AK NEWS TV

AK NEWS TV ព័ត៌មានពិត! 017500511
(1)

តំណាងអយ្យការសម្រេចចោទប្រកាន់ស្ត្រីដែលជេរប្រមាថប្រជាពលរដ្ឋខេត្តពោធិ៍សាត់ ពីបទ «ញុះញង់ឱ្យមានការរើសអើង»ខេត្តពោធិ៍សាត់៖ តំណា...
26/08/2026

តំណាងអយ្យការសម្រេចចោទប្រកាន់ស្ត្រីដែលជេរប្រមាថប្រជាពលរដ្ឋខេត្តពោធិ៍សាត់ ពីបទ «ញុះញង់ឱ្យមានការរើសអើង»

ខេត្តពោធិ៍សាត់៖ តំណាងអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ នេះ បានចេញសេចក្តីប្រកាសព័ត៌មានផ្លូវការស្តីពីការសម្រេចចោទប្រកាន់ស្ត្រីម្នាក់ ពីបទ «ញុះញង់ឱ្យមានការរើសអើង» បន្ទាប់ពីស្ត្រីរូបនោះបានប្រើប្រាស់បណ្តាញសង្គម ជេរប្រមាថប្រជាពលរដ្ឋរស់នៅក្នុងខេត្តពោធិ៍សាត់យ៉ាងធ្ងន់ធ្ងរ។
យោងតាមប្រភពដដែល ជនត្រូវចោទមានឈ្មោះ ភី យ៉ាងរី ភេទស្រី អាយុ ២៥ឆ្នាំ មានទីលំនៅបច្ចុប្បន្ននៅភូមិប្រជាធម្មខាងកើត សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ដើមហេតុនៃករណីនេះ គឺផ្តើមចេញពីជម្លោះពាក់ព័ន្ធនឹងការបាត់ប្រេងរថយន្ត ដែលបានបណ្តាលឱ្យស្ត្រីរូបនេះប្រើប្រាស់គណនីហ្វេសប៊ុកចំនួនពីរ គឺ «អាយ៉ា ទឹកត្នោតជូរ» និង «អាយ៉ា ឡាំយ៉ង» ដើម្បីឡាយ (Live) និងបង្ហោះវីដេអូជេរប្រមាថដេញដោលដល់ប្រជាពលរដ្ឋខេត្តពោធិ៍សាត់ទាំងមូល ដែលទង្វើនេះបានបង្កើតឱ្យមានការស្អប់ខ្ពើម និងរើសអើងជាសាធារណៈ រហូតឈានដល់ការចំណាត់ការតាមផ្លូវច្បាប់ពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច។

26/08/2026

លោកស្រី នាង ហ៊ាប បានបញ្ជាក់ថា គាត់បានទិញ និងកាន់កាប់ដីមានប្លង់រឹង (០១ប.ប) និងលិខិតទទួលស្គាល់ពីអាជ្ញាធរភូមិ-ឃុំ តាំងពីឆ្នាំ២០១៦-២០១៧ ដើម្បីដាំដំណាំស្រូវ ពោត និងដំឡូងមី
ពលរដ្ឋបានចោទប្រកាន់ថា មួយរយៈពេលចុងក្រោយនេះ ក្រុមហ៊ុនបានយកកំទេចថ្មអារធ្វើជារបងបិទផ្លូវមិនឱ្យពលរដ្ឋចូលអាស្រ័យផល និងបានទម្លាក់ដុំថ្មធំៗរាយប៉ាយលើដីស្រែចម្ការរបស់ពួកគាត់ “

អង្គភាពសារព័ត៌មាន AK News ប្តេជ្ញាធ្វើការផ្សព្វផ្សាយព័ត៌មានដោយទូលំទូលាយ សច្ចធម៌ និងប្រកបដោយតម្លាភាព ដោយចៀសវាងដាច់ខាតនូវរាល់ខ្លឹមសារញុះញង់ ឬអគតិ។ ផ្អែកលើវិជ្ជាជីវៈសារព័ត៌មាន យើងខ្ញុំតែងតែបើកទូលាយ និងរង់ចាំទទួលការបកស្រាយ បំភ្លឺ ឬឆ្លើយតបពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រៀងរាល់ម៉ោងធ្វើការ ដើម្បីធានានូវតុល្យភាពព័ត៌មាន និងភាពត្រឹមត្រូវជូនសាធារណជន។
( ចេញផ្សាយនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ )

26/08/2026

ដល់វគ្គជីកប្រឡាយ! អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ចុះស្ដារប្រឡាយរំដោះទឹកភ្លៀង
ចុះកាយ និងស្ដារប្រឡាយភ្លាមៗ! រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ដោះស្រាយបញ្ហាលិចលង់ជូនប្រជាពលរដ្ឋ
បើកយុទ្ធនាការស្ដារប្រឡាយ! ពោធិ៍សែនជ័យ ត្រៀមលក្ខណៈរំដោះទឹកជំនន់ទឹកភ្លៀង

«ទ្រឹស្តីដែលគ្មានការអនុវត្ត មិនខុសពីការអានសៀវភៅបង្រៀនហែលទឹកឡើយ... អានចប់គ្រប់ទំព័រ តែពេលធ្លាក់ចូលទឹក នៅតែអាចលង់ដដែល។ចំណេ...
25/08/2026

«ទ្រឹស្តីដែលគ្មានការអនុវត្ត មិនខុសពីការអានសៀវភៅបង្រៀនហែលទឹកឡើយ... អានចប់គ្រប់ទំព័រ តែពេលធ្លាក់ចូលទឹក នៅតែអាចលង់ដដែល។
ចំណេះដឹងពិត មិនមែនកើតចេញពីត្រឹមតែ «ការដឹង» នោះទេ តែវាស្ដែងចេញតាមរយៈ «ការធ្វើ»។
ការអនុវត្តជាក់ស្ដែងតែម្ដង មានតម្លៃ និងប្រសិទ្ធភាពជាងទ្រឹស្តីរាប់រយទំព័រ។
ជោគជ័យ មិនមែនកើតឡើងលើអ្នកដែលពូកែនិយាយជាងគេឡើយ តែបានទៅលើអ្នកដែលហ៊ានចាប់ផ្ដើមធ្វើមុនគេ។
❤️ឪពុកម្ដាយ គឺជាគំរូដ៏ល្អឥតខ្ចោះ និងជាសសរទ្រូងដ៏រឹងមាំសម្រាប់កូនៗជានិច្ច។»
( ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ )

25/08/2026

លោក ស្រី នាង ហ៊ាប ដែលរងភាពអយុត្តិធម៌ ដោយការចេញអាជ្ញាប័ណ្ណ មានចំនួនដី៤២,៨៧ហិតា អោយទៅក្រុមហ៊ុន CHHC បំពានលើដីកម្មសិទ្ធនិងផ្ទះរបស់លោកស្រី ស្ថិតនៅភូមិត្រាង ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ អំពាវនាវសុំយុត្តិធម៌ពីថ្នាក់ដឹកនាំ ខណៈលោកស្រី បានទិញដីដោយមានអាជ្ញាធរទទួលស្គាល់ និងអាស្រ័យផលតាំងពីឆ្នាំ២០១៦ ។

ជាមួយគ្នានេះ ពលរដ្ឋដែលរងគ្រោះ ដោយការឃ្លុំដីរបស់ក្រុមហ៊ុនរ៉ែអា CHHC ក៏បានអំពាវនាវដល់ប្រមុខថ្នាក់ដឹកនាំ អាជ្ញាធរខេត្តកំពង់ស្ពឺ ជួយផ្តល់យុត្តិធម៌ បានប្រើប្រាស់អាស្រ័យផលលើដីរបស់ខ្លួន ព្រោះពួកគាត់បានធ្វើស្រែចំការជាច្រើនឆ្នាំមកហើយ ក្នុងនាមម្ចាស់ស្រុក។

ជាមួយគ្នានេះ លោកស្រី នាង ហ៊ាប មានជំនឿលើការដោះស្រាយរបស់អាជ្ញាធរខេត្តកំពង់ស្ពឺ និងផ្តល់យុត្តិធម៌ ដល់លោកស្រី ក៏ដូចជាពលរដ្ឋផ្សេងទៀត។

អង្គភាពសារព័ត៌មាន AK News ប្តេជ្ញាធ្វើការផ្សព្វផ្សាយព័ត៌មានដោយទូលំទូលាយ សច្ចធម៌ និងប្រកបដោយតម្លាភាព ដោយចៀសវាងដាច់ខាតនូវរាល់ខ្លឹមសារញុះញង់ ឬអគតិ។ ផ្អែកលើវិជ្ជាជីវៈសារព័ត៌មាន យើងខ្ញុំតែងតែបើកទូលាយ និងរង់ចាំទទួលការបកស្រាយ បំភ្លឺ ឬឆ្លើយតបពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រៀងរាល់ម៉ោងធ្វើការ ដើម្បីធានានូវតុល្យភាពព័ត៌មាន និងភាពត្រឹមត្រូវជូនសាធារណជន។
( ចេញផ្សាយនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ )

សេចក្តីរាយការណ៍ជុំវិញករណីដកហូតរថយន្ត នៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបច្ចុប្បន្ន មានសេចក្តីរាយការណ៍ពីក្រុងប៉ោយប៉ែតថា ករណ...
25/08/2026

សេចក្តីរាយការណ៍ជុំវិញករណីដកហូតរថយន្ត នៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត

បច្ចុប្បន្ន មានសេចក្តីរាយការណ៍ពីក្រុងប៉ោយប៉ែតថា ករណីដកហូតរថយន្តមួយគ្រឿង នៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត កំពុងរងការចាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណជន។
ប្រភពព័ត៌មានបានឱ្យដឹងថា លោក រ៉េន សុភ័ក្តិ អធិការរង ត្រូវបានគេសង្ស័យថា កំពុងរៀបចំកែប្រែរបាយការណ៍មិនពិត ដើម្បីរាយការណ៍ជូនថ្នាក់ដឹកនាំ។
ពាក់ព័ន្ធនឹងករណីនេះ មានចំណុចសំខាន់ៗមួយចំនួនត្រូវបកស្រាយច្បាស់ៗ៖
ម្ចាស់រថយន្ត ដែលជាជនជាតិឥណ្ឌូណេស៊ី ពុំមានការពាក់ព័ន្ធនឹងបទល្មើស ឬសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam) ណាមួយឡើយ។ ដូច្នេះ ការទម្លាក់កំហុស ឬការចោទប្រកាន់ទៅលើរូបគាត់ គឺជាការមិនត្រឹមត្រូវ។
នីតិវិធីផ្លូវច្បាប់៖ ទោះបីជាក្នុងករណីឧបមាថា ម្ចាស់រថយន្តមានពាក់ព័ន្ធនឹងបទល្មើសក៏ដោយ ក៏មន្ត្រីនគរបាលពុំមានសិទ្ធិដកហូតរថយន្តនោះ យកទៅប្រើប្រាស់ជាប្រយោជន៍ផ្ទាល់ខ្លួន ឬប្រគល់ឱ្យសាច់ញាតិជិះនោះដែរ។ នីតិវិធីត្រឹមត្រូវ គឺត្រូវកសាងសំណុំរឿង និងបញ្ជូនវត្ថុតាងទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់ជាធរមាន។
សាធារណជន និងបណ្តាញសារព័ត៌មាន នឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះចំណាត់ការ និងការរាយការណ៍ករណីនេះជូនថ្នាក់ដឹកនាំនាពេលខាងមុខ។

សម្តេច ម៉ែន សំអន ចុះពិនិត្យទីតាំងរៀបចំពិធីក្រុងពាលីសាងសង់រូបសំណាក់ «មេទ័ពសំរិទ្ធ» នៅខេត្តស្វាយរៀងខេត្តស្វាយរៀង៖ សម្តេចកិ...
24/08/2026

សម្តេច ម៉ែន សំអន ចុះពិនិត្យទីតាំងរៀបចំពិធីក្រុងពាលីសាងសង់រូបសំណាក់ «មេទ័ពសំរិទ្ធ»

នៅខេត្តស្វាយរៀង
ខេត្តស្វាយរៀង៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នារសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ នេះ បានអញ្ជើញចុះពិនិត្យទីតាំងផ្ទាល់ សម្រាប់រៀបចំពិធីក្រុងពាលីសាងសង់រូបសំណាក់ «មេទ័ពសំរិទ្ធ» ដែលស្ថិតនៅក្នុងទីរួមខេត្តស្វាយរៀង។

ការចុះពិនិត្យនេះ ធ្វើឡើងដើម្បីធានាឱ្យដំណើរការរៀបចំពិធីសាសនា និងការចាប់ផ្តើមគម្រោងសាងសង់រូបសំណាក់ប្រវត្តិសាស្ត្រមួយនេះ ប្រព្រឹត្តទៅដោយរលូន ត្រឹមត្រូវតាមក្បួនខ្នាត និងប្រកបដោយភាពមហោឡារិក។
( រក្សាសិទ្ធ អត្ថបទ លក ប៊ុនធឿន )

លោក ផែង វណ្ណៈ ត្រូវជាបងធម៌របស់លោក សាន្ត ប៊ុនធឿន បានសម្តែងនូវក្តីរីករាយ និងការអរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រូពេទ្យនៃមន្ទ...
24/08/2026

លោក ផែង វណ្ណៈ ត្រូវជាបងធម៌របស់លោក សាន្ត ប៊ុនធឿន បានសម្តែងនូវក្តីរីករាយ និងការអរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យកាល់ម៉ែត្រ បន្ទាប់ពីររូបលោកទទួលបានលទ្ធផលក្នុងកម្រិតល្អប្រសើរ ក្រោយការចូលសម្រាកព្យាបាល និងកែសម្រួលបញ្ហាចង្កេះ “

យោងតាមការបញ្ជាក់ឲ្យដឹងជាផ្លូវការមុននេះបន្តិច លោក ផែង វណ្ណៈ បានគូសបញ្ជាក់ថា ការព្យាបាលជំងឺជាប់ចង្កេះរបស់លោក ទទួលបានលទ្ធផលជាផ្លែផ្កាយ៉ាងគាប់ប្រសើរ ក្រោមការយកចិត្តទុកដាក់ និងពិនិត្យមើលថែទាំយ៉ាងដិតដល់ពីសំណាក់ក្រុមគ្រូពេទ្យជំនាញ។

តាមរយៈសារអមដោយភាពកក់ក្តៅ លោកបានសរសេររៀបរាប់ថា៖ «ចូលមន្ទីរពេទ្យកាល់ម៉ែត្រ ជួសជុលចង្កេះ បន្ទាប់ពីជួសជុលរួចទទួលបានលទ្ធផលល្អណាស់! សូមអរគុណក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យកាល់ម៉ែត្រ ដែលបានយកចិត្តទុកដាក់ព្យាបាលជំងឺជាប់ចង្កេះខ្ញុំ បានប្រសើរច្រើន»។

ការប្រកាសពីស្ថានភាពសុខភាពដ៏ល្អប្រសើរឡើងវិញនេះ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជន និងអ្នកគាំទ្រ ដោយភាគច្រើនបានសម្តែងនូវការជូនពរឲ្យរូបលោកឆាប់ជាសះស្បើយទាំងស្រុង ដើម្បីវិលត្រឡប់មកបំពេញភារកិច្ច និងជីវភាពប្រចាំថ្ងៃវិញក្នុងពេលឆាប់ៗនេះ៕
( រក្សាសិទ្ធ អត្ថបទ លក ប៊ុនធឿន )

សមត្ថកិច្ចឃាត់ខ្លួនម្ចាស់គណនី "អាយ៉ា ទឹកត្នោតជូរ" ពាក់ព័ន្ធករណីជេរប្រមាថជាសាធារណៈខេត្តពោធិ៍សាត់ — កម្លាំងនគរបាលខេត្តពោធិ...
24/08/2026

សមត្ថកិច្ចឃាត់ខ្លួនម្ចាស់គណនី "អាយ៉ា ទឹកត្នោតជូរ" ពាក់ព័ន្ធករណីជេរប្រមាថជាសាធារណៈ

ខេត្តពោធិ៍សាត់ — កម្លាំងនគរបាលខេត្តពោធិ៍សាត់ បានចុះអនុវត្តវិធានការផ្លូវច្បាប់ ដោយធ្វើការឃាត់ខ្លួនស្ត្រីម្នាក់ ដែលជាម្ចាស់គណនីហ្វេសប៊ុកឈ្មោះ «អាយ៉ា ទឹកត្នោតជូរ» ពាក់ព័ន្ធនឹងករណីប្រើប្រាស់ពាក្យសម្ដីជេរប្រមាថយ៉ាងធ្ងន់ធ្ងរលើប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ ជាសាធារណៈតាមបណ្តាញសង្គម។

ជនសង្ស័យមានឈ្មោះ ភី យ៉ាងរី អាយុ ២៥ ឆ្នាំ មានទីលំនៅក្នុងភូមិប្រជាធម្មខាងកើត សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

យោងតាមប្រភពពីសមត្ថកិច្ច ការឃាត់ខ្លួននេះធ្វើឡើងបន្ទាប់ពីមានប្រតិកម្ម និងបណ្ដឹងតវ៉ាជុំវិញសកម្មភាពផ្សាយផ្ទាល់ ឬការបញ្ចេញមតិលើបណ្ដាញសង្គមរបស់សាម៉ីខ្លួន ដែលបានប្រើប្រាស់ភាសាអសីលធម៌ និងប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយស និងកសិ៍្តឈ្មោះរបស់ប្រជាពលរដ្ឋរស់នៅក្នុងខេត្តពោធិ៍សាត់។

បច្ចុប្បន្ន មន្ត្រីនគរបាលជំនាញកំពុងបង្កើតសំណុំរឿងតាមនីតិវិធីដើមី្បបញ្ជូនខ្លួនជនសង្ស័យទៅកាន់សាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីចាត់ការ និងផ្តន្ទាទោសទៅតាមផ្លូវច្បាប់ជាធរមាន។

លោក ផែង វណ្ណៈ ផ្តល់ថវិកា ១០លានរៀល ជួយព្យាបាលជនរងគ្រោះដោយអំពើហិង្សាវាយនឹងដបស្រា ដើម្បីបញ្ជូនទៅវៀតណាមភ្នំពេញ៖ លោក ផែង វណ្ណ...
24/08/2026

លោក ផែង វណ្ណៈ ផ្តល់ថវិកា ១០លានរៀល ជួយព្យាបាលជនរងគ្រោះដោយអំពើហិង្សាវាយនឹងដបស្រា ដើម្បីបញ្ជូនទៅវៀតណាម

ភ្នំពេញ៖ លោក ផែង វណ្ណៈ នៅព្រឹកថ្ងៃនេះ បាននាំយកថវិកាចំនួន ១០លានរៀល ទៅប្រគល់ជូនជនរងគ្រោះឈ្មោះ ចាន់ ចេង អាយុ ២៥ឆ្នាំ ដើម្បីសម្រាលបន្ទុកចំណាយលើការសម្រាកព្យាបាលរបួសធ្ងន់ធ្ងរ។

ជនរងគ្រោះបានរងរបួសប្រេះលលាដ៍ក្បាល យ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីរងការវាយប្រហារដោយដបស្រា ពីសំណាក់បុគ្គលឈ្មោះ ឆេង ភារុន។ ដោយសារស្ថានភាពរបួសមានភាពធ្ងន់ធ្ងរ និងតម្រូវឱ្យមានការសង្គ្រោះបន្ទាន់ គ្រួសាររបស់ជនរងគ្រោះបានសម្រេចចិត្តរៀបចំបញ្ជូនរូបគេ ទៅទទួលការព្យាបាលបន្តនៅប្រទេសវៀតណាម នាថ្ងៃនេះតែម្តង។

ជំនួយសប្បុរសធម៌នេះ នឹងជួយសម្រួលដល់ការចំណាយលើការធ្វើដំណើរ និងថ្លៃព្យាបាលរបស់គ្រួសារជនរងគ្រោះ ក្នុងដំណាក់កាលសង្គ្រោះបន្ទាន់នេះ។

Address

Street93 Phnom Pesh
Phnom Penh
120101

Alerts

Be the first to know and let us send you an email when AK NEWS TV posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to AK NEWS TV:

Shortcuts

Share