តខ្ពស់ដល់រាល់ដៃគូសហប្រតិបត្តិការទាំងអស់ ជាពិសេសគឺមាគ៌ាដឹកនាំក្រុមការងារលក់ (ភ្នាក់ងារលក់)របស់ខ្លួនទាំងអស់ ប្រកបទៅដោយតម្លាភាព សុចរិតភាព និងភាពស្មោះត្រង់ក្នុងការរក្សាការពារ និងការផ្តល់នូវអត្ថប្រយោជន៍ផ្សេងៗជូនដល់ក្រុមការងារទាំងអស់យ៉ាងត្រឹមត្រូវបំផុត គ្មានភាពលាក់បាំង គ្មានការកិបកេង កេងប្រវ័ញ្ច និងស៊ីលើស៊ីក្រោមនោះឡើយ។
👏ជាសេចក្តីសោមន្សរីករាយ ខណៈពេលនេះ យើងខ្ញុំ (𝐕𝐢𝐍 𝐆𝐫𝐨𝐰 𝐑𝐞𝐚𝐥𝐭𝐲) សូមប្រកាសជាធរមាន ជម្រាបជូនដល់សាធារណៈជនទាំងអស់ ចាប់ពីពេលនេះតទៅថា ក្រុមហ៊ុនអចលនទ្រព្យកូនខ្មែររបស់យើងខ្ញុំមួយនេះ ត្រូវបានក្រសួងពាណិជ្ជកម្ម អនុម័តសម្រេចចុះបញ្ជីជាផ្លូវការ ទៅលើនិមិត្តសញ្ញា (𝗟𝗼𝗴𝗼) ជាកម្មសិទ្ធបញ្ញា ជាម្ចាស់ម៉ាក់ផ្តាច់មុខយ៉ាងស្របច្បាប់ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ កន្លងមកនេះ។🎉🎉
👉ជាការពិត នេះគឺជាជំហានដ៏ជោគជ័យមួយទៀតរបស់យើងខ្ញុំ ដើម្បីកាន់តែផ្តល់សេចក្តីទុកចិត្តបន្ថែមទៀត ជូនដល់រាល់ដៃគូសហការ និងអតិថិជនក្នុងការជ្រើសរើសយើងខ្ញុំ (𝗩𝗶𝗡 𝗚𝗿𝗼𝘄 𝗥𝗲𝗮𝗹𝘁𝘆) ក្ន្ងងការសហការការងារគម្រោង បម្រើសេវាកម្មទិញ-លក់ និងជួលអចលនទ្រព្យ ជាពិសេសដល់រាល់ក្រុមការងារទាំងអស់ បានប្រតិបត្តិការងារជាមួយក្រុមហ៊ុនយ៉ាងស្របច្បាប់ជាទីបំផុត។
🙏ជាចុងក្រោយ សូមគោរពថ្លែងអំណរគុណដល់រាល់ដៃគូសហប្រតិបត្តិការទាំងអស់ ដែលបានជ្រើសរើសយើងខ្ញុំ ជាដៃគូយុទ្ធសាស្រ្តដ៏រឹងមាំក្នុងការងារលក់គម្រោង ដល់រាល់អតិថិជនទាំងអស់ ដែលបានជឿជាក់និងទុកចិត្ត ជ្រើសរើសប្រើប្រាស់សេវាកម្មក្រុមហ៊ុនរបស់យើងខ្ញុំ និងដល់រាល់ក្រុមការងារទាំងអស់ ដែលបានគាំទ្រ និងរួមដំណើរមកទាល់ពេលនេះជាមួយក្រុមហ៊ុនអចលនទ្រព្យកូនខ្មែររបស់យើងមួយនេះ ប្រកបទៅដោយវប្បធម៌ការងារល្អ និងគុណតម្លៃល្អៗ ជាមួយនឹងចក្ខុវិស័យវែងឆ្ងាយ។❤️❤️