សាមញ្ញជន លូស៊ីង

សាមញ្ញជន លូស៊ីង ដើម្បីកម្ពុជា

អត្ថបទសម្រាប់ជំនួយគំនិត៖យោងទៅតាមស្ថានភាពបច្ចុប្បន្នដែលគ្រប់គ្នាកំពុងតែជួបប្រទះ តើអ្នកគិតថាយើងអាចទទួលបានសន្តិភាពវិញដែរឬទេ...
11/08/2025

អត្ថបទសម្រាប់ជំនួយគំនិត៖
យោងទៅតាមស្ថានភាពបច្ចុប្បន្នដែលគ្រប់គ្នាកំពុងតែជួបប្រទះ តើអ្នកគិតថាយើងអាចទទួលបានសន្តិភាពវិញដែរឬទេ?
ពីបុរាណកាលមក មានមេដឹកនាំម្នាក់ដែលមានឈ្មោះថា ស៊ុនឈាន គឺជាម្ចាស់នៃទឹកដីនគរ អ៊ូ ដែលជាទឹកដីមួយដ៏ល្អប្រពៃ ហ៊ុំព័ទ្ធទៅដោយទន្លេឆាងជើ ជាទីតាំងងាយស្រួលការពារ ពិបាកក្នុងការវាយលុក។
គាត់បានគ្រប់គ្រង ទឹកដី ជាងតុង នោះបានយ៉ាងល្អ ក្រោមគោលនយោបាយ ២ ធំៗ ដែលខ្ញុំបានសង្កេតឃើញ៖
១. ការចេះតស៊ូ និងអត់ធ្មត់ ៖ ជាគន្លឹះនៃការរៀបចំយុទ្ធសាស្រ្ត និងនយោបាយក្នុងប្រទេស ។ ជួបសង្រ្គាមធំ ២ លើក ៖
- លើកទី១ ប្រយុទ្ធជាមួយ ឆាវឆាវ យកឈ្នះទ័ព ៨០ ម៉ឺននាក់របស់ឆាវឆាវ
- លើកទី២ ប្រយុទ្ធជាមួយ ល៉ីវ ប៉ី យកឈ្នះទ័ព ៧០ ម៉ឺននាក់របស់ល៉ីវប៉ី
ក្រោមយុទ្ធសាស្រ្ត តស៊ូ តែមិនព្រមចុះចាញ់ សុំចរចារ តែមិនព្រមបោះបង់ឆន្ទះក្នុងការការពារទឹកដី និងការអត់ធ្មត់ដោយទ្រាំំរាល់ការប្រមាថទាំងឡាយ និងរង់ចាំឪកាសល្អទើបព្រមតទល់ ជាមួយសត្រូវដែលខ្លាំង។
២. ការចេះប្រើប្រាស់មនុស្ស៖ មេទ័ពខ្លាំងដែល ស៊ុន ឈាន ប្រើប្រាស់សុទ្ធតែទទួលបានជោគជ័យ៖
- ចូវ អ៊ី បានយកឈ្នះឆាវៗ នៅសង្គ្រាម ឈើពិ
- លូ ស៊ូ បានទាមទារយកស្រុក ទាំង ៣ នៅ ជីងចូវ (ជាផ្នែកមួយសំខាន់)
- លី ម៉ឺង បានយកឈ្នះ គួន អ៊ី យកបាន ជីងចូវ
- លូ ស៊ីង បានយកឈ្នះ ល៉ីវប៉ី
ត្រឡប់មកកាន់អ្វីដែលខ្ញុំចង់ប្រាប់ទៅបងប្អូនយើងវិញ ថា ថ្នាក់ដឹកនាំរបស់យើង គឺដូចជា ម្ចាស់នគរ អ៊ូ នេះចឹង​។ យើងជាប្រទេសតូចមិនទាមទារចង់បានអ្វីក្រៅពីសន្តិភាពនោះទេ តែដោយសារទីតាំងរបស់យើងគឺជាកន្លែងដែលសត្រូវចង់បាននោះ តែងតែជួបនៅការប៉ះទង្គិចផ្សេងៗ ។ ថ្នាក់ដឹកនាំរបស់យើងបាន​ ប្រើវិធីត្រឹមត្រូវ​ ទោះបីជាយើងតូចជាងគេ យើងមិនបាត់បង់អនុភាព សុំចរចារ តែមិនមែនព្រមចុះចាញ់ យើងសុខចិត្តស៊ូស្លាប់ ក៏មិនព្រមបាត់បង់ទឹកដី។ យើងអត់ធ្មត់គោរពច្បាប់អន្តរជាតិ យើងឈ្នះលើគុណធម៌ និងគោលនយោបាយអន្តរជាតិ។
ទាំងនេះគឺជាអ្វីដែលប្រជាជនយើងត្រូវនឹកចាំ ហើយត្រូវតែចេះសង្កេតមើលអ្វីដែលជាការពិត។

និយាយតាមត្រង់ ខ្ញុំពិតជាខ្លាចជនជាតិសៀមណាស់ គឺត្រង់ពួកវាពិតជាយល់ច្បាស់ពី ប្រជាជនកម្ពុជាយើង មែនទែន។ ក្រោយឃើញ រូបភាព ដោតទង់...
09/08/2025

និយាយតាមត្រង់ ខ្ញុំពិតជាខ្លាចជនជាតិសៀមណាស់ គឺត្រង់ពួកវាពិតជាយល់ច្បាស់ពី ប្រជាជនកម្ពុជាយើង មែនទែន។
ក្រោយឃើញ រូបភាព ដោតទង់ និងធ្វើរបងលានដ្ឋាន នៅលើភ្នំមួយ (ស្ថិតនៅខេត្តប្រទេសថៃទេ) ហើយឃើញវា សរសេរជាអក្សរវាយប្រហារទឹកចិត្តប្រជាជនយើង ធ្វើអោយប្រជាជនយើងម្នាក់ៗ នៅមិនស្ងប់ ចាប់ផ្តើមសង្ស័យលើរដ្ឋាភិបាល ហើយជឿងុបងល់ថា សៀម បានដណ្តើមយក ភ្នំទ្រព្យ បានដោយជោគជ័យ ខ្ញុំពិតជា ខ្លោចចិត្តណាស់ ត្បិត កង់ទ័ពយើងខំតស៊ូបង្ហូរឈាមស្រោចពេញភ្នំដើម្បីការពារ ជាង ៥ ថ្ងៃរហូត ដល់ មានបទឈប់បាញ់ ធ្វើឲ្យមានការ ពលី អស់ជាច្រើន បែរជាចុងក្រោយ បងប្អូនប្រជាជនខ្មែរយើង ជឿលើព័ត៌មានប្រឌិត ចាប់ផ្តើមបែកបាក់ផ្ទៃក្នុង។ តើអ្នកដែលបានពលីដើម្បីការពារទាំងនោះ ស្លាប់ទៅដោយ ឥតន័យ មែនទេ ? តើ អ្នកទាំងអស់គ្នាបាន គប្បីចំពោះពួកគាត់ដែរទេ???
សង្គ្រាមធំ មិនទាន់ចាប់ផ្តើមផង យើងចាញ់ ចិត្តសាស្រ្ត សត្រូវហើយ តើ យើងរំពឹងអ្វីក្នុងការ ការពារប្រទេសយើងនាពេលខាងមុខ?

Weeeeeee ! Savage kid 🫡🫡
01/08/2025

Weeeeeee ! Savage kid 🫡🫡

យើងត្រូវតែថ្កោលទោស ទៅកាន់ចោរសៀម ដែលវាបានរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់​!!!!!!
01/08/2025

យើងត្រូវតែថ្កោលទោស ទៅកាន់ចោរសៀម ដែលវាបានរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់​!!!!!!

ពិបាករកការងារមែនទេ?ស៊ីវី រៀបចំមិនបានល្អមែនទេ ?ទាក់ទងមកក្រុមការងារយើង ខ្ញុំដើម្បីដំណោះស្រាយ:1. រៀបចំ ស៊ីវី អោយត្រឹមត្រូវត...
16/11/2023

ពិបាករកការងារមែនទេ?
ស៊ីវី រៀបចំមិនបានល្អមែនទេ ?
ទាក់ទងមកក្រុមការងារយើង ខ្ញុំដើម្បីដំណោះស្រាយ:
1. រៀបចំ ស៊ីវី អោយត្រឹមត្រូវតាមស្តង់ដា
2. ទទួលបានយុទ្ធសាស្រ្ត ឆ្លើយសំណួរយ៉ាងមានប្រសិទ្ធភាព
3. ទទួលបាន Reference ពីខ្ញុំផ្ទាល់តែម្តង
តោះទំនាក់ទំនងតាមរយ: ៖
- telegram ~ 089 265 904
- email : [email protected]

Address

ចោមចៅ
Phnom Penh

Telephone

+85570834735

Website

Alerts

Be the first to know and let us send you an email when សាមញ្ញជន លូស៊ីង posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to សាមញ្ញជន លូស៊ីង:

Share