Travel Page

Travel Page New page

សម សារី ទៅធ្វើទូតនៅប្រទេសអង់គ្លេស បានប្រហែលកន្លះឆ្នាំ បង្ករឿអាស្រូវ ត្រូវដកចេញទៀតសិក្សាស្រាវជ្រាវដោយឈឹម សេរីភួន៖ ថ្ងៃទី០...
17/10/2024

សម សារី ទៅធ្វើទូតនៅប្រទេសអង់គ្លេស បានប្រហែលកន្លះឆ្នាំ បង្ករឿអាស្រូវ ត្រូវដកចេញទៀត
សិក្សាស្រាវជ្រាវដោយឈឹម សេរីភួន៖ ថ្ងៃទី០៩ ខែមសា ឆ្នាំ១៩៥៧ ព្រះមហាក្សត្រនរោត្តម សុរាម្រិត បានចេញព្រះរាជក្រឹត្យ លេខ១៧៣ ន.ស តែងតាំង សម សារី ដែលលែងមានឈ្មោះនៅក្នុងជួរគណៈរដ្ឋមន្ត្រី តាំងពីដើមឆ្នាំ១៩៥៦ មកនោះ ជាទីប្រឹក្សារាជរដ្ឋាភិបាល បន្ថែមលើមុខតំណែងជាសមាជិកឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ ។
នៅក្នុងព្រះរាជក្រឹត្យនោះ ព្រះមហាក្សត្រនរោត្តម សុរាម្រិត ក៏បានបញ្ជាក់ពីតួនាទី និងសិទ្ធិអំណាចរបស់ទីប្រឹក្សារាជរដ្ឋាភិបាលថា សម សារី មានសិទ្ធិចូលរួមក្នុងកិច្ចប្រជុំរបស់គណៈរដ្ឋមន្ត្រី ហើយជូនយោបល់ និងណែនាំគ្រប់កិច្ចការទាំងអស់ចំពោះគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សាគ្នា ធ្វើយ៉ាងណា ឱ្យគោលនយោបាយរបស់រាជរដ្ឋាភិបាល ប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលល្អប្រសើរ។
នៅដើមឆ្នាំ១៩៥៧ ដោយសារ សម សារី ជាទីប្រឹក្សារាជរដ្ឋាភិបាល និងជាសមាជិកក្រុមប្រឹក្សារាជបល្ល័ង្ក ត្រូវបានមន្ត្រីក្នុងជួររាជរដ្ឋាភិបាលភាគច្រើន នាំគ្នាប្រឆាំងជំទាស់តវ៉ា រហូតដល់មានការដកចេញពីតំណែង។
ជាមួយគ្នានោះ គាត់ក៏មានទំនាស់យ៉ាងស្រួចស្រាវជាមួយ សឺន សាន អគ្គទេសាភិបាលធនាគារជាតិ ពីបញ្ហាដូរក្រដាសប្រាក់រៀល ផងដែរ ។
គាប់ជួនអំឡុងពេលដកចេញពីតំណែងនោះ ចំពេលប្រារព្ធធ្វើពិធីបុណ្យពាក់កណ្តាលសាសនា គឺឆ្នាំ២៥០០នៃពុទ្ធសករាជយ៉ាងអធិកអធមក្រៃលែង រយៈពេល៧យប់ និង៧ថ្ងៃ គឺពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែឧសភាឆ្នាំ១៩៥៧ នៃគ្រឹសករាជ ដោយមានដង្ហែព្រះសារី រិកធាតុនៃព្រះសម្មាសម្ពុទ្ធ ពីប្រទេសសិរីលង្កា យកមកតម្កល់ទុក នៅក្នុងព្រះសក្យមុនីចេតិយ នៅមុខស្ថានីយរថភ្លើង នៅទីក្រុងភ្នំពេញ ផងនោះ សម សារី បានសម្រេចចិត្តទៅសាងផ្នួសបួសជាព្រះសង្ឃមួយរយៈ។ ក្រោយពីចាកសិក្ខាបទមកវិញ គាត់បានសុំចូលគាល់សម្ដេចសីហនុ សុំតំណែងណាមួយ មិនមានទំនាស់ជាមួយមន្រ្តីជាន់ផ្សេងៗទៀតដូចពីមុន។ ដើម្បីស្ដារមុខមាត់របស់ សម សារី ឡើងវិញ និងដើម្បីបញ្ចៀស កុំឱ្យគាត់បង្កជម្លោះជាមួយមន្ត្រីក្នុងជួររាជរដ្ឋាភិបាលផ្សេងៗទៀត នៅដើមឆ្នាំ១៩៥៨ សម្តេចសីហនុ ក៏បានតែងតាំង សម សារី ឱ្យទៅធ្វើជាឯកអគ្គរាជទូតខ្មែរ នៅក្រៅប្រទេស ដោយបើកសិទ្ធិឱ្យគាត់ជ្រើសរើសយកបណ្ដាប្រទេសមួយចំនួន ដូចជា នៅក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក, ក្រុងឡុងដ៍ ប្រទេសអង់គ្លេស, ក្រុងប៉ារីស ប្រទេសបារាំង ឬក្រុងកង់បេរ៉ា ប្រទេសអូស្ត្រាលី នៅប្រទេសណាមួយ ក៏បាន គឺតាមបំណងប្រាថ្នារបស់គាត់។
ដោយសារធ្លាប់បានទៅសិក្សា នៅប្រទេសបារាំង ដែរនោះ សម សារី បានសម្រេចចិត្តយកតំណែងឯកអគ្គរាជទូតខ្មែរ នៅប្រទេសបារាំង ហើយបាននាំក្រុមគ្រួសារចាកចេញពីភ្នំពេញ តាមយន្តហោះដ៏ទំនើបមួយ ទៅរស់នៅក្នុងសង្កាត់ទី១៧ ក្នុងក្រុងប៉ារីស។ ប៉ុន្តែការចូលកាន់តំណែងជាឯកអគ្គរាជទូតរបស់គាត់ ជាផ្លូវការ នៅក្រុងប៉ារីសនោះ ត្រូវបានពន្យាពេលជាបន្តបន្ទាប់ ដោយសារខុទ្ទកាល័យប្រធានាធិបតី និងក្រសួងការបរទេសបារាំង មិនទាន់ផ្ញើលិខិតយល់ព្រមរបស់ខ្លួន មករាជរដ្ឋាភិបាលភ្នំពេញ ឲ្យបានឆាប់ ដូចការតែងតាំងឯកអគ្គរាជទូតខ្មែរ មុនៗ។ តែទោះបីយ៉ាងនេះ ក៏ដោយ ក៏ សម សារី បានរកវិទ្យាល័យមួយ ដើម្បីឱ្យកូនធំៗរបស់គាត់ បានចូលរៀនជាបណ្ដើរៗ សិនដែរ។
មូលហេតុ ខុទ្ធកាល័យប្រធានាធិបតី និងក្រសួងការបរទេសបារាំង មិនទាន់ផ្ញើលិខិតយល់ព្រម ទទួលស្គាល់សម សារី ជាឯកអគ្គរាជទូតខ្មែរ ជាផ្លូវការនោះ អាចមកពីបញ្ហា សម សារី ធ្លាប់មានរឿងអាស្រូវជាច្រើនករណី ដូចជា កាលទៅចូលរួមក្នុងសន្និសីទចតុភាគី (បារាំង កម្ពុជា វៀតណាមខាងត្បូង លាវ) នៅប្រទេសបារាំង ក្នុងខែសីហា ឆ្នាំ១៩៥៤ ដើម្បីដោះស្រាយបញ្ហារូបិយវត្ថុនៅឥណ្ឌូចិន។ ពេលនោះ គាត់មានតួនាទីជាលេខាធិការរបស់គណៈប្រតិភូកម្ពុជា បានប្រើពាក្យសម្តីមិនគួរគប្បីទៅលើគណៈប្រតិភូប្រទេសផ្សេងទៀត ធ្វើឱ្យសន្និសីទនោះត្រូវផ្អាកការប្រជុំ រាប់ខែ។
រឿងអាស្រូវមួយទៀត កាលគាត់កាន់តំណែងជាឧបនាយករដ្ឋមន្រ្តី កាលពីចុងឆ្នាំ១៩៥៥ ក្នុងពិធីប្រគល់ជំនួយរបស់សហរដ្ឋអាមេរិក គាត់បានបង្កជម្លោះជាមួយឯកអគ្គរដ្ឋទូតអាមេរិក ក្លីនតុក (Clintock) រហូតដល់ឯកអគ្គរដ្ឋទូតអាមេរិក ប្រាប់សឺន សាន ថា សម សារី បានយកកាំភ្លើងខ្លី មកភ្ជង់ក្បាលគាត់ ទៀតផង ។
ទន្ទឹមនោះដែរ នៅក្រុងប៉ារីស មានជនជាតិខ្មែរ និងពួកនិស្សិតខ្មែរ មាននិន្នាការឆ្វេងនិយម ជាអតីតមន្រ្តីជាន់ខ្ពស់របស់គណបក្សប្រជាធិបតេយ្យ ដូចជា ជួន មុម្ម ជាដើម ធ្លាប់ទទួលរងនូវការគំរាមកំហែងរកបាញ់សម្លាប់ពីសំណាក់សម សារី ជាអគ្គលេខាធិការចលនាសង្គមរាស្រ្តនិយម កាលពីសម័យបោះឆ្នោតឆ្នាំ១៩៥៥នោះ បាននាំគ្នាធ្វើបាតុកម្មប្រឆាំងមិនឱ្យគាត់មកធ្វើជាឯកអគ្គរាជទូតខ្មែរ នៅប្រទេសបារាំងនេះ ជាដាច់ខាត។
នៅទីបំផុត សម សារី សុខចិត្តចាកចេញពីប្រទេសបារាំង ទៅធ្វើជាឯកអគ្គរាជទូត នៅប្រទេសអង់គ្លេស វិញ។ គាត់បាននាំប្រពន្ធ និងកូន៥នាក់ ព្រមទាំងអតីតបវរកញ្ញាជ័យលាភីលេខ១វ័យក្មេង ក្នុងសម័យប្រឡង ខែវិច្ឆិកា ឆ្នាំ១៩៥៥ ឈ្មោះទេព កន្នរី ជាភរិយាទី២ និងអតីតបវរកញ្ញាជ័យលាភីលេខ២ ឈ្មោះអ៊ីវ អេងសេង ជាស្រីកំណាន់(តាមពិតដូចជាប្រពន្ធទី៣ ដែរ) ទៅជាមួយផង ដោយចុះឈ្មោះក្នុងបញ្ជីផ្លូវការថា ជាបុគ្គលិកស្ថានទូត និងអ្នកបម្រើ។
ប៉ុន្តែ ក្រោយពេលទៅបំពេញតួនាទីជាឯកអគ្គរាជទូត នៅទីក្រុងឡុងដ៍ បានរយៈពេលតែ៦ខែ ស្រាប់តែ សម សារី ក៏បង្កឱ្យមានរឿងអាស្រូវមួយទៀត ដោយគាត់បានវាយដំប្រពន្ធចុងម្នាក់(ក្នុងបញ្ជីផ្លូវការដាក់ថាជាអ្នកបម្រើ) គឺអតីតបវរកញ្ញា ឈ្មោះ អ៊ីវ អេងសេង ទើបតែសម្រាលបានកូនប្រុសមួយ បណ្ដាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ។
រឿងអាស្រូវនេះ មិនត្រឹមតែកាសែត និងទស្សនាវដ្តីរបស់ប្រទេសអង់គ្លេស នោះទេ សូម្បីទស្សនាវដ្តីថែម( Time)របស់អាមេរិក និងកាសែត នៅបណ្ដាប្រទេសមួយចំនួនទៀត ក៏បានចុះផ្សាយព្រោងព្រាតផងដែរ។
ទស្សនាវដ្ដីថែម (Time) ដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិក បានចុះផ្សាយថា ស្ត្រីរងគ្រោះឈ្មោះអ៊ីវ អេងសេង បានបីទារក ទើបតែសម្រាលបានប្រហែល១ខែ រត់គេចចេញពីស្ថានទូតខ្មែរ ទៅប្ដឹងសមត្ថកិច្ចប៉ូលិសថា ឯកអគ្គរាជទូត សម សារី បានវាយដំនាងយ៉ាងធ្ងន់ធ្ងរ ដោយសារកំហុសបន្តិចបន្តួច។
នៅចំពោះមុខសមត្ថកិច្ចប៉ូលិសអង់គ្លេស សម សារី បានបញ្ជាក់ថា គាត់មិនបានវាយស្រីបម្រើនោះ ឱ្យមានរបួសអ្វីធ្ងន់ធ្ងរទេ គឺគាត់គ្រាន់តែប្រដែរប្រដៅនាង ដោយវាយនឹងរំពាត់បន្តិចបន្តួច ហើយគាត់មិនដែលវាយនាងលើមុខទេ គឺវាយតែនៅត្រង់ខ្នង និងនៅត្រង់ភ្លៅ ប៉ុណ្ណោះ។ លើសពីនេះទៅទៀត សម សារី បានតវ៉ាថា គាត់មានសិទ្ធិគ្រប់បែបយ៉ាង ក្នុងការវាយប្រដៅស្រីជាអ្នកបម្រើរបស់គាត់ តាមទំនៀមទម្លាប់ខ្មែរ ហើយការការវាយប្រដៅនោះ ក៏គាត់ធ្វើឡើងនៅក្នុងស្ថានទូត ជាទឹកដីរបស់កម្ពុជា នៅក្នុងទីក្រុងឡុងដ៍ នេះដែរ។ បន្ទាប់មក ឯកអគ្គរដ្ឋទូតសម សារី បានទៅតវ៉ាដល់ក្រសួងការបរទេសអង់គ្លេស ដើម្បីប្រឆាំងជំទាស់នឹងពាក្យបណ្ដឹងរបស់ស្រីរងគ្រោះ ឈ្មោះអ៊ីវ អេងសេង ផងដែរ។ តែទោះបីយ៉ាងណាក៏ដោយ ក៏រាជរដ្ឋាភិបាលនៅទីក្រុងភ្នំពេញ មាន ស៊ឹម វ៉ា ជានាយករដ្ឋមន្រ្តី ចាត់ទុកថា ការដែលសម សារី បានវាយដំស្រី ឈ្មោះអ៊ីវ អេងសេង រួចហើយប្រាប់ពួកក្រុមអ្នកកាសែតបរទេសថា នៅស្រុកខ្មែរ ការវាយធ្វើបាបអ្នកបម្រើក្នុងផ្ទះ គឺជាទំនៀមទម្លាប់របស់ជនជាតិខ្មែរនោះ គឺជាការធ្វើឱ្យអាប់ឱនដល់កិត្តិយស មុខមាត់របស់ប្រទេសជាតិ ហើយពេលនេះ អង់គ្លេស គេគិតថា យើងជាប្រទេសព្រៃផ្សៃ។
ទីបំផុត នៅថ្ងៃទី១៧ ខែមិថុនា ១៩៥៨ រាជរដ្ឋាភិបាលបានសម្រេចបញ្ចប់តំណែងឯកអគ្គរដ្ឋទូត ប្រចាំប្រទេសអង់គ្លេស ពីសម សារី រួចបញ្ជាឱ្យគាត់នាំក្រុមគ្រួសារវិលត្រឡប់មកមាតុប្រទេស វិញភ្លាមៗតែម្ដង។
ចំណែកស្រ្តីរងគ្រោះ ឈ្មោះ អ៊ីវ អេងសេង ពេលនោះ នាងមានវ័យ ២២ ឆ្នាំ មិនបានត្រឡប់មកប្រទេសវិញទេ នាងបានដាក់ពាក្យសុំសិទ្ធិជ្រកកោន ទៅកាន់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអង់គ្លេស រីឆាដ អេ បាត់ល័រ (Richard A. Butler )។ រដ្ឋាភិបាលប្រទេសអង់គ្លេស ក៏បានអនុញ្ញាត យល់ព្រមឱ្យនាង និងកូនប្រុសទើប អាយុជាង១ខែនោះ រស់នៅក្នុងទីក្រុងឡុងដ៍ បន្តទៀត។ ក្រោយមក នាងអ៊ីវ អេងសេង បានយកប្ដី ជាជនជាតិអង់គ្លេស ឈ្មោះចន អាវឺរីល (John Averil) ហើយកូនប្រុសម្នាក់នោះ នាងបានដាក់ឈ្មោះ ដោយភ្ជាប់ជាមួយឈ្មោះប្ដី ជាជនជាតិអង់គ្លេស នោះ គឺឈ្មោះ សេនារដ្ឋ អាវឺរីល(Senarote Averil)។ រីឯ អតីតបវរកញ្ញា ជ័យលាភីលេខ១ ឈ្មោះទេព កន្នរី ជាភរិយាទី២ ក៏បានវិលត្រឡប់មកមាតុប្រទេសវិញ ជាមួយគ្រួសារសម សារី ដែរ ។ នៅក្នុងទសវត្សរ៍ឆ្នាំ១៩៦០ នាងបានក្លាយជាតារាភាពយន្ដ។ ក្រោយព្រឹត្តិការណ៍រដ្ឋប្រហារឆ្នាំ១៩៧០ នាងបានចាកចេញពីប្រទេសកម្ពុជា ទៅរស់នៅប្រទេសបារាំង ហើយបានបន្តទៅរស់នៅសហរដ្ឋអាមេរិក រហូតដល់សព្វថ្ងៃ។

10/12/2023

18/09/2023

#ស្រះទឹកវត្តកំពែង

31/08/2023

#បណ្ដាំសម្ដេចសង្ឃរាជ ជួន ណាត❤️

30/08/2023

ជួយ follow ម្នាក់មួយមកបងប្អូន
ខ្ញុំនឹងសងវិញ

Address

Phnom Penh

Website

Alerts

Be the first to know and let us send you an email when Travel Page posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share