MEDA TV

MEDA TV Micro Economic Development Association

10/12/2022
សណ្ឋាគារមេគង្គវីយូថោវើ៖ នាព្រឹកថ្ងៃសុក្រ ១ រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ លោក ...
10/12/2022

សណ្ឋាគារមេគង្គវីយូថោវើ៖ នាព្រឹកថ្ងៃសុក្រ ១ រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ លោក គុណ ជាស៊ីន ប្រធាននាយកដ្ឋានមនុស្សចាស់ និងអតីតយុទ្ធជននៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញចូលរួមជាគណៈអធិបតីជាមួយឯកឧត្ដម ញ៉ែម ប៊ុនធឿន អគ្គនាយករងនៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាក្នុងពិធីអបអរសាទរទិវាសិទ្ធិមនុស្សអន្ដរជាតិក្រោមប្រធានបទ "ការគាំទ្រផ្នែកច្បាប់ស្ដីពីសិទ្ធិសម្រាប់មនុស្សវ័យចាស់"។ ដោយមានការអញ្ជើញចូលរួមពី៖ ១) ឯកឧត្ដមសមាជិកគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ២)តំណាងអង្គការមនុស្សចាស់កម្ពុជា ៣)តំណាងបណ្ដាញមនុស្សវ័យចាស់កម្ពុជា ៤)តំណាងសមាគមមនុស្សចាស់ដែលមកពីរាជធានី ខេត្ដចំនួន ១៤ សរុប ១០០ នាក់។ប្រភព អគ្គនាយកដ្ឋានបច្ចេកទេស នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
ចូលមកកាន់គ្រុបសមាគម https://t.me/medacambodia

នារសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ណេប សាមុត អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋានក្រុមការងារ...
10/12/2022

នារសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ណេប សាមុត អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាល-ឯកជនដេីម្បីស្តារ និងលេីកស្ទួយវិស័យទេសចរណ៏កម្ពុជា បានដឹកនាំសិក្ខាសាលាពិគ្រោះយោបល់កម្រិតបច្ចេកទេសលើសេចក្ដីព្រាងវិធានការគោលនយោបាយអនុវត្តយុទ្ធនាការ "ឆ្នាំទស្សនាកម្ពុជា ២០២៣" ដោយមានការចូលពីឯកឧត្ដម លោកជំទាវ លោក លោកស្រី តំណាងមន្ទីរទេសចរណ៍គ្រប់រាជធានី ខេត្ត និងវិស័យឯកជន ដោយផ្ទាល់នៅខេត្តព្រះសីហនុ និងតាមប្រព័ន្ធអនឡាញ(ZOOM)។
ការរៀបចំនេះគឺដើរស្របតាមផែនការសកម្មភាពដែលមានចែងក្នុង ផែនទីចង្អុលផ្លូវស្តីពីផែនការស្ដារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ និងដូចតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២។ប្រភព ក្រសួងទេសចរណ៍ Ministry of Tourism, Cambodia
ចូលមកកាន់គ្រុបសមាគម https://t.me/medacambodia

សូមជម្រាបជូនដំណឹងដល់កូន កូនក្មួយមន្រ្តីសាលាខេត្តបន្ទាយមានជ័យ និងសិស្សានុ​សិស្ស​ទូទៅខេត្តបន្ទាយមានជ័យឲ្យបានជ្រាបថា ក្នុងឆ...
10/12/2022

សូមជម្រាបជូនដំណឹងដល់កូន កូនក្មួយមន្រ្តីសាលាខេត្តបន្ទាយមានជ័យ និងសិស្សានុ​សិស្ស​ទូទៅខេត្តបន្ទាយមានជ័យឲ្យបានជ្រាបថា ក្នុងឆ្នាំសិក្សា២០២២-២០២៣ ថ្មីនេះ សាកលវិទ្យាល័យបញ្ញាជាតិ បានផ្តល់អាហារូបករណ៍តាមរយៈសាលាខេត្តបន្ទាយមានជ័យ ចំនួន១៥កន្លែង ថ្នាក់បរិញ្ញាបត្រ ដោយឥតបង់ថ្លៃសិក្សារយៈពេល៤ឆ្នាំ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ!ប្រភព រដ្ឋបាលខេត្តបន្ទាយមានជ័យ
ចូលមកកាន់គ្រុបសមាគម https://t.me/medacambodia

ខេត្តមណ្ឌលគិរី​៖ រសៀលថ្ងៃសុក្រ ១រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ នាយកដ្ឋានទំនាក...
10/12/2022

ខេត្តមណ្ឌលគិរី​៖ រសៀលថ្ងៃសុក្រ ១រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ នាយកដ្ឋានទំនាក់ទំនងរាជរដ្ឋាភិបាល និងរដ្ឋសភា ព្រឹទ្ធសភា​ បានរៀបចំវេទិកាសាធារណៈស្តីពីការផ្តល់សេវាសាធារណៈ ដើម្បីទទួលសំណូមពរពីប្រជាពលរដ្ឋនៅសង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ក្រោមអធិបតីភាព​ លោក​ជំទាវ​ ថាក់​ ឡានី​ រដ្ឋ​លេខា​ធិការ​ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា​ និងអធិកាកិច្ច ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម​ ស៊ន​ សារុន អភិ​បាលរងខេត្ត​មណ្ឌលគិរី លោក​ ជ្រង​ ធីល អភិ​បាលរងក្រុង​ សែន​មនោរម្យ លោក/លោកស្រី ប្រធាន-អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត លោកប្រធានក្រុមប្រឹក្សា សមាជិកក្រុមប្រឹក្សាក្រុងរមនា ប្រធាន-អនុប្រធានភូមិ និងប្រជាពលរដ្ឋ សរុបចំនួន ៦៣នាក់​ (ស្ត្រី​ចំនួន ២១នាក់)៕ប្រភព Ministry of National Assembly-Senate Relations and Inspection
ចូលមកកាន់គ្រុបសមាគម https://t.me/medacambodia

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចុះពិនិត្យភូមិសាស...
10/12/2022

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចុះពិនិត្យភូមិសាស្ត្រសម្រាប់កសាងសាលាទ័ពជំនាញ នៃកងយោធពលខេមរភូមិន្ទ នៅខេត្តកំពត នាព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២។ប្រភព នាយកដ្ឋានព័ត៌មាន ក្រសួងការពារជាតិ
ចូលមកកាន់គ្រុបសមាគម https://t.me/medacambodia

នារសៀលថ្ងៃសុក្រ ១រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ នៅទីស្តីការក្រសួង​ ឯកឧត្ដម ឡៅ...
10/12/2022

នារសៀលថ្ងៃសុក្រ ១រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ នៅទីស្តីការក្រសួង​ ឯកឧត្ដម ឡៅ ទិព្ធសីហា រដ្ឋលេខាធិការ ក្រសួងរៀបចំដែន​ដី​ នគរូបនីយកម្ម​ និងសំណង់​ បានទទួលជួបពិភាក្សាការងារជាមួយភាគីចិន ពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍន៍សាកលវិទ្យាល័យក្រចេះ (ជំហានទី២) ក្នុងក្របខណ្ឌហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលចិន ដោយមានការចូលរួមពី ឯកឧត្ដម ងី ឡាយមិថុនា សកលវិទ្យាធិការនៃសកលវិទ្យាល័យក្រចេះ។ប្រភព Ministry of Land Management, Urban Planning and Construction Cambodia
ចូលមកកាន់គ្រុបសមាគម https://t.me/medacambodia

ជំនួបពិភាក្សាការងាររវាងរដ្ឋបាល​ខេត្ត​សៀមរាប​ និងតំណាងក្រុមហ៊ុន​ EUM Place នៃសាធារណរដ្ឋកូរ៉េ​ ស្ដីពី​ការលេីកកម្ពស់អាជីវកម...
10/12/2022

ជំនួបពិភាក្សាការងាររវាងរដ្ឋបាល​ខេត្ត​សៀមរាប​ និងតំណាងក្រុមហ៊ុន​ EUM Place នៃសាធារណរដ្ឋកូរ៉េ​ ស្ដីពី​ការលេីកកម្ពស់អាជីវកម្ម​ ការផ្លាស់ប្ដូរ​ និងកិច្ចសហប្រតិបត្តិការប្រកបដោយមិត្តភាព
រសៀលថ្ងៃសុក្រ​ ១រោច​ ខែមិគសិរ​ ឆ្នាំ​ខាល​ ចត្វាស័ក​ ព.ស.២៥៦៦​ ត្រូវនឹងថ្ងៃទី​៩​ ខែធ្នូ​ ឆ្នាំ​២០២២​ នៅរដ្ឋបាលខេត្តសៀមរាប​ មានជំនួបពិភាក្សាការងាររវាងរដ្ឋបាលខេត្ត​ និង​តំណាង​ក្រុមហ៊ុន​ EUM Place នៃសាធារណរដ្ឋកូរ៉េ​ស្ដីពី​ការ​លេីកកម្ពស់អាជីវកម្ម​ ការផ្លាស់ប្ដូរ​ និងសហប្រតិបត្តិការប្រកបដោយមិត្តភាព​ ដឹកនាំ​ដោយ​ លោក​ ពិន​ ប្រាកដ​ អភិបាល​រង​ខេត្ត​ តំណាង​ ឯកឧត្ដម​ ទៀ​ សីហា​ អភិបាល​ នៃគណៈអភិបាលខេត្ត​ និង​ លោក​ Kim Mu Young នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ EUM Place នៃសាធារណរដ្ឋកូរ៉េ និងមានការអញ្ជេីញចូលរួមពី​ ប្រតិភូអមដំណេីរ​ លោក​ លោកស្រី​ មន្ត្រីពាក់ព័ន្ធ​ សរុប​ចំនួន​ ១១នាក់។
គោលបំណងនៃជំនួបពិភាក្សានេះ​ គឺដេីម្បី
​ ពិភាក្សា​លេីការងារបញ្ជូនពលករទៅបរទេស
ការកសាងបទដ្ឋាន លក្ខណៈវិនិច្ឆ័យ និងនីតិវិធីឱ្យបានគ្រប់ជ្រុងជ្រោយក្នុងការជ្រើសរើស និងអប់រំបណ្តុះបណ្តាល ដើម្បីបំពេញសំណូមពរ និងលក្ខខណ្ឌការងារប្រកបដោយតម្លាភាព
សម្របសម្រួលឱ្យបានជិតស្និទ្ធជាមួយស្ថាប័នពាក់ព័ន្ធក្នុងប្រទេស ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការជ្រើសរើស បណ្តុះបណ្តាល បញ្ជូន និងគ្រប់គ្រងពលករខ្មែរទៅធ្វើការនៅសាធារណរដ្ឋកូរ៉េ​ រៀបចំ និងចាត់ចែងបែបបទបញ្ជូន និងគ្រប់គ្រងពលករដែលទៅធ្វើការនៅសាធារណរដ្ឋកូរ៉េរហូតត្រឡប់មកកម្ពុជាវិញ​ និងទំនាក់ទំនងជាមួយភាគីកូរ៉េ ដើម្បីក្តាប់ព័ត៌មាន និងតម្រូវការទីផ្សារការងារ ហើយដោះស្រាយឱ្យបានទាន់ពេលវេលា។
សូមបញ្ជាក់​ថា​ កម្ពុជា​យេីងមានក្រុមប្រឹក្សាភិបាលបណ្តុះបណ្តាល និងបញ្ជូនពលករទៅបរទេស ត្រូវបានបង្កើតឡើងស្របតាមអនុក្រឹត្យលេខ៧០ អនក្រ.បក ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០០៦ ស្តីពីការបង្កើតក្រុមប្រឹក្សាភិបាលបណ្តុះបណ្តាល និងបញ្ជូនពលករទៅបរទេស និងត្រូវបានកែសម្រួលតាមរយៈអនុក្រឹត្យលេខ១៦៨ អនក្រ.បក ចុះថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០០៧ ស្ដីពីកំណែតម្រូវឈ្មោះក្រុមប្រឹក្សាភិបាលបណ្តុះបណ្តាល និងបញ្ជូនពលករទៅបរទេស ទៅជាគណៈកម្មាធិការបណ្តុះបណ្តាល និងបញ្ជូនពលករទៅបរទេស៕ប្រភព រដ្ឋបាលខេត្តសៀមរាប/Siem Reap Provincial Hall
ចូលមកកាន់គ្រុបសមាគម https://t.me/medacambodia

ឯកឧត្តម កែ ប៊ុនខៀវ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជា គណៈមេប្រយោគទូទាំងប្រទេស និង ឯកឧត្តម ចាន់ សុភា ប្រធានមណ្ឌ...
10/12/2022

ឯកឧត្តម កែ ប៊ុនខៀវ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជា គណៈមេប្រយោគទូទាំងប្រទេស និង ឯកឧត្តម ចាន់ សុភា ប្រធានមណ្ឌលកំណែ មុខវិជ្ជាអក្សរសាស្រ្តខ្មែរ បានដឹកនាំប្រធាន-អនុប្រធានគណៈកម្មការកំណែ ប្រជុំណែនាំបច្ចេកទេសកំណែ, បែងចែកតួនាទីភារកិច្ច ផ្សព្វផ្សាយបទប្បញ្ញត្តិ និងចែកស្លាកសញ្ញា។ បន្ទាប់ពីប្រជុំចប់ ប្រធាន-អនុប្រធានគណៈកម្មការកំណែត្រូវបែងចែកជាពីរថ្នាក់ (ថ្នាក់វិទ្យាសាស្រ្ត និងថ្នាក់វិទ្យាសាស្រ្តសង្គម) ដើម្បីធ្វើអត្រាកំណែ ។ប្រភព Anti-Corruption Unit
ចូលមកកាន់គ្រុបសមាគម https://t.me/medacambodia

ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ តាមការចាត់តាំងរបស់ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានចូលរួម...
10/12/2022

ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ តាមការចាត់តាំងរបស់ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានចូលរួមធ្វើជាវាគ្មិនជជែកពិភាក្សាអំពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា
=====================
រាជធានីភ្នំពេញ៖ នៅថ្ងៃសុក្រ ១រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ នេះ, ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ តាមការចាត់តាំងរបស់ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានចូលរួមធ្វើជាវាគ្មិនជជែកពិភាក្សាអំពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា ក្នុងឱកាសនៃការអបអរសាទរទិវាសិទ្ធិមនុស្ស អន្តរជាតិ១០ធ្នូ លើកទី៧៥ ឆ្នាំនេះ ចំនួនពីរកម្មវិធី៖
១.ពេលព្រឹកនៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ សហការរៀបចំជាមួយ UN-OHCHR ដោយមានការចូលរួមពីតំណាងស្ថាប័នរដ្ឋាភិបាល ស្ថាប័នសិទ្ធិមនុស្សជាតិនិងអន្តរជាតិ អង្គការសង្គមស៊ីវីល ដៃគូអភិវឌ្ឍ និងគ្រឹះស្ថានឧត្តមសិក្សា។
២. ពេលរសៀលនៅ The Factory Phnom Penh រៀបចំដោយសារពត៌មានកម្ពុជាថ្មី ដែលធ្វើការផ្សាយផ្ទាល់ និងមានការចូលរួមពីគ្រឹះស្ថានឧត្តមសិក្សា។ប្រភព ក្រសួងយុត្តិធម៌ Ministry of Justice
ចូលមកកាន់គ្រុបសមាគម https://t.me/medacambodia

អាជ្ញាធរអគ្គិសនីកម្ពុជា។ប្រភព អាជ្ញាធរអគ្គិសនីកម្ពុជា ចូលមកកាន់គ្រុបសមាគម https://t.me/medacambodia
10/12/2022

អាជ្ញាធរអគ្គិសនីកម្ពុជា។ប្រភព អាជ្ញាធរអគ្គិសនីកម្ពុជា
ចូលមកកាន់គ្រុបសមាគម https://t.me/medacambodia

ឯកឧត្តម ជា សុមេធី អភិបាលខេត្ត និងជាប្រធានគណៈកម្មការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ ...
10/12/2022

ឯកឧត្តម ជា សុមេធី អភិបាលខេត្ត និងជាប្រធានគណៈកម្មការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលសកម្មភាពការងាររបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ឆ្នាំ២០២២ និងលើកទិសដៅបន្តឆ្នាំ២០២៣ និងពិធីប្រគល់-ទទួលថវិកាវិភាគទានសមាជិកភាព និងហិបសង្គ្រោះប្រចាំឆ្នាំ២០២២ តាមមន្ទីរអង្គភាព និងអនុសាខាក្រុង ស្រុកទាំង១៣ នៅសាលប្រជុំសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង។
សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតី និងការទទួលខុស-ត្រូវ ក្រោមការដឹកនាំរបស់គណៈកិត្តិយសសាខា និងគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែងកន្លងមកសម្រេចបានជោគជ័យ។ សាខាកាកបាទក្រហមកម្ពុជាខេត្តក៏ត្រូវខិតខំស្វែងរកជនរងគ្រោះដែលត្រូវការជំនួយចាំបាច់ពីសាខាដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ដែលកំពុងត្រូវការជំនួយក្នុងភូមិសាស្ត្ររបស់ខ្លួន ខ្វះការជួយឬយកចិត្តទុកដាក់ពីសាខា ឬអនុសាខាក្រុង-ស្រុកទាំង១៣ ក្នុងខេត្តព្រៃវែងឡើយ។
បន្ទាប់ពីនោះ ឯកឧត្តមអភិបាលខេត្ត បានបន្តដឹកនាំកិច្ចប្រជុំឆ្លងអនុម័តផែនការសកម្មភាពនិងផែនការហិរញ្ញវត្ថុសម្រាប់ឆ្នាំ២០២៣ ដែលមានការអញ្ចើញចូលរួមពី ឯកឧត្តម លោកឧកញ៉ា លោក លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការសាខា និងមន្រ្តីក្រុមប្រតិបត្តសាខាផងដែរ។
ឯកឧត្តមអភិបាលខេត្ត សូមថ្លែងអំណរគុណ ចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងខេត្តព្រៃវែងទាំងអស់ ដែលតែងតែជួយឧបត្ថម្ភគាំទ្រ មានកិច្ចសហការល្អ និងសម្រួលដល់ប្រតិបត្តិការរបស់កាកបាទក្រហមកម្ពុជានៅគ្រប់ទីកន្លែងដោយរលូននិងជោគជ័យ។
៩ ធ្នូ ២០២២។ប្រភព រដ្ឋបាលខេត្តព្រៃវែង
ចូលមកកាន់គ្រុបសមាគម https://t.me/medacambodia

Address

Phnom Penh

Telephone

+85577777426

Website

Alerts

Be the first to know and let us send you an email when MEDA TV posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share