អ្នករាយការណ៍ព័ត៌មាន

អ្នករាយការណ៍ព័ត៌មាន News ព័ត៌មាននាំមកនូវដំណឹង ប្រកបដោយសុជីវធម៍ និង ចំណេះដឹង ក្នុងការចូលរួមអភិវឌ្ឍន៍សង្គម។
(5)

ព័ត៍មាននាំមកនៅដំណឹង ប្រកបដោយសុជីវធម៍ និង ចំណេះដឹង ក្នុងការចូលរួមអភិវឌ្ឍន៍សង្គម

31/12/2025

🔥ព័ត៌មានបឋម÷ករណីអគ្គីភ័យកំពុងឆាបឆេះផ្ទះលក់ប្រេង 31/12/2025

📌សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បន្តចុះជួបសួរសុខទុក្ខវីរកងទ័ព និងវីរនគរបាល ដែលរងរបួសក្នុងសមរភូមិ កំពុងសម្រ...
31/12/2025

📌សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បន្តចុះជួបសួរសុខទុក្ខវីរកងទ័ព និងវីរនគរបាល ដែលរងរបួសក្នុងសមរភូមិ កំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ ក្នុងរាជធានីភ្នំពេញ

(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥នេះ បានបន្តចុះជួបសួរសុខទុក្ខបងប្អូន វីរកងទ័ព និងវីរនគរបាលដែលរងរបួសក្នុងសមរភូមិ និងបានបញ្ជូនមកសម្រាកព្យាបាល បន្តនៅតាមមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ។

សម្តេចបានបញ្ជាក់ឱ្យដឹងថា វីរភាពរបស់កងទ័ព និងនគរបាល ក្នុងបុព្វហេតុការពារជាតិការពារទឹកដី គឺបានស្ថិតនៅក្នុងការចង់ចាំរបស់ប្រជាជនខ្មែរគ្រប់ៗរូប និងបានទទួលស្គាល់ពីការលះបង់ និងការប្តេជ្ញាចិត្តក្នុងការការពារបូរណភាពទឹកដីរបស់យើង។ ជាមួយគ្នានេះក្រុមគ្រូពេទ្យទាំងអស់ក៏បានរួមចំណែកយ៉ាងសំខាន់ ជួយពិនិត្យព្យាបាលបងប្អូន វីរកងទ័ព និងវីរនគរបាល ឱ្យបានឆាប់ជាសះស្បើយ ដើម្បីបានត្រឡប់ទៅបំពេញភារកិច្ចជូនជូនជាតិ។

សម្តេចក៏សូមជូនពរដល់បងប្អូនវីរកងទ័ព និងវីរនគបាលទាំងអស់ សូមឱ្យឆាប់ជាសះស្បើយ និងមានសុខភាពល្អមាំមួនឡើងវិញ៕

#វីរកងទ័ពកម្ពុជា #វីរនគរបាលជាតិ #ស្មារតីសាមគ្គីភាព

🚨រូបភាពជុំគ្នាលើកដំបូងរបស់វីរកងទ័ព ១៨នាក់ ក្រោយបានធ្វើមាតុភូមិនិវត្តន៍ មកកាន់ទឹកដីកំណើត ប្រកបដោយភាពកក់ក្តៅ និងនឹករលឹកជាទ...
31/12/2025

🚨រូបភាពជុំគ្នាលើកដំបូងរបស់វីរកងទ័ព ១៨នាក់ ក្រោយបានធ្វើមាតុភូមិនិវត្តន៍ មកកាន់ទឹកដីកំណើត ប្រកបដោយភាពកក់ក្តៅ និងនឹករលឹកជាទីបំផុត។

#វីរកងទ័ពកម្ពុជា #វីរនគរបាលជាតិ #ស្មារតីសាមគ្គីភាព

31/12/2025

ខ្មែររួបរួមសាមគ្គី ខ្មែរខ្លាំង ប្រឆាំងសត្រូវឈ្លានពាន...

📌នារសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ...
31/12/2025

📌នារសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញមកផ្ដល់កម្លាំងចិត្ត និងពិនិត្យមើលសកម្មភាពការងារនៃក្រុមការងារវេចខ្ចប់អំណោយរបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ដើម្បីផ្តល់ជូនដល់ប្រជាពលរដ្ឋភៀសសឹកនៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដែលដឹកនាំការរៀបចំដោយលោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន៕

#វីរកងទ័ពកម្ពុជា #វីរនគរបាលជាតិ #ស្មារតីសាមគ្គីភាព

🔊លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ មិនបានលើកឡើងពីឧប្បត្តិហេតុយន្តហ...
31/12/2025

🔊លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ មិនបានលើកឡើងពីឧប្បត្តិហេតុយន្តហោះគ្មានមនុស្សបើក ជាក់លាក់ណាមួយ ឬចំនួនយន្តហោះគ្មានមនុស្សបើក ដូចដែលបានរាយការណ៍បំភាន់ពីសំណាក់ ប្រព័ន្ធផ្សព្វផ្សាយ និងបទអត្ថាធិប្បាយមួយចំនួននោះឡើយ។

#វីរកងទ័ពកម្ពុជា #វីរនគរបាលជាតិ #ស្មារតីសាមគ្គីភាព

🔊នាថ្ងៃទី៣០ ធ្នូ ២០២៥ គ្រឹះស្ថានសិក្សានៅក្នុងខេត្តបាត់ដំបង ដែលបានផ្អាកដំណើរការបណ្ដោះអាសន្នកន្លងមកបានបើកដំណើរការឡើងវិញទាំ...
31/12/2025

🔊នាថ្ងៃទី៣០ ធ្នូ ២០២៥ គ្រឹះស្ថានសិក្សានៅក្នុងខេត្តបាត់ដំបង ដែលបានផ្អាកដំណើរការបណ្ដោះអាសន្នកន្លងមកបានបើកដំណើរការឡើងវិញទាំងអស់ ដែលមានចំនួន៥ស្រុក រួមមាន សាលារៀនសរុបចំនួន២៥៤សាលា ដែលមានគ្រូសរុបចំនួន២៤៧២នាក់ សិស្សានុសិស្សសរុបចំនួន៦៣០៦៦នាក់។ បច្ចុប្បន្នសិក្សានុសិស្សដែលបានមកសិក្សាវិញបានប្រហែល៥៥% ហើយ ដោយគ្រួសាររបស់ពួកគេទើបតែវិលត្រឡប់មកពីមណ្ឌលសុវត្ថិភាពជនភៀសសឹកជាបន្តបន្ទាប់៕

#វីរកងទ័ពកម្ពុជា #វីរនគរបាលជាតិ #ស្មារតីសាមគ្គីភាព

🚨ខេត្តស្រះកែវនៃប្រទេសថៃ បានប្រកាសពីការដកបម្រាមគោចរក្នុងស្រុកចំនួន៤ ដោយសារតែស្ថានការណ៍នៅព្រំដែនស្ងប់ស្ងាត់ មិនសូវតានតឹងដូ...
31/12/2025

🚨ខេត្តស្រះកែវនៃប្រទេសថៃ បានប្រកាសពីការដកបម្រាមគោចរក្នុងស្រុកចំនួន៤ ដោយសារតែស្ថានការណ៍នៅព្រំដែនស្ងប់ស្ងាត់ មិនសូវតានតឹងដូចមុន។

តាមការផ្សាយរបស់ Bangkok Post កាលពីថ្ងៃអង្គារទី៣០ខែធ្នូឆ្នាំ២០២៥ បម្រាមគោចរម៉ោង៧យប់ដល់ម៉ោង៥ព្រឹកនៅស្រុក Ta Phraya, Khok Sung, Aranyaprathet និង Khlong Hat ត្រូវបានដកចេញភ្លាមៗ។

ថៃ បានដាក់បម្រាមគោចរនៅខេត្តស្រះកែវ កាលពីថ្ងៃទី១០ខែធ្នូ ដោយសារតែភាពតានតឹងនៅតាមបណ្តោយព្រំដែនជាប់កម្ពុជា ដែលផ្តើមចេញពីការឈ្លានពានរបស់ថៃលើកម្ពុជា។

បម្រាមគោចរនេះ ត្រូវបានប្រកាសក្រោមច្បាប់អាជ្ញាសឹកឆ្នាំ១៩១៤ មាត្រា១១ ដែលហាមឃាត់ប្រជាជនមិនឲ្យចេញពីលំនៅដ្ឋានចន្លោះម៉ោង៧យប់ដល់ម៉ោង៥ព្រឹក៕

ប្រភព៖ Bangkok Post

🚨កន្លែងខ្លះលើពិភពលោក លុបចោលការបាញ់កាំជ្រួចនិងប្រគំតន្ត្រីថ្ងៃឆ្លងឆ្នាំ ព្រោះហេតុផលផ្សេងៗធ្លាប់តែរាល់ឆ្នាំមនុស្សទូទាំងពិភ...
31/12/2025

🚨កន្លែងខ្លះលើពិភពលោក លុបចោលការបាញ់កាំជ្រួចនិងប្រគំតន្ត្រីថ្ងៃឆ្លងឆ្នាំ ព្រោះហេតុផលផ្សេងៗ

ធ្លាប់តែរាល់ឆ្នាំមនុស្សទូទាំងពិភពលោកអបអរសាទរឆ្នាំថ្មីឆ្នាំសកល ដោយការបាញ់កាំជ្រួចនិងជួបជុំគ្នា ប៉ុន្តែឆ្នាំនេះ ភាពសប្បាយរីករាយប្រែជាខុសប្លែក។

ដោយសារតែសង្គ្រាម អសន្តិសុខសង្គម និងគ្រោះធម្មជាតិ ធ្វើឲ្យតំបន់ខ្លះនៅលើពិភពលោក ត្រូវបង្ខំចិត្តលុបចោលពិធីអបអរឆ្នាំថ្មីនិងការបាញ់កាំជ្រួច ដើម្បីជាការកាន់ទុក្ខនិងគ្រប់គ្រងសភាពការណ៍។

នៅកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹង មិនអនុញ្ញាតឲ្យមានការអុជកាំជ្រួចគ្រប់ប្រភេទ នាឱកាសពិធីបុណ្យឆ្លងឆ្នាំសកលឆ្នាំ២០២៦នេះ។

រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសបែបនេះ គឺដើម្បីចូលរួមរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈជូនដល់បងប្អូន ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ព្រមទាំងចៀសវាងការបង្កឲ្យមានបញ្ហាជាយថាហេតុណាមួយនាឱកាសពិធី បុណ្យឆ្លងឆ្នាំសកល។

មិនមែនតែកម្ពុជាទេ នៅកន្លែងខ្លះទៀតលើពិភពលោកក៏លុបចោលការអបអរនិងបាញ់កាំជ្រួចដែរ៖

🎆កោះបាលី ប្រទេសឥណ្ឌូណេស៊ី

យោងតាមគេហទំព័រ Socialexpat, រដ្ឋបាលក្រុង Denpasar នៃកោះបាលី បានលុបចោលពិធីបាញ់កាំជ្រួចនិងការប្រគំតន្ត្រីសម្រាប់យប់ឆ្លងឆ្នាំសកល ដើម្បីបង្ហាញការគោរពដល់អ្នកដែលទើបតែរងគ្រោះដោយគ្រោះមហន្តរាយធម្មជាតិនៅក្នុងប្រទេស។ យ៉ាងណា សកម្មភាពវប្បធម៌មួយចំនួន នឹងនៅតែរៀបចំឡើង ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីនេះ។

🎆ទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី

តាមប្រភពដដែល រដ្ឋបាលក្រុងហ្សាកាតាបានបញ្ជាក់ថា ការបាញ់កាំជ្រួចអបអរសាទរយប់ឆ្លងឆ្នាំសកល ត្រូវលុបចោលវិញដើម្បីបង្ហាញពីការយល់ចិត្ត និងការរួមសុខរួមទុក្ខជាមួយពលរដ្ឋនៅកោះស៊ូម៉ាត្រា ដែលទើបតែរងគ្រោះដោយការរញ្ជួយដីកម្រិត ៦.៦ រ៉ិចទ័រ ប៉ុន្តែពិធីអបអរ មួយចំនួននឹងនៅតែមាន គ្រាន់តែរៀបចំឡើងក្នុងលក្ខណៈសាមញ្ញបំផុត ដើម្បីបង្ហាញនូវការគោរព។

🎆ទីក្រុងហុងកុង

ទីក្រុងហុងកុង បានលុបចោលពិធីបាញ់កាំជ្រួចជាប្រពៃណីសម្រាប់យប់ឆ្លងឆ្នាំសកលក្នុងឆ្នាំនេះ ហើយជំនួសមកវិញនូវព្រឹត្តិការណ៍រាប់ថយក្រោយបែបថ្មីមួយ ដែលរដ្ឋាភិបាលបញ្ជាក់ថា នឹងផ្តល់ថាមពលវិជ្ជមាន ការយកចិត្តទុកដាក់ និងពរជ័យនៃសន្តិភាព ទៅកាន់ទាំងប្រជាជនក្នុងស្រុក និងភ្ញៀវទេសចរ។

ដ្បិតរដ្ឋាភិបាលមិនបញ្ជាក់ពីមូលហេតុ ប៉ុន្តែសារព័ត៌មានក្នុងស្រុកមួយចំនួនបានសន្និដ្ឋានថា ការលុបចោលនេះ អាចបណ្តាលមកពីសោកនាដកម្មនៃគ្រោះអគ្គិភ័យក្នុងតំបន់ Tai Po ដែលឆាបឆេះអគារខ្ពស់ៗមួយចំនួននិងសម្លាប់មនុស្សយ៉ាងតិច១៦០នាក់។

🎆ទីក្រុងប៉ារីស ប្រទេសបារាំង

យោងតាមសារព័ត៌មានក្នុងស្រុក Sortiraparis, ការប្រគំតន្ត្រីដែលគ្រោងទុកនៅយប់ឆ្លងឆ្នាំសកល ត្រូវលុបចោលវិញ ដែលការសម្រេចចិត្តនេះធ្វើឡើងតាមសំណើរបស់ស្នងការប៉ូលិសក្រុងប៉ារីស ដោយសារក្តីព្រួយបារម្ភអំពីបញ្ហាសន្តិសុខ។

ស្នងការបានស្នើឲ្យអភិបាលក្រុងលុបចោលការប្រគំតន្ត្រី ដើម្បីកាត់បន្ថយហានិភ័យនៃការរត់ជាន់គ្នា និងភាពចលាចលបង្កឡើងដោយមនុស្សយ៉ាងច្រើនកុះករ ដែលជាធម្មតាតែងតែមកចូលរួមការប្រគំតន្ត្រីនៅវិថី Champs-Elysées។

ទោះជាយ៉ាងណាក៏ដោយ ការបាញ់កាំជ្រួចនឹងនៅតែមានដដែល ដូច្នេះមានន័យថា មិនមែនកម្មវិធីអបអរសាទរទាំងអស់ត្រូវបានលុបចោលនោះទេ។

🎆ទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី

ឆ្នាំនេះ ការបាញ់កាំជ្រួចអបអរសាទរយប់ឆ្លងឆ្នាំសកល ត្រូវលុបចោល បន្ទាប់ពីហេតុការណ៍បាញ់ប្រហារសម្លាប់មនុស្សយ៉ាងរង្គាលនៅឆ្នេរ Bondi។ ដំបូង គេប៉ាន់ស្មានថា កម្មវិធីបាញ់កាំជ្រួចនេះ នឹងទាក់ទាញមនុស្សរហូតដល់ ១៥ ០០០នាក់ ឲ្យមកជួបជុំគ្នានៅឆ្នេរ Bondi។

🎆ទីក្រុងតូក្យូ ប្រទេសជប៉ុន

ព្រឹត្តិការណ៍រាប់ថយក្រោយ យប់ឆ្លងឆ្នាំសកលដែលប្រារព្ធឡើងនៅខាងមុខស្ថានីយ៍ Shibuya ត្រូវលុបចោលនៅឆ្នាំនេះ បន្ទាប់ពីអាជ្ញាធរបញ្ជាក់ថា ពួកគេបារម្ភខ្លាំងអំពីចំនួនមនុស្សយ៉ាងច្រើនកុះករដែលមកជួបជុំគ្នានៅជុំវិញស្ថានីយ៍នេះ។ នេះបើយោងតាមសារព័ត៌មានក្នុងស្រុក Japan Today។

យោងតាមប្រភពដដែល លោក Ken Hasebe អ្នកគ្រប់គ្រងតំបន់ Shibuya ក៏សម្តែងក្តីកង្វល់ផងដែរអំពីផលវិបាកនានា ដែលអាចកើតមានឡើងពីការផឹកគ្រឿងស្រវឹងនៅតាមទីសាធារណៈ៕

ប្រភព៖ Newsweek

31/12/2025

🔊The Ministry of Interior of the Royal Government of Cambodia Issues a Press Release on the Situation Following the Ceasefire Agreement from 1:00 PM to 6:00 PM on 30 December 2025.

#វីរកងទ័ពកម្ពុជា #វីរនគរបាលជាតិ #ស្មារតីសាមគ្គីភាព

📌តំបន់លំនៅឋាននៅ ស្រុកសំពៅលូន និងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីការបាញ់ផ្លោងរបស់យោធាថៃ...
31/12/2025

📌តំបន់លំនៅឋាននៅ ស្រុកសំពៅលូន និងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីការបាញ់ផ្លោងរបស់យោធាថៃ អំឡុងការប្រយុទ្ធរវាងកម្ពុជា និងថៃ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី២៧ ខែធ្នូ។

#វីរកងទ័ពកម្ពុជា #វីរនគរបាលជាតិ #ស្មារតីសាមគ្គីភាព

📌សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិStatement of Spokesperson of the Ministry of...
31/12/2025

📌សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

Statement of Spokesperson of the Ministry of Foreign Affairs and International Cooperation

#វីរកងទ័ពកម្ពុជា #វីរនគរបាលជាតិ #ស្មារតីសាមគ្គីភាព

Address

Phnom Penh

Website

https://t.me/reporternewsdotnews, https://www.facebook.com/groups/nrpnews

Alerts

Be the first to know and let us send you an email when អ្នករាយការណ៍ព័ត៌មាន posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share