ផន វណ្ណាឬទ្ធិ-Phorn Vannarith

ផន វណ្ណាឬទ្ធិ-Phorn Vannarith Lieutenant Colonel Phorn Vannarith
GDDTM | MOI | Cambodia
What-up Number : +855 61 498 889

I am Phorn Vannarith (ផន វណ្ណាឬទ្ធិ), the Deputy Director of the General Department of Digital Technology and Media in Cambodia, where I oversee initiatives related to combating fake news, securing hacked accounts, and verifying official pages and accounts. As the President of the Cambodia Internet Content Creators Association, I work to promote content creation, foster connections between creator

s and social media platforms like Facebook, and safeguard the intellectual property rights of content owners. I am also the Founder of RokTenh-រកទិញ, a platform that provides comprehensive e-commerce solutions for businesses in Cambodia, and the Founder/Manager of BongKert Solutions, where we specialize in building custom software, websites, and mobile apps to meet the needs of businesses.

27/07/2025

Cambodia Needs Peace.

26/07/2025
26/07/2025

សូមធ្វើការប្រុងប្រយ័ត្ន❗️ ចំពោះមេរោគចាប់ជំរិត Ransomware

កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានជូនដំណឹងអំពីការវាយប្រហារសាយប័រមកលើគេហទំព័រ និងប្រព័ន្ធអនឡាញមួយចំនួននៅក្នុងព្រះរាជាណាចក្រកម្ពុជា កាន់តែមានការកើនឡើងគួរឱ្យកត់សម្គាល់ តាមវិធីសាស្ដ្រ វាយប្រហារ DDoS និងការលួចលេខកូដសម្ងាត់ពីម្ចាស់គណនីប្រើប្រាស់ប្រព័ន្ធនានា ដើម្បីឈានដល់ការលួច ឬលុបទិន្នន័យផងដែរ។

ស្របពេលជាមួយគ្នានេះ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ សូមជម្រាបជូនដំណឹងបន្ថែមដល់សាធារណជនជ្រាបទៀតថា រហូតមកដល់ពេលបច្ចុប្បន្នការវិវឌ្ឍពីការវាយប្រហាររបស់ជនអនាមិក បានឈានដល់វិធីសាស្ដ្រប្រើប្រាស់ មេរោគចាប់ជំរិតកុំព្យូទ័រ Ransomware ដែលជាប្រភេទមេរោគចាក់សោឯកសារ (encryption) នៅក្នុងកុំព្យូទ័ររបស់អ្នកប្រើប្រាស់ និងទាមទាររូបិយបណ្ណគ្រីបតូ ដើម្បីបើកសោរយកឯកសារមកវិញ (decryption)។

ដើម្បីជៀសវាងពីហានិភ័យនៃការឆ្លងរីករាលដាល នៃមេរោគកុំព្យូទ័រខាងលើនៅក្នុងស្ថាប័នទាំងមូល ព្រមការការខាតបង់ក្នុងកម្រិតធ្ងន់ធ្ងរ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ សូមជម្រាបជូននូវវិធីសាស្ដ្របង្ការ ទប់ស្កាត់សំខាន់ៗដូចខាងក្រោម៖
1- ហាមចុចតំណភ្ជាប់ ឬបើកកម្មវិធី ឯកសារណាដែលគ្មានប្រភពច្បាស់លាស់
2- ប្រើប្រាស់កម្មវិធីកុំព្យូទ័រដែលមានអាជ្ញាបណ្ណត្រឹមត្រូវ (Licensed OS, License Application or Program, Endpoint Protection)
3- ធ្វើបច្ចុប្បន្នភាពប្រព័ន្ធប្រតិបត្តិការ និងកម្មវិធីទាំងអស់ជាប្រចាំ (Update OS and Application to the lastest version available)
4- ចម្លងទុកនូវទិន្នន័យសំខាន់ៗក្នុងឧបករណ៍ផ្សេងៗគ្នាជាប្រចាំទៀងទាត់ (Backup Daily)
5- ត្រូវរក្សាទុកយ៉ាងហោច Backup 01 នៅទីតាំងដាច់ដោយឡែកពីប្រព័ន្ធ network របស់អង្គភាព (Offsite and off-line backup)
6- បណ្ដុះបណ្ដាលបុគ្គលិកអំពីសុវត្ថិភាពបច្ចេកវិទ្យាឌីជីថល (Training)

សាជាថ្មីម្ដងទៀត អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ សូមលើកទឹកចិត្តសាធារណជនក្នុងការចែករំលែកនូវសាក្រើនរំលឹកខាងលើ ព្រមទាំងសំណូមពរការចូលរួមចែករំលែកនូវចំណេះដឹង បទពិសោធ សេចក្តីរាយការណ៍ជូនសមត្ថកិច្ចកិច្ចអំពីព័ត៌មាននានា ដែលពាក់ព័ន្ធនឹងបទល្មើស និងសុវត្ថិភាពបច្ចេកវិទ្យាឌីជីថល។

25/07/2025

BREAKING ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនឹងបើកកិច្ចប្រជុំបន្ទាន់នៅថ្ងៃទី​ ២៥ កក្កដា​ ដើម្បីពិភាក្សាបន្ទាន់អំពីសង្គ្រាមកម្ពុជា-ថៃ តាមសំណើរបស់ សម្តេចធិបតី​ ហ៊ុន ម៉ាណែត ។

សូមធ្វេីការចែករំលែកទៅកាន់ពិភពលោកបានដឹង​ 📢🌍ពួកចោរថៃបានវ៉ៃមកលេីខ្មែរយេីងមុន​ ហេីយទំលាក់កំហុសថាខ្មែរវ៉ៃវាមុនទៅវិញ​ ពិតជាពូជ...
24/07/2025

សូមធ្វេីការចែករំលែកទៅកាន់ពិភពលោកបានដឹង​ 📢🌍ពួកចោរថៃបានវ៉ៃមកលេីខ្មែរយេីងមុន​ ហេីយទំលាក់កំហុសថាខ្មែរវ៉ៃវាមុនទៅវិញ​ ពិតជាពូជពូកែលាក់ពុតមែន👎​ #ថៃជាអ្នកផ្តើមសង្គ្រាម

#ไทยเป็นผู้เริ่มสงคราม



#ទាហ៊ានថៃបានបើកការវាយប្រហារលើកម្ពុជាមុន។
#កម្ពុជាមានសិទ្ធិក្នុងការការពារខ្លួននិងអធិបតេយ្យភាពជាតិរបស់ខ្លួន។
#ថៃបានឈ្លានពានកម្ពុជាដោយកម្លាំងយោធា។
#泰国军队首先对柬埔寨发动了攻击。
#柬埔寨有权捍卫自己的国家主权和自卫权。
#泰国使用武力侵犯了柬埔寨的领土。
. .

24/07/2025

UNESCO 🙏🏻🖤🇰🇭បងប្អូនខ្មែរជួយផ្សព្វផ្សាយបន្ថែមផង ពីព្រោះជនជាតិវាកំពុងចោទប្រកាន់ថាខ្មែរអ្នកវាយប្រហារវាមុនតាមបណ្ដាញសង្គមច្រើនណាស់🙏🏻🖤🇰🇭

🇰🇭 Khmer (ភាសាខ្មែរ)
នៅថ្ងៃទី 24 ខែកក្កដា ឆ្នាំ 2025
ប្រទេសថៃបានបាញ់កាំជ្រួចចំនួន 6 ដំបូងចូលក្នុងដែនកម្ពុជា មុន។ ដូច្នេះ ប្រទេសកម្ពុជាមានសិទ្ធិដោយស្របច្បាប់ក្នុងការការពារខ្លួនឯង និងការពារអធិបតេយ្យភាព និងអធិបតេយ្យនៃទឹកដីជាតិរបស់ខ្លួន។

🇺🇸 United States (English)
On 24 July 2025,
Thailand launched six missiles into Cambodian territory first. As a result, Cambodia has the legitimate right to defend itself and protect its national sovereignty and territorial integrity.

🇨🇳 Chinese (中文)
2025年7月24日,
泰国率先向柬埔寨领土发射了六枚导弹。因此,柬埔寨有合法权利进行自卫,并捍卫其国家主权和领土完整。

🇷🇺 Russian (Русский)
24 июля 2025
года Таиланд первым запустил шесть ракет по территории Камбоджи. В связи с этим Камбоджа имеет законное право на самооборону и защиту своего государственного суверенитета и территориальной целостности.

🇫🇷 French (Français)
Le 24 juillet 2025,
la Thaïlande a lancé en premier six missiles sur le territoire cambodgien. En conséquence, le Cambodge a le droit légitime de se défendre et de protéger sa souveraineté nationale ainsi que l’intégrité de son territories.

🇯🇵 Japanese (日本語)
2025年7月24日、
タイは最初にカンボジアの領土に向けてミサイル6発を発射しました。その結果、カンボジアには自国の主権と領土の一体性を守るために正当な自衛権があります。

🇰🇷 Korean (한국어)
2025년 7월 24일,
태국이 먼저 캄보디아 영토에 미사일 6기를 발사했습니다. 이에 따라 캄보디아는 자국의 주권과 영토 보전을 수호하기 위해 정당하게 자위권을 행사할 권리가 있습니다.

#ប្រទេសថៃបាញ់កម្ពុជាមុន
#កម្ពុជាប្រើសិទ្ធការពារខ្លួន

#ថៃជាអ្នកផ្តើមសង្គ្រាម

#ไทยเป็นผู้เริ่มสงคราม

21/07/2025

🥰 វីដេអូ​ណែនាំ​ ៖ ស្តីពីការដាក់ឱ្យដំណើរការប្រព័ន្ធ​ស្នើសុំ​ចុះ​បញ្ជី​សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក។
---------
ប្រព័ន្ធ​ស្នើសុំ​ចុះ​បញ្ជី​សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ជា​ប្រព័ន្ធ​សេវា​សាធារណៈឌីជីថល​ថ្មី​មួយ​របស់​ក្រសួង​មហាផ្ទៃ​ ដែល​​អនុញ្ញាតឱ្យអ្នក​ប្រើប្រាស់ធ្វើការស្នើសុំចុះបញ្ជីរួចបង់កម្រៃសេវា និងគ្រប់គ្រងសមាគម និងអង្គការមិនមែនរដ្ឋាភិបាលតាមរយៈអនឡាញយ៉ាងងាយស្រួល។

#បដិវត្តកម្មឌីជីថល​

14/07/2025

វីដេអូណែនាំពីការបំពេញព័ត៌មានយកបង្កាន់ដៃស្នើសុំសិទ្ធិប្រឡងប្រជែងតាមប្រព័ន្ធអនឡាញ(Online)ចូលបម្រើការងារក្នុងក្របខ័ណ្ឌមន្ត្រីពន្ធនាគារ និងផ្នែកជំនាញសុខាភិបាល សម្រាប់ឆ្នាំ២០២៥

សូមប្រុងប្រយ័ត្ន! ករណីក្លែងបន្លំរូបភាព AI ដើម្បីឆបោកការបរិច្ចាគប្រាក់សប្បុរសធម៌ ថ្មីៗនេះមានការផ្សព្វផ្សាយតាមរយៈបណ្តាញទំន...
09/07/2025

សូមប្រុងប្រយ័ត្ន! ករណីក្លែងបន្លំរូបភាព AI ដើម្បីឆបោកការបរិច្ចាគប្រាក់សប្បុរសធម៌

ថ្មីៗនេះមានការផ្សព្វផ្សាយតាមរយៈបណ្តាញទំនាក់ទំនងសង្គម នូវរូបភាពកុមារកំព្រា ជនពិការ ដ៏គួរឱ្យសោកសង្រែងកំពុងត្រូវការជំនួយសប្បុរសសង្គ្រោះបន្ទាន់ ដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ពីជនខិលខូច ក្នុងគោលដៅឆបោកប្រាក់ប្រជាពលរដ្ឋស្លូតត្រង់ ដែលមានចិត្តអាណិតអាសូរពិតប្រាកដតាមរយៈការបរិច្ចាគថវិកាទៅកាន់ពួកគេ។

ដោយសារបច្ចេកវិទ្យា AI កាន់តែមានភាពរីកចម្រើន ការបង្កើតរូបភាពសិប្បនិម្មិតនានា កាន់តែមានភាពស្រដៀងទៅនឹងរូបភាពពិតប្រាកដជាខ្លាំង ដែលធ្វើឱ្យសាធារណជនទូទៅកាន់តែមានផលពិបាកក្នុងការបែកចែករវាងរូបភាពពិតប្រាកដ និងរូបភាពសិប្បនិម្មិត។ ជនខិលខូចបានឆ្លៀតឱកាសនេះប្រើប្រាស់នូវរូបភាពសិប្បនិម្មិតទាំងនោះធ្វើការផ្សព្វផ្សាយតាមរយៈបណ្តាញទំនាក់ទំនងសង្គម ដើម្បីស្នើសុំការបរិច្ចាគថវិកាជំនួសសប្បុរសទៅឱ្យពួកគេ។

ក្នុងន័យនេះ ក្រុមការងារបច្ចេកទេស នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ សូមក្រើនរំលឹកដល់ប្រជាពលរដ្ឋ និងសាធារណជនទាំងអស់មេត្តាប្រុងប្រយ័ត្នខ្ពស់ចំពោះល្បិចឆបោកខាងលើ និងចូលរួមប្រើប្រាស់វិធីសាស្រ្តមួយចំនួន ដូចខាងក្រោម៖

1. កុំធ្វើការបរិច្ចាគប្រាក់ទៅលើមូលនិធិ ដែលគ្មានប្រភពច្បាស់លាស់តាមបណ្តាញសង្គម
2. កុំចុចតំណភ្ជាប់នានា ដែលគ្មានប្រភពច្បាស់លាស់
3. សូមរាយការណ៍មកកាន់សមត្ថកិច្ចជំនាញ ដែលនៅជិតលោកអ្នកបំផុត
4. សូមកុំចែករំលែកបន្ត ( Share ) នៅលើគណនីបណ្តាញសង្គមរបស់លោកអ្នក
5. សូមចូលរួមរាយការណ៍ទៅកាន់ក្រុមហ៊ុនបណ្តាញទំនាក់ទំនងសង្គម (Report) ដូចជា Facebook, Telegram, TikTok សម្រាប់ករណីក្លែងក្លាយខាងលើ។

កិច្ចប្រជុំក្រុមការងារ​បច្ចេកទេស​សុវត្ថិភាព​ឌីជីថល​ថ្ងៃចន្ទ ទី០៧ ខែកក្កដា ឆ្នាំ២០២៥
07/07/2025

កិច្ចប្រជុំក្រុមការងារ​បច្ចេកទេស​សុវត្ថិភាព​ឌីជីថល​
ថ្ងៃចន្ទ ទី០៧ ខែកក្កដា ឆ្នាំ២០២៥



27/01/2025

ការប្រើប្រាស់គេហទំព័រ ឬ កម្មវិធី AI Generators ដោយភ្ជាប់ជាមួយបណ្តាញសង្គមនានាត្រូវមានការប្រុងប្រយ័ត្នខ្ពស់

Address

200 Preah Norodom Boulevard Street 41
Phnom Penh
120112

Website

https://en.everybodywiki.com/Phorn_Vannarith

Alerts

Be the first to know and let us send you an email when ផន វណ្ណាឬទ្ធិ-Phorn Vannarith posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ផន វណ្ណាឬទ្ធិ-Phorn Vannarith:

Share

Phorn Vannarith

វរសេនីយ៍ត្រី ផន វណ្ណាឬទ្ធិ នាយរងការិយាល័យសារព័ត៌មាន និងគ្រប់គ្រងព័ត៌មានវិទ្យា នៃនាយកដ្ឋានព័ត៌មានវិទ្យា អគ្គលេខាធិការ ក្រសួងមហាផ្ទៃ

My name is Pol.Maj. Phorn Vannarith, deputy chef officer of digital news and media office, ICT Development Office, Ministry of Interior, Kingdom of Cambodia.

[email protected]

+855 96 449 8886