22/11/2025
រំលឹកអតីតកាល ជីវិតកាលពីមុនសិទ្ធតែជាភាពរីករាយ🏡🤍🌾
ខែរងាបែបនេះ....🍃
-ប្រហែលម៉ោង6ព្រឹកមិនទាន់ទេ ឮសំឡេងម៉ែស្រែពេញផ្ទះបាត់ហើយឪ្យងើបអាំងភ្លើងជុំគ្នា🔥🥔ដុតដំឡូងហូប!ហើយទៅរៀន បើថ្ងៃណាមិនរៀន នាំគ្នាទៅមើលគោមើលក្របី🐃🐂អ្នកខ្លះយកខ្លែងទៅបង្ហោះលេង🪁 ខ្លះទៀតក៏ជួយឪពុកម្តាយប្រមូលចំបើងដាក់លើរទះ ឬ ក៏គោយន្ត ហើយក៏រត់លេងជុំគ្នាយ៉ាងសប្បាយ😘
គ្រប់យ៉ាងនៅពេលនោះ ពិតជាអស្ចារ្យណាស់គ្មានការគិត គ្មានភាពស្មុគស្មាញ រស់នៅបែបសាមញ្ញៗ តែមានក្តីសុខបំផុត🫂
ខែរងាបែបនេះ ពិតជានឹកកាលពីក្មេងណាស់🍃🥹❤️🩹