The SEED - គ្រាប់ពូជ

The SEED - គ្រាប់ពូជ The SEED is the house of seeding information on 4 areas such as Social matters, Economy, Entrepreneur

06/10/2025

ជំរុញការប្រើប្រាស់លុយរៀលគឺជាការរួមចំណែកសំខាន់មួយក្នុងការពង្រឹងស្ថិរភាពសេដ្ឋកិច្ចជាតិ និងអធិបតេយ្យភាពសេដ្ឋកិច្ចជាតិ

លោក Nattaphong មេដឹកនាំគណបក្សដែលមានកៅអីច្រើនជាងគេនៅក្នុងសភាថៃបានព្រមានកុំឱ្យនាយករដ្ឋមន្ត្រីថៃថ្មីលោក Anutin Charnvirakul...
06/10/2025

លោក Nattaphong មេដឹកនាំគណបក្សដែលមានកៅអីច្រើនជាងគេនៅក្នុងសភាថៃបានព្រមានកុំឱ្យនាយករដ្ឋមន្ត្រីថៃថ្មីលោក Anutin Charnvirakul លុបចោល MOU ៤៣ និង ៤៤ ជាមួយប្រទេសកម្ពុជា។ យោងតាមការស្រង់មតិរបស់ NIDA បានឱ្យលទ្ធផលថា មានប្រជាពលរដ្ឋជាង ៦៥% បានគាំទ្រលុប MOU ប៉ុន្តែជាងពាក់កណ្ដាលនៃលទ្ធផលនេះបានប្រាប់ថាពួកគាត់មិនយល់អំពីកិច្ចព្រមព្រៀងនោះទេ។ ក្នុងករណី លោក Nattaphong ជឿថាជាចំណុចស្នូល ដោយសាររឿងព្រំដែនគឺជាបញ្ហាដែលមានភាពស្មុគស្មាញដែលទាមទារឱ្យធ្វើការងារនេះដោយអ្នកជំនាញ មិនមែនដើរស្រង់មតិរបស់ប្រជាពលរដ្ឋដែលផ្អែកតាមអារម្មណ៍ និងការយល់ដឹងអំពីបញ្ហាព្រំដែនដែលមិនគ្រប់ជ្រុងជ្រោយ។ ស្របគ្នានេះ លោក Nattaphong បានលើកឡើងថា អាណិត្ដរបស់លោក Anutin នេះមានរយៈពេលតែ ៤ ខែប៉ុណ្ណោះ ដែលជាហេតុមិនមានពេលវេលាគ្រប់គ្រាន់ក្នុងការផ្សព្វផ្សាយនិងអប់រំប្រជាពលរដ្ឋថៃឱ្យយល់អំពីបញ្ហាព្រំដែន មុននឹងការលុបចោល MOU។

តើការទាត់ចោល MOU នេះធ្វើឱ្យថៃជួបនឹងបញ្ហាអ្វីខ្លះ?

១. ការទូតនិងផ្លូវច្បាប់៖
ប្រសិនបើថៃហ៊ានដើរចេញពី MOU នេះមែន នោះថៃនឹងបំពាន Vienna Convention on the Law of Treaties។ ជាមួយគ្នានេះ ថៃក៏អាចត្រូវបានក្លាយជាប្រធានបទនៅក្នុងអង្គការសហប្រជាជាតិ ដែលប្រកែកមិនបានថា ថៃគឺជាអ្នកដែលស្រេកឃ្លានការរំលោភបំពាន និងមិនគោរពច្បាប់អន្តរជាតិ។

២. ជម្លោះព្រំដែនរវាងខ្មែរថៃនឹងបន្តរាប់សិបជំនាន់ទៀត៖
បើគ្មានយន្ដការផ្លូវច្បាប់ទាំងនេះទេ អនាគតកូនចៅរវាងខ្មែរថៃនឹងមើលមុខគ្នាមិនចំ និងមានតែគំនុំ។ ស្របគ្នានេះ ការទាត់ចោល MOU ស្មើនឹងការអុជភ្លើងនៅព្រំដែនដែលហាក់ស្ងប់ស្ងាត់បន្តិចឱ្យក្ដៅក្រហាយឡើងវិញ។ ដូចនេះ MOU គឺជាក្ដីសង្ឃឹមនៃការបញ្ជៀសការបាត់បង់មនុស្សស្លាប់ និងការពារការបំផ្លិចបំផ្លាញដែលមិនចាំបាច់។

៣. ថៃនឹងក្លាយជាប្រទេសគ្រោះថ្នាក់ជាងគេក្នុងតំបន់៖
អាស៊ានតែងតែឱ្យអាទិភាពខ្ពស់លើយន្ដការដោះស្រាយសន្តិវិធី។ ដូចនេះប្រសិនបើថៃពិតជាហែក MOU ចោលមែននោះ ថៃនឹងក្លាយជាប្រទេសអង្រួនស្ថិរភាពសន្តិសុខក្នុងតំបន់។ ការហែកចោល MOU ក៏អាចប្រៀបបានជាការហែកចោលកេរ្ដិ៍ឈ្មោះដែលសល់បន្តិចបន្តួចថាថៃជាប្រទេស១ក្នុងចំណោម៥ដែលបង្កើតអាស៊ានដើម្បីផ្លូវនៃសន្តិភាព។ ដូចនេះ ការហែកចោល MOU នឹងបំពេញចិត្ដឱ្យអ្នកស្នេហាជាតិជ្រុលនិយមក្នុងរយៈពេលខ្លីមែន ប៉ុន្តែថៃក៏បោះបង់កេរ្តិ៍ឈ្មោះ កត្យានុភាពការទូត និងក្លាយជាប្រទេសដែលគេយល់ថាជាប្រទេសគ្រោះថ្នាក់ទុកចិត្ដមិនបាន។

អត្ថបទដោយ៖ បញ្ញាចេស្ដា

03/10/2025

«ចង់បើកធនាគារមែននននន? អ៊ីចឹងមើលវីដេអូនេះត្រូវហើយ!»

01/10/2025
នេះមិនមែនជាឧប្បត្តិហេតុដាច់ដោយឡែកទេ។ វាគឺជាហេតុការណ៍ដ៏សំខាន់បំផុតចាប់តាំងពីបទឈប់បាញ់កាលពីខែកក្កដា ហើយជាឧទាហរណ៍គំរូនៃយុទ្...
28/09/2025

នេះមិនមែនជាឧប្បត្តិហេតុដាច់ដោយឡែកទេ។ វាគឺជាហេតុការណ៍ដ៏សំខាន់បំផុតចាប់តាំងពីបទឈប់បាញ់កាលពីខែកក្កដា ហើយជាឧទាហរណ៍គំរូនៃយុទ្ធសាស្ត្រដែលគិតមុន ដើម្បីបញ្ឆោតឲ្យកម្ពុជាប្រតិកម្មមុន ហើយបន្ទាប់មកបញ្ច្រាសរឿងរ៉ាវ ដើម្បីអះអាងថាថៃជាជនរងគ្រោះ។

យោងតាមលោក J.D. Maddox ដែលជាអ្នកជំនាញដែលទទួលស្គាល់ជាអន្តរជាតិលើឥទ្ធិពល និងអំពើហិង្សានយោបាយ និងជាសាស្រ្តាចារ្យនៃការសិក្សាសន្តិសុខជាតិនៅ សកលវិទ្យាល័យ GMU នៅសហរដ្ឋអាមេរិក លោកពោលថា “សង្រ្គាមកម្រចាប់ផ្តើមដោយចៃដន្យណាស់”។ នៅក្នុងអត្ថបទរបស់គាត់ Narrative and Conflict Maddox បានរៀបរាប់ពីយុទ្ធសាស្ត្រចំនួនដប់ដែលរដ្ឋាភិបាលតែងតែប្រើដើម្បីញុះញង់សត្រូវរបស់ពួកគេឱ្យចូលទៅក្នុងសង្រ្គាម។ ចាប់តាំងពីបទឈប់បាញ់កាលពីខែកក្កដាមក ប្រទេសថៃបានអនុវត្តតាមជំហានមួយចំនួនខាងក្រោមនេះ៖
● ការអភិវឌ្ឍន៍និទានកថាដ៏ពេញនិយម៖ ប្រទេសថៃបានកំណត់ខ្លួនឯងម្តងហើយម្តងទៀតថាជាជនរងគ្រោះ ដោយអះអាងនៅក្នុងករណី Ban Nong Chan ថា បន្លាលួសត្រូវបានដាក់ដោយសារតែអ្នកភូមិកម្ពុជាកំពុងទន្ទ្រានទឹកដីថៃ។

● ការទាមទារដែលមិនអាចទៅរួច៖ នៅថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២៥ អាជ្ញាធរថៃបានចេញឱសានវាទថា ពលរដ្ឋកម្ពុជាទាំងអស់នៅបានណងចាន់ត្រូវតែចាកចេញក្នុងរយៈពេលពីរខែ បើមិនដូច្នេះទេកងកម្លាំងថៃនឹងពង្រឹងអធិបតេយ្យភាពទឹកដីជាបន្ទាន់ នេះបើយោងតាមកាសែត The Nation Thailand ។ យ៉ាងណាមិញ នេះជាការទាមទារដែលប្រទេសអធិបតេយ្យមិនអាចទទួលយកបាន។

● សំលេងរំខានខាងយោធា និងនយោបាយ៖ ការដាក់ពង្រាយបន្លាលួស នៅតាមព្រំដែនក្រោមលេសថា "សុវត្ថិភាព" ដោយចេតនាបង្កើនភាពតានតឹង តែមិនឆ្លងចូលទៅក្នុងសង្រ្គាមពេញលក្ខណៈ។

● អន្ទាក់ឆ្លងព្រំដែន៖ តាមរយៈការចល័តទ័ព និងដំឡើងបន្លាលួសនៅក្នុងទឹកដីកម្ពុជា ដោយថៃប្រើល្បិចឲ្យមានការផ្ទុះអាវុធ ដូច្នេះនៅពេលក្រោយអាចប្រកាសថាកម្ពុជាជាអ្នកបាញ់មុន។

● ការថ្កោលទោសយ៉ាងឆាប់រហ័ស៖ ថៃតែងតែចោទប្រកាន់កម្ពុជាយ៉ាងឆាប់រហ័សពីអំពីការឈ្លានពាន ដោយថៃខំប្រឹងធ្វើយ៉ាងម៉េចឲ្យព្រឹត្តិការណ៍របស់ខ្លួនឈានដល់ចំណងជើងឬកាសែតអន្តរជាតិ មុនពេលការពិតអាចត្រូវបានផ្ទៀងផ្ទាត់។ សូម្បីតែការចោទប្រកាន់ដែលមិនអាចបញ្ជាក់បាន ក៏បានធ្វើឲ្យមានការឃោសនាអកម្មផងដែរ។

យុទ្ធសាស្ត្រទាំងនេះមិនត្រឹមតែជាទ្រឹស្តីប៉ុណ្ណោះទេ។ ការតវ៉ារបស់ប្រជាជនកម្ពុជាគឺជាអ្វីដែលយុទ្ធសាស្ត្ររបស់ថៃស្វែងរកដើម្បីកេងចំណេញ។ តាមរយៈការបង្ខំពលរដ្ឋកម្ពុជាឱ្យមានកំហឹងនិងមានការប្រឈមមុខដាក់គ្នា ថៃអាចបង្កើតរូបភាពនិងនិទានរឿងដែលខ្លួនអាចប្រើអាវុធដោយស្របច្បាប់ ដោយដាក់បញ្ចូលប្រទេសកម្ពុជាថា "ស្ថានការណ៍មិនអាចគ្រប់គ្រងបាន" ឬ "កម្ពុជាឈ្លានពានថៃ" ទោះបីជារដ្ឋាភិបាលថៃមិនបានចាត់វិធានការយោធាក៏ដោយ។ ប្រការនេះបង្កើនហានិភ័យដែលថា ការប៉ះទង្គិចតាមព្រំដែនណាមួយនៅអនាគត មិនថាតូចធំយ៉ាងណាក៏ដោយ នឹងត្រូវបង្ហាញជាសាធារណៈអន្តរជាតិថា កម្ពុជាជាអ្នកវាយប្រហារមុន ជំនួសឱ្យកម្ពុជាមានសិទ្ធិការពារខ្លួនដោយស្របច្បាប់។

ឧប្បត្តិហេតុថ្ងៃទី ១៦ ខែកញ្ញាបង្ហាញពីរបៀបដែលជំហានទាំងនេះមានដំណើរការជាមួយគ្នា។ ប្រជាជនដែលគ្មានអាវុធរបស់កម្ពុជាត្រូវបានជួបជាមួយនឹងកម្លាំងប្រដាប់អាវុធរបស់ថៃដោយមិនសមហេតុផល ហើយការនិទានរឿងនេះត្រូវបានបង្កើតឡើងភ្លាមៗដើម្បីបង្ហាញពីប្រទេសថៃថាជាអ្នកការពារអធិបតេយ្យភាពរបស់ខ្លួនប្រឆាំងនឹងបាតុករ “ឈ្លានពាន”។ នេះជាវិធីដែលសិទ្ធិស្របច្បាប់ត្រូវបានគេលួចយក មិនត្រឹមតែនៅក្នុងសមរភូមិប៉ុណ្ណោះទេ ប៉ុន្តែនៅក្នុងចំណងជើងព័ត៌មានផងដែរ។
ដូចនេះ ចំណាត់ការរបស់ប្រទេសថៃមិនមានការចៃដន្យទេវាត្រូវបានគណនាថាជាការញុះញង់ដែលរៀបចំឡើងដើម្បីបំបាត់ភាពស្របច្បាប់របស់កម្ពុជា។ បើកម្ពុជាមានប្រតិកម្មខាងផ្លូវចិត្តហើយបាញ់មុន ថៃនឹងសរសេររឿងទាមទារភាពជាជនរងគ្រោះ និងទទួលបានការអាណិតពីអន្តរជាតិ។ នោះមិនត្រឹមតែធ្វើឱ្យកម្ពុជាខាតបង់ការគាំទ្រផ្នែកការទូតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចធ្វើឱ្យកម្ពុជារងទណ្ឌកម្មទៀតផង។ នេះមិនមានន័យថា កម្ពុជាគួរតែអនុញ្ញាតឲ្យថៃដើរខ្សែលើនោះទេ ប៉ុន្តែមានន័យថា កម្ពុជាត្រូវទទួលស្គាល់ហ្គេមនេះ ហើយបដិសេធមិនលេងវាតាមលក្ខខណ្ឌរបស់ថៃ។ គោលដៅរបស់ថៃមិនត្រឹមតែដណ្តើមយកដីប៉ុណ្ណោះទេ ប៉ុន្តែដើម្បីប្លន់កម្ពុជានូវភាពស្របច្បាប់អន្តរជាតិដោយញុះញង់ឲ្យកម្ពុជាធ្លាក់ទៅក្នុងសង្គ្រាម។ ការប្រយុទ្ធគ្នាពិតប្រាកដមិនមែនត្រឹមតែនៅព្រំដែនទេ ប៉ុន្តែនៅក្នុងការសរសេររឿងដែលបកស្រាយពីរឿងនេះ។ ការអត់ធ្មត់ជាយុទ្ធសាស្ត្រមិនមែនជាភាពទន់ខ្សោយទេ។ កម្ពុជាត្រូវតែគិតឆ្លាតជាងថៃ មិនមែនបាញ់ច្រើនជាងថៃទេ។

អត្ថបទដោយ៖ ឃាង មួយហុង

ក្នុងខួបទី៨០ឆ្នាំរបស់អង្គការសហប្រជាជាតិគួរតែមានការលើកឡើងអំពីសមិទ្ធិផលដែលអង្គការសហប្រជាជាតិបានធ្វើកន្លងមក ប៉ុន្តែផ្ទុយទៅវ...
27/09/2025

ក្នុងខួបទី៨០ឆ្នាំរបស់អង្គការសហប្រជាជាតិគួរតែមានការលើកឡើងអំពីសមិទ្ធិផលដែលអង្គការសហប្រជាជាតិបានធ្វើកន្លងមក ប៉ុន្តែផ្ទុយទៅវិញខួបពី៨០ឆ្នាំនេះប្រារព្ធឡើងចំពេលដែលពិភពលោកកំពុងជួបរឿងអស្ថិរភាពនិងមានភាពស្រួចស្រាលនៃភ្លើងសង្គ្រាម តួយ៉ាងសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែន អ៊ីស្រាអ៊ែឡនិងប៉ាឡេស្ទីន ជម្លោះព្រំដែននិងភាពស្រួចស្រាលរវាងកម្ពុជាថៃជាដើម។ នៅក្នុងសន្ទរកថារបស់លោក ដូណាល់ត្រាំ បានលើកឡើងអំពីសមិទ្ធិភាពដែលលោកខិតខំស្វែងរកសន្តិភាពជូនពិភពលោកតាមរយៈការបញ្ឈប់ការបង្ហូរឈាម ៧ ករណី តែលោកដូណាល់ត្រាំក៏បានថែមផ្លែផ្កាថា អង្គការសហប្រជាជាតិមិនបានអើពើបញ្ហាពិភពលោកដែលបានកើតឡើង ហើយទុកឱ្យលោកត្រាំងជាអ្នកដោះស្រាយទៅវិញ។ លោកត្រាំក៏មានភ្ជាប់ថា What is the purpose of the United Nations? ដែលសរុបមកចោទប្រកាន់អង្គការសហប្រជាជាតិមិនបានបំពេញតួនាទីមិនបានល្អ។ ក្រៅពីនេះ លោកដូណាល់ត្រាំបានរិះគន់រឿងជណ្ដើរយន្ដខូច រហូតដល់ពេលលោកធ្វើសន្ទរកថាមានបញ្ហា telepropter និងមានបញ្ហាសម្លេងទៀត។ គាត់បានស្នើឱ្យអង្គការសហប្រជាជាតិស៊ើបអង្កេតរឿងកើតឡើងផ្ទួនៗចំនួន ៣ នេះ។

និយាយដល់ ប្រយោជន៍អង្គការសហប្រជាជាតិទៅលើអាមេរិកវិញ អង្គការសហប្រជាជាតិអាចផ្ដល់ទម្ងន់ការទូតនិងយោធារឱ្យអាមេរិក ដែលកន្លងមកយើងអាចឃើញនិងសង្ខេបចំណុចសំខាន់ចំនួន ៣ រួមមាន ១. ការផ្ដល់ភាពស្របច្បាប់ទៅឱ្យអាមេរិកក្នុងការធ្វើការអន្តរាគមន៍ ជាពិសេសអន្តរាគមន៍យោធា ២. ជាវេទិកាក្នុងការគ្រប់គ្រង global norms ឬសណ្ដាប់ធ្នាប់ពិភពលោក និង ៣. យន្ដការស្ថាប័នក្នុងការទប់ទល់ជាមួយប្រទេសប្រកួតប្រជែង។ អ្វីដែលអាមេរិកទទួលបានពីអង្គការសហប្រជាជាតិនេះក៏ដោយសារតែអំណាចទឹកលុយដែលអាមេរិកបានឱ្យអង្គការសហប្រជាជាតិដែរ ដែលអាមេរិកគឺជាអ្នកដែលឧបត្ថម្ភធំៗជាងគេបង្អស់ ព្រមទាំងជាអ្នកដែលគាំទ្រ peacekeeping ឬកិច្ចការរក្សាសន្តិភាព និងកិច្ចការមនុស្សធម៌នានា។ កិច្ចការទាំងអស់នេះហើយទើបនៅពេលយើងឮពាក្យ UN យើងក៏អាចនឹកឃើញដល់ US ដែរ។ ដូចនេះប្រសិនបើអត់មានអាមេរិកក្នុងការជួយទំនុកបម្រុងទេ UN នឹងក្លាយជាវេទិកាដាច់ទឹកដាច់ស្បៀងដោយសារតែកង្វះថវិកា។

យ៉ាងណាមិញ ប្រសិនអាមេរិកសម្រេចថាឈប់ផ្ដល់ឬកាត់បន្ថយជំនួយទៅលើ UN នោះប្រៀបបានជាបំផ្លាញរចនាសម្ព័ន្ធគ្រប់គ្រងពិភពលោកដែលដូនតាអាមេរិកខិតខំកសាងរាប់ចាប់តាំងពីសង្គ្រាមលោកលើកទី២បានបញ្ចប់។ ទន្ទឹមនេះ UN ក៏អាចក្លាយជាអង្គការដែលចិននិងរុស្ស៊ីប្រើសម្រាប់ប្រឆាំងនឹងឥទ្ធិពលរបស់ប្រទេសលោកខាងលិច ស្របពេលដែលចិនបានបង្កើត BRICS និង Shanghai Cooperation Organisation ដែលមានគោលដៅកាត់បន្ថយឥទ្ធិពលរបស់លោកខាងលិច និងបង្កើតតួនាទីនិងអំណាចនៅក្នុងពិភពលោក។ ដូចនេះ ទោះចង់ឬមិនចង់ អាមេរិកត្រូវការ UN ក៏ដូចជា UN ត្រូវការអាមេរិកដូចគ្នា។

អត្ថបទដោយ៖ លោក ហ៊ុយ បញ្ញាចេស្ដា

17/09/2025

«ប្រព័ន្ធធនាគារកម្ពុជា កាលពី ២៥ ឆ្នាំមុន មានតែបទប្បញ្ញត្តិ និងស្តង់ដារតិចតួច ប៉ុន្តែបច្ចុប្បន្ននេះ បានអភិវឌ្ឍយ៉ាងឆាប់រហ័សទៅរកស្តង់ដារអន្តរជាតិ និងមានការគ្រប់គ្រងហានិភ័យដ៏មានប្រសិទ្ធភាព។»

The SEED Podcast រដូវកាលទី២ Episode ទី៣ ជាមួយវាគ្មិនកិត្តិយស លោក អែម កំណាន់ អគ្គនាយករងត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា។ ...
16/09/2025

The SEED Podcast រដូវកាលទី២ Episode ទី៣ ជាមួយវាគ្មិនកិត្តិយស លោក អែម កំណាន់ អគ្គនាយករងត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា។ Episode នេះនិយាយអំពី ដំណើរ២៥ឆ្នាំរបស់ប្រព័ន្ធធនាគារនៅប្រទេសកម្ពុជាមុនពេលអភិវឌ្ឍនិងទំនើបដូចសព្វថ្ងៃ និងអត្ថប្រយោជន៍នៃការត្រួតពិនិត្យប្រព័ន្ធធនាគារ។ សូមបញ្ជាក់ថា លោក អែម កំណាន់ មានបទពិសោធន៍ក្នុងការត្រួតពិនិត្យប្រព័ន្ធធនាគារ ការស្រាវជ្រាវ និងការតាក់តែងបទប្បញ្ញត្ដិក្នុងវិស័យធនាគារអស់រយៈពេលជាង ២ ទសវត្សរ៍។

វីដេអូពេញនៅក្នុង Comment Section

Address

134
Phnom Penh

Alerts

Be the first to know and let us send you an email when The SEED - គ្រាប់ពូជ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to The SEED - គ្រាប់ពូជ:

Share