19/04/2026
ក្រុមយុវជននៅខេត្តសៀមរាប បានបង្កើតថ្នាលឌីជីថលឈ្មោះ "TechSquadso TH" ដែលទទួលបានជ័យលាភីលេខ 1 ពីកម្មវិធីប្រកួតគំនិតអាជីវកម្ម Turing Hackathon រដូវកាលទី 9 រៀបចំឡើងដោយមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” និងគាំទ្រដោយ ធនាគារ វីង។
ថ្នាលឌីជីថលនេះ បង្កើតឡើងក្នុងគោលបំណងជួយដល់ប្រជាពលរដ្ឋជាង 200 គ្រួសារ នៅភូមិស្រះស្រង់ ឱ្យមានលទ្ធភាពរកចំណូលផ្ទាល់ពីវិស័យទេសចរណ៍ តាមរយៈការផ្តល់សេវាកម្មស្នាក់នៅ និងការលក់ផលិតផលសិប្បកម្មដល់ភ្ញៀវទេសចរ ដោយមិនចាំបាច់ឆ្លងកាត់ឈ្មួញកណ្តាល។ នេះគឺជាគំនិតច្នៃប្រឌិតដ៏គួរឱ្យកោតសរសើរ ដែលមិនត្រឹមតែជួយលើកកម្ពស់ជីវភាពប្រជាជនក្នុងសហគមន៍ឱ្យកាន់តែប្រសើរប៉ុណ្ណោះទេ ថែមទាំងផ្តល់នូវបទពិសោធន៍ទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិ និងវប្បធម៌រស់នៅជាក់ស្តែង ដែលបង្កើតជាអនុស្សាវរីយ៍ល្អៗសម្រាប់ភ្ញៀវទេសចរទៀតផង។
🌐 អានបន្ថែម៖ https://bit.ly/4c4Txz2
A team of young innovators from Siem Reap has developed "TechSquadso TH," a digital platform that won 1st Place at the Turing Hackathon Season 9, organized by Techo Startup Center and proudly supported by Wing Bank.
This platform is designed to empower over 200 families in Srah Srang village, enabling them to earn direct income from tourism by offering homestays and selling handicrafts to travelers—effectively eliminating the need for middlemen. This admirable innovation not only uplifts community livelihoods but also offers authentic tourism experiences rooted in nature and local culture, creating lasting memories for visitors.
🌐 Read More: https://bit.ly/4rQZPHi