31/08/2026
ប្រជាពលរដ្ឋដែលទទួលរងការពិន័យ អាចបង់ប្រាក់តាម KHQR របស់ធនាគារ កាណាឌីយ៉ា ឬនៅ ស្នាក់ការនគរបាលចរាចរណ៍ផ្លូវគោក ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦
(រាជធានីភ្នំពេញ)៖ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ អគ្គស្នងការដ្ឋាននគរបាលជាតិ និងធនាគារ កាណាឌីយ៉ា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការប្រើប្រាស់សេវាកម្មធនាគារ កាណាឌីយ៉ា ក.អ សម្រាប់ប្រតិបត្តិការបង់ប្រាក់ពិន័យបទល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដើម្បីសម្រួលដល់ការបង់ប្រាក់ពិន័យបទល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក តាមប្រព័ន្ធធនាគារ និងឌីជីថល។
ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ប្រជាពលរដ្ឋដែលទទួលរងការពិន័យ អាចបង់ប្រាក់តាម KHQR របស់ធនាគារ កាណាឌីយ៉ា ឬនៅ ស្នាក់ការនគរបាលចរាចរណ៍ផ្លូវគោក។
សេវានេះមានគោលបំណងជួយសន្សំពេលវេលា បង្កើនភាពងាយស្រួល ប្រសិទ្ធភាព និងតម្លាភាពក្នុងការបង់ប្រាក់ពិន័យផងដែរ ៕