គេហទំព័រ ថ្ងៃ៧មករា - Thngay 7 Makara News

គេហទំព័រ ថ្ងៃ៧មករា - Thngay 7 Makara News KEHAKTOMPOR THNGAY7MAKARA NEWS to have licensed by the Ministry of Information and the Ministry of Commerce of Cambodia.

05/10/2025

ខេត្តកំពង់ចាម ធ្វើជាម្ចាស់ផ្ទះ រៀបចំទិវាដើរពិភពលោក ក្រោមប្រធានបទ៖ «ដើរដើម្បីសន្តិភាព Walk For Peace»

04/10/2025

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រគល់ផ្ទះមនុស្សធម៌ ១ខ្នង អំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនគ្រួសារវីរយុទ្ធជនជួរមុខ នៅស្រុកកងមាស

04/10/2025

ជនឆបោកឈ្មោះ សៅ សុខលី នឹងឈ្មោះ ខែម យឹម បានយកគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក ដែលសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ទុកចែកជូនប្រជាពលរដ្ឋ យកទៅបោប្រាស់ប្រជាពលរដ្ឋជាច្រើនគ្រួសារបានលុយរាប់ម៉ឺនដុល្លារ។

តុលាការសៀមរាប បានផ្ដន្ទាទោសហើយ តែជនឆបោកនៅមានសេរីភាព និងបន្ដដើរឆបោកជាធម្មតា នៅមិនទាន់មានចំណាត់ការនៅឡើយ។

ប្រជាពលរដ្ឋរង់គ្រោះស្នើសុំដល់ ឯកឧត្តម ប្រធានតុលាការ ខេត្តសៀមរាប មេត្តាជួយរកយុត្តិធម៌ជូនដល់ពួកគាត់ផង។

👉ចុះផ្សាយថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៥ សូមផ្ដល់ព័ត៌មានទាន់ហេតុការណ៍ ២៥ខេត្ត/ក្រុង ទំនាក់ទំនងតាមរយៈលេខទូរសព្ទ Tell: ០៨៨ ៥០៤ ៣៣៣៣ សូមអរគុណ!!!

03/10/2025

ឯកឧត្តម អ៊ុន ចាន់ដា បានអះអាងថា កំពង់ផែទេសចរណ៍ជាស្ពានចម្លង ក្នុងការលើកស្ទួយសេដ្ឋកិច្ច ប្រជាពលរដ្ឋ និងជំរុញវិស័យផ្សេងៗរបស់ខេត្តកំពង់ចាម

02/10/2025

រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធពិធីក្រុងពាលី បួងសួងសុំសេចក្តីសុខ ក្នុងការបើកការដ្ឋានសាងសង់កំពង់ផែទេសចរណ៍កំពង់ចាម

02/10/2025

ពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នពង្រឹងអង្គភាពលំហាត់របៀប បច្ចេកទេសថ្មើរជើង យុទ្ធវិធីថ្មើរជើង និងអប់រំចិត្តសាស្ត្រ

01/10/2025

អភិបាលខេត្តកំពង់ចាម ជំរុញលើកទឹកចិត្តឲ្យសិស្សដែលប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ ត្រូវតែបន្តការសិក្សា និងចាប់យកជំនាញមួយច្បាស់លាស់

01/10/2025

គម្រោងផ្លូវក្រាលថ្មបំបែកមួយខ្សែដែលជាផ្លូវមូលនិធិឃុំសង្កាត់ស្ថិតនៅក្នុងឃុំខ្សែតធ្វើរួចពលរដ្ឋកាន់តែពិបាកធ្វើដំណើរ

30/09/2025

ឯកឧត្តម អ៊ុន ចាន់ដា និង ឯកឧត្តម ប៉ែន កុសល្យ អញ្ជើញចុះសួរសុខទុក្ខ ភរិយាយោធិនជួរមុខ ១នាក់ ដែលសម្រាលកូនក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម

28/09/2025

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី បន្ដនាំយកប្រសាសន៍ផ្ដាំផ្ញើ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចបវរធិបតី ចែកជូនមន្ត្រីនគរបាលជាតិ នៃអធិការដ្ឋានគបាលស្រុកកោះសូទិន និងនិវត្តន៍ជន

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី បន្ដនាំយកប្រសាសន៍ផ្ដាំផ្ញើ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចបវរធិបតី ចែកជូនមន្ត្រីនគរបាលជាតិ...
27/09/2025

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី បន្ដនាំយកប្រសាសន៍ផ្ដាំផ្ញើ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចបវរធិបតី ចែកជូនមន្ត្រីនគរបាលជាតិ នៃអធិការដ្ឋានគបាលស្រុកកោះសូទិន និងនិវត្តន៍ជន

នៅព្រឹកថ្ងៃសៅរ៍ ទី២៧ ខែកញ្ញា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនខេត្ត និងមានការអញ្ជើញចូលរួមពីលោក លឿង រ៉ាម៉ូ អភិបាលរងស្រុកកោះសូទិន តំណាងលោក យី វណ្ណៈ អភិបាលនៃគណៈអភិបាលស្រុកកោះសូទិន និងជាប្រធានកិត្តិយសស្រុក បានជួបសំណេះសំណាល សាកសួរសុខទុក្ខជាមួយមន្ត្រីនគរបាលជាតិ នៃអធិការដ្ឋានគបាលស្រុកកោះសូទិន និងនិវត្តន៍ជន ចំនួន ១៣នាក់ ដែលជួបការលំបាក ។

ក្នុងឱកាសនេះដែរ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ក៏បាននាំយកប្រសាសន៍ផ្ដាំផ្ញើរបស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ពិសេសសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
ព្រមទាំងបានឧបត្ថម្ភនូវថវិកា គ្រឿងឧបភោគបរិភោគ មួយចំនួន ដល់កងកម្លាំងនគរបាលជាតិ និងបងប្អូននិវត្តន៍ជន ដែលជួបការលំបាក ទាំង១៣នាក់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចបវរធិបតី និងលោកជំទាវបណ្ឌិត ផងដែរ ៕

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី បន្ដនាំយកអំណោយរបស់សម្ដេចបវរធិបតី ឧបត្ថម្ភដល់មន្រ្តីនគរបាលជាតិ និងនិវត្តន៍ជន ដែលជួបការលំបាកដោ...
22/09/2025

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី បន្ដនាំយកអំណោយរបស់សម្ដេចបវរធិបតី ឧបត្ថម្ភដល់មន្រ្តីនគរបាលជាតិ និងនិវត្តន៍ជន ដែលជួបការលំបាក

ដោយទទួលបានអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃអាទិត្យ ទី២១ ខែកញ្ញា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនខេត្ត និងមានការអញ្ជើញចូលរួមពីលោក សំ ពិសិដ្ឋ អភិបាល នៃគណៈអភិបាលស្រុកចំការលើ និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនស្រុក បានបន្ដចុះជួបសំណេះសំណាល សាកសួរសុខទុក្ខជាមួយមន្ត្រីនគរបាលជាតិ នៃអធិការដ្ឋានគបាលស្រុកចំការលើ និងនិវត្តន៍ជន ដែលជួបការលំបាក នាឱកាសបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ។

ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ក៏បាននាំយកប្រសាសន៍ផ្ដាំផ្ញើរបស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ពិសេសសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា ព្រមទាំងបានឧបត្ថម្ភនូវថវិកា គ្រឿងឧបភោគបរិភោគ មួយចំនួន ដល់កងកម្លាំងនគរបាលជាតិ នៃអធិការដ្ឋាននគរបាលស្រុកចំការលើ និងបងប្អូននិវត្តន៍ជន ដែលជួបការលំបាក ចំនួន ១៧នាក់ និងឧបត្ថម្ភភេសជ្ជៈ ដល់កងកម្លាំងអន្តរាគមន៍ ចំនួន៣០នាក់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចបវរធិបតី និងលោកជំទាវបណ្ឌិត ។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី បានធ្វើការក្រើនរំលឹកដល់កងកម្លាំងទាំងអស់ ត្រូវបន្ដខិតខំបម្រើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់ ក្នុងគោលបំណងដើម្បីធានាបាននូវ សន្តិសុខ រក្សាបានសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ក្នុងមូលដ្ឋាន ពិសេសនាឱកាស បងប្អូនប្រជាពលរដ្ឋអញ្ជើញទៅកាន់តាមទីវត្តអារាម កន្លែងកំសាន្ត នានា និងការធ្វើដំណើរមកកាន់ស្រុកកំណើត ព្រមទាំងត្រលប់ទៅវិញ មុន និងក្រោយពិធីបុណ្យភ្ជុំបិណ្ឌ ផងដែរ ៕

Address

Street 06 Sambour Village, Sangkat Dangkor, Khan Dangkor
Phnom Penh
120501

Alerts

Be the first to know and let us send you an email when គេហទំព័រ ថ្ងៃ៧មករា - Thngay 7 Makara News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to គេហទំព័រ ថ្ងៃ៧មករា - Thngay 7 Makara News:

Share