All News Cambodia

All News Cambodia ផ្សាយព័ត៌មានពិតគ្រប់ទីកន្លែងពីប្រជាពលរដ្ឋទៅរដ្ឋាភិបាល

កិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍កម្ពុជា ឡាវ និងវៀតណាម (CLV) ជាប្រវត្តិសាស្ត្រលើកដំបូង ក្រោមទស្សនវិស័យអនុវត្តជាក់ស្តែងរួមគ្ន...
27/08/2026

កិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍កម្ពុជា ឡាវ និងវៀតណាម (CLV) ជាប្រវត្តិសាស្ត្រលើកដំបូង ក្រោមទស្សនវិស័យអនុវត្តជាក់ស្តែងរួមគ្នា និងផ្តល់លទ្ធផលជាផ្លែផ្ការួមគ្នា ជាឧត្តមប្រយោជន៍របស់ជាតិ និងប្រជាជននៃប្រទេសទាំងបី «ដំណើរកម្សាន្តម្តង បីគោលដៅ»

ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់អំពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងក្នុងឱកាសដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងវិស័យឯកជនចូលរួម ពិព័រណ៍ទេសចរណ៍អន្តរជាតិទីក្រុងហូជីមិញលើកទី២០ (ITE-HCMC 2026) ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ ចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍កម្ពុជា ឡាវ និងវៀតណាម (CLV) ជាលើកដំបូងជាប្រវត្តិសាស្រ្ត ដោយមានការចូលរួមពីលោកជំទាវ Lam Thi Phuong Thanh រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម និងលោកជំទាវ Suanesavanh Vignaket តំណាងរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍ឡាវ នៅទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម។

កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី១ នេះ គឺជាកិច្ចប្រជុំជាប្រវត្តិសាស្ត្ររបស់រដ្ឋមន្ត្រីទទួលបន្ទុកវិស័យទេសចរណ៍នៃប្រទេសទាំងបី (កម្ពុជា ឡាវ និងវៀតណាម) ស្របតាមស្មារតីកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរវាងប្រទេសទាំងបី គំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតីដែលបានទទួលការគាំទ្រពីប្រមុខរដ្ឋាភិបាលនៃប្រទេសជាមិត្តទាំងពីរ ព្រមទាំងជាការអនុវត្តការឯកភាពដែលសម្រេចបានក្នុងជំនួបការងារត្រីភាគីលើកទី១ នាឱកាសវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២៦ ដែលភាគីទាំងបីបានឯកភាពតម្លើងកម្រិតកិច្ចសហប្រតិបត្តិការទេសចរណ៍ CLV ពីថ្នាក់មន្ត្រីជំនាញមកថ្នាក់រដ្ឋមន្ត្រី។

នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងបីបានឯកភាពបង្កើតជាផ្លូវការនូវ យន្តការកិច្ចសហប្រតិបត្តិការទេសចរណ៍ថ្នាក់រដ្ឋមន្ត្រីកម្ពុជា-ឡាវ-វៀតណាម (CLV) ដើម្បីជំរុញ និងសម្របសម្រួលកិច្ចសហប្រតិបត្តិការទេសចរណ៍ត្រីភាគីឱ្យកាន់តែមានប្រសិទ្ធភាព។ ទន្ទឹមនឹងនេះ ភាគីទាំងបីក៏បានអនុម័តផែនការសកម្មភាពរួមស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ CLV ឆ្នាំ២០២៦-២០២៨ ដោយកំណត់វិស័យអាទិភាពចំនួន៦ រួមមាន ការអភិវឌ្ឍ និងការតភ្ជាប់ផលិតផលទេសចរណ៍រួម ការសម្រួលការធ្វើដំណើរ និងការតភ្ជាប់ការដឹកជញ្ជូនរវាងប្រទេសទាំងបី ការផ្សព្វផ្សាយ និងកសាងម៉ាកយីហោរួមក្រោមចក្ខុវិស័យ «ដំណើរកម្សាន្តម្តង បីគោលដៅ» ការកសាងសមត្ថភាពមន្ត្រីទេសចរណ៍ ការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព និងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិ។

តាមរយៈកិច្ចប្រជុំអន្តរជាតិប្រកបដោយផ្លែផ្កានេះ ភាគីទាំងបីបានឯកភាពបន្តជំរុញការអនុវត្តចក្ខុវិស័យ «ដំណើរកម្សាន្តម្តង បីគោលដៅ» តាមរយៈការរៀបចំកញ្ចប់ទេសចរណ៍រួម «ដំណើរកម្សាន្តម្តង បីគោលដៅ» ការជំរុញការតភ្ជាប់ការធ្វើដំណើរ និងការដឹកជញ្ជូនរវាងប្រទេសទាំងបី ក៏ដូចជាការផ្សព្វផ្សាយរួមនូវគោលដៅទេសចរណ៍ CLV ដើម្បីបង្កើនលំហូរភ្ញៀវទេសចរ ពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ ពាណិជ្ជកម្ម និងការវិនិយោគ និងនាំមកនូវផលប្រយោជន៍ជាក់ស្តែងរួមសម្រាប់ប្រទេស និងប្រជាជននៃប្រទេសទាំងបី។

កម្មវិធីទី៤ នៃដំណើរទស្សនកិច្ចការងាររបស់ឯកឧត្តមរដ្ឋមន្ត្រី នៅទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាមទីក្រុងហូជីមិញ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦

26/08/2026

ម្ចាស់រថយន្ត Mercedes-Benz C300 ស្នើសុំអយ្យការជួយអន្តរាគមន៍ ក្រោយមានវិវាទពាក់ព័ន្ធការរក្សាទុករថយន្ត

26/08/2026

អភិបាលខេត្តកំពតណែនាំពលរដ្ឋត្រូវប្រើប្រាស់ដីធ្លីឱ្យចំគោលដៅ ដើម្បីលើកកម្ពស់ជីវភាព និងចូលរួមអភិវឌ្ឍសង្គម

សហព័ន្ធកីឡាវាយកូនគោលកម្ពុជាបញ្ជូនកីឡាករចំនួន ៣រូប ចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតវាយកូនគោល Asia-Pacific Amateur Golf Team...
26/08/2026

សហព័ន្ធកីឡាវាយកូនគោលកម្ពុជាបញ្ជូនកីឡាករចំនួន ៣រូប ចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតវាយកូនគោល Asia-Pacific Amateur Golf Team Championship 2026 (Nomura Cup) លើកទី៣១ ជាលើកដំបូងនៅទីក្រុងប៉េកាំង ប្រទេសចិន។

25/08/2026

អាហារដ្ឋាន «ម្លប់ឫស្សីចាំស្នេហ៍» ត្រូវបានសម្ពោធឲ្យដំណើរការនៅខេត្តកែប ដើម្បីចូលរួមជំរុញវិស័យទេសចរណ៍ និងការវិនិយោគក្នុងមូលដ្ឋាន

25/08/2026
25/08/2026

អភិបាលខេត្តស្វាយរៀង ដាក់ចេញនូវទិសដៅ៩ចំណុចសំខាន់ៗ ដើម្បីជំរុញការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និង បម្រើប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព

24/08/2026

ជាង២០ប្រទេសចូលរួមការប្រកួតកីឡាផិក្កូលប៊លពានរង្វាន់ STMartket លើកដំបូងនៅកម្ពុជា

24/08/2026

ថវិកាទទួលបានពីការបរិច្ចាគពីក្រុមចូលរួមបាល់ ទោះបីមានចំនួនតិចតួចតែបង្ហាញពីទឹកចិត្តចូលរួមជួយដល់កុមារកម្ពុជា

24/08/2026

វីដូអូហាយឡាយខ្លះៗនៃសកម្មភាពពលគាំទ្រកីឡាវាយសី

Address

Phnom Penh
12000

Website

Alerts

Be the first to know and let us send you an email when All News Cambodia posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share