Troryorng Social

Troryorng Social Troryorng Social is part of Troryorng News Company. Troryorng Social's mission is to provide fast, reliable information in Cambodia.

Troryorng News is a leading digital media company in Cambodia

Troryorng News' mission is to bring social news, arts, entertainment and sports from everywhere, fast, professional, and ethical to the public. Troryorng News provides services such as credible news production, also offers to produce spot advertisements through social news articles, arts, entertainment and sports produced. At the same time, it offers to produce spot advertisements or exclusive sales on the programs of Troryorng News. In particular, Troryorng News also organize programs and host live events.

31/08/2026

ព្រះខ័នរាជស្វាយរៀង ក្រសោបពានបើករដូវកាល Cambodian Super Cup ៣ឆ្នាំជាប់គ្នា

មកដឹងពីតម្លៃសេវា និងរយៈពេលផ្តល់សេវារដ្ឋបាល ក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលភ្នំពេញ៖ ប្រជាពលរដ្ឋអាចស្វែ...
31/08/2026

មកដឹងពីតម្លៃសេវា និងរយៈពេលផ្តល់សេវារដ្ឋបាល ក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល

ភ្នំពេញ៖ ប្រជាពលរដ្ឋអាចស្វែងយល់ពី តម្លៃសេវា និងរយៈពេលផ្តល់សេវារដ្ឋបាល របស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល ដើម្បីឱ្យការស្នើសុំសេវាមានភាពច្បាស់លាស់ និងងាយស្រួល។

តម្លៃសេវាដែលបានកំណត់នេះ គឺជា កម្រិតខ្ពស់បំផុត ដែលក្រសួងបានកំណត់។ ដូច្នេះ រដ្ឋបាលក្រុង ស្រុក ខណ្ឌ នីមួយៗ អាចពិនិត្យ និងកំណត់តម្លៃសេវាឱ្យសមស្របទៅតាមស្ថានភាពជាក់ស្តែងក្នុងមូលដ្ឋាន ហើយអាចកំណត់តម្លៃ ទាបជាងកម្រិតដែលបានកំណត់ ឬមិនយកកម្រៃសេវា ក៏បាន។

ចំពោះ រយៈពេលផ្តល់សេវា ក៏អនុវត្តតាមគោលការណ៍ដូចគ្នា ដោយរដ្ឋបាលក្រុង ស្រុក ខណ្ឌ អាចកំណត់រយៈពេលផ្តល់សេវា ខ្លីជាងរយៈពេលអតិបរមាដែលបានកំណត់ ប្រសិនបើស្ថានភាពជាក់ស្តែងអនុញ្ញាត។

ការកំណត់បែបនេះ មានគោលបំណងជួយឱ្យការផ្តល់សេវារដ្ឋបាលនៅថ្នាក់មូលដ្ឋានកាន់តែមានប្រសិទ្ធភាព តម្លាភាព និងឆ្លើយតបបានលឿនទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ៕

ដឹងការពិតហើយ! ក្រុមជនស៊ីវិលដែលប្ដីប្រពន្ធចោទថា «កូនខ្លា» តាមពិតជាមន្ត្រីកិច្ចសន្យាសាលាខណ្ឌចំការមន កំពុងស្រាវជ្រាវមុខសញ្ញ...
30/08/2026

ដឹងការពិតហើយ! ក្រុមជនស៊ីវិលដែលប្ដីប្រពន្ធចោទថា «កូនខ្លា» តាមពិតជាមន្ត្រីកិច្ចសន្យាសាលាខណ្ឌចំការមន កំពុងស្រាវជ្រាវមុខសញ្ញាឆបោកតាមអនឡាញ

ភ្នំពេញ៖ ក្រុមជនស៊ីវិលមួយក្រុម ដែលត្រូវបានប្ដីប្រពន្ធមួយគូ ចោទប្រកាន់ថា ជា«កូនខ្លា» និងបានហៅអ្នកសារព័ត៌មានចុះទៅផ្សព្វផ្សាយនោះ ត្រូវបានបញ្ជាក់ថា ជាមន្ត្រីកិច្ចសន្យារបស់សាលាខណ្ឌចំការមន ដែលកំពុងបំពេញបេសកកម្មតាមដាន និងស្រាវជ្រាវមុខសញ្ញាពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ។

ប្រភពបានឱ្យដឹងថា កាលពីយប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ក្រោយទទួលព័ត៌មានពីក្រុមមន្ត្រីស៊ីវិលខាងលើ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំការមន បានបើកប្រតិបត្តិការស្រាវជ្រាវ និងឈានទៅបង្ក្រាបទីតាំងមួយដែលសង្ស័យពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) ដោយឃាត់ខ្លួនអ្នកពាក់ព័ន្ធចំនួន១៤នាក់ ព្រមទាំងដកហូតស៊ីមកាតទូរស័ព្ទជិត២០,០០០ស៊ីម រថយន្ត និងសម្ភារមួយចំនួនទៀត។

ជាបន្តបន្ទាប់ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ លោក កៀង ល័ក្ស អភិបាលនៃគណៈអភិបាលខណ្ឌចំការមន បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ដោយមានការសម្របសម្រួលតាមនីតិវិធីពីលោក ទិន សុចិត្រា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះត្រួតពិនិត្យទីតាំងហាងលក់គ្រឿងអេឡិចត្រូនិកយីហោ «គ្លូបល បច្ចេកវិទ្យា» ស្ថិតនៅផ្ទះលេខ១២៨G១០ មហាវិថីសម្តេចសុធារស (៣) ភូមិ១ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានរកឃើញ និងដកហូតសម្ភារសង្ស័យមួយចំនួន រួមមាន ទូរស័ព្ទប្រមាណ៣,០០០គ្រឿង ក្នុង៤២កេះតូចធំ, កុំព្យូទ័រ All-in-One ចំនួន២១១គ្រឿង, CPU ចំនួន១៦គ្រឿង, ម៉ូនីទ័រ៩គ្រឿង និងកុំព្យូទ័រយួរដៃ១៦គ្រឿង។

លុះដល់រសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ ក្រោយទទួលព័ត៌មានថា ជនជាតិចិនម្នាក់បានយករថយន្ត Lexus NX200T ពាក់ស្លាកលេខ ភ្នំពេញ 2BG-0712 ទៅចតទុកនៅកន្លែងផ្ញើរថយន្តមួយកន្លែងក្បែរស្ថានទូតរុស្ស៊ី ក្នុងសង្កាត់ទន្លេបាសាក់ កម្លាំងសមត្ថកិច្ចបានស្នើសុំការសម្របសម្រួលតាមនីតិវិធី ដើម្បីចុះឆែកឆេររថយន្ត។

ជាលទ្ធផល សមត្ថកិច្ចបានរកឃើញស៊ីមកាតបរទេសចំនួន២៨ប្រអប់ ស្មើនឹង១៦,៣៥០ស៊ីម ទូរស័ព្ទចំនួន៣គ្រឿង និងរថយន្ត១គ្រឿង។

បច្ចុប្បន្ន សម្ភារ និងវត្ថុតាងពាក់ព័ន្ធ ត្រូវបានប្រគល់ជូនការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់៕

ឃាត់ខ្លួនបុរសម្នាក់ ក្លែងបន្លំឯកសណ្ឋានយោធា និងឆបោក នៅក្រុងដូនកែវតាកែវ៖ កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ បានឃាត់ខ្លួនជនសង្...
29/08/2026

ឃាត់ខ្លួនបុរសម្នាក់ ក្លែងបន្លំឯកសណ្ឋានយោធា និងឆបោក នៅក្រុងដូនកែវ

តាកែវ៖ កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីក្លែងបន្លំឯកសណ្ឋានយោធា និងបទឆបោក នៅក្រុងដូនកែវ ខេត្តតាកែវ។

ប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង ២៤:០០នាទី ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ នៅចំណុចភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ដោយកម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស នៃកងរាជអាវុធហត្ថខេត្ត ដឹកនាំដោយលោកវរសេនីយ៍ឯក កែន វណ្ណៈ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ។

ជនសង្ស័យដែលត្រូវបានឃាត់ខ្លួន មានឈ្មោះ មាស វិជ័យ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិមហាសេនា ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាង រួមមាន៖ អាវប៉ារ៉ាដៃវែង ១, ខោប៉ារ៉ាដៃវែង ១, អាវយឺតដៃវែងប៉ារ៉ា ១, មួក ១, ខ្សែក្រវាត់ ១, ទូរស័ព្ទដៃម៉ាក Redmi ១គ្រឿង និងម៉ូតូ Honda Dream C125 ១គ្រឿង ពាក់ផ្លាកលេខ 1LG-8284 ស៊េរីឆ្នាំ ២០១៩។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានការិយាល័យជំនាញកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធី។

ស្ទឹង និងអូរនានាក្នុងស្រុកសំឡូតទឹកហក់ឡើងគំហុកអាជ្ញាធរឲ្យពលរដ្ឋប្រុងប្រយ័ត្នបាត់ដំបង÷ នៅថ្ងៃនេះទឹកស្ទឹង និងអូរនានាក្នុងភូ...
28/08/2026

ស្ទឹង និងអូរនានាក្នុងស្រុកសំឡូតទឹកហក់ឡើងគំហុកអាជ្ញាធរឲ្យពលរដ្ឋប្រុងប្រយ័ត្ន

បាត់ដំបង÷ នៅថ្ងៃនេះទឹកស្ទឹង និងអូរនានាក្នុងភូមិសាស្ត្រស្រុកសំឡូត ទឹកជំនន់ហក់ឡើងខ្ពស់អាជ្ញាធរអំពាវនាវឲ្យពលរដ្ឋមានការប្រុងប្រយ័ត្ន។

នៅព្រលប់ថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២៦ នេះរដ្ឋបាលស្រុកសំឡូតបានចេញសេចក្តីជូនដំណឹងមួយឲ្យបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានពិសេសពលរដ្ឋដែលរស់នៅតាមប្របមាត់ស្ទឹង ដងអូរនានាទាំងអស់ឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ពីស្ថានភាពទឹកជំនន់។

រដ្ឋបាលស្រុកសំឡូតបន្តថា÷ ដោយសារទឺកភ្លៀងនៅតែបន្ដធ្លាក់ឥតឈប់បានធ្វើឱ្យទឹកហូរចាក់ចូលទីទំនាបតាមបណ្តាស្ទឹង និងអូរ ប្រឡាយមួយចំនួនទឹកបានចាប់ផ្តើមហក់ឡើងខ្លាំងគិតត្រឹមថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២៦នេះ។

តាមសេចក្តីជូនដំណឹងនេះសូមពុកម៉ែ អ៊ុំ ពូមីង បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹង អូរ ប្រឡាយ សូមបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ជាពិសេសសុវត្ថិភាពមនុស្សចាស់ កុមារ ទ្រព្យសម្បត្តិ ព្រមទាំងសម្ភារៈកសិកម្មផ្សេងៗទៀតចៀសវាងការបាត់បង់ និងខូចខាត៕

អត្ថបទ: ដំបងក្រញូង

28/08/2026

តំណាងរាស្ត្រភាគខាងត្បូងចោទ អនុទីន ថា «ខ្វះភាពក្លាហាន» និងប្រើលេសច្បាប់អាជ្ញាសឹក ដើម្បីគេចវេះពីការទទួលខុសត្រូវ ករណីយោធាដេញបា.ញ់ជនស៊ីវិល










28/08/2026

វិជ្ជាជីវៈសារព័ត៌មាននៅត្រង់ណា? ព័ត៌មានថៃផ្សាយព្រាតថា កម្ពុជាចេញដីកាតាមចាប់ អនុទិន នៅតំបន់អានសេះ ដើម្បីបំភ្លៃព័ត៌មានបិទបាំងភាពចលាចលនៅភាគខាងត្បូង










28/08/2026

កងទ័ពអ៊ីរ៉ង់ប្រកាសដាក់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន BBC ចូលក្នុង «បញ្ជីខ្មៅ» ជាគោលដៅយោធា!










28/08/2026

លោក ឧត្តមសេនីយ៍ទោ សុខ នីត្យា ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រកាសផ្សព្វផ្សាយអំពីការដាក់ដំណើរការសាកល្បងកម្មវិធី Kapea Scams របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងគោលបំណងដើម្បើបង្ការទប់ស្គាត់បទល្មើស scams online

🌐Website (https://troryorng.com/) 📘វីដេអូពេញ (https://www.facebook.com/share/v/19HQ4BPGiu/?mibextid=wwXIfr) 👉JOIN US (http://t.me/troryorngmedia)
——
Page Troryorng News (https://www.facebook.com/TroryorngOfficial)
Page Troryorng TV (https://www.facebook.com/Yuvavey)
Page Troryorng សង្គម (https://www.facebook.com/troryorng.entertainment)
Page Troryorng Spots (https://www.facebook.com/troryorngsports)
www.troryorng.com (https://troryorng.com/)

28/08/2026

# live÷
ផ្សាយផ្ទាល: អគ្គិភ័យកំពុងឆាបឆេះផ្សារនាគមាសយ៉ាងសន្ធោសន្ធៅ!
ព្រឹកថ្ងៃទី២៨/៨/២០២៦

Address

Phnom Penh
12250

Alerts

Be the first to know and let us send you an email when Troryorng Social posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share