KCSM TV news សង្គមនិងព័ត៌មានពិត

KCSM TV news សង្គមនិងព័ត៌មានពិត គេហទំព័រ KCSM TV NEWS បណ្តាញសារព័ត៌មានគ្រប់ជ្រុងជ្រោយក្នុងព្រះរាជាណាចក្រកម្ពុជា

បន្ទាប់ពីមើល Video នេះហើយសូមចុចសញ្ញា suscribe ហើយសូមបងប្អូនចូលទៅ comment ពាក្យ (nice ឫ like ឫ good video...) នោះខ្ញុំនិងចូលទៅមើល video និងចុច subscribe សងបងប្អូនវិញ ។

សូមអគុណដល់ប្រិយមិត្តទាំងអស់ ដែលតែងតែ តាមដានគាំទ្រ channel KCSM TV NEWS ហើយPage KCSM TV NEWS ក៍សូម ខន្តី​ អភ័យទោស រាល់កុំហុសឆ្គងដែលកើតមាន ការលើសលប់ ខ្វះខាត់នៅចំណុចណា មួយ។ ជាចុងក្រោយ សូមជូនពរដល់ប្រិយមិត្តដែលតែងតែតាមដានទស្សនា (Like , C

omment , Share) អោយជួបតែ ពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណ: សុខ: ពលាំង កុំប្បីក្លៀងឃ្លាតឡើយ។

សូមអរគុណ!

ថៃស្នើសុំពន្យារពេលកិច្ចប្រជុំ RBC ដោយរង់ចាំកិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) បញ្ចប់ជាមុ...
20/10/2025

ថៃស្នើសុំពន្យារពេលកិច្ចប្រជុំ RBC ដោយរង់ចាំកិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) បញ្ចប់ជាមុនសិន

KCSM 2025-10-20 12-03pm

(ភ្នំពេញ)៖ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥នេះ យោធភូមិភាគទី៤ និងយោធភូមិភាគទី៥ នៃកងយោធពលខេមរភូមិន្ទ បានបញ្ជូនលិខិតឆ្លើយតបទៅកងទ័ពភូមិភាគទី១ និងកងទ័ពភូមិភាគទី២ ថៃ ក្នុងការរៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) នាពេលខាងមុខ ដោយទទួលយកសំណើរបស់ភាគីថៃ ប៉ុន្តែស្នើសុំពន្យារពេលដោយរង់ចាំកិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) បញ្ចប់ជាមុនសិន។ សូមគូសបញ្ជាក់បន្ថែមផងដែរថា កិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) គ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

ក្រោយបញ្ចប់កិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) នេះ យោធភូមិភាគទី៤ និងយោធភូមិភាគទី៥ នឹងបន្តពិភាក្សាជាមួយភាគីថៃ ដើម្បីរៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) ដោយឈរលើមូលដ្ឋាន នៃលទ្ធផលកិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) ដើម្បីធានាការសហការគ្នាជិតស្និទ្ធជាមួយភាគីថៃ ក្នុងការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ព្រមទាំងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែងសំដៅលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ៕

លោកជំទាវបណ្ឌិត ស៊ីន សុផលដានីតា ឧបត្ថម្ភថវិកាចំនួន ៥០០ដុល្លារ ដើម្បីចូលរួមចំណែកសាងសង់ផ្ទះជូនគ្រួសារលោក អ៊ូច ប្រុស រស់នៅឃុ...
20/10/2025

លោកជំទាវបណ្ឌិត ស៊ីន សុផលដានីតា ឧបត្ថម្ភថវិកាចំនួន ៥០០ដុល្លារ ដើម្បីចូលរួមចំណែកសាងសង់ផ្ទះជូនគ្រួសារលោក អ៊ូច ប្រុស រស់នៅឃុំអង្គភ្នំតូច ស្រុកអង្គរជ័យ

KCSM2025-10-20 11-46am

កំពត ៖ ដើម្បីជួយសម្រាលជីវភាពរស់នៅប្រចាំថ្ងៃ លោកជំទាវបណ្ឌិត ស៊ីន សុផលដានីតា ទីប្រឹក្សាក្រសួងមហាផ្ទៃ និងជានាយិកា N&N servive និងក្រុមគ្រួសារ បានឧបត្ថម្ភថវិកាចំនួន ៥០០ដុល្លារ សម្រាប់រួមចំណែកសាងសង់ផ្ទះជូនគ្រួសារលោក អ៊ូច ប្រុស ដែលមានជីវិភាពខ្វះខាត់ នៅភូមិត្រពាំងកំភ្លាញ ឃុំអង្គភ្នំតូច ស្រុកអង្គរជ័យ ខេត្តកំពត។

លោក អ៊ូច ប្រុស បានថ្លែងអំណរគុណចំពោះទឹកចិត្តដល់ជ្រះថ្លា របស់លោកជំទាវបណ្ឌិត ស៊ីន សុផលដានីតា និងក្រុមគ្រួសារ បានឧបត្ថម្ភថវិកាសម្រាប់សាងសង់ផ្ទះរបស់ លោក នាពេលនេះ។ លោក អ៊ូច ប្រុស ក៏សូមជូនពរ លោកជំទាវ ព្រមទាំងក្រុមគ្រួសារជួបប្រទះតែសេចក្តីសុខ សុភមង្គល ជ័យជំនះគ្រប់ភារកិច្ច និងសូមប្រកបដោយពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

នាឱកាសនោះដែរ លោកជំទាវបណ្ឌិត ស៊ីន សុផលដានីតា បានមានប្រសាសន៍អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចេះថែរក្សាសុខភាពខ្លួនឯងឲ្យល្អថែមទៀត ដោយហូបស្អាត ផឹកស្អាត និងរស់នៅស្អាត និងបន្តយកចិត្តទុកដាក់ បង្ការនូវជំងឺឆ្លងផ្សេងៗ។

សូមរំលឹកថា នាពេលកន្លងទៅមក លោកជំទាវបណ្ឌិត ស៊ីន សុផលដានីតា ទីប្រឹក្សាក្រសួងមហាផ្ទៃ និងជានាយិកា N&N servive និងក្រុមគ្រួសារ តែងតែចុះមកសាកសួរសុខទុក្ខ និងនាំមកនូវថវិកា គ្រឿងឧបភោគ-បរិភោគ សម្ភារសិក្សា និងអាហាររូបត្ថម្ភជាច្រើនផ្តល់ជូនដល់ ចាស់ឥតទីពឹង កុមារកំព្រា នៅតាមមូលដ្ឋាននានា។

ជាងនេះទៅទៀត លោកជំទាវ ព្រមទាំងក្រុមគ្រួសារ បានមូលមតិកសាងក្លោងទ្វារ និងហេដ្ឋានរចនាសម្ព័ន្ធ ក្នុងសាលារៀនមួយចំនួន និងជុសជុលផ្លូវលំ នៅឃុំអង្គភ្នំតូច ស្រុកអង្គរជ័យ ខេត្តកំពត ដែលជាការបង្ហាញឲ្យឃើញនូវទឹកចិត្តដ៏ល្អ របស់ លោកជំទាវ និងក្រុមគ្រួសារ ចំពោះលោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស៕

ក្រុមគ្រួសារ លោកជំទាវបណ្ឌិត ស៊ីន សុផលដានីតា បានមូលមតិគ្នាជាឯកច្ឆ័ន្ទ ប្រារព្ធធ្វើអង្គកឋិនទានសាមគ្គី ដង្ហែឆ្ពោះទៅប្រគេនព្...
19/10/2025

ក្រុមគ្រួសារ លោកជំទាវបណ្ឌិត ស៊ីន សុផលដានីតា បានមូលមតិគ្នាជាឯកច្ឆ័ន្ទ ប្រារព្ធធ្វើអង្គកឋិនទានសាមគ្គី ដង្ហែឆ្ពោះទៅប្រគេនព្រះសង្ឃ នៅវត្តអង្គភ្នំតូច នូវត្រៃយ៍ធំ និងបច្ច័យចំនួន ១,០០០ដុល្លារ

KCSM2025-10-19 10-44pm

កំពត ៖ ឯកឧត្តមបណ្ឌិត ផែន សុផល និងលោកជំទាវ ទឹម ចិន្តា ព្រមទាំង លោកជំទាវបណ្ឌិត ស៊ីន សុផលដានីតា នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥នេះ បានមូលមតិគ្នាជាឯកច្ឆ័ន្ទ ប្រារព្ធធ្វើអង្គកឋិនទានសាមគ្គី ដង្ហែឆ្ពោះទៅវេរប្រគេនព្រះសង្ឃ នៅវត្តអង្គភ្នំតូច ស្ថិតនៅភូមិត្រពាំងកំភ្លាញ ឃុំអង្គភ្នំតូច ស្រុកអង្គរជ័យ ខេត្តកំពត នូវត្រៃយ៍ធំ និងបច្ច័យចំនួន ១,០០០ដុល្លារ សម្រាប់កសាងសមិទ្ធផលនានាក្នុងវត្ត។

ក្នុងពិធីដង្ហែអង្គកឋិនទានសាមគ្គី នៅវត្តអង្គភ្នំតូច នេះដែរ លោកជំទាវបណ្ឌិត ស៊ីន សុផលដានីតា ព្រមទាំងក្រុមគ្រួសារ ក៏បានផ្ដល់ថវិកាដល់មន្ដ្រីនគរបាល កងកម្លាំងប្រជាការពារ និងពុទ្ធបរិសជុំវិញវត្តសរុបថវិកាជាង ១លានរៀលផងដែរ។

អង្គកឋិនទានសាមគ្គី នៅវត្តអង្គភ្នំតូច នេះ ប្រព្រឹត្តទៅដោយរលូន និងអធិកអធម្មសំបូរសប្បាយតាមបែបព្រះពុទ្ធសាសនា។ ជាពិសេសទៀតនោះ អង្គកឋិនទាន បានប្រព្រឹត្តទៅតាមទំនៀមទំលាប់ប្រពៃណីព្រះពុទ្ធសាសនា ដែលដូនតាខ្មែរយើង បានបន្សល់ទុកតាំងពីដើមរៀងមក។

នាឱកាសនោះដែរ លោកជំទាវបណ្ឌិត ស៊ីន សុផលដានីតា បានមានប្រសាសន៍សម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្ត លោក លោកស្រី ពុទ្ធបរិស័ទជិត ឆ្ងាយ ដែលមានសទ្ធាជ្រះថ្លា ចូលរួមបច្ច័យ ក្នុងអង្គកឋិនទានសាមគ្គីនាពេលនេះ ដើម្បីបានបច្ច័យយកមកកសាងសមិទ្ធផលនានាក្នុងព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ឲ្យមានការរីកចម្រើនរុងរឿង។ មានតែសុខសន្តិភាពទេ ដែលធ្វើឱ្យយើងមានឱកាសក្នុងការរួមគ្នាកសាង និងអភិវឌ្ឍសង្គមជាតិទៅរកភាពរីកចំរើនបាន។

យោងតាមប្រពៃណីព្រះពុទ្ធសាសនានា សម័យពុទ្ធកាលមក បានបង្ហាញថា ពុទ្ធបរិសទ្ទ័នាំគ្នាធ្វើបុណ្យកឋិននេះ គឺក្នុងជំនឿតាមគម្ពីរដីកាពុទ្ធសាសនា ស្តីពីកឋិនទានថា ជាកាលទានដ៏មានផល្លានិសង្ឃច្រើនជាងទានទាំងពួង។ តាមពុទ្ធប្បញ្ញត្តិ ភិក្ខុសង្ឃដែលអាចទទួលក្រាលគ្រងកឋិនបាន លុះណាតែបានគង់ចាំព្រះវស្សាអស់ពេល៣ខែ ដោយបរិបូរណ៍ ពុំមានដាច់កិច្ចចូលព្រះវស្សាទេនោះ ក៏ពុំអាចទទួលកឋិនទានពីពុទ្ធបរិសព្ទ័បានដែរ។

បើតាមទំនៀមទំលាប់ តាំងពីសម័យពុទ្ធកាលមក បានពោលថា ជនណាបានធ្វើ បុណ្យកឋិនទាន ដែលនាំឲ្យភិក្ខុសង្ឃ បានទទួលនូវអានិសង្ឃ៥យ៉ាង ឈ្មោះថា ជាអ្នកឲ្យសេចក្តីសុខដល់អ្នកដទៃ ក្នុងបច្ចុប្បន្នជាតិ ជននោះឯងតែងបានសុខក្នុងមនុស្សលោក និងទេវលោកក្នុងអនាគត។

គួរបញ្ជាក់ថា កឋិនទាន គឺជាបុណ្យមួយ ដែលមានតែក្នុងព្រះពុទ្ធសាសនាប៉ុណ្ណោះ និងជាទានមានមក តាមផ្លូវព្រះវិន័យ ហើយក៏ជាកាលទានដ៏ពិសេសមួយ មានកំណត់ពេលវេលាច្បាស់លាស់ ពុំមែនចេះតែធ្វើនៅពេលណា ក៏បានតាមចិត្តចង់នោះឡើយ គឺរយៈកាលទទួលកឋិនទានក្ដី និងរយៈកាលកឋិនទានក្ដី អាចធ្វើបានតែក្នុងសម័យតែ ១ខែគត់ ចាប់ពីថ្ងៃ ១រោច ខែអស្សុជ ដល់ថ្ងៃ១៥កើត ខែកត្តិក៕

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត កម្ពុជាមិនបានឯកភាពលើកិច្ចព្រមព្រៀងណាមួយ ដែលនឹងធ្វើឲ្យបាត់បង់ដែនអធិបតេយ្យភាព និងបូរណភាព...
19/10/2025

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត កម្ពុជាមិនបានឯកភាពលើកិច្ចព្រមព្រៀងណាមួយ ដែលនឹងធ្វើឲ្យបាត់បង់ដែនអធិបតេយ្យភាព និងបូរណភាពទឹកដីស្របច្បាប់របស់កម្ពុជានោះទេ !

KCSM 2025-10-19 01-36pm

(ភ្នំពេញ)៖ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងឆ្លើយតបនឹង ការអត្ថាធិប្បាយមួយចំនួនតាមបណ្តាញសង្គម ដែលបានលើកឡើងថា កិច្ចព្រមព្រៀងបទឈប់បាញ់កន្លងទៅ និងកិច្ចព្រមព្រៀងសន្តិភាព នាពេលខាងមុខ គឺជាថ្នូរនឹងការធ្វើអោយកម្ពុជាបាត់ដី ដោយសម្តេចបញ្ជាក់ថា កម្ពុជាមិនបានឯកភាពលើកិច្ចព្រមព្រៀងណាមួយ ដែលនឹងធ្វើឲ្យបាត់បង់ដែនអធិបតេយ្យភាព និងបូរណភាពទឹកដីស្របច្បាប់របស់កម្ពុជានោះទេ។

តាមសំណេរនៅលើបណ្តាញសង្គមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥មានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

ខ្ញុំបានឃើញនូវការអត្ថាធិប្បាយមួយចំនួនតាមបណ្តាញសង្គម ដែលបានលើកឡើងថាកិច្ចព្រមព្រៀងបទឈប់បាញ់ថ្ងៃ ២៨ កក្កដា ២០២៥ កន្លងទៅ និងកិច្ចព្រមព្រៀងសន្តិភាពនាពេលខាងមុខ គឺជាថ្នូរនឹងការធ្វើអោយកម្ពុជាបាត់ដី។ ខ្ញុំសូមបញ្ជាក់ជូនបងប្អូនជនរួមជាតិដោយសង្ខេបថា៖

កិច្ចព្រមព្រៀងបទឈប់បាញ់ (២៨ កក្កដា ២០២៥) គឺនិយាយអំពីលក្ខខណ្ឌ និងក្រមប្រតិបត្តិនានាដើម្បីបញ្ជៀសកុំអោយមានការបាញ់គ្នាឡើងវិញ។ កិច្ចព្រមព្រៀងសន្តិភាព (ដែលគ្រោងធ្វើនៅពេលខាងមុខ) គឺនិយាយអំពីការរៀបចំលក្ខខណ្ឌ និងក្រមប្រតិបត្តិនានាសម្រាប់បង្កើត និងធានានូវបរិយាកាសអំណោយផល ដើម្បីឈានទៅការបញ្ចប់ជម្លោះ និងស្តារឡើងវិញនូវទំនាក់ទំនងរវាងប្រទេសប្រទេសនិងប្រទេស។

ទោះជាក្នុងកិច្ចព្រមព្រៀងទាំងពីរនេះ មិនមាននិយាយអំពីបញ្ហាពាក់ព័ន្ធនឹងទឹកដី ឬព្រំដែនក៏មិនមែនបានន័យថា ភាគីណាមួយត្រូវយល់ព្រមបោះបង់សិទ្ធិស្របច្បាប់ ក្នុងការគ្រប់គ្រងទឹកដីដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់ខ្លួននោះទេ។

ការងារខ័ណ្ឌសីមា និងបោះបង្គោលព្រំព្រំដែនគោក គឺស្ថិតនៅក្រោមសមត្ថកិច្ចរបស់គណកម្មាធិការព្រំដែនចម្រុះកម្ពុជា-ថៃ (JBC) ហើយដែលត្រូវដោះស្រាយដោយសន្តិវិធី ស្របតាមសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ កម្ពុជានិងថៃ។

សរុបដោយខ្លី ខ្ញុំសូមបញ្ជាក់ជូនបងប្អូនជនរួមជាតិថា៖
១. កម្ពុជាមិនបានឯកភាពលើកិច្ចព្រមព្រៀងណាមួយ, ដោយរាប់ទាំងកិច្ចព្រមព្រៀងបទឈប់បាញ់ (ថ្ងៃ ២៨ កក្កដា ២០២៥) និងកិច្ចព្រមព្រៀងសន្តិភាព (ដែលគ្រោងចុះហត្ថលេខានៅពេលខាងមុខ) ដែលនឹងធ្វើអោយបាត់បង់ដែនអធិបតេយ្យភាពនិងបូរណភាពទឹកដីស្របច្បាប់របស់កម្ពុជាទេ។
២. រាជរដ្ឋាភិបាលកម្ពុជា ក៏មិនដែលបានភ្លេច ឬបោះបង់កាតព្វកិច្ចនិងសិទ្ធិស្របច្បាប់របស់ខ្លួនក្នុងការការពារដែនអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជាដែរ៕

18/10/2025

Breaking News ៖ Power bank ផ្ទុះឆេះ បន្ទប់ដាក់អីវ៉ាន់ នៅលើជើងហោះហើរ CA139 របស់ Air China បង្ខំឱ្យ ចុះចតជាបន្ទាន់នៅទីក្រុងសៀងហៃ ដោយគ្មាន អ្នករងរបួស។

Date 18 Oct 18 Oct 2025 256 page Army Military Force បានបង្ហោះឃ្លីបមួយជាមួយនឹងសារថា Power Bank បានផ្ទុះនៅលើ ជើងហោះហើរ Air China ទៅកាន់កូរ៉េខាងត្បូង ដោយបង្ខំឱ្យចុះចតជាបន្ទាន់នៅ ទីក្រុងសៀងហៃ

ថ្ងៃនេះ ថ្ងៃទី 18 ខែតុលា ឆ្នាំ 2025 - អគ្គីភ័យ បានឆាបឆេះជាបន្ទាន់នៅលើយន្តហោះពាណិជ្ជកម្មរបស់ ក្រុមហ៊ុនអាកាសចរណ៍ Air China Airbus A321-232 ជើងហោះហើរ CA139 ចុះបញ្ជី B-8583 ដែលកំពុងធ្វើដំណើរ ពីទីក្រុង Hangzhou ប្រទេសចិនទៅកាន់ទីក្រុង Incheon ប្រទេសកូរ៉េខាងត្បូង។

មូលហេតុ​នៃ​ការ​ឆាបឆេះ​គឺ Power Bank (Power Bank) ផ្ទុះ​ខាងក្នុង​អីវ៉ាន់​អ្នកដំណើរ ដែល​ទុក​ក្នុង​ទូ​ខាងលើ។

នាវិកអាចគ្រប់គ្រងភ្លើងបាន ហើយអ្នកបើកយន្តហោះបាន បង្វែរយន្តហោះទៅចុះចតជាបន្ទាន់នៅ អាកាសយានដ្ឋានអន្តរជាតិ Shanghai Pudong ក្នុង ប្រទេសចិនដោយសុវត្ថិភាព។ គ្មាន​អ្នក​រង​របួស​ត្រូវ​បាន​គេ​រាយការណ៍ ពី​ហេតុ​ការណ៍​នោះ​ទេ។

#ប្រភព : khaosod

នគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រើនរំលឹកដល់អ្នកប្រើប្រាស់ Facebook ជួបបញ្ហាគណនីត្រូវបានបិទ សូមកុំប្រើប្រាស់សេវាកម្មដោ...
18/10/2025

នគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រើនរំលឹកដល់អ្នកប្រើប្រាស់ Facebook ជួបបញ្ហាគណនីត្រូវបានបិទ សូមកុំប្រើប្រាស់សេវាកម្មដោះស្រាយបញ្ហា ដោយបុគ្គលឯកជន ដែលត្រូវចំណាយពី ៥០០ដុល្លារ ដល់ ១ ២០០ដុល្លារ

KCSM 2025-10-18 05-01pm

(ភ្នំពេញ)៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រើនរំលឹក និងជូនដំណឹងដល់អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ដែលគណនីត្រូវបានបិទ (Disable) ដែលបណ្តាលមកពីក្រុមហ៊ុន Meta ធ្វើបច្ចុប្បន្នភាពប្រព័ន្ធ, សូមកុំកុំទទួលយកសេវាកម្មដោះស្រាយបញ្ហានេះ ដោយបុគ្គលឯកជនជាមួយនឹងការគិតថ្លៃសេវាកម្មផ្សេងៗ ដែលអាចធ្វើឱ្យការចំណាយថវិកាដោយមិនទទួលបានលទ្ធផល សូមទាក់ទងទៅក្រុមហ៊ុន Meta ដោយផ្ទាល់សម្រាប់ការដោះស្រាយបញ្ហានេះ។

នៅក្នុងសេចក្តីជូនដំណឹងរបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥ បានបញ្ជាក់ដូចនេះថា ថ្មីៗនេះនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឃើញមានការផ្សព្វផ្សាយពីអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកជាច្រើន ដែលគណនីរបស់ពួកគេត្រូវបានបិទ (Disable) ដោយមិនមានមូលហេតុច្បាស់លាស់។ ទន្ទឹមនឹងនេះនាយកដ្ឋានក៏បានសង្កេតឃើញថា មានបុគ្គលមួយចំនួនបានប្រើប្រាស់បណ្ដាញសង្គមដើម្បីផ្សព្វផ្សាយសេវាកម្មដោះស្រាយបញ្ហាគណនីហ្វេសប៊ុកដែលត្រូវបានបិទ (Facebook Disabled) ដោយគិតថ្លៃសេវាកម្មចន្លោះពី ៥០០ដុល្លារ ដល់ ១,២០០ដុល្លារ។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមក្រើនរំលឹក និងជូនដំណឹងដល់អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ដែលគណនីត្រូវបានបិទ (Disable) ដូចតទៅ៖

១៖ កុំទាន់បង់ប្រាក់សម្រាប់សេវាកម្មដោះស្រាយបញ្ហាដោយបុគ្គលឯកជន ដោយសារអាចចំណាយថវិកាដោយមិនទទួលបានលទ្ធផល។

២៖ សូមប្រុងប្រយ័ត្ន ចំពោះការប្រើប្រាស់សេវាកម្មដែលមិនមានប្រភពច្បាស់លាស់ ឬមិនមានការទទួលស្គាល់ផ្លូវការពីក្រុមហ៊ុន Meta ឬស្ថាប័នដែលមានសមត្ថកិច្ច។

៣៖ បញ្ហាគណនីហ្វេសប៊ុកដែលត្រូវបានបិទ (Facebook Disabled) ជាករណីដែលអាចបណ្តាលមកពីក្រុមហ៊ុន Meta ធ្វើបច្ចុប្បន្នភាពប្រព័ន្ធ។ ដូច្នេះសូមអ្នកប្រើប្រាស់រង់ចាំដំណោះស្រាយផ្លូវការពីក្រុមហ៊ុន Meta។

សូមបញ្ជាក់ផងដែរថា ករណីនេះមិនទាន់មានអំណះអំណាងណាមួយពិតប្រាកដថាមូលហេតុការបិទគណនីហ្វេសប៊ុកមកពីអ្វីនោះទេ។ ដូច្នេះសូមអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក មានការប្រុងប្រយ័ត្ន និងទាក់ទងទៅក្រុមហ៊ុន Meta ដោយផ្ទាល់សម្រាប់ការដោះស្រាយបញ្ហា៕

ដីសហគមន៍ជនជាតិដើមភាគតិច ទំពួន ចំនួន​០៥ក្បាលដីបន្ថែមក្នុងខេត្តរតនគិរីត្រូវបានចុះបញ្ជីKCSM2025-10-18 02-25pm១.ក្បាលដីលេខ ០...
18/10/2025

ដីសហគមន៍ជនជាតិដើមភាគតិច ទំពួន ចំនួន​០៥ក្បាលដីបន្ថែមក្នុងខេត្តរតនគិរីត្រូវបានចុះបញ្ជី

KCSM2025-10-18 02-25pm

១.ក្បាលដីលេខ ០៣៦ មានទំហំ ០.៧១៦៩ ហិកតា ស្ថិតនៅភូមិប៉ាអរ ឃុំលុងឃុង ស្រុកបរកែវ ខេត្តរតនគិរី។
២. ក្បាលដីលេខ ០៣៧ មានទំហំ ០.៥៥៧៤ ហិកតា ស្ថិតនៅភូមិប៉ាអរ ឃុំលុងឃុង ស្រុកបរកែវ ខេត្តរតនគិរី។
៣. ក្បាលដីលេខ ០៣៨ មានទំហំ ៥.៣៤១១ ហិកតា ស្ថិតនៅភូមិប៉ាអរ ឃុំលុងឃុង ស្រុកបរកែវ ខេត្តរតនគិរី។
៤. ក្បាលដីលេខ ០២១ មានទំហំ ១៣.០៤១៣ ហិកតា ស្ថិតនៅភូមិប៉ាអរ ឃុំលុងឃុង ស្រុកបរកែវ ខេត្តរតនគិរី។
៥. ក្បាលដីលេខ ០១១ មានទំហំ ៨.៧២៥៦ ហិកតា ស្ថិតនៅភូមិប៉ាអរ ឃុំលុងឃុង ស្រុកបរកែវ ខេត្តរតនគិរី។
គួរបញ្ជាក់ផងដែរថា ដីសហគមន៍ជនជាតិដើមភាគតិចទំពួន ត្រូវបានចុះបញ្ជីជាកម្មសិទ្ធិសមូហភាពតាមបច្ចេកទេសសុរិយោដី និងច្បាប់ភូមិបាល ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងកាន់កាប់ដោយប្រធានសហគមន៍ជនជាតិដើមភាគតិចទំពួន ស្ថិត​នៅ​ក្នុង​ភូមិសាស្ត្រ​ ឃុំលុងឃុង ស្រុកបរកែវ។ #ចុះបញ្ជីដីបង្ហើយ #កអក

ទិដ្ឋភាពក្នុងព្រឹត្តិការណ៍ពិធីបើកពានរង្វាន់បាល់ទាត់ «ប៉ូការី​ ស្វេតជើងឯកវិទ្យាល័យ» ឆ្នាំ២០២៥ នៅវិទ្យាល័យព្រះស៊ីសុវត្ថិ ⚽...
18/10/2025

ទិដ្ឋភាពក្នុងព្រឹត្តិការណ៍ពិធីបើកពានរង្វាន់បាល់ទាត់ «ប៉ូការី​ ស្វេតជើងឯកវិទ្យាល័យ» ឆ្នាំ២០២៥ នៅវិទ្យាល័យព្រះស៊ីសុវត្ថិ ⚽️

KCSM2025-10-18 01-15pm

សម្រាប់ការប្រកួតរដូវកាលថ្មីនេះ កាន់តែពិសេសជាងរដូវកាលមុនៗ ដោយក្រុមចូលរួមបានកើនពី១២ក្រុមទៅ១៦ក្រុម និងបែងចែកជាពីរពូល។
វគ្គវិលជុំសន្សំពិន្ទុក្នុងពូលនឹងចាប់ផ្ដើមពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ តទៅ…
វិទ្យាល័យព្រះស៊ីសុវត្ថិ, ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥
#កអក​ #សសយករាជធានីភ្នំពេញ​ #សសយក

ប្រភពពីថៃ ឧបករណ៍បំពងសំឡេងបំណងចាក់រំខានអ្នកភូមិជោគជ័យ ត្រូវបានអាជ្ញាធរថៃ ឱ្យរុះរើចេញអស់ហើយKCSM 2025-10-18 12-04pm(បន្ទាយម...
18/10/2025

ប្រភពពីថៃ ឧបករណ៍បំពងសំឡេងបំណងចាក់រំខានអ្នកភូមិជោគជ័យ ត្រូវបានអាជ្ញាធរថៃ ឱ្យរុះរើចេញអស់ហើយ

KCSM 2025-10-18 12-04pm

(បន្ទាយមានជ័យ)៖ ឧបករណ៍បំពងសំឡេង ដែលក្រុមជ្រុលនិយមរបស់ថៃ យកមកដំឡើងបំណងចាក់រំខានអ្នកភូមិជោគជ័យនោះ ត្រូវបានរើចេញអស់ហើយ។

យោងតាមការផ្សាយផ្ទាល់តាមបណ្តាញសង្គមរបស់ពលរដ្ឋថៃ បានឱ្យដឹងថា ការរុះរើនេះ ត្រូវបានធ្វើឡើងនៅវេលាម៉ោង១០យប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥។

យោងតាមប្រភពពីប្រទេសថៃ បានបញ្ជាក់ថា ការសំឡេងរំខានពលរដ្ឋនាពេលនេះ មានការខ្វែងគំនិតគ្នាច្រើនពីសំណាក់ពលរដ្ឋថៃ។ ប្រភពខ្លះ កាន់ ចមផ្លាំង មិនសប្បាយចិត្ត ហើយបានតវ៉ាគ្រាដែលក្រុមគេហាមឃាត់ចាក់ ហើយអនុញ្ញាតឱ្យក្រុមផ្សេង។

ប្រភពខ្លះទៀត បានអះអាងថា ក្រុមថ្មី ក៏មិនសប្បាយចិត្តនឹងអាជ្ញាធរថៃ ដែលអនុញ្ញាតឱ្យពួកគេចាក់បានត្រឹមមួយម៉ោងក្នុងមួយថ្ងៃ។ ការចាក់សំឡេងបានត្រឹមមួយម៉ោង ពួកគេយល់ថា មិនសមនឹងការចំណាយរបស់ពួកគេក្នុងការរៀបចំ និងធ្វើដំណើរមកកាន់កន្លែងចាក់សំឡេង ដើម្បីរំខានខ្មែរនោះឡើយ។ ដូច្នេះពួកគេក៏មិនសប្បាយចិត្តនឹងអាជ្ញាធរខេត្តស្រះកែវផងដែរ។

ការសំឡេងរំខានប្រជាពលរដ្ឋខ្មែរ គឺជាការរំលោភបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។ ទង្វើបែបនេះ នឹងនាំឱ្យមានការថ្កោលទោសលើប្រទេសថៃ។

បើទោះបីជាយ៉ាងណាមានការសាទរ និងសរសើរពីអ្នកភូមិរបស់ខ្មែរ លើឥរិយាបថរបស់អាជ្ញាធរថៃ ដែលរារាំងពលរដ្ឋមានភាពជ្រុលនិយម មិនឱ្យធ្វើទង្វើរំលោភលើសិទ្ធិមនុស្ស។

សូមបញ្ជាក់ថា នៅវេលាម៉ោង ៥៖៣០នាទីល្ងាចថ្ងៃសុក្រ ទី១៧ ខែតុលា ឆ្នាំ២០២៥នេះ បុគ្គលជ្រុលនិយមរបស់ថៃ បើកដៃដោយយោធាថៃ និងអាជ្ញាធរខេត្តស្រះកែវ បានបន្តចាក់សំឡេងរំខានពលរដ្ឋនៅភូមិជោគជ័យ ទីកន្លែងដែលថៃ បានរំលោភបំពានព័ទ្ធបន្លាលួសយកដីចម្ការ ស្រែ និងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋខ្មែរ។

ការចាក់សំឡេងរំខានពេលនេះ គេប្រើឧបករណ៍បំពងសំឡេងចំនួន៤រថយន្ត។ របៀបនៃការចាក់សំឡេងនេះ ពួកគេបានស្ទួចឧបករណ៍មួយចំនួនឡើងទៅលើកម្ពស់៣០ម៉ែត្រ ហើយឧបករណ៍បំពងសំឡេង៣រថយន្តទៀតដាក់នៅខាងក្រោម។ ឧបករណ៍បំពងសំឡេងដែលគេចាក់នេះ ត្រូវបានបញ្ជាក់ថា មានកម្រិតរលកសំឡេងរង្វង់ ៥០០ដេស៊ីបែល ដែលជាកម្រិតរលកសំឡេងខ្ពស់បំផុត ហើយអាចឭចម្ងាយប្រមាណ៣០គីឡូម៉ែត្រ។

ជាទូទៅត្រចៀករបស់មនុស្សអាចទទួលកម្រិតរលកសំឡេងរង្វង់ ១០០ដេស៊ីបែលប៉ុណ្ណោះ។ កម្រិតរលកសំឡេងរហូតដល់៥០០ដេស៊ីបែល នឹងធ្វើឱ្យមនុស្សបែកក្រដាសត្រចៀក ឈឺក្បាល វិលមុខ និងក្អួតចង្អោរ។

ការចាក់សំឡេងរំខានបែបនេះ គឺជាការរំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរ ហើយជាទម្រង់នៃការធ្វើទារុណកម្មស្មារតី ដែលអនុសញ្ញាស្តីពីការធ្វើទារុណកម្មហាមឃាត់។

ភូមិជោគជ័យ និងភូមិព្រៃចាន់ មានប្រជាពលរដ្ឋជាង៣ពាន់នាក់ ក្នុងនោះក៏មានចាស់ជរា ជនមានពិការភាព អ្នកមានជំងឺ ជនមានពិការភាព ស្ត្រីសម្រាលកូន ស្ត្រីមានផ្ទៃពោះ និងក្មេងតូច។ រលកសំឡេងដ៏ខ្លាំងក្លានេះ ពិតជាបង្កផលប៉ះពាល់ធ្ងន់ធ្ងរណាស់សម្រាប់ប្រជាពលរដ្ឋក្នុងភូមិ។

ការសំឡេងនេះ មិនឭដល់អ្នកភូមិរបស់ថៃទេ ព្រោះឧបករណ៍ដាក់មុខសំដៅមកភូមិកម្ពុជា ហើយអ្នកភូមិនៅថៃ មានចម្ងាយឆ្ងាយពីកន្លែងចាក់សំឡេងនេះ។

ដើមឡើយផែនការនៃការចាក់សំឡេងនេះ ត្រូវបានសារព័ត៌មានថៃផ្សាយថា ធ្វើពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែតុលា ហើយចាក់ពេញមួយថ្ងៃតែម្តង៕

បញ្ជូនជនជាតិថៃ៧នាក់ ទៅតុលាការខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីលួចឆ្លងដែនខុសច្បាប់KCSM 2025-10-17 07-57pm(បន្ទាយមានជ័យ)៖ កម...
17/10/2025

បញ្ជូនជនជាតិថៃ៧នាក់ ទៅតុលាការខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីលួចឆ្លងដែនខុសច្បាប់

KCSM 2025-10-17 07-57pm

(បន្ទាយមានជ័យ)៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ សហការជាមួយក្រុមល្បាតយោធា បានចុះល្បាតតាមព្រំដែនក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត និងឃុំអូរបីជាន់ ពេលដល់ភូមិសិលាខ្មែរ ក៏ប្រទះឃើញជនសង្ស័យ៧នាក់ (ស្រី៣នាក់) ជាជនជាតិថៃ លួចឆ្លងដែនខុសច្បាប់ចូលមកកម្ពុជា។

ភ្លាមៗនោះកម្លាំងបានឃាត់ខ្លួនជនសង្ស័យចំនួន០៧នាក់នេះតែម្ដង រួចនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីធ្វើការសួរនាំ និងចាត់ការតាមនីតិវិធី។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ពួកគេពិតជាបានលួចឆ្លងដែន ចូលមកកម្ពុជាពិតប្រាកដមែន។ ដោយសារពួកគេរស់នៅក្នុងប្រទេសថៃពុំមានប្រាក់ និងគ្មានការងារ ទើបសម្រេចចិត្តលួចឆ្លងដែនមកកម្ពុជា ដើម្បីរកការងារធ្វើ។

ដោយផ្អែកលើចម្លើយសារភាព កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿង បញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ បានទទួលបញ្ជាពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងដែរ។

ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែតុលា ឆ្នាំ២០២៥ ដើម្បីអនុវត្តតាមនីតិវិធី៕

16/10/2025

🔊កម្លាំង​មន្ទីរ​​ប្រឆាំង​បទល្មើស​​គ្រឿងញៀន​បាន​ចុះ​ឆ្មក់​ឡោមព័ទ្ធ​ទីតាំង​អគារ​មួយ​កន្លែង​ដែល​មាន​យីហោ​(ពេជ្រលេីមេឃ)​ បានលួច​បង្កប់​បេីក​កន្លែង​ប្រេីប្រាស់​គ្រឿងញៀន​ ឃាត់​ខ្លួន​បាន​មនុស្សប្រុសស្រីជាច្រេីន​នាក់​ ។ ប្រតិបត្តិការ​នេះ​ធ្វេី​ឡេីង​នៅ​វេលា​ម៉ោង​១២:៣០នាទី​ រំលង​អធ្រាត្រ​ឈាន​ចូល​ ថ្ងៃ​ទី​១៦​ ខែ​តុលា​ ឆ្នាំ​២០២៥​ រហូតដល់ម៉ោង ៨:00នាទីព្រឹកហើយ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​សបិត​ សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ​។

បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​ធ្វេី​ការ​ឆែកឆេរ​ និង​ប្រមូល​សម្ភារៈ​នឹងវត្ថុ​តាង ។
KCSM2025-10-16 05-36pm

សមត្ថកិច្ច ឆ្មក់បង្ក្រាបអគារមួយកន្លែងនៅកោះពេជ្រ បានឃាត់ខ្លួនអ្នកប្រើប្រាស់គ្រឿងញៀនជាង១០០នាក់ ហើយភាគច្រើនជនជាតិចិន និងវៀត...
16/10/2025

សមត្ថកិច្ច ឆ្មក់បង្ក្រាបអគារមួយកន្លែងនៅកោះពេជ្រ បានឃាត់ខ្លួនអ្នកប្រើប្រាស់គ្រឿងញៀនជាង១០០នាក់ ហើយភាគច្រើនជនជាតិចិន និងវៀតណាម

KCSM2025-10-16 12-22pm

ភ្នំពេញ ៖ កម្លាំងនគរបាលមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួុយកម្លាំងនគរបាលមូលដ្ឋាន បានចុះឆ្មក់ឡោមព័ទ្ធ និងបង្ក្រាបទីតាំងអគារមួយកន្លែងដែលមានយីហោ ពេជ្រលេីមេឃ ដែលបានលួចបង្កប់បេីកកន្លែងប្រេីប្រាស់គ្រឿងញៀន ហើយឃាត់ខ្លួនបានមនុស្សប្រុសស្រីជាង១០០នាក់ រួមមានជនជាតិវៀតណាម ចិន និងខ្មែរផងដែរ។

ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ឃីង សារ៉ាត់ ប្រធានមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដោយមានការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ព្រមទាំងមានការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

ប្រតិបត្តិការនេះធ្វេីឡេីងនៅវេលាម៉ោង១២:៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ នៅកោះពេជ្រ ស្ថិតតាមបណ្ដោយផ្លូវសបិត សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

សម្រាប់ជនសង្ស័យ និងវត្ថុតាងជាច្រើន ត្រូវបានបញ្ជូនទៅកាន់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដើម្បីសួរនាំ និងចាត់ការបន្តទៀត៕

Address

St. 3, Sambour Meas , Chamkar Doung Street (217)
Phnom Penh
120501

Alerts

Be the first to know and let us send you an email when KCSM TV news សង្គមនិងព័ត៌មានពិត posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to KCSM TV news សង្គមនិងព័ត៌មានពិត:

Share