KCSM TV News Cambodia

KCSM TV News Cambodia គេហទំព័រ KCSM TV NEWS បណ្តាញសារព័ត៌មានពិតគ្រប់ទីកន្លែង�

បន្ទាប់ពីមើល Video នេះហើយសូមចុចសញ្ញា suscribe ហើយសូមបងប្អូនចូលទៅ comment ពាក្យ (nice ឫ like ឫ good video...) នោះខ្ញុំនិងចូលទៅមើល video និងចុច subscribe សងបងប្អូនវិញ ។

សូមអគុណដល់ប្រិយមិត្តទាំងអស់ ដែលតែងតែ តាមដានគាំទ្រ channel KCSM TV NEWS ហើយPage KCSM TV NEWS ក៍សូម ខន្តី​ អភ័យទោស រាល់កុំហុសឆ្គងដែលកើតមាន ការលើសលប់ ខ្វះខាត់នៅចំណុចណា មួយ។ ជាចុងក្រោយ សូមជូនពរដល់ប្រិយមិត្តដែលតែងតែតាមដានទស្សនា (Like , C

omment , Share) អោយជួបតែ ពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណ: សុខ: ពលាំង កុំប្បីក្លៀងឃ្លាតឡើយ។

សូមអរគុណ!

ដីសហគមន៍ជនជាតិដើមភាគតិច ទំពួន ចំនួន​០៥ក្បាលដីបន្ថែមក្នុងខេត្តរតនគិរីត្រូវបានចុះបញ្ជីKCSM2025-09-25 12-36pm១.ក្បាលដីលេខ ០...
25/09/2025

ដីសហគមន៍ជនជាតិដើមភាគតិច ទំពួន ចំនួន​០៥ក្បាលដីបន្ថែមក្នុងខេត្តរតនគិរីត្រូវបានចុះបញ្ជី

KCSM2025-09-25 12-36pm

១.ក្បាលដីលេខ ០០៦ មានទំហំ ០.៦៦៩៥ ហិកតា ស្ថិតនៅភូមិប៉ាអរ ឃុំលុងឃុង ស្រុកបរកែវ ខេត្តរតនគិរី។
២. ក្បាលដីលេខ ០០៧ មានទំហំ ៣.១០៣១ ហិកតា ស្ថិតនៅភូមិប៉ាអរ ឃុំលុងឃុង ស្រុកបរកែវ ខេត្តរតនគិរី។
៣. ក្បាលដីលេខ ០០៩ មានទំហំ ២.០៥១៤ ហិកតា ស្ថិតនៅភូមិប៉ាអរ ឃុំលុងឃុង ស្រុកបរកែវ ខេត្តរតនគិរី។
៤. ក្បាលដីលេខ ០១០ មានទំហំ ២៦.០៤១៨ ហិកតា ស្ថិតនៅភូមិប៉ាអរ ឃុំលុងឃុង ស្រុកបរកែវ ខេត្តរតនគិរី។
៥. ក្បាលដីលេខ ០១១ មានទំហំ ៨.៧២៥៦ ហិកតា ស្ថិតនៅភូមិប៉ាអរ ឃុំលុងឃុង ស្រុកបរកែវ ខេត្តរតនគិរី។
គួរបញ្ជាក់ផងដែរថា ដីសហគមន៍ជនជាតិដើមភាគតិចទំពួន ត្រូវបានចុះបញ្ជីជាកម្មសិទ្ធិសមូហភាពតាមបច្ចេកទេសសុរិយោដី និងច្បាប់ភូមិបាល ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងកាន់កាប់ដោយប្រធានសហគមន៍ជនជាតិដើមភាគតិចទំពួន ស្ថិត​នៅ​ក្នុង​ភូមិសាស្ត្រ​ ឃុំលុងឃុង ស្រុកបរកែវ។. #ការបង្កើតនូវបរិយាកាសគ្មានវិវាទ #ចុះបញ្ជីដីបង្ហើយ #បញ្ចប់វិវាទដីធ្លី #សេវាគាប់ចិត្ត #រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ #បឹងទន្លេសាប #កអក

24/09/2025

កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់​ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ​ ចាប់ខ្លួនជនសង្ស័យម្នាក់ករណីរក្សាទុក​ និងកាន់កាប់អាវុធខ្លីមួយដើម

KCSM2025-09-24 11-55pm

ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី២៣ ខែកញ្ញា​ ឆ្នាំ២០២៥ វេលាម៉ោង០២:០០នាទី​អាធ្រាត្រ លោកឧត្តមសេនីយ៍ត្រី​ ប៊ុត​ វណ្ណារដ្ឋ ដឹកនាំកម្លាំងការិយាល័យជំនាញ បានធ្វេីការឃាត់ខ្លួនជនសង្ស័យម្នាក់ នៅត្រង់ចំណុចផ្ទះសំណាក់​ ចំការលាភ​ ផ្លូវលេខ២០០៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ពាក់ព័ន្ធករណី​កាន់កាប់អាវុធដោយខុសច្បាប់​ ។

ជនសង្ស័យខាងលេីមានឈ្មោះ​ លឹម​ សុភ័ក្រ្តា ភេទប្រុស​ អាយុ​៣១ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរអ្នកបកប្រែចិន​ ។

សម្ភារៈដកហូតរួមមាន៖ កាំភ្លេីងខ្លីចំនួន០១ដេីម​ មិនស្គាល់ម៉ាក​ ពណ៌ទឹកមាស​ លេខMAC-0600(មិនប្រក្រតីត្រង់ចំណុចលេខ6)​ និងគ្រាប់កាំភ្លេីងចំនួន០៦គ្រាប់​។

បច្ចុប្បន្នកម្លាំងជំនាញ នាំយកមកនាយដ្ឋាន​ដេីម្បីធ្វេីការសាកសួរ​ និងកំពុងកសាងសំណុំរឿងតាមនីតិវិធី៕

24/09/2025

🔊ព្រឹកមិញសៀមមានការបាក់ដីជម្រៅ 50ម៉ែត្រ និងទំហំជុំវិញ 30ម៉ែត្រ គុណ 30ម៉ែត្រ នៅក្រុងបាងកក ត្រូវបិទការធ្វើដំណើរចំនុចផ្លូវដែលកើតហេតុ
នេះជាការដាក់ទំនាយ សៀមឈ្លានពាន បូកជាមួយវិទ្យាសាស្ត្រទំនាញចក្រវាលឡ គេហៅថាព្រះធរណីស្រូប ។

KCSM2025-09-24 03-53pm

ក្រុមការងារសម្របសម្រួលចម្រុះកម្ពុជា-ថៃ ជួបប្រជុំលើកដំបូង តាមប្រព័ន្ធ VTC, ភាគីទាំងពីឯកភាពគ្នាឱ្យបង្កើតក្រុមការងារសម្របសម...
24/09/2025

ក្រុមការងារសម្របសម្រួលចម្រុះកម្ពុជា-ថៃ ជួបប្រជុំលើកដំបូង តាមប្រព័ន្ធ VTC, ភាគីទាំងពីឯកភាពគ្នាឱ្យបង្កើតក្រុមការងារសម្របសម្រួលចម្រុះ ក្នុងការងារដោះមីនមនុស្សធម៌ នៅតំបន់អាទិភាពតាមបណ្តោយព្រំដែន

KCSM 2025-09-24 03-12PM

(ភ្នំពេញ)៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមការងារសម្របសម្រួលចម្រុះនៃប្រទេសទាំងពីរបានជួបប្រជុំលើកដំបូង តាមប្រព័ន្ធ VTC ដោយយោងតាមលទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី១ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅខេត្តកោះកុង ព្រះរាជាណាចក្រកម្ពុជា ដែលភាគីទាំងពីបានឯកភាពគ្នាឱ្យបង្កើតក្រុមការងារសម្របសម្រួលចម្រុះ (Joint Coordinating Task Force - JCTF) ក្នុងការងារដោះមីនមនុស្សធម៌ នៅតំបន់អាទិភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែលនឹងត្រូវព្រមព្រៀងដោយភាគីទាំងពីរ។

គួររំលឹកផងដែរថា ចំពោះកិច្ចការងារដោះមីនមនុស្សធម៌នេះ ព្រះរាជាណាចក្រកម្ពុជាបានខិតខំប្រឹងប្រែងអនុវត្តសកម្មភាពបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ តាំងពីឆ្នាំ១៩៩២ មកម្ល៉េះ។ ជាលទ្ធផលក្នុងរយៈពេល ៣៣ឆ្នាំកន្លងមកនេះ ប្រទេសកម្ពុជា បានបន្ថយចំនួនជនរងគ្រោះដោយសារគ្រាប់មីនពី ៤០០០នាក់ ក្នុងមួយឆ្នាំក្នុងទសវត្ស៩០ មកនៅក្រោម ១០០នាក់ ក្នុងមួយឆ្នាំ នៅឆ្នាំ២០២០ និងបានរំដោះផ្ទៃដីប្រមាណ ៣,៣០៧គីឡូម៉ែត្រការ៉េ និងបំផ្លាញគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះជាង ៤.៣លានគ្រាប់។

បន្ថែមពីនេះ កម្ពុជាជាប្រទេសដែលបានប្រែក្លាយខ្លួនពីប្រទេសរងគ្រោះដោយសារសង្គ្រាម និងគ្រាប់មីន ទៅជាប្រទេសចូលរួមរក្សាសន្តិភាពពិភពលោក ក្រោមឆ័ត្រអង្គការសហប្រជាជាតិ និងចូលរួមបោសសម្អាតមីននៅប្រទេសដែលរងគ្រោះដោយសារសង្គ្រាមផងដែរ៕

ប្រភព: FRESH NEWS

ប្រមុខ​ UN៖ ការបដិសេធមិនឲ្យមានរដ្ឋប៉ាឡេស្ទីន គឺជា «អំណោយសម្រាប់ក្រុមជ្រុលនិយមនៅគ្រប់ទីកន្លែង»KCSM 2025-09-24 11-31pm(ញូវ...
24/09/2025

ប្រមុខ​ UN៖ ការបដិសេធមិនឲ្យមានរដ្ឋប៉ាឡេស្ទីន គឺជា «អំណោយសម្រាប់ក្រុមជ្រុលនិយមនៅគ្រប់ទីកន្លែង»

KCSM 2025-09-24 11-31pm

(ញូវយ៉ក)៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គូតឺរ៉េស បានអំពាវនាវកាលពីថ្ងៃចន្ទឲ្យមាន «វឌ្ឍនភាពដែលមិនអាចត្រឡប់ថយក្រោយបាន» ឆ្ពោះទៅរកដំណោះស្រាយរដ្ឋពីរ ដើម្បីបញ្ចប់ជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន ដោយព្រមានថាការខកខានក្នុងការធ្វើសកម្មភាព នឹងធ្វើឲ្យវិបត្តិ «ដែលមិនអាចទទួលយកបាន» នេះ កាន់តែអូសបន្លាយ និងដុនដាបទៅៗ។

ថ្លែងនៅក្នុងសន្និសីទអន្តរជាតិកម្រិតខ្ពស់មួយនៅឯទីស្នាក់ការ UN លោកបានមានប្រសាសន៍ថា ជម្លោះរ៉ាំរ៉ៃនេះបានឈានដល់ចំណុច «ដែលមិនអាចទទួលយកបានទាំងផ្នែកសីលធម៌ ផ្លូវច្បាប់ និងនយោបាយ»។ លោក ហ្គូតឺរ៉េស បានបន្ថែមថា «យើងនៅទីនេះថ្ងៃនេះ ដើម្បីជួយរកផ្លូវចេញតែមួយគត់ពីសុបិន្តអាក្រក់នេះ» ដោយសង្កត់ធ្ងន់លើចក្ខុវិស័យនៃរដ្ឋឯករាជ្យពីរ គឺអ៊ីស្រាអែល និងប៉ាឡេស្ទីន ដែលរួមរស់ជាមួយគ្នាដោយសន្តិភាព។

លោក ហ្គូតឺរ៉េស បានថ្កោលទោសម្តងទៀតចំពោះការវាយប្រហាររបស់ក្រុមហាម៉ាសកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ និងបានទាមទារឲ្យមានការដោះលែងចំណាប់ខ្មាំងជាបន្ទាន់។ ទន្ទឹមគ្នានេះ លោកក៏បានថ្កោលទោសចំពោះការវាយប្រហារសងសឹកដែលនាំរក «ការបំផ្លិចបំផ្លាញជាប្រព័ន្ធ» នៅតំបន់ហ្កាហ្សា ដោយបញ្ជាក់ថា «គ្មានអ្វីអាចដោះសាឲ្យការដាក់ទណ្ឌកម្មជាសមូហភាពលើប្រជាជនប៉ាឡេស្ទីន ឬការបោសសម្អាតជាតិសាសន៍គ្រប់ទម្រង់បានឡើយ»។

គួរបញ្ជាក់ថា លោក ហ្គូតឺរ៉េស បានព្រមានថា ការបន្តពង្រីកការតាំងទីលំនៅរបស់អ៊ីស្រាអែល និងតំបន់ West Bank​ គឺជា «ការគំរាមកំហែងដល់ការរស់រានមានជីវិត» នៃដំណោះស្រាយរដ្ឋពីរ។ លោកបានសង្កត់ធ្ងន់ថា «ការបង្កើតរដ្ឋសម្រាប់ប៉ាឡេស្ទីនគឺជាសិទ្ធិ មិនមែនជារង្វាន់ទេ។ ការបដិសេធមិនឲ្យមានរដ្ឋ គឺជាអំណោយសម្រាប់ក្រុមជ្រុលនិយមនៅគ្រប់ទីកន្លែង»។

កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបករណីចាប់បង្ខាំង ធ្វើទារុណកម្មលើបុរសជនជាតិកូរ៉េម្នាក់ ដោយចាប់ជនដៃដល់៥នាក់ (ជនជាតិចិន៤...
23/09/2025

កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបករណីចាប់បង្ខាំង ធ្វើទារុណកម្មលើបុរសជនជាតិកូរ៉េម្នាក់ ដោយចាប់ជនដៃដល់៥នាក់ (ជនជាតិចិន៤នាក់), ដកហូតកាំភ្លើង១ដើម និងថ្នាំញៀនមួយចំនួន

KCSM 2025-09-23 09-27pm

(ភ្នំពេញ)៖ កម្លាំងនគរបាលរាជធានីភ្នំពេញ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានប្រតិបត្តិការស្រាវជ្រាវ និងឈានដល់ការបង្ក្រាបករណីចាប់បង្ខាំងធ្វើទារុណកម្មលើបុរសជនជាតិកូរ៉េម្នាក់ ដោយចាប់ជនដៃដល់៥នាក់ មានចិន៤នាក់ និងខ្មែរម្នាក់។

ជនរងគ្រោះ​​ឈ្មោះ​ HA CHEONGIL ភេទ​ប្រុស​ អាយុ​​៥១ឆ្នាំ​ ជនជាតិ​កូរ៉េ​។

ដោយឡែកជនល្មើសទាំង៥នាក់ រួមមាន៖

ទី១៖ ឈ្មោះ ZHAO YUNLONG​ អាយុ​៣៧ឆ្នាំ​ ជនជាតិចិន​
ទី២៖ ឈ្មោះ XU TONGHUI អាយុ​៣៩ឆ្នាំ​ ជនជាតិចិន​
ទី៣៖ ឈ្មោះ​ DO YONGZHI​ អាយុ​៤៥ឆ្នាំ​ ជនជាតិចិន​ (គ្មាន​លិខិត​ឆ្លង​ដែន​)
ទី៤៖ ឈ្មោះ​ ZHENG MING ZIE ភេទ​ប្រុស​ អាយុ​៤១ឆ្នាំ​ ​ជនជាតិចិន​ (គ្មាន​លិខិត​ឆ្លង​ដែន​) និងទី៥៖ ឈ្មោះ ភុំ​ វុទ្ធី​ ភេទ​ប្រុស​ អាយុ​៣៥ឆ្នាំ​ ​ជនជាតិខ្មែរ​ (អ្នកបេីកបរ)។

របាយការណ៍របស់នគរបាល បានបញ្ជាក់ថា នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង​ ២០:៣០ បុរស​ជាជនរងគ្រោះបានជិះ​រថយន្ត​​០១គ្រឿង​ ម៉ាក​ TOYOTA PRUS ពណ៌​ស​ ផ្លាក​លេខ​ ភ្នំពេញ ​2BK-2195 មកចតនៅទីតាំងកើតហេតុ ហេីយបានដេីរចូលទៅក្នុងហាងកាហ្វេ​ TEMPLE រហូត​ដល់ម៉ោង​ប្រហែល​ ២១:៥០ ជនរងគ្រោះបានដេីរចេញពីហាងកាហ្វេ​ មករថយន្តវិញ​។

ពេល​ដេីរទៅដល់រថយន្ត​ ក៏ស្រាប់តែមានជនសង្ស័យ០៥នាក់​ខាងលើជិះ​​​រថយន្ត​១គ្រឿង​ ​ម៉ាក​ GAC ពណ៌​ខ្មៅ​ ផ្លាកលេខ 2CI-7687​ បាន​ចាប់​ជន​រងគ្រោះ​ឡេីងជិះរថយន្តជិះគេចខ្លួនបាត់ទៅ។

ក្រោយមកសន្តិសុខក៏បានរាយការណ៍មកកម្លាំងសមត្ថកិច្ចយើង ហើយកម្លាំងយើងក៏បានចុះទៅដល់បានឆែកមើលកាំមេរ៉ាសុវត្ថិភាព ក៏បានឃើញរថយន្តរបស់ជនសង្ស័យត្រឡប់មកវិញ បម្រុងនឹងយករថយន្តរបស់ជនរងគ្រោះ ក៏ត្រូវបានកម្លាំងសមត្ថកិច្ចយើងឃាត់បានជនសង្ស័យឈ្មោះ ZHAO YUNLONG និងបន្តទៅឃាត់ខ្លួនជនសង្ស័យ៤នាក់ខាងលើបានបន្តទៀត នៅថ្ងៃទី​២២​ ខែកញ្ញា ឆ្នាំ២០២៥​ វេលាម៉ោង​ ១៧:០០ នៅចំណុចសណ្ឋាគារ​ ៨៨៩​ ផ្លូវ​ព្រះស៉ីសុវត្ថិ​ សង្កាត់​ចតុមុខ​ ខណ្ឌ​ដូនពេញ​ ដោយកម្លាំង​របស់អធិការ​ដ្ឋាន​​ខណ្ឌ​បឹង​កេង​កង​ សហការ​ជាមួយ​កម្លាំង​ការិ.ព្រ/ទកំរិត​ស្រាល​ និងកម្លាំងអធិការដ្ឋានខណ្ឌដូនពេញ​។

ក្រោយចាប់ខ្លួន កម្លាំងនគរបាល​បាន​ឆែក​ឆេរត្រួតពិនិត្យរកឃើញ កាំភ្លេីងខ្លី០១ដេីម​ ម៉ាក​K54​ បង់០២​, គ្រាប់​០៩គ្រាប់​, ដំបងដែក០១​, វិទ្យុ​ទាក់ទង​០៣, ស្រោមកាំភ្លេីងជ័រ០១​, ថ្នាំ​ញៀន​ប្រភេទ​យ៉ាម៉ា ១១២គ្រាប់​, លិខិត​ឆ្លងដែន​​០២ក្បាល​ និងទុយោសម្រាប់ប្រេីប្រាស់គ្រឿងញៀនមួយចំនួន​។

បច្ចុប្បន្ន​ ជនសង្ស័យ​០៥នាក់ខាង​លើ​ រួមនិងវត្ថុតាង កំពុងឃាត់ខ្លួននៅអធិការ​ដ្ឋាន​ខណ្ឌ​បឹង​កេង​កង​ បណ្តោះអាសន្ន​ ដេីម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

ប្រភព:fresh news

តាកែវ ៖ នាវេលាម៉ោង១១:៣០នាទីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥ដោយទទួលបានបទបញ្ជាពី លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុ...
22/09/2025

តាកែវ ៖ នាវេលាម៉ោង១១:៣០នាទីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥

ដោយទទួលបានបទបញ្ជាពី លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ និងមានការសម្របសម្រួលនិតិវិធីពីឯកឧត្តម ឯក ឆេង ហួត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តតាកែវ នៅចំនុចភូមិម្រះព្រៅ ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តតាកែវ ដឹកនាំដោយលោកវរសេនីយ៍ឯក កែន វណ្ណៈ មេបញ្ជាការរង ទទួលការងារនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងមូលដ្ឋានស្រុកបាទី និងមន្ត្រីជំនាញបច្ចេកវិទ្យា ស្នងការដ្ឋានស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចុះបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យឈ្មោះ អ៊ុំ វុទ្ធី ភេទ ប្រុស អាយុ ៤២ ឆ្នាំ រស់នៅភូមិស្រែព្រៃ ឃុំ វត្តអង្គខាងត្បូង ស្រុកបន្ទាយមាស ខេត្តកំពត ដែលជាជនដៃដល់ ក្នុងករណីឃាតកម្ម បាញ់ប្រហារបណ្តាលឱ្យស្លាប់មនុស្សចំនួន០៣នាក់ និងរបួសធ្ងន់ចំនួន០១នាក់ កាលពីវេលាម៉ោង២០:៣០នាទី ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ នៅភូមិស្រែព្រៃ ឃុំវត្តអង្គខាងត្បូង ស្រុកបន្ទាយមាស ខេត្តកំពត។ ដកហូតវត្ថុតាងរួមមាន អាវុធខ្លីចំនួន០១ដើម បង់ចំនួន០១ និងគ្រាប់ចំនួន០៤គ្រាប់។
បច្ចុប្បន្នកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តតាកែវ កំពុងរៀបចំបំពេញនីតិវិធី ដើម្បីប្រគល់ជនសង្ស័យ និងវត្ថុតាង ទៅកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពត ដើម្បីចាត់ការតាមនីតិវិធីបន្ត ៕

Update1:ការផ្ទុះអាវុធនៅវត្តអង្គខាងត្បូង​ ស្រុកបន្ទាយមាស​ មានអ្នកស្លាប់២នាក់ រងរបួសធ្ងន់២នាក់​ ដោយឡែកជនដៃដល់ត្រូវកំណត់អត្...
21/09/2025

Update1:ការផ្ទុះអាវុធនៅវត្តអង្គខាងត្បូង​ ស្រុកបន្ទាយមាស​ មានអ្នកស្លាប់២នាក់ រងរបួសធ្ងន់២នាក់​ ដោយឡែកជនដៃដល់ត្រូវកំណត់អត្តសញ្ញាណបាន។ប្រភព៖ស្នងការដ្ឋាននគរបាលខេត្តកំពត ។

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ និងលោកជំទាវ បន្តផ្តល់ជំនួយស្បៀងអាហារ ទៅវរកងនគរបាល ប្រចាំទិសភូមិភាគ៤ និងភូមិភាគ៥KCSM2025-09-20 ...
20/09/2025

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ និងលោកជំទាវ បន្តផ្តល់ជំនួយស្បៀងអាហារ ទៅវរកងនគរបាល ប្រចាំទិសភូមិភាគ៤ និងភូមិភាគ៥

KCSM2025-09-20 07-12pm
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯកជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកជំទាវ លីម ដារ៉ែន បានបន្តផ្តល់ជំនួយ ឧបត្ថម្ភជាស្បៀងអាហារ ទៅវរកងនគរបាល ប្រចាំទិសភូមិភាគ៤ និងភូមិភាគ៥ ។

ជំនួយឧបត្ថម្ភមានជាស្បៀងអាហារជាច្រើន ដែលជាអំណោយចូលរួម របស់ក្រុមសម្ព័ន្ធមេត្រីភាព និង សប្បុរសជន ដឹកនាំដោយឯកឧត្តមស្នងការរាជធានី បានដឹកចេញពីរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥នេះ ឆ្ពោះយកទៅជូនដល់វរនគរបាលការពារព្រំដែន ប្រចាំទិសភូមិភាគទី៥ ខេត្តព្រះវិហារ ។

ស្របពេលវេលាជាមួយគ្នានេះដែរ លោកជំទាវ លីម ដារ៉ែន ជួន ណារិន្ទ ដែលជាភរិយាឯកឧត្តម ស្នងការរាជធានីភ្នំពេញ រួមទាំងសប្បុរសជន ក៏បានផ្តល់ជំនួយឧបត្ថម្ភជាស្បៀងអាហារជាច្រើន ជូនទៅកាន់វរនគរបាលការពារព្រុំដែន និងកងពលធំអន្តរាគមន៌លេខ៣ ប្រចាំទិសភូមិភាគទី៤ ផងដែរ ។

តាមរយៈជំនួយឧបត្ថម្ភនេះដែរ លោកជំទាវលីម ដារ៉ែន ជួន ណារិន្ទ ក៏សូមសម្តែងនូវទឹកចិត្តនឹករលឹក និងផ្ញើរក្តីស្រលាញ់ជ្រាលជ្រៅបំផុតចំពោះស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងបុព្វហេតុការពារទឹកដីរបស់កងកម្លាំងទាំងអស់ នៅតាមបន្ទាត់ព្រំដែន ។

ត្បិតលោកជំទាវ និងក្រុមគ្រួសារ មិនបានចូលរួមជាមួយសកម្មភាពពិតនៅក្នុងសមរភូមិមុខក៏ពិតមែន ក៏ប៉ុន្តែក្នុងនាមជាអ្នកឈរជួរក្រោយ គឺនៅចាំផ្តល់ជាជំនួយនានាជានិច្ចទៅតាមលទ្ធភាព ពិសេសការនៅពីចម្ងាយចាំគាំទ្រ និងលើកទឹកចិត្តឥតងាករេចំពោះ វីរភាពអង់អាចហានក្លារបស់កងកម្លាំងការពារព្រំដែនទាំងអស់ មិនថាជាវីរកងនគរបាលជាតិ ឬយោធានោះឡើយ ៕

ឃា-តក-ម្មចា-ក់៣៣កាំ-បិ-តលើយុ-វតី១-៦ឆ្នាំ ដែលជាមិត្តភក្តិ នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង KCSM2025-09-20 06-40pm   (ក...
20/09/2025

ឃា-តក-ម្មចា-ក់៣៣កាំ-បិ-តលើយុ-វតី១-៦ឆ្នាំ ដែលជាមិត្តភក្តិ នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង

KCSM2025-09-20 06-40pm

(កំពង់ឆ្នាំង)កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបង្ក្រាបបាន, ជនដៃដល់យុវតីវ័យ១៧ឆ្នាំ មូលហេតុខេងជនរងគ្រោះអូសទាញសាច់ញាតិឲ្យរួមមេត្រីជាមួយអ្នកដទៃ

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង០១៖១៥នាទី មានករណីប្រទះឃើញមនុស្សដេកស្លាប់ សង្ស័យជាករណីឃាតកម្ម នៅចំណុចក្នុងបន្ទប់ដេកស្ថិតនៅភូមិសូរវង្ស ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ជនរងគ្រោះមានឈ្មោះ ធឿន ជីន ភេទស្រី អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មានស្នាមចាក់ដោយកាំបិតលើរាងកាយចំនួន៣៣កន្លែង។

ក្រោយពីមានហេតុការណ៍ខាងលើកើតឡើង ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញ ដោយកំណត់បានអត្តសញ្ញាណ របស់ជនសង្ស័យដែលបានធ្វើសកម្មភាពខាងលើ។

លុះនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ កម្លាំងជំនាញបានបន្តដឹកនាំសហការដោយឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ធឿន ស្រីកា ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ត្រង់ចំណុចភូមិសូង្ស ឃុំតាចេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ជនសង្ស័យខាងលើបានសារភាពថា កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ខ្លួនបានទៅទិញកាំបិតចុងស្រួចនៅផ្សារមានតម្លៃ១២០០០រៀល រួចបានទៅធ្វើសកម្មភាពចាក់សម្លាប់ជនរងគ្រោះខាងលើប្រាកដមែន។ មូលហេតុដោយ ដោយសារតែជនរងគ្រោះ បានអូសទាញសាច់ញាតិរបស់ខ្លួនធ្វើជាអនាចារផ្លូវភេទជាមួយអ្នកដទៃ ទើបធ្វើឲ្យខ្លួនខឹង និងធ្វើសកម្មភាពខាងលើតែម្តង។

បច្ចុប្បន្ន ជនសង្ស័យខាងលើត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង អនុវត្តបន្តនីតិវីធី។

សម្តេចបវរធិបតី​ ហ៊ុន ម៉ាណែត ផ្ញើសារអបអរសាទរសិស្សទាំងអស់ ដែលទទួលបានលទ្ធផលល្អប្រសើរក្នុងការប្រឡងបាក់ឌុប ឆ្នាំ២០២៥ ហើយសម្រា...
20/09/2025

សម្តេចបវរធិបតី​ ហ៊ុន ម៉ាណែត ផ្ញើសារអបអរសាទរសិស្សទាំងអស់ ដែលទទួលបានលទ្ធផលល្អប្រសើរក្នុងការប្រឡងបាក់ឌុប ឆ្នាំ២០២៥ ហើយសម្រាប់អ្នកទទួលបានលទ្ធផលមិនគាប់ប្រសើរ សូមកុំបាក់ទឹកចិត្ត​!
KCSM 2025-09-20 12-04pm

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅមុននេះ បានផ្ញើសារអបអរសាទរសិស្សទាំងអស់ ដែលទទួលបានលទ្ធផលល្អប្រសើរក្នុងការប្រឡងបាក់ឌុប ឆ្នាំ២០២៥។

តាមបណ្តាញសង្គម សម្តេចបានលើកឡើងថា៖ «សូមចូលរួមអបអរសាទរជាមួយក្មួយៗទាំងអស់ ដែលទទួលបានលទ្ធផលល្អប្រសើរ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុយិភូមិ ឆ្នាំ២០២៥នេះ។ ជាមួយគ្នានេះ សម្រាប់ក្មួយៗ ដែលទទួលបានលទ្ធផលមិនគាប់ប្រសើរ សូមកុំបាក់ទឹកចិត្ត ហើយត្រូវខិតខំប្រឹងប្រែងរៀនសូត្របន្ថែមទៀត ដើម្បីប្រែក្លាយលទ្ធផលឱ្យបានល្អសម្រាប់ការប្រឡងឆ្នាំក្រោយ ឬអាចចាប់យកឱកាសក្នុងការសិក្សាជំនាញវិជ្ជាជីវៈ ឬកម្រិតនៃការសិក្សាបន្ទាប់​ ដើម្បីបន្តអភិវឌ្ឍចំណេះដឹង និងជំនាញ ក្នុងការឈានទៅចាប់យកអាជីពច្បាស់លាស់ នៃការកសាងអនាគតដ៏ភ្លឺស្វាងក្រោមម្លប់សន្តិភាព»។

យោងតាមការប្រកាសរបស់ក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញថា លទ្ធផលនៃការប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៥ តាមនិទ្ទេសនីមួយៗ មានដូចជា៖ សិស្សទទួលបាននិទ្ទេស A ចំនួន ៣,០០៣ នាក់, និទ្ទេស B ចំនួន ៩,៩០១ នាក់, និទ្ទេស C ចំនួន ២៨,៨០១ នាក់, និទ្ទេស D ចំនួន ៤៥,៨៥៩ នាក់ និងនិទ្ទេស E ចំនួន ៣៤,៩០៩ នាក់៕

ប្រភព: fresh news

អភិបាលខេត្តបន្ទាយមានជ័យ ផ្ញើលិខិតទៅ អភិបាលខេត្តស្រះកែវរបស់ថៃ ស្តីពីការស្នើសុំឱ្យអនុវត្តនូវគោលការណ៍៤ ចំណុចដែលរដ្ឋបាលខេត្ត...
19/09/2025

អភិបាលខេត្តបន្ទាយមានជ័យ ផ្ញើលិខិតទៅ អភិបាលខេត្តស្រះកែវរបស់ថៃ ស្តីពីការស្នើសុំឱ្យអនុវត្តនូវគោលការណ៍៤ ចំណុចដែលរដ្ឋបាលខេត្តបន្ទាយមានជ័យបានដាក់ជូនក្នុងកិច្ចប្រជុំកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥

KCSM 2025-09-19 04-54pm

(បន្ទាយមានជ័យ)៖ អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី បានផ្ញើលិខិតមួយជូនអភិបាលខេត្តស្រះកែវ ប្រទេសថៃដោយស្នើសុំឱ្យអនុវត្តនូវគោលការណ៍ចំនួន៤ចំណុច ដែលរដ្ឋបាលខេត្តបន្ទាយមានជ័យ បានដាក់ជូនក្នុងកិច្ចប្រជុំកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្នាក់ការច្រកទ្វារអន្តរ ជាតិប៉ោយប៉ែត នៃព្រះរាជាណាចក្រកម្ពុជា។

តាមលិខិតដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន អភិបាលខេត្តបន្ទាយមានជ័យ​ បានបញ្ជាក់ប្រាប់អភិបាលខេត្តស្រះកែវថា នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្នាក់ការច្រកទ្វារអន្តរជាតិប៉ោយប៉ែត នៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលខេត្តបន្ទាយមានជ័យ បានស្នើសុំទៅភាគីខេត្តស្រះកែវ ចំនួន៤ចំណុចដូចខាងក្រោម៖

១៖ ស្នើសុំរក្សាស្ថានភាពដើម ដោយគោរពឱ្យបានម៉ឺងម៉ាត់តាមកិច្ចព្រមព្រៀងបទឈប់បាញ់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងលទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញ GBC កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ លទ្ធផលនៃកិច្ចប្រជុំ RBC នាពេលកន្លងមក និងលទ្ធផលនៃកិច្ចប្រជុំពិសេស GBC កាលពីថ្ងៃ ទី១០ ខែកញ្ញា ឆ្នាំ២០២៥ ហើយមិនត្រូវពង្រីកវិសាលភាពនៃបញ្ហា ឬការខ្វែងគំនិតគ្នា ដោយរង់ចាំដំណោះស្រាយរបស់គណៈកម្មការចំរុះព្រំដែន(JBC) នៃប្រទេសទាំងពីរ កម្ពុជា-ថៃ នាពេលខាងមុខ។

២៖ ដោយគោរពតាមគោលការណ៍ច្បាប់អន្តរជាតិ ជាពិសេស MOU ឆ្នាំ២០០០ និង TOR ឆ្នាំ២០០៣ ភាគីថៃ ត្រូវឱ្យប្រជាពលរដ្ឋកម្ពុជាចូលទៅរស់នៅក្នុងផ្ទះរបស់ពួកគាត់វិញ និងត្រូវដោះបន្លាលួស ស្បៃ និងកង់ឡានចេញពីទីតាំងដែលថៃបានដាក់។

៣៖ ស្នើសុំភាគីថៃជៀសវាងការធ្វើសកម្មភាពផ្សេងៗ ដូចជា៖ ការដាក់បន្លាលួសបន្ថែម ការចេញបណ្ណ កម្មសិទ្ធិ ការធ្វើឱ្យប៉ះពាល់ដល់ផ្ទះសម្បែង និងទ្រព្យសម្បត្តិប្រជាជនដែលនៅជាប់គ្រងបន្ទាលស និងធ្វើសកម្មភាពផ្សេងទៀតនៅលើទីតាំង ឬតំបន់ដែលឈBCនៃភាគីទាំងពីរពុំទាន់បានឯកភាពគ្នា។

៤៖ ករណីដែលពុំមែនជាភារកិច្ច និងសមត្ថកិច្ចរបស់រដ្ឋបាលខេត្ត ត្រូវបញ្ជូនទៅ GBC និង JBC

អភិបាលខេត្តបន្ទាយមានជ័យ ក៏បានស្នើឱ្យ អភិបាលខេត្តស្រះកែវ ជ្រាប និងសហការចូលរួមអនុវត្តដើម្បីបញ្ចៀសការផ្សព្វផ្សាយព័ត៌មានមិនពិត ព័ត៌មានក្លែងក្លាយ ការចោទប្រកាន់ និងការប្រើប្រាស់ពាក្យសម្តី ញុះញង់ ឈានដល់ការកាត់បន្ថយភាពតានតឹង និងលើកកម្ពស់បរិយាកាសអំណោយផលសម្រាប់កិច្ច ចរចារដោយសន្តិវិធី៕

Address

St. 3, Sambour Meas , Chamkar D**g Street (217)
Phnom Penh
120501

Alerts

Be the first to know and let us send you an email when KCSM TV News Cambodia posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to KCSM TV News Cambodia:

Share