ពីនេះ ពីនោះ BMC post

ពីនេះ ពីនោះ BMC post The media to people in Cambodia

លិខិតជូនពរ : សូមគោរពជូនពរពីខ្ញុំបាទ ដោយក្តីគោរព ស្រលាញ់អស់ពីដួងចិត្ត !
30/12/2021

លិខិតជូនពរ : សូមគោរពជូនពរពីខ្ញុំបាទ ដោយក្តីគោរព ស្រលាញ់អស់ពីដួងចិត្ត !

21/12/2021 នៅស្នងការដ្ឋានខេត្តបន្ទាយមានជ័យ លោក-លោកស្រីពិតជាបង្ហើរអារម្មណ៍ជាមួយនឹងបទ : ថាវរីមាសបង យ៉ាងជក់ចិត្តដិតអារម្មណ៍...
22/12/2021

21/12/2021 នៅស្នងការដ្ឋានខេត្តបន្ទាយមានជ័យ លោក-លោកស្រីពិតជាបង្ហើរអារម្មណ៍ជាមួយនឹងបទ : ថាវរីមាសបង យ៉ាងជក់ចិត្តដិតអារម្មណ៍ ជាមួយនឹងសម្លេងដ៏ផ្អែមយ៉ាងស្រទន់ ដែលបកស្រាយដោយ ឧត្តមសេនីយ៍ទោ សិទ្ធ ឡោះ ស្នងការខេត្តបន្ទាយមានជ័យ ។

មិនតែប៉ុណ្ណោះភ្ញៀវកិត្តិយសយើងបានឡើងបកស្រាយចម្រៀងមួយបទក្រោមចំណងជើងថា : ប៉ិនហ្នឹងផឹកម៉ិចគ្រាន់ៗៗៗ

ស្រ្តាស្លឹករឹតថ្បិតកម្រ ដូនតារក្សាតំណទុកជាកេរ្តិ៍ យុវជនជាន់ក្រោយខំឃ្មាតឃ្មេរ ទុកបន្សល់កេរ្តិ៍វប្បធម៌ពណ្ណរាយ !វាយបន្ទាត់ម...
13/12/2021

ស្រ្តាស្លឹករឹតថ្បិតកម្រ ដូនតារក្សាតំណទុកជាកេរ្តិ៍ យុវជនជាន់ក្រោយខំឃ្មាតឃ្មេរ ទុកបន្សល់កេរ្តិ៍វប្បធម៌ពណ្ណរាយ !

វាយបន្ទាត់មុនចារ ទើបចារបានត្រង់ 🚶ធ្វើនៅភូមិសំរោង ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប ។

វ៉ាក់សាំង Astra Zeneca ចំនួន ២៩០.៤០០ដូស បានមកដល់ហើយ !ភ្នំពេញ : កម្មវិធីកូវ៉ាក់ (COVAX) របស់អង្គការសុខភាពពិភពលោក (WHO) បា...
10/12/2021

វ៉ាក់សាំង Astra Zeneca ចំនួន ២៩០.៤០០ដូស បានមកដល់ហើយ !

ភ្នំពេញ : កម្មវិធីកូវ៉ាក់ (COVAX) របស់អង្គការសុខភាពពិភពលោក (WHO) បានផ្តល់វ៉ាក់សាំង អាស្ត្រាហ្សេណេកា (Astra Zeneca) ចំនួន២៩០.៤០០ដូសបន្ថែមទៀតដល់កម្ពុជា នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១នេះ។

ប្រទេសកម្ពុជា ធ្លាប់ជាប្រទេសមួយស្ថិតក្នុងចំណោមប្រទេសដំបូងគេ ដែលទទួលបានវ៉ាក់សាំងកូវីដ១៩ ពីអង្គការសុខភាពពិភពលោក (WHO) តាមរយៈកម្មវិធីកូវ៉ាក់ (COVAX)។ ការទទួលបានវ៉ាក់សាំងលើកទី១នោះ ក៏ជាប្រភេទអាស្ត្រាហ្សេណេកាផងដែរ ដែលត្រូវបានដឹកមកដល់កម្ពុជាកាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ ដែលមានចំនួន ៣២៤.០០០ដូស។

ប្រទេសកម្ពុជា ក៏ជាប្រទេសមួយ ដែលត្រូវបានមជ្ឈមណ្ឌលកូវ៉ាក់កំណត់ជាប្រទេសត្រូវផ្តល់នូវជំនួយវ៉ាក់សាំង ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ផងដែរ។ មជ្ឈមណ្ឌលកូវ៉ាក់ បានកំណត់ផ្តល់វ៉ាក់សាំងបង្កាជំងឺកូវីដ១៩ ប្រមាណ៦,៦លានដូសមកដល់ប្រទេសកម្ពុជាក្នុងជំហានដំបូង។

មជ្ឈមណ្ឌលកូវ៉ាក់ គឺជាយន្តការអន្តរជាតិមួយ ត្រូវបានបង្កើតឡើងក្រោមកិច្ចសហប្រតិបត្តិការរវាងអង្គការសុខភាពពិភពលោក និងអង្គការអភិវឌ្ឍន៍អន្តរជាតិនានា ដើម្បីស្វះស្វែងរកវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់ប្រទេសក្រីក្រ និងប្រទេសអភិវឌ្ឍន៍តិចតួច។

មកដល់ពេលនេះវ៉ាក់សាំងប្រមាណជិត ៣លានដូសហើយ ដែលកូវ៉ាក់ បានបញ្ជូនមកដល់ប្រទេសប្រទេសកម្ពុជា៕

ដកស្រង់ប្រភព៖ Fresh News

LOGO ស្ថាប័នជាតិទាំងមូល សរសេរអក្សរឡាតាំងសំនៀងខ្មែរ ! Pageនេះមានអ្នកគាំទ្រ72ម៉ឺននាក់ អ៊ីចឹងតើ !  ហើយតាំងភ័យខ្លាចបាត់បង់អក...
18/11/2021

LOGO ស្ថាប័នជាតិទាំងមូល សរសេរអក្សរឡាតាំងសំនៀងខ្មែរ ! Pageនេះមានអ្នកគាំទ្រ72ម៉ឺននាក់ អ៊ីចឹងតើ ! ហើយតាំងភ័យខ្លាចបាត់បង់អក្សរសាស្រ្តជាតិ ! រិះគន់ដើម្បីស្ថាបនា។

ឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ឡើងជាស្នងការខេត្តតាកែវ ជំនួសឧត្តមសេនីយ៍ទោ សុខ សំណាង, ពិធីប្រកាសតែងតាំង នឹងធ្វើឡើងនៅថ្ងៃទី២៤ ...
18/11/2021

ឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ឡើងជាស្នងការខេត្តតាកែវ ជំនួសឧត្តមសេនីយ៍ទោ សុខ សំណាង, ពិធីប្រកាសតែងតាំង នឹងធ្វើឡើងនៅថ្ងៃទី២៤ ខែវិច្ឆិកាខាងមុខនេះ !

(ភ្នំពេញ)៖ ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការនគរបាលខេត្តតាកែវ នឹងត្រូវធ្វើឡើងនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខនេះ ក្រោមអធិបតីភាពរបស់នាយឧត្តមសេនីយ៍ សន្តិបណ្ដិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។ នេះបើតាមលិខិតរៀបចំកម្មវិធី ដែលទទួលពីមន្ត្រីសាលាខេត្តតាកែវ។

លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការរងនគរបាលរាជធានីភ្នំពេញ នឹងត្រូវជំនួសលោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ ដែលត្រូវទទួលបានតួនាទីថ្មី ទៅជាអគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម៕
ប្រភព៖ FreshNews

17/11/2021

ថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២១
ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន : នៅក្នុងសង្គមប្រជាធិបតេយ្យ សារព័ត៌មានដើរតួនាទីសំខាន់ណាស់ បើគ្មានសារព័ត៌មានមួយសេរី ឯករាជ្យ គឺមិនអាចមានសង្គមប្រជាធិបតេយ្យបានទេ !

មកដល់ម៉ោងនេះពលករនៅមណ្ឌលចត្តាឡីស័ក កូបធំ ដែលពុលស្រាលាយ នឹងភេសជ្ជៈ មានចំនួន ២១ នាក់ ស្លាប់៧នាក់ហើយ ..!    ខេត្តបន្ទាយមានជ័...
12/11/2021

មកដល់ម៉ោងនេះពលករនៅមណ្ឌលចត្តាឡីស័ក កូបធំ ដែលពុលស្រាលាយ នឹងភេសជ្ជៈ មានចំនួន ២១ នាក់ ស្លាប់៧នាក់ហើយ ..!

ខេត្តបន្ទាយមានជ័យ : តាមការឲ្យដឹងពីមន្ត្រីជំនាញបានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ពលករនៅមណ្ឌលចត្តាឡីស័កកូបធំ សង្កាត់និមិត្តក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលនាំគ្នា ទិញភេសជ្ជៈ ក្នុងនោះមាន ទឹកអូអៃឈិ ទឹកក្រូច និងអាល់កុលចាក់លាយគ្នាយកមកផឹកបណ្តាលឲ្យពុល (ចំនួន២១នាក់ ) ក្នុងនោះបានស្លាប់៧នាក់ ឯ១៤នាក់មិនស្លាប់បានបញ្ជូនទៅមន្ទីរពេទ្យ៣កន្លែងផ្សេងគ្នា មានមន្ទីរពេទ្យបង្អែកប៉ោយប៉ែត មន្ទីរពេទ្យមិត្តភាពកម្ពុជា ជប៉ុនមង្គលបូរី មន្ទីរពេទ្យនៅខេត្តសៀមរាប ។

មន្ត្រីជំនាញបានបញ្ជាក់ឲ្យដឹងបន្តទៀតថា ពលករដែលពុលធ្ងន់ធ្ងរជាងគេគឺ ពលករចូលចិត្តផឹកស្រាមិនសូវខកខាន ។ ចូលមកចត្តាឡីស័កក្នុងមណ្ឌលហើយបាននាំគ្នាលួចផឹកចាក់ផ្សំចូលគ្នារវាងអាល់កុលអាយ លាយជាមួយទឹកភេសជ្ជ:អូអៃឈិ និងទឹកក្រួច ។

លោក​វេជ្ជបណ្ឌិត​ ឡេ​ ច័ន្ទ​សង្វាត​ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បន្ទាយ​មានជ័យ​ និងក្រុមការងារឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាល បាន​ចុះមកពិនិត្យ ស្រាវជ្រាវបន្ថែមជាមួយសមត្ថកិច្ចផ្សេងទៀត ។

ករណីពុល អាល់កុលអាយ លាយនឹងទឹកអូអៃឈិ ទឹកក្រូចនេះ ក្រោយពីផឹកហើយបានស្លាប់ចំនួន៣នាក់បន្ទាប់មកស្លាប់៤នាក់ទៀត ហើយបានបញ្ជូនទៅសង្រ្គាះនៅមន្ទីរពេទ្យខេត្តសៀមរាប ចំនួន៤នាក់ និងមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា ជប៉ុន មង្គលបូរី១នាក់ និងមន្ទីរពេទ្យបង្អែកប៉ោយប៉ែតចំនួន ១៤នាក់ ។

លោកវេជ្ជបណ្ឌិតឡេ ច័ន្ទសង្វាត បានបញ្ជាក់ឲ្យដឹងទៀតថា ការស្លាប់នេះ ដោយសារក្នុងអាល់កុលអាយនោះមានជាតិអេតាណុលកម្រឹតខ្ពស់ ។ ប៉ុន្តែលទ្ធផលផ្លូវការត្រូវរង់ចាំការនាំសំណាកទៅពិនិត្យមន្ទីរពិសោធន៍ជាតិនៃក្រសួងសុខាភិបាលសិន។

លោកវេជ្ជបណ្ឌិតកែវ ពេជ្ជសុវណ្ណ អតីតអនុប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យឲ្យដឹងថា ករណីពុលនេះសង្ស័យអាល់កុលមេតាណុលហេីយ​ បេីយកអាល់កុលធម្មតាឬអេទីលអាល់កុល​មកលាយ​ អត់គ្រោះថ្នាក់ដល់ស្លាប់ទេ។
រីឯសមត្ថកិច្ចជំនាញប្រាប់ថា អាល់កុលបាញ់ឬលាងដៃដែលបង្កពុលខាងលើ មិនទាន់ស្គាល់ប្រភពមកពីណាគ្រាន់តែសន្និដ្ឋានថា ជាផលិតផលអាយ មិនចេញពីក្រុមហ៊ុនដែលទទួលស្គាល់ឡើយ។
ហើយជាតិមេតាណុលក្នុងអាល់កុលនោះ ខ្លាំងជាងក្នុងស្រាថ្នាំតាំងកួយ ដែលពុលកន្លងមកក្នុងខេត្ត និងក្នុងប្រទេសទៅទៀតផងដែរ។

អត្ថបទ :សារព័ត៌មាន អប្សរា

ហេតុតែស្រឡាញ់បាស់ ចូលលួចធុងបាស់ JBL ព្រះចៅអធិការវត្ត អង្គបក្សី យកទៅ​ចាក់លើផ្ទះ ផ្អើលពេញភូមិ !
12/11/2021

ហេតុតែស្រឡាញ់បាស់ ចូលលួចធុងបាស់ JBL ព្រះចៅអធិការវត្ត អង្គបក្សី យកទៅ​ចាក់លើផ្ទះ ផ្អើលពេញភូមិ !

(៩ វិច្ឆិកា ១៩៥៣-២០២១)    ថ្ងៃនេះប្រជាជនខ្មែរ នៃប្រទេសកម្ពុជាប្រារព្ធពិធីអបអរសាទរបុណ្យឯករាជ្យជាតិលើក៦៨ឆ្នាំ ដែលអង្គសម្តេ...
09/11/2021

(៩ វិច្ឆិកា ១៩៥៣-២០២១)
ថ្ងៃនេះប្រជាជនខ្មែរ នៃប្រទេសកម្ពុជាប្រារព្ធពិធីអបអរសាទរបុណ្យឯករាជ្យជាតិលើក៦៨ឆ្នាំ ដែលអង្គសម្តេចឪ សម្តេចតា សម្តេចតាទួត (សម្តេចព្រះមហាវីរៈក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះបាទសម្ដេច នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ) បានទាមទារ និងទទួលបានឯករាជ្យជាតិពីអាណានិគមនិយមនៃប្រទេសបារាំង។

(November 9, 1953-2021)
Today, the Cambodian people of Cambodia celebrate the 68th anniversary of the National Independence Day, which was celebrated by His Majesty King Father Samdech Ta Samdech Ta Tuot ) Demanded and gained national independence from the colonies of France.

05/11/2021

មន្ត្រីកាំកុងត្រូល បង្ការនិងបង្រ្កាបផលិតផលក្លែងបន្លំ ហៅកាត់ថា (មន្ត្រី ក ប ប)បានចុះត្រួតពិនិត្យទំនិញនៅលើទីផ្សារក្នុងក្រុងប៉ោយប៉ែត !

ក្រុងប៉ោយប៉ែត : ចេញផ្សាយនៅព្រឹកថ្ងៃសុក្រ ១កើតខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១
November 5, 2021
ចាងហ្វាងការផ្សាយ : 068 999 769. 096 84 73 999. 061 721 731.
លោក សាន វិជ្ជាសារា៉វុធ ប្រធាន ក ប ប ខេត្តបន្ទាយមានជ័យ បានដឹកនាំមន្ត្រីក្រោមឱវាទចុះត្រួតពិនិត្យទំនិញនៅលើទីផ្សារមួយចំនួនដូចជាផ្សារត្រី ផ្សារប៉ោយប៉ែតថ្មី ស្ថិតនៅភូមិបាលិលេយ្យ១ ក្នុងក្រុងប៉ោយប៉ែត ដើម្បីពិនិត្យ និងណែនាំដល់អាជីវករ នូវទំនិញគ្មានស្លាកយីហោ គ្មានកាលបរិច្ឆេទ គ្មានលេខបាកូដ និងទំនិញផុតសុពលភាពប្រើប្រាស បានដាក់តាំងលក់ក្នុងហាង និងតូបលក់សម្រាប់ឱ្យអតិថិជនយកទៅប្រើប្រាស ។

ក្នុងនោះដែរក្រុមការងារបានពិនិត្យរកឃើញគ្រឿងសំអាងមួយចំនួន និងអីវ៉ាន់ចាប់ហួយ គ្មានបិទស្លាកយីហោ គ្មានលេខបាកូដ គ្មានកាល បរិច្ឆេទ ផុតសុពលភាពប្រើប្រាស និងបានស្នើសុំដកហូតទំនិញខាងលើមួយចំនួនយកទៅធ្វើការពិសោធន៍មើល ហើយទំនិញនោះបើរកឃើញថាមានផលប៉ះពាល់មិនប្រគល់ជូនម្ចាស់វិញនោះទេ ។

លោក សាន វិជ្ជាសារ៉ាវុធ បានណែនាំយ៉ាងដូច្នេះថា (មន្ត្រី ក ប ប) យើងនឹងបន្តត្រួតពិនិត្យក្នុងហាង ឬតូប និងណែនាំឲ្យអាជីវករ ត្រូវចេះមើលស្លាក ឬយីហោ លេខបាកូដ ត្រូវចេះមើលសុពលភាព ដឹងច្បាស់ពីប្រភពទំនិញ និងមានទំនួលខុសត្រូវចំពោះមុខច្បាប់យ៉ាងក្បោះក្បាយ ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកប្រើប្រាសទទួលបានសុខភាពល្អមាំមួន ជាពិសេសកុមារតូចៗរបស់ពុកម៉ែបងប្អូនមិនមានជម្ងឺដង្កាត់ផ្សេងៗផងដែរ ៕

ក្ដៅៗ សមត្ថកិច្ច​ថៃ​ បង្ក្រាបបានទីតាំងផលិតលុយដុល្លាក្លែងក្លាយ ដែលកំពុងធ្វើចរាចរទៅលើទីផ្សារ រាប់លានដុល្លារ..!ប្រទេសថៃឡង់ដ...
04/11/2021

ក្ដៅៗ សមត្ថកិច្ច​ថៃ​ បង្ក្រាបបានទីតាំងផលិតលុយដុល្លាក្លែងក្លាយ ដែលកំពុងធ្វើចរាចរទៅលើទីផ្សារ រាប់លានដុល្លារ..!

ប្រទេសថៃឡង់ដ៍ : ប្រាក់ដុល្លាក្លែងក្លាយប្រមាណជិត៣លានដុល្លាររួមជាមួយម៉ាសុីនផលិតចំនួន៣គ្រឿងត្រូវបានកម្លាំងសន្តិសុខផ្ទៃក្នុងក្រសួងមហាផ្ទៃថៃចុះបង្ក្រាបខណៈដែលក្រុមជនសង្ស័យទាំងនេះកំពុងធ្វើការឡាយបង្ហោះលក់តាមរយៈអនឡាញ។

កិច្ចប្រតិបត្តិការនៃការចរចារទិញលុយដុល្លាតាមរយៈអនឡាញ រហូតឈានដល់ការបង្ក្រាបនេះ បានធ្វើឡើងកាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ នៅក្នុងផ្ទះជួលមួយកន្លែង ក្នុងខេត្ត ណាខនប៉ាធុំ ដោយនៅទីនោះ មានម៉ាសុីនសម្រាប់ព្រីន និងផលិតប្រាក់ដុល្លាក្លែងក្លាយចំនួន៣គ្រឿងរួមជាមួយនឹងលុយដុល្លាជាច្រើនដុំ និងដុល្លាដែលកំពុងហាលសម្ងួត ជាប្រភេទក្រដាសប្រាក់១០០ដុល្លាទាំងអស់ ។

តាមការសាកសួរពួកគេមានគ្នាចំនួន៤នាក់ សុទ្ធសឹងជានារីទាំងអស់ដោយជនសង្ស័យបានសារភាពថា៖ ការផលិតដំបូងនេះបានចំនួន ៥០.០០០សន្លឹក ដោយបានបញ្ចេញធ្វើចរាចរទៅលើទីផ្សារអស់ចំនួន១១.០០០សន្លឹកហើយ ជាក់ស្តែងនៅកន្លែងបង្ក្រាបមានចំនួនតែ ៣៩.០០០សន្លឹកតែប៉ុណ្ណោះ ដូច្នេះមានន័យថា ៖ លុយដុល្លាក្លែងក្លាយបានធ្វើចរាចរអស់ចំនួន ១.១០០.០០០ដុល្លារហើយ។

ជុំវិញបញ្ហានេះ សមត្ថកិច្ចថៃបានបញ្ជាក់ថាក្រដាសប្រាក់ប្រភេទ ១០០ ដុល្លានេះកម្លាំងជំនាញបានយកអោយខាងធនាគារពិនិត្យគឺមានលក្ខណៈដូចទៅនឹងក្រដាសប្រាក់ពិត៩៥% ដែលយើងមើលនឹងភ្នែកអាចមានការភ័ន្តច្រឡំដោយសមត្ថកិច្ចសន្និដ្ឋានថា ៖ប្រាកដជាមានអ្នកជំនាញនៅពីក្រោយខ្នងក្នុងការផលិតប្រាក់ដុល្លាក្លែងក្លាយនេះ ៕

អ្នកយកព័ត៌មានពីរនាក់រងរបួសធ្ងន់ និងស្រាលម្នាក់ !បន្ទាយមានជ័យ :  ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១November 3, 2021    លោក មាស ...
03/11/2021

អ្នកយកព័ត៌មានពីរនាក់រងរបួសធ្ងន់ និងស្រាលម្នាក់ !

បន្ទាយមានជ័យ : ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១
November 3, 2021 លោក មាស ចិន្តា និងអ្នកស្រី ប៉ុក ស្រី អ្នកទាំងពីរជាអ្នកសារព័ត៌មាន បម្រើឲ្យអង្គភាពសារព័ត៌មាន BMC post រងគ្រោះថ្នាក់ចរាចរណ៍ ខណ:ពេលដែលអ្នកទាំងពីរជិះម៉ូតូបំពេញបេសកកម្មឌុបគ្នា ពីលិច ទៅទិសខាងកើត លើផ្លូវជាតិលេខ៦ មកដល់ចំណុច ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ពេលនោះស្រាប់តែម៉ូតូបែកកង់ខាងក្រោយ បណ្ដាលឲ្យអ្នកស្រីដួលបោកបែកក្បាលសន្លប់ និងរងរបួសក្បាលជង្គង់ រីឯលោក ចិន្តា ជាអ្នកឌុបរងរបួសពេញផ្ទៃមុខ ក្បាលជង្គង់ និងរងការឈឺចាប់ស្មាខាងស្តាំផងដែរ ។

ក្រោយពីកើតហេតុខាងលើ អ្នកទាំងពីរត្រូវបានបញ្ជូនទៅព្យាបាលលាងរបួស ឯអ្នកស្រី ប៉ុក ស្រី រងរបួសក្បាលសន្លប់ដេរអស់ប្រាំថ្នេរ ក្នុងមណ្ឌលសុខភាពភ្នំលៀប ដែលនៅក្បែរនោះ ។ លុះដឹងខ្លួន និងមានស្មារតីឡើងវិញអ្នកទាំងពីរបានអរគុណ និងជម្រាបលាក្រុមគ្រូពេទ្យដែលប្រចាំការនៅទីនោះ ហើយបានបងប្អូនមកទទួលយកទៅសម្រាកព្យាបាលនៅផ្ទះក្នុងក្រុងបាត់ដំបងតែម្តង ។

ដោយជីវភាពខ្វះខាត អ្នកទាំងពីរក៏សូមអង្វរក រកជំនួយពីសំណាក់សប្បុរសជន ឯកឧត្តម លោកទំទាវ អ្នកឧកញ៉ា លោក លោកស្រី ក៏ដូចជាមិត្តរួមអាជីព និងមិត្តសម្លាញ់ៗដែលមានចិត្តសប្បុរសធម៌ ដើម្បីបានទិញថ្នាំព្យាបាលជម្ងឺបន្ត ឬបម្រុងជាស្បៀងអាហារទុកសម្រាប់ទប់ទល់ជីវភាព ខណៈមិនបានទៅប្រកបរបរផ្សេងៗក្រៅពីអាជីពព័ត៌មានបម្រេីសង្គម ដែលមិនមានប្រាក់បៀវត្សរ៍នេះ ៕

សូមទំនាក់ទំនងមកកាន់ លោក មាស ចិន្តា និងអ្នកស្រី ប៉ុក ស្រី ដោយផ្ទាល់ ទូរស័ព្ទលេខ : 092 264 495 .

ក្រសួងសុខាភិបាលបានអនុញ្ញាតឲ្យប្រើប្រាស់ឱសថ Molnupiravir សម្រាប់ព្យាបាលជំងឺកូវីដ-១៩ ក្នុងលក្ខខណ្ឌបន្ទាន់
03/11/2021

ក្រសួងសុខាភិបាលបានអនុញ្ញាតឲ្យប្រើប្រាស់ឱសថ Molnupiravir សម្រាប់ព្យាបាលជំងឺកូវីដ-១៩ ក្នុងលក្ខខណ្ឌបន្ទាន់

ក្រសួងធនធានទឹក និងឧតុនិយម បន្តប្រកាសថា កម្ពុជានឹងរងឥទ្ធិពលជាបន្តបន្ទាប់ ពីថ្ងៃទី៣-៩ ខែវិច្ឆិកា ឆ្នាំ២០២១ ព្រមទាំងឥទ្ធិពល...
03/11/2021

ក្រសួងធនធានទឹក និងឧតុនិយម បន្តប្រកាសថា កម្ពុជានឹងរងឥទ្ធិពលជាបន្តបន្ទាប់ ពីថ្ងៃទី៣-៩ ខែវិច្ឆិកា ឆ្នាំ២០២១ ព្រមទាំងឥទ្ធិពលមូសុងឦសានផងនោះ នឹងធ្វើឲ្យសីតុណ្ហភាពធ្លាក់ចុះបន្តិចរយៈពេលមួយសប្តាហ៍ក្នុងរង្វង់២០-២២អង្សា ជាមួយនឹងខ្យល់ត្រជាក់បក់មកពីទិសឦសាន។

01/11/2021

Address

St. N5
Phnom Penh

Alerts

Be the first to know and let us send you an email when ពីនេះ ពីនោះ BMC post posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ពីនេះ ពីនោះ BMC post:

Share