Neth Neth-ស្រីណេត

Neth Neth-ស្រីណេត ្រលាញ់សេរីភាព ស្រលាញ់គ្រួសារ 🇰🇭❤️ ចំនុចអាក្រក់ចូលចិត្ដដើរលេងបោះតង់ ផលិតវីឌីអូរនឹង pic

"ម៉ោង ០៥:០៤នាទី យោធាថៃបើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជានៅតំបន់ អានសេះ ខេត្តព្រះវិហារ បន្ទាប់មកប្រាសាទតាមាន់ធំ ដោយប្រើ...
08/12/2025

"ម៉ោង ០៥:០៤នាទី យោធាថៃបើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជានៅតំបន់ អានសេះ ខេត្តព្រះវិហារ បន្ទាប់មកប្រាសាទតាមាន់ធំ ដោយប្រើប្រាស់រថក្រោះបាញ់ចូលជាច្រើន និង នៅតំបន់ប្រាសាទព្រះវិហារ នៅ៥មករា និង នៅចំការចេក".
ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា

#ថៃជាអ្នកបង្ករសង្គ្រាមមុន #ថៃជាអ្នកផ្តើមសង្គ្រាម #សេចក្តីជូនដំណឹង

07/12/2025

យោធាថៃបើកការបាញ់ប្រហារលើកម្ពុជានៅអូរផ្កាស្នេហ៍ចាប់ពីម៉ោង៨:០២នាទី។ ម៉ោង៨:៣០នាទីបើកការបាញ់នៅព្រលានថ្មជាច្រើនគ្រាប់ ដល់ម៉ោង៨:៥០នាទីទើបឈប់ ទាំងដែលកម្ពុជាមិនតបត។ ប្រភពក្រសួងការពារជាតិ

 #សេចក្តីជូនដំណឹង យោងតាមរដ្ឋបាលស្រុកទឹកផុស សូមគោរពជូនដំណឹងដល់សាធារណៈជនមេត្តាជ្រាបថា ៖ នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៥ នេះមាន...
04/12/2025

#សេចក្តីជូនដំណឹង

យោងតាមរដ្ឋបាលស្រុកទឹកផុស សូមគោរពជូនដំណឹងដល់សាធារណៈជនមេត្តាជ្រាបថា ៖ នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៥ នេះមានឧប្បត្តិហេតុត្រីងាប់ដោយសារមានសារធាតុពុលទឹកក្នុងអូរមួយឈ្មោះថា «អូរឬស្សី» មានទីតាំងក្នុងភូមិតានៃ ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
ដើម្បីបញ្ចៀសបានពីការគ្រោះថ្នាក់ជាយថហេតុ រដ្ឋបាលស្រុកសូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលមានទីលំនៅជាប់ជាមួយអូរ និងប្រើប្រាស់ទឹកអូរនៃភូមិតានៃ ភូមិស្រែរបង ភូមិព្រៃតាំងធ្នង់ និងភូមិបឹងស្ទង នៅក្នុងឃុំជៀប និងភូមិក្រោយវត្ត ភូមិត្រពាំងក្របៅ ក្នុងឃុំខ្លុងពពក មេត្តាផ្អាកប្រើប្រាស់ និងការពារសត្វចិញ្ចឹមដូចជាគោ ក្របី ជ្រូក មាន់ទា កុំឱ្យចូលក្នុងទឹកអូរនោះមួយរយៈពេលសិន ក្រុមការងារកំពុងយកទឹកទៅពិសោធន៍រកសារធាតុពុលសិន។
រដ្ឋបាលស្រុកសង្ឃឹមថា បងប្អូនបានជ្រាប និងសហការដើម្បីបញ្ចៀសពីគ្រោះថ្នាក់នេះ។
សូមអរគុណ

ចាស៎អរគុណច្រើន😁🙏
04/12/2025

ចាស៎អរគុណច្រើន😁🙏

12/11/2025

😔 #ថៃបានបើកការវាយប្រហារមកលើប្រជាជនខ្មែរ នៅថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០២៥ 😢🥺 អាណិតប្រជាជនខ្ញុំណាស់ 😭

អាណិតប្រជាជនខ្ញុំណាស់ កិច្ចព្រមព្រៀងសន្តិភាពថៃកម្ពុជា មិនទាន់បានប៉ុន្មានផង កងទ័ពថៃបានបើកការវាយប្រហារដល់ ប្រជាជនស្លូតត្រង...
12/11/2025

អាណិតប្រជាជនខ្ញុំណាស់ កិច្ចព្រមព្រៀងសន្តិភាពថៃកម្ពុជា មិនទាន់បានប៉ុន្មានផង កងទ័ពថៃបានបើកការវាយប្រហារដល់ ប្រជាជនស្លូតត្រង់ នៅភូមិព្រៃចាន់ នៅល្ងាចថ្ងៃទី ១២ ខែវិច្ឆិការ ឆ្នាំ២០២៥នេះ។

ប្រជាជនជនសុីវិល បានរងរបួស និងមានអ្នកស្លាប់ ដោយសារតែកងទ័ពថៃ(សៀម) បានលបលួចបាញ់លើជនសុីវិល ប្រជាជនដែលរស់នៅតាមបណ្តោយជួរព្រំដែន ភូមិព្រៃចាន់ ធ្វើមានការរងរបួស និងស្លាប់ ប្រជាជនបច្ចុប្បន្នកំពុង រៀបចំភៀសសឹក ទៅរកទីកន្លែងសុវត្តិភាព ។

12/11/2025

BREAKING New ៖​ ទាហានថៃបានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បង្កឱ្យមានការរបួសពលរដ្ឋខ្មែរ ៥នាក់។ នេះបើយោងតាមអាជ្ញាធរមូលដ្ឋានរាយការណ៍បឋម។

Breaking: Thai soldiers opened fire on civilians in Prey Chan village, Ou Beychoan commune, Ou Chrov district, Banteay Meanchey province, injuring five civilians, according to preliminary information from local authorities.
——————

27/09/2025

ទាហានថៃបាញ់កាំភ្លើងដៃនិងកាំភ្លើងត្បាល់លើកងទ័ពកម្ពុជានៅតំបន់អានសេះ
---
យោងតាមអ្នកនាំពាក្យក្រសួងការពារជាតិអ្នកស្រី ម៉ាលី សុជាតា បានបញ្ជាក់ថា កងទ័ពថៃបានចាប់ផ្ដើមបាញ់មកលើកងទ័ពកម្ពុជាជាថ្មីអំឡុងពេលអនុវត្តបទឈប់បាញ់ នៅតំបន់អានសេះ នៅថ្ងៃទី២៧ ខែកញ្ញានេះ ដោយប្រើកាំភ្លើងដៃនិងកាំភ្លើងត្បាល់ ប៉ុន្តែកងទ័ពកម្ពុជាបន្តអត់ធ្មត់និងមិនបានបាញ់តបតវិញនោះទេ។

អ្នកនាំពាក្យក្រសួងការពារជាតិបានបញ្ជាក់ថា កងទ័ពថៃបានចាប់ផ្ដើមបើកការវាយហារនេះ នៅម៉ោងជាង១១:៥២នាទីថ្ងៃត្រង់ហើយមកដល់ពេលនេះ មិនទាន់បញ្ឈប់ការបាញ់ប្រហារនៅឡើយទេ៕

---
#កម្ពុជា #ថៃ #ហ៊ុនម៉ាណែត #ហ៊ុនសែន #ជម្លោះព្រំដែនកម្ពុជាថៃ

17/09/2025

👉17-09-2025
ទាហាន​ថៃ​បាន​បា./ញ់​គ្រា./ប់​បែ./ក​ផ្សែង និង​បាន​ប្រើ​កាំភ្លើ./ង​ខ្លី និង​កាំភ្លើ./ង​ខ្យល់ ក្នុង​ពេល​ជួប​ប្រទះ​នឹង​អ្នក​ភូមិ​ខ្មែរ​ដែល​កំពុង​ព្យាយាម​ការពារ​ផ្ទះ​នៅ​ភូមិ​ព្រៃចាន់ ឃុំ​អូរបីជាន់ ខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃ​ទី១៧ ខែ​កញ្ញា។

#ប្រភពពីប្រជាជននៅខាងភូមិព្រៃចាន់

ពិការតែជើង តែចិត្តស្នេហាជាតិ មិនពិការឡើយ ការពារជាតិទឹកដី សូមទទួលការគោរពពីខ្ញុំផងលោកពូ🙏🇰🇭 #ថៃជាអ្នកផ្តើមសង្គ្រាម #ថៃរំលោប...
16/09/2025

ពិការតែជើង តែចិត្តស្នេហាជាតិ មិនពិការឡើយ

ការពារជាតិទឹកដី សូមទទួលការគោរពពីខ្ញុំផងលោកពូ🙏🇰🇭

#ថៃជាអ្នកផ្តើមសង្គ្រាម
#ថៃរំលោបបទឈប់បាញ់

16/09/2025

បងប្អូនប្រជាជនខ្មែរយើង ថ្មើនេះកំពុងឈជើងការពារទឹកដីទល់មុខទាហានសៀមមានកាំភ្លើងយន្ត
រីឯអ្នកដែលនៅប្រើផលិតផលសៀម សូមចេះឈឺខួរផង🙂😮‍💨

ទីបំផុតបុស្តិ៍ទូរទស្សន៍ធំKBS1 របស់កូរ៉េបានទៅដល់ទៅដល់ថតចុះផ្សាយអំពីការខូចខាតរងទុក្ខវេទនារបស់ប្រជាជនខ្មែរ ដោយសារការរំលោភបំ...
15/09/2025

ទីបំផុតបុស្តិ៍ទូរទស្សន៍ធំKBS1 របស់កូរ៉េបានទៅដល់ទៅដល់ថតចុះផ្សាយអំពីការខូចខាតរងទុក្ខវេទនារបស់ប្រជាជនខ្មែរ ដោយសារការរំលោភបំពានរបស់ចោ.រសៀ.,មបំភ្លៃកាពិត និងបំភ្លៃប្រវត្តិសាស្ត្រមិនចេះខ្មាស់។

អ្វីដែលធ្វើឲ្យខ្ញុំទប់ទឹកភ្នែកមិនបាននោះ គឺអ្នកសារព៍ត័មានស្រីម្នាក់នេះគាត់បាននិយាយថា ប្រជាជនខ្មែរយើងនៅតាមតំបន់រងគ្រោះទាំងនោះគ្រាន់តែបានឃើញដ្រូនដែលពួកគាត់បង្ហោះដើម្បីថតពីទិដ្ឋភាពពីខាងលើនោះមក ក៏ពួកគាត់មានការភ័យខ្លាចដែរដោយសារគិតថានោះជាដ្រូនទំលាក់គ្រាប់របស់ពួកសៀ.,ម។

គាត់បានបន្ថែមទៀតថាការដែលគាត់ទៅយកព៍ត័មានទាំងងនេះដោយសារតែមានតែការផ្សាយអំពីការខូចខាតខាងសៀ.,មចំណែកខ្មែរយើងមិនមានចុះផ្សាយទេ។

គាត់បានថតបានបង្ហាញការខូចខាតផ្ទះសំបែង វត្តអារាម សាលារៀន មណ្ឌលសុខភាព និង របងលួសបន្លារដែលខាងពួកវារំលោភយកដីប្រជាជនខ្មែររយើង។ល។

សង្ឃឹមថាព៍ត័មានមួយនេះនឹងជួយបំភ្លឺ និង ផ្លាស់ប្តូរគំនិតមនុស្សមួយចំនួនដែលចោទប្រកាន់ និង រើសអើងខ្មែរយើង🙏

ខ្ញុំសង្ឃឹមខ្មែរយើងនឹងមិនឆាប់ភ្លេច គេបាញ់ គេចាប់ គេពន្ធ័របង គេសម្លាប់ គេមើលងាយ គេខ្ពើមយើង សង្ឃឹមថាយើងកុំភ្លេចនូវទង្វើដែលគេធ្វើមកលើយើងផងចុះ 🥹🙏

Address

ផ្លូវជាតិលេខ៣
Phnom Penh

Telephone

+85516609388

Website

Alerts

Be the first to know and let us send you an email when Neth Neth-ស្រីណេត posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Neth Neth-ស្រីណេត:

Share