ហុី ណារេត

ហុី ណារេត Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ហុី ណារេត, Phnom Penh.

22/07/2026

ឧបនាយករដ្ឋមន្ដ្រី ស សុខា ៖ ក្រសួងពាក់ព័ន្ធ បានកំពុងរៀបចំប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ដើម្បីកត់ត្រាអ្នកប្រើប្រាស់គ្រឿងញៀន ទាំងវ័យជំទង់ យុវជន និងមន្ត្រីរាជការ

ឯកឧត្តមបណ្ឌិត ផែន សុផលអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបប្រចាំខែកក្កដាឆ្នាំ២០២៦និងលើកទិសដៅខែបន្ត របស់ក្រុមការងាររាជរដ្ឋាភិបា...
18/07/2026

ឯកឧត្តមបណ្ឌិត ផែន សុផលអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបប្រចាំខែកក្កដាឆ្នាំ២០២៦និងលើកទិសដៅខែបន្ត របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអង្គរជ័យ

នៅព្រឹកថ្ងៃសៅរ៍៤កើត ខែទុតិយាសាឍ ឆ្នាំមមីអដ្ឋស័ក ពុទ្ធសករាជ ២៥៧០ត្រូវនិងថ្ងៃទី១៨ខែកក្កដាឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ផែន សុផល សមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអង្គរជ័យ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំអង្គភ្នំតូច អញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបប្រចាំខែកក្កដាឆ្នាំ២០២៦និងលើកទិសដៅខែបន្ត របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអង្គរជ័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអង្គរជ័យ នៅសាលាឃុំប្រភ្នំ។

ក្នុងពិធីនោះដែរក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធានសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអង្គរជ័យ និង១១ឃុំ នៃស្រុកអង្គរជ័យ លោកស្រីប្រធានក្រុមប្រឹក្សាស្រុកអង្គរជ័យ លោកអភិបាលស្រុក អភិបាលរងស្រុក លោកប្រធានការិយាល័យអប់រំស្រុក លោកប្រធានការិយាល័យសុខភាពប្រតិបត្តិស្រុក លោកអធិការនគរបាលស្រុកអង្គរជ័យ លោកមេបញ្ជាការសិករងស្រុក លោកមេបញ្ជាការកងរាជអាវុធហត្ថស្រុក លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទាំង ១១ លោក លោកស្រីប្រធានមណ្ឌលសុខភាពទាំង ១១ឃុំ លោកនាយក វិទ្យាល័យទាំង០៥ អនុវិទ្យាល័យទាំង ១០ លោកនាយក បឋមសិក្សា ទាំង ៤៣ និងមន្ត្រីកសិកម្មចុះជួយតាមឃុំ សរុបចំនួន ជាង១១២នាក់។

ក្នុងពិធីនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ប្រធានក្រុមការងារបានប្រគល់ថវិកាចំនួន ៥៧,០០០,០០០ រៀល (ហាសិបប្រាំពីរលានរៀន) សម្រាប់គាំទ្រការបំប៉នសិស្សថ្នាក់ទី១២និងក្រាលការ៉ូឡាជាអំណោយរបស់ឯកឧត្តមបណ្ឌិតសភាចារ្យនិងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានទាំង១១ឃុំនៃស្រុកអង្គរជយ័។ ក្នុងនោះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យបានប្រគល់បណ្ណ័សរសើរបុគ្គលនិងអង្គភាពមេត្រីបរិស្ថានល្អ របស់ក្រសួងបរិស្ថានមានចំនន៦បណ្ណ័សម្រាប់ស្រុកអង្គរជយ័។

ជាកិច្ចបញ្ចប់ ឯកឧត្តមបណ្ឌិតសភាចារ្យ ជូនពរឯកឧត្តម លោកជំទាវ លោក លោកស្រី ជាក្រុមការងារនិងលោកគ្រូអ្នកគ្រូទទួលបាននូវសុខភាពល្អបរិបូណ៌ និងទទួលបានជ័យជំនះគ្រប់ភារកិច្ច គ្រប់ក្រុមគ្រួសារ។
កម្មវិធីនេះបញ្ចប់នៅម៉ោង១១,០០នាទីឯកឧត្តមបណ្ឌិតសភាចារ្យចូលរួមពិសារអាហារនំបញ្ជុកសាមគ្គីជាមួយឯកឧត្តម លោកជំទាវ លោក លោកស្រី ជាក្រុមការងារដោយភាពស្និតស្នាលបំផុត។

15/07/2026

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យគណៈអភិបាលចុះពិនិត្យតាមច្រកចេញចូលតែមួយ ក្រុង ស្រុក ខណ្ឌ និងឃុំ-សង្កាត់!

វិធីសាស្ដ្រទប់ស្កាត់ការលួចយកគណនី Telegram ពីជនអនាមិកភ្នំពេញ ៖ បច្ចុប្បន្ន Telegram បានក្លាយជាមធ្យោបាយដ៏សំខាន់ ក្នុងកិច្ច...
09/07/2026

វិធីសាស្ដ្រទប់ស្កាត់ការលួចយកគណនី Telegram ពីជនអនាមិក

ភ្នំពេញ ៖ បច្ចុប្បន្ន Telegram បានក្លាយជាមធ្យោបាយដ៏សំខាន់ ក្នុងកិច្ចការងាររដ្ឋបាល អាជីវកម្ម និងទំនាក់ទំនងប្រចាំថ្ងៃ។ ទន្ទឹមនឹងការកើនឡើងនៃការប្រើប្រាស់នេះ ក្រុមឧក្រិដ្ឋជនបច្ចេកវិទ្យាក៏បានបង្កើនសកម្មភាពបោកបញ្ឆោត ដើម្បីលួចគ្រប់គ្រងគណនី Telegram របស់អ្នកប្រើប្រាស់ផងដែរ។

ល្បិចកលបោកប្រាស់ ៣ ទម្រង់ ដែលជនខិលខូចនិយមប្រើប្រាស់៖

១. បន្លំសុំលេខកូដ OTP៖ បន្លំខ្លួនជាមិត្តភក្តិ សាច់ញាតិ ឬបុគ្គលិកក្រុមហ៊ុន រួចស្នើសុំលេខកូដ OTP ៥ ឬ ៦ ខ្ទង់។

២. តំណភ្ជាប់បោកបញ្ឆោត (Phishing)៖ ផ្ញើលីងក្លែងក្លាយអូសទាញឱ្យបំពេញលេខទូរសព្ទ និងលេខកូដសម្ងាត់។

៣. ការលួចទិន្នន័យតាមរយៈ Session Hijacking៖ បញ្ឆោតឱ្យដំឡើងកម្មវិធី ឬហ្គេមដែលមានបង្កប់មេរោគ ដើម្បីលួចយក Login Sessions។

ក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានការពារសុវត្ថិភាពបច្ចេកវិទ្យាឌីជីថល សូមណែនាំនូវ "៤ វិធានការគន្លឹះ" ដើម្បីការពារគណនីរបស់លោកអ្នក៖
១. បើកមុខងារ Two-Step Verification ដោយចូលទៅកាន់ Settings > Privacy and Security > Two-Step Verification។

២. ពិនិត្យ និងផ្តាច់ឧបករណ៍ដែលមិនស្គាល់ (Active Sessions) ដោយចូលទៅកាន់ Settings > Devices > Terminate all other sessions។

៣. លាក់លេខទូរសព្ទជាសាធារណៈ (Hide Phone Number) ដោយចូលទៅកាន់ Settings > Privacy and Security > Phone Number > "Nobody"។

៤. កុំចុចលើតំណភ្ជាប់គួរឱ្យសង្ស័យ ប្រសិនបើមានសារសុំលេខកូដផ្សេងៗ ត្រូវខលទូរសព្ទទៅសួរនាំសាមីខ្លួនផ្ទាល់ភ្លាមៗដើម្បីផ្ទៀងផ្ទាត់៕

ប្រភព: អគ្គនាយកដ្ឋានបច្ចេកវិទ្យា
ឌីជីថល និងផ្សព្វផ្សាយអប់រំ

04/07/2026

អគ្គនាយកដ្ឋានពន្ធនាគារ ៖ ការបញ្ជូនក្មេងទំនើងទៅខេត្តជាប់ព្រំដែន គឺបញ្ជូនទៅអនុវត្តទោស ដូចជា ចាក់លេណដ្ឋាន និងដាំដុះបន្លែ ក្នុងពន្ធនាគារ មិនមែនបញ្ជូនទៅជួរមុខឡើយ

02/07/2026

សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តដល់យុវជន ឱ្យខិតខំសិក្សារៀនសូត្រ ឱ្យបានចេះពិតប្រាកដ

01/07/2026

ពលរដ្ឋខ្មែរចំណាកស្រុក អាចស្នើសុំធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬបន្តសុពលភាពអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នៅតាមបណ្តាស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ណាមួយក៏បានដែរ

01/07/2026

សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាឱ្យស្វែងរកចាប់ឱ្យបាននូវមេខ្យល់ ដែលបំផុសបំផុលឱ្យប្រជាពលរដ្ឋរាប់រយនាក់ទៅឆក់ត្រី ហើយចាំទិញបន្តពីប្រជាពលរដ្ឋវិញ

29/06/2026

សូមទស្សនាវីដេអូអប់រំខ្លី អំពីការប្រើប្រាស់ និងការជួញដូរគ្រឿងញៀនដែលមានចំណងជើងថា: " សាកម្តង មិនអីទេ "

ដើម្បីសហគមន៍របស់យើង ករណីឃើញមានការជួញដូរគ្រឿងញៀន សូមរាយការណ៍ដល់សមត្ថកិច្ចតាមរយ: app Nodrug 👍
ចូរនិយាយថាទេ ចំពោះគ្រឿងញៀន !

27/06/2026

សម្ដេចធិបតី បានមានប្រសាសន៍ថា ឥឡូវនេះសារព័ត៌មានអន្តរជាតិជាច្រើន រួមទាំងប្រទេសនានាផងនោះបានទទួលស្គាល់ថា ត្រឹមរយៈពេល ៥ ខែកម្ពុជាបានកម្ទេចសម្បុក Online Scams បានល្អ

Address

Phnom Penh

Website

Alerts

Be the first to know and let us send you an email when ហុី ណារេត posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ហុី ណារេត:

Shortcuts

Share