Kuon Lin

Kuon Lin Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Kuon Lin, Digital creator, Phnom Penh.

06/06/2023

History of Burma by Sophal

22/07/2022

គតិធម៌អប់រំចិត្ត

26/03/2021
នត្ថិ សន្តិ បរំ សុខំ!
21/10/2020

នត្ថិ សន្តិ បរំ សុខំ!

អព្យា បជ្ឈំ សុខំ លោកេ  ការមិនបៀតបៀនគ្នាជាសចក្តីសុខក្នុងលោក ។
08/07/2020

អព្យា បជ្ឈំ សុខំ លោកេ

ការមិនបៀតបៀនគ្នាជាសចក្តីសុខក្នុងលោក ។

20/06/2020
សេចក្តីអត់ធន់ ៤យ៉ាងគឺៈ-អត់ធន់ចំពោះសេចក្តីលំបាក -អត់ធន់ចំពោះទុក្ខវេទនា-អត់ធន់ចំពោះការឈឺចិត្ត-អត់ធន់ចំពោះអំណាចកិលេស ។
14/05/2020

សេចក្តីអត់ធន់ ៤យ៉ាងគឺៈ
-អត់ធន់ចំពោះសេចក្តីលំបាក
-អត់ធន់ចំពោះទុក្ខវេទនា
-អត់ធន់ចំពោះការឈឺចិត្ត
-អត់ធន់ចំពោះអំណាចកិលេស ។

01/04/2020

តបៈធម៌ //​ 10
តបៈ មានន័យថាការដុតកម្តៅនូវសេចក្តីអាក្រក់ ព្យាយាមលះបង់ នូវសេចក្តី អាក្រក់ ដែលកើតមានឡើង និងព្យាយាមកាពារនូវអំពើអាក្រក់ណាមួយដែលបំរុងនឹងកើតមានឡើងដោយត្រៃទ្វារ មានកាយទ្វារជាដើម។ តបៈ មានពីរប្រភេទគឹៈ តបៈព្រះរាជា និងតបៈព្រះឫស្សី។ ទាំងពីរនេះប្រែថា ដុតដូចគ្នាគឺតបៈព្រះរាជា ប្រែថា ដុតអំពើអាក្រក់ ឯតបៈព្រះឫស្សីប្រែថា ដុតសេចក្តីអាក្រក់។

តបៈរបស់ព្រះរាជាៈ ៖
គឺតបៈរបស់អ្នកដឹកនាំដែលជាប្រធានរបស់អ្នកដទៃដែលហៅថាដុតជនអាក្រក់ អំពើអាក្រក់នោះពុំមែនមានន័យថា ចាប់ជនអាក្រក់ទាំងរស់យកមកដុតដូចដុតមាន់ទានោះទេ តែបានដល់ការធ្វើឲ្យពួកជនអាក្រក់ក្តៅ លែងហ៊ានប្រព្រឹត្តអំពើអាក្រក់ ឬក៏លែងហ៊ានទៅជិតគេជិតឯងជាមនុស្សល្អតែម្តង។

តបៈព្រះឫស្សីៈ ៖
បានដល់ការបដិបត្តិធម៌ ដើម្បីដុតកម្តៅនូវសេចក្តីអាក្រក់ដែលមាននៅក្នុងខ្លួនឲ្យអស់ទៅ។តាមធម្មតា សេចក្តីអាក្រក់មានបង្កប់នូវជាប់ជានិច្ចជាមួយនឹងតណ្ហា គឺសេចក្តីប្រាថ្នាចំណង់ ការចូលចិត្តរបស់មនុស្សម្នាក់ៗ។ដូច្នេះហើយបានជាការធ្វើតបៈគឺការខំអត់ធ្មត់ មិនធ្វើទៅតាមចិត្តខ្លួនចង់ឬធ្វើផ្ទុយនឹងទម្លាប់ខ្លួនព្យាយាមហ្វឹកហាត់ខ្លួនទប់ចិត្តទប់ថ្លើម លះបង់នូវអ្វីដែលមិនល្អដែលអាក្រក់ ដែលជាទម្លាប់មិនសូវសមគួរឲ្យអស់ចេញពីក្នុងខ្លួន។ ក្នុងព្រះពុទ្ធសាសនាការដុតបំផ្លាញនូវកិលេសមាន ១៦យ៉ាងឲ្យអស់ឬសគល់បន្តិបន្តួចឈ្មោះថា ការបំពេញតបៈបានល្អប្រសើរ។កិលេសដែលតបៈត្រូវលះបង់គឺៈ
១-អភិជ្ឈាវិសមលោភៈ ឈប់ប្រាថ្នាលោភលន់ហួសប្រមាណ
២-ព្យាបាទ ឈប់គិតព្យាបាទគេ
៣-ទោស ឈប់ប្រទូសរ៉ាយគេ
៤-ឧបនាហ ឈប់ចងគំនុំគេ
៥-មគ្ខ ឈប់មួលបង្កាច់ រមិលគុណគេ
៦-បលាសៈ ឈប់អួតខ្លួនឯង
៧-ឥស្សា ឈប់ច្រណែនឈ្នានីស
៨-មច្ឆរិយៈ ឈប់កំណាញ់ម៉ៅស្វិត
៩-មាយា ឈប់មាយាលាក់ពុតកំហូច
១០-សាថេយ្យៈ ឈប់ឡកឡើយឲ្យគេ
១១-ថម្ភៈ ឈប់ក្បាលរឹងរូស
១២-សារម្ភៈ ឈប់ប្រកួតប្រជែងក្នុងន័យបំផ្លាញ គិតចង់ឈ្នះ
១៣-មានៈ ឈប់ប្រកាន់ឫកខ្លួនខ្ពស់
១៤-អតិមានៈ ឈប់តាំងខ្លួនខ្លាំងជាងគេ ប្រមាថអ្នកដទៃ
១៥-មទៈ ឈប់ស្រវឹងល្បែងស្រីស្រាយសស័ក្តិអំណាចសេចក្តីសុខលាភ
១៦-បមាទៈ ឈប់ប្រមាទ ធ្វេសប្រហែសខ្ជីខ្ជា។

អក្កោធៈ ៖
សំដៅដល់ការមិនក្រោធដោយមិនសមហេតុផលត្រូវមានការគិតពិចារណាពិសោធ
វិនិច្ឆ័យឲ្យបានល្អិតល្អន់។ ក្រោធគឺជាអាការៈរបស់ចិត្តដែលក្តៅឈួលឆេះក្រវល់ក្រវាយពុះកញ្ជោល ។ការក្តៅឈួលឆេះបណ្តាលមកពីៈ
ព្យាបាទ ការចងគំនុះសងសឹក
ទោសៈ ការគិតប្រទូសរ៉ាយ
កោធៈ ការក្តៅពុះកញ្ជោល
បដិឃៈ ការទាស់ចិត្ត
អរតិ ការមិនពេញចិត្ត។
សេចក្តីក្រោធនេះបើកើតឡើងចំពោះមនុស្សធម្មតាមិនសូវជាបង្ករឿងប៉ុន្មានទេតែបើកើតឡើងចំពោះអ្នកដឹកនាំហើយប្រាកដជាមានអន្តរាយជាខ្លាំង។ អាស្រ័យហេតុនេះការរំលត់សេចក្តីក្រោធចាប់តាំងពីអរតិគឺការមិនពេញចិត្តមកទើបជាការសំខាន់សម្រាប់អ្នកធំ។ ក្នុងការរំលត់ភ្លើងក្រោធឲ្យបានឆាប់ភ្លាមៗនោះព្រះសម្មាសម្ពុទ្ធទ្រង់បាន សម្តែង ថាៈ
យោ វេ ឧបតិតំ កោធំ រថំ ភនតំ វធយេ
តមហំ សារថី ព្រូមិ រស្មិគ្គាហោ ឥតរោ ជនោ
អ្នកណាអាចរម្ងាប់សេចក្តីក្រោធដែលកើតឡើងបានភ្លាមមួយរំពេច ដូចអ្នកបើកបររថបញ្ឈប់រថដែលកំពុងរត់ទៅមុខយ៉ាងលឿនបានភ្លាមមួយរំពេចនោះ អ្នកនោះតថាគតហៅថាជានាយសារថី (អ្នកបើកបរ)ចំណែកអ្នកក្រៅពីនេះ(អ្នកដែលបញ្ឈប់មិន បានភ្លាម) តថាគតហៅបានតែត្រឹមតែអ្នកកាន់ខ្សែឬចង្កូតប៉ុណ្ណោះ។ ព្រះពុទ្ធវចនៈនេះព្រះសម្មាសម្ពុទ្ធចង់បង្ហាញពីអ្នកមានសមត្ថភាព អាចធ្វើអ្វីៗបានភ្លាមៗឬបញ្ឈប់គ្រប់សកម្មភាពភ្លាមៗបានទាំងអស់ ឯអ្នកគ្មានសមត្ថភាពគឺផ្ទុយស្រលះសូម្បីតែសេចក្តីក្រោធ។ របៀបបញ្ឈប់សេចក្តីក្រោធមាន ៧ដំណាក់កាលគឺៈ ត្រូវមានសម្មាទិដ្ឋិ,ពិចារណាឲ្យឃើញ ប្រយោជន៍ដ៏មហាសាលដែលកើតមក អំពីការដែលមិនខឹងក្រេវក្រោធ,ការប្រើវិធីបរិកម្ម, មានទស្សនៈទៅលើអ្វីៗក្នុងន័យល្អៗ ន័យវិជ្ជមាន,មានរបៀបរម្ងាប់សេចក្តីក្រោធ,ការប្រើសមាធិនិងការចម្រើនមេត្តាកម្មដ្ឋាន។

01.04.2020/// Kuon Lin 🙏🌷

Address

Phnom Penh

Alerts

Be the first to know and let us send you an email when Kuon Lin posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share