GBC TV HOT NEWS

GBC TV HOT NEWS ព័ត៌មាន

21/09/2025
17/09/2025

យប់ ១៧កញ្ញានេះ ក្រុមសង្កេតការណ៍អាស៊ាន (IOT) មកពិនិត្យទីតាំងដែលទាហានថៃប្រើហិ..ង្សាមកលើពលរដ្ឋ ព្រះសង្ឃ និងកងទាហានកម្ពុជា បណ្ដាលឱ្យសន្លប់រងរបួ.ស.ធ្ង..ន់ និងស្រាលយ៉ាងតិច ២៤អង្គនាក់....

07/09/2025

អាជីវករផ្សារសិនជូរី ដើរជាផ្សារវិនិយោគរបស់ចិនកើតទុក្ខមិនសុខចិត្តរឿងដំឡើងថ្លៃខ្ពស់ពេកធ្វើឲ្យពួកគាត់មិនពេញចិត្ត ទើបគាត់នាំគ្នាតវ៉ាស្នើឱ្យលោកអភិបាលខណ្ឌជួយដោះស្រាយចំព្រោះប្រធានផ្សាឯកជនមួយនេះតែងតែដំឡើងថ្លៃមិនប្រក្រតីធ្វើអោយប៉ពាល់ដល់សេដ្ឋកិច្ចរស់នៅប្រចាំថ្ងៃរបស់ពួកគាត់...

24/08/2025

ម៉ោងនេះហើយនៅតែប្រព្រឹត្តទៀតមែនទេ? ផលិតផលធូបមាសរបស់សៀមម៉ាក Ranger ត្រូវបានមានការរិះគន់លើបណ្ដាញសង្គមថា មានការផ្លាស់ប្តូរប៉ាកូដ ដែលជាការបន្លំភ្នែកពលរដ្ឋខ្មែរ និងនាំឲ្យមានបញ្ហាដល់សុខមាលភាពរបស់ពលរដ្ឋជាអ្នកប្រើប្រាស់ទៀតផង !...

22/08/2025

I got over 500 reactions on one of my posts last week! Thanks everyone for your support! 🎉

21/08/2025
20/08/2025

ដឹងការពិតហើយ ដីមួយកន្លែង នៅភូមិបន្លាស្អិត សង្កាត់ឃ្មួញ ដែលបងប្អូនប្រជាពលរដ្ឋប្ដឹងទៅអាជ្ញាធរនោះតាមពិតគឺជាដីរបស់គេមានប្លង់កម្មសិទ្ធិត្រឹមត្រូវ មិនមែនជាដីត្រពាំងរួមនោះទេ ក្រោយពីអាជ្ញាធរភូមិសង្កាត់បានពន្យល់បងប្អូនប្រជាពលរដ្ឋទាំង០៥គ្រួសារដែលមានទីលំនៅនៅក្បែរដីនោះ ពួកគាត់បានយល់ហេីយបានសុំដកពាក្យបណ្តឹងវិញហេីយ
សូមស្តាប់ខ្លឹមសារនៃលិខិតដកពាក្យបណ្តឹងដូចតទៅ....

នេះជាព័ត៌មានក្លែងក្លាយដែលធ្វើឱ្យប៉ះពាល់ដល់ទឹកចិត្តកងទ័ព និងសន្តិសុខជាតិ។ ក្រសួងព័ត៌មានសូមប្រកាសក្រើនរម្លឹកសារជាថ្មីដល់អ្...
20/08/2025

នេះជាព័ត៌មានក្លែងក្លាយដែលធ្វើឱ្យប៉ះពាល់ដល់ទឹកចិត្តកងទ័ព និងសន្តិសុខជាតិ។ ក្រសួងព័ត៌មានសូមប្រកាសក្រើនរម្លឹកសារជាថ្មីដល់អ្នកប្រើប្រាស់ បណ្តាញសង្គមឱ្យបញ្ឈប់ជាបន្ទាន់ នូវការបង្កើត និងចែកចាយព័ត៌មានក្លែងក្លាយ ការញុះញង់ ការបំភ្លៃព័ត៌មាន ដែលនាំឱ្យកងទ័ពបាក់ទឹកចិត្ត ប៉ះពាល់ដល់សុវត្ថិភាព និងអាយុជីវិតកងទ័ព ឬបង្កមហន្តរាយដល់សន្តិសុខជាតិ...

18/08/2025

ទប់ចិត្តមិនជាប់! នារីម្នាក់/ស្រែ/ក/ទ្រ/ហ៊ោរ/យំ/ខណៈ:ឃើញបុរស់ជាសង្សា ស្លា/ប់ដោយជួបគ្រោះ/ថ្នា/ក់)ច)រា/ច/រណ៍/ជិះម៉ូតូបុកជាមួយរថយន្តបត់ឆ្លងផ្លូវ នៅលើផ្លូវ ៥៩៨ កែងនិងផ្លូវ ១៩៦៦ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

នៅយប់ថ្ងៃទី 17 ខែសីហាឆ្នាំ 2025។

ជីប៊ីស៊ី ហតញូស៍ | ក្នុងព្យុះសង្រ្គាម! យើងប្រាកដជានឹងជួប ព្យុះនៃការនាំពាក្យពិតទៅប្រាប់ពិភពលោក ហើយភាពឈឺចាប់នឹងត្រូវបានបិទជ...
17/08/2025

ជីប៊ីស៊ី ហតញូស៍ | ក្នុងព្យុះសង្រ្គាម! យើងប្រាកដជានឹងជួប ព្យុះនៃការនាំពាក្យពិតទៅប្រាប់ពិភពលោក ហើយភាពឈឺចាប់នឹងត្រូវបានបិទជិត ។ សង្រ្គាមកម្ពុជា-ថៃ ម្ដងនេះ យើងមិនអាចប្រកែកបានឡើយថា “អ្នកដែលបិទភ្នែកអន្តរជាតិ មិនឱ្យឃើញពីរូបភាពពិតកម្ពុជានោះគឺជាថៃ។ ប៉ុន្តែម្ដងនេះ “ថៃនឹងភ្លឺភ្នែក” ក្នុងប្រវត្តិសាស្រ្ត។

ទី១៖ បុរសត្រូវគេចោទ តែនិយាយត្រូវរឿង។ ម្សិលមិញ! ខ្ញុំបានសរសេរខ្លះៗពី “Michael Alfaro” ដែលអ្នកខ្លះចោទគាត់ថាជា “lobbyist” ប៉ុន្តែមុននេះបន្តិចទំព័រហ្វេសបុករបស់ “Gary Franchi” ដែលត្រូវបានគេស្គាល់ថា ជាប្រធានអ្នកឆ្លងឆ្លើយសារព័ត៌មានសេតវិមានបញ្ជាក់ថា “ Michael Alfaro គឺជាទីប្រឹក្សា របស់ប្រធានាធិបតីអាមេរិក លោក Trump ហើយលោកក៏ជាអ្នកទំនាក់ទំនងការទូត និងជាអ្នកយុទ្ធសាស្រ្ត ដែលមកបើកភ្នែកប្រាប់ពិភពលោក ពីទុក្ខលំបាករបស់ប្រជាជនកម្ពុជា ស្របពេលដែលកិច្ចការនេះ គ្មាននរណាចាប់អារម្មណ៍ឡើយ”។ ប្រសិនជាការលើកឡើងនេះពិតប្រាកដមែន! កម្ពុជាប្រាកដជានាំមុខ ផ្នែកការទូតនៅមុខអាមេរិកដែលត្រូវជាបងធំថៃ ស្របពេលថៃចេញចរិតកូនក្មេងដាក់លោក “Michael Alfaro” ពិសេសគឺការប្រមាថលាបពណ៌ខ្លាំងៗ ពីសំណាក់ជនជាតិថៃ និងអ្នកការទូតថៃជាដើម។ បុរសដែលត្រូវបានគេចោទម្នាក់នេះ គឺជាមនុស្សដែលត្រាំបញ្ជូនមកដើម្បីតាមដានជម្លោះព្រំដែនរវាងខ្មែរនិងថៃ! បើដូច្នេះមែន កម្ពុជាពិតអាច “ច្រកល្បិចថៃដាក់ស្បោង” ហើយថៃនឹងទទួលរងទង្វើដែលខ្លួនធ្វើមកលើកម្ពុជា និងការដកខ្លួនពីការឈ្លានពានមកលើដីកម្ពុជា។ ចំណែកកិច្ចចរចាខាងមុខ ប្រាកដណាស់ កម្ពុជានឹងមានប្រៀប ហើយថៃនឹងត្រូវសម្ពាធពីត្រាំ។ រឿងកងទ័ពកម្ពុជា ដែលថៃចាប់ទុក ប្រហែលជាថៃនឹងត្រូវត្មោងរបស់ ត្រាំ និងម៉ាឡេស៊ី ហើយ ល្បិចដែលថៃចាប់ទ័ពខ្មែរទុកគំរាម នឹងត្រូវបានរលាចេញមក។ អរគុណ “បុរសដែលត្រូវបានគេចោទ!” ហើយ ទោះជាគេចោទទាំងសងខាង ក៏មុខលោកនៅតែញញឹមបាន ចំពោះការស្វែងរកសន្តិភាពជូនប្រជាជនកម្ពុជា។

ទី២៖ ទុកជូនទូត៖ ក្នុងសង្រ្គាម! ការទូត ដើរតួនាទីសំខាន់ណាស់ ។ ស្របពេលទ័ពកំពុង “ច្បាំង” “ការទូតក៏ចេញក្បួន” ដែរ។ ពេលដែលទ័ពខ្លាំង ហើយទូតរឹងមាំ! នោះសង្រ្គាមទាំងមូល ភាគតិចណាស់ចាញ់ ពោល គឺមានតែ “ឈ្នះ-ឈ្នះ (Win-Win)”។ សំណេរមួយឃ្លារបស់លោក “Jean-François Tain” បានបញ្ជាក់ថា “ចង់ចិញ្ចឹមបញ្ហា ឈ្នះ-ចាញ់ ជាមធ្យោបាយ។ ចង់បញ្ចប់បញ្ហា ឈ្នះ-ឈ្នះ ជាដំណោះស្រាយ។ ជួនកាល សារព័ត៌មានត្រូវចេះថយ ទុកឱ្យការទូតធ្វើការ”។ ជាក់ស្ដែងទៅ! យើងអាចទាញដៃភាគីទី៣ មក “បញ្ឈប់បទឈប់បាញ់បាន” គឺជារឿងចំណេញ១ ហើយយើងអាច “ទាញដៃភាគីទី៣ ដើម្បីអូសដៃជនឈ្លានពានមកនិយាយតាមផ្លូវច្បាប់ជាមួយបានយើង គឺជារឿងដែលមិនងាយ”។ មកទល់ពេល! កម្ពុជាបានអូសដៃបរទេសជាច្រើន ចូលមើលស្ថានភាពនៃការឈ្លានពាន ទោះបីជាថៃលេងល្បិចបែបណាក៏ដោយ ក៏យើងនៅតែអាចទប់ទល់បាន ព្រោះ “ភាពជាកូនក្មេងរបស់ថៃ កាន់តែចេញរូបរាង”។ ក្នុងប្រវត្តិសាស្រ្ត! ថៃប្រើល្បិច “ចិតយើងជាចំណិតៗ រួចបន្ទន់យើង យកទឹកដីជាក្រោយ (អូសបន្លាយសង្រ្គាម)”។ ក្បួននេះ ថៃធ្លាប់ប្រើមកកម្ពុជាជាច្រើនលើក ច្រើនសារ តែម្ដងនេះ ប្រាកដជាចាញ់យុទ្ធសាស្រ្ត “ឈ្នះ-ឈ្នះ”។ ចង់មិនចង់! អ្នកដែលនៅមួយកន្លែង នឹងរឹងមាំជាង អ្នកដែលរត់មិនឈប់។ យ៉ាងណាក៏ដោយ! “ជំហរកម្ពុជា គឺរក្សាសន្តិភាព” ហើយជំហរសន្តិភាពនេះហើយ ដែលពិភពលោកតែងតែចង់បាន ពិសេសគឺ “ត្រាំ” ដែលគាត់មានរហ័សនាមថា “អ្នកបង្កើតសន្តិភាពពិភពលោក ឬ Peace Maker”។

ទី៣៖ ល្បិចថៃ។ អ្វីដែលថៃលេងពេលនេះ គឺល្បិចបន្លំភ្នែកបរទេសម្ដង។ មីនដែលមិនទាន់ដកកៃ ថៃធ្វើដូចបរទេសមិនដឹង? ដើរដោះមីន តាមថ្នល់ ធ្វើដូចបរទេសល្ងង់ណាស់! ហ៊ុមយកផ្ទះគេស្រស់ៗ ធ្វើដូចគេមិនដឹង! ល្បែងនេះ គឺមិនខុសពីរឿងថៃភាគឡើយ ពោលគឺ “ថៃធ្វើម្ញ៉ិកម្ញ៉ក់ ទាក់ទាញចំណាប់អារម្មណ៍បរទេសទៅប្រទេសខ្លួន” ហើយ ប្រើល្បិច “ចរចាអ្វីមួយដោះដូរផលប្រយោជន៍ទៅគេ”។ ប៉ុន្តែសំណាងណាស់! ដែលអាណត្តិនេះ មាន ម៉ាឡេស៊ីជាប្រធានអាស៊ាន ដែលទំនងជាថៃមិនអាចលេងល្បែងនេះបានជាមួយ Anwar Ibrahim ស្របពេលដែលម៉ាឡេស៊ី ជាមនុស្សមិនមាត់មិនកច្រើន ហើយទុកឱ្យថៃ “រុញខ្លួន ឱ្យចូលអន្ទាក់ដែលចេះតែរាយដាក់ ប្រទេសខ្សោយៗក្បែរខានខ្លួនពិសេស គឺកម្ពុជា”។ អ្នកដែលមើលយើងច្រើនជាងថៃមិនដាក់ភ្នែក អាចថាមិនមែនកម្ពុជាយើងផងមិនដឹង! អាចថាជា “ម៉ាឡេស៊ី” ក៏ថាបាន! ដ្បិតអ្នកដែលដោះស្រាយជម្លោះ គេមិនដែលដាក់បន្ទុកលើប្រទេសណាភ្លាមៗឡើយ តែគេប្រើ “យន្តការច្បាប់” ដាក់ប្រទេសណា ដែលបំពានគេ ក្នុងលក្ខខណ្ឌណាក៏ដោយ។ ជាក់ស្ដែងដូចជាការស្នើកងកម្លាំងពិសេសតាមបណ្ដាយព្រំដែនជម្លោះ ក៏ជាគំនិតម៉ាឡេស៊ីដែរ។ រឹតតែសំខាន់! ការទូតរបស់ម៉ាឡេស៊ី មានទឹកមាត់ជាងថៃចំពោះមុខអាមេរិក និងអន្តរជាតិ ដ្បិតម៉ាឡេស៊ី ជាមេអាស៊ាន។ ល្បិចដែលថៃធ្លាប់យកដីខ្មែរបាន នឹងអាចច្រកស្បោងតាមរយៈ “អាវុធការទូត” ហើយបុរសពីរនាក់ដែលកំពុងតែហែកទ្រូងសាសន៍ថៃទៅកាន់ពិភពលោកក្នុងជម្លោះនេះគឺ “Michael Alfaro

Address

Camboodia
Phnom Penh
12000

Alerts

Be the first to know and let us send you an email when GBC TV HOT NEWS posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to GBC TV HOT NEWS:

Share