MNT-News

MNT-News Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from MNT-News, News & Media Website, Veng Sreng, Phnom Penh.

05/08/2026

សេចក្តីប្រកាសព័ត៌មាន និងការបំភ្លឺជាសាធារណៈ

​អង្គភាពព័ត៌មាន អាស៊ានដេលីញូស៍ (ASD - ASEAN DAILY NEWS) សូមគោរពជម្រាបជូនសាធារណជន ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ក្រសួងព័ត៌មាន

05/08/2026

សេចក្តីប្រកាសព័ត៌មាន និងការបំភ្លឺជាសាធារណៈ ​អង្គភាពព័ត៌មាន អាស៊ានដេលីញូស៍ (ASD – ASEAN DAILY NEWS) សូមគោរពជម្រាបជូនសាធារណជន ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យបានជ្រាបថា ថ្មីៗនេះមានអង្គភាព និងទំព័របណ្តាញសង្គមមួយចំនួន បាននិងកំពុងធ្វើសកម្មភាពទុច្ចរិត ដោយបានលួចចម្លងយកនិមិត្តសញ្ញា (Logo) និងវីដេអូ ដែលជាកម្មសិទ្ធិបញ្ញាផ្តាច់មុខរបស់អង្គភាពយើងខ្ញុំ ទៅធ្វើការកាត់ត ផ្សព្វផ្សាយបំភ្លៃការពិត និងវាយប្រហារត្រឡប់មកលើស្ថាប័នរបស់យើងខ្ញុំវិញ ក្នុងគោលបំណងញុះញង់ និងធ្វើឱ្យមហាជនមានការយល់ច្រឡំយ៉ាងធ្ងន់ធ្ងរ។ ​អង្គភាព និងទំព័របណ្តាញសង្គមទាំង ៣ នោះរួមមាន៖ ១. ទំព័រ “ទូរទស្សន៍ ខ្មែរ ថ្ងៃនេះ TV ONLINE” ២. ទំព័រ “គេហទំព័រហង្សនាគ ព័ត៌មានទាន់ហេតុការណ៍” ៣. ទំព័រ “ក្រុងកម្ពុជា Cambodia News

03/08/2026

🙏 សូមមេត្តាជួយសង្គ្រោះលោកយាយផង! 🙏

​លោកយាយកំពុងរស់នៅក្នុងជីវភាពខ្វះខាតយ៉ាងខ្លាំង និងគ្មានទីពឹងពាក់ ស្ថិតនៅ ភូមិក្បាលកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

​អ្វីដែលគួរឱ្យអាណិតបំផុតនោះ ពេលនេះលោកយាយកំពុងរងទុក្ខវេទនាដោយសារ ជំងឺទឹកដក់ក្នុងកែវភ្នែក ដែលអាចគំរាមកំហែងដល់ការមើលឃើញរបស់គាត់ជារៀងរហូត ប្រសិនបើគ្មានការព្យាបាលទាន់ពេលវេលា។ ដោយសារភាពក្រីក្រ និងគ្មានអ្នកមើលថែ លោកយាយមានតែលើកដៃសំពះ ស្នើសុំក្តីមេត្តាពីបងប្អូនសប្បុរសជនទាំងក្នុង និងក្រៅប្រទេស ជួយសង្គ្រោះគាត់ក្នុងគ្រាដ៏លំបាកនេះ។

​ទោះតិចក្តី ច្រើនក្តី ទឹកចិត្តរបស់លោកអ្នក គឺជាពន្លឺជីវិត និងជាក្តីសង្ឃឹមតែមួយគត់សម្រាប់លោកយាយ! សូមបងប្អូនជួយចែករំលែក (Share) វីដេអូនេះបន្ត ដើម្បីឱ្យលោកយាយទទួលបានការជួយសង្គ្រោះ និងមានថវិកាសម្រាប់ព្យាបាល។

​(បញ្ជាក់៖ សូមបងប្អូនសប្បុរសជនដែលមានបំណងចង់ជួយសង្គ្រោះលោកយាយ អាចចូលរួមបរិច្ចាគតាមរយៈគណនីធនាគារខាងក្រោម)

​ABA Bank ៖ 000419005

03/08/2026
02/08/2026

យុវតី​ជនជាតិ​សឹង្ហបុរី​ វ័យ២០ឆ្នាំ​ ត្រូវបានរកឃេីញដោយ​សុវត្ថិភាព​នៅប្រទេសកម្ពុជា​🇰🇭❤️️

02/08/2026

អបអរសាទរការបិទបញ្ចប់ដោយជោគជ័យនូវ "វគ្គបណ្ដុះបណ្ដាល និងពង្រឹងសមត្ថភាពអ្នកសារព័ត៌មានលើកទី ៩"

31/07/2026

ឯកឧត្តម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួងព័ត៌មាន អញ្ជើញចូលរួមក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាល ស្ដីពី ការពង្រឹងសមត្ថភាពអ្នកសារព័ត៌មាន លើកទី៩

នាព្រឹកថ្ងៃសុក្រទី៣១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួងព័ត៌មាន អញ្ជើញចូលរួមក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាល ស្ដីពី ការពង្រឹងសមត្ថភាពអ្នកសារព័ត៌មាន លើកទី៩ ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅសាលមណ្ឌលបណ្ដុះបណ្ដាល និងវិក្រឹតការវិជ្ជាជីវៈក្រសួងព័ត៌មាន ទីស្ដីការក្រសួងព័ត៌មាន។

ក្រសួងព័ត៌មាន បន្តបង្ហាញការយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍវិជ្ជាជីវៈអ្នកសារព័ត៌មាន តាមរយៈការបើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពអ្នកសារព័ត៌មាន លើកទី៩ នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដោយមានការចូលរួមពី ឯកឧត្តម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួងព័ត៌មាន ព្រមទាំងថ្នាក់ដឹកនាំ និងអ្នកសារព័ត៌មានជាច្រើនរូប។

វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរំពឹងថា នឹងជួយពង្រឹងទាំងចំណេះដឹង ជំនាញវិជ្ជាជីវៈ និងក្រមសីលធម៌សារព័ត៌មាន ដើម្បីឆ្លើយតបនឹងការវិវត្តយ៉ាងឆាប់រហ័សនៃប្រព័ន្ធផ្សព្វផ្សាយឌីជីថល និងការផ្សព្វផ្សាយព័ត៌មានប្រកបដោយគុណភាព ភាពត្រឹមត្រូវ និងទំនួលខុសត្រូវ។

នេះជាជំហានមួយទៀត ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រសួងព័ត៌មាន ក្នុងការកសាងធនធានមនុស្សផ្នែកសារព័ត៌មានឱ្យកាន់តែមានសមត្ថភាព និងវិជ្ជាជីវៈខ្ពស់ ស្របតាមបរិបទសង្គមទំនើប៕

30/07/2026

ភាគខាងត្បូងប្រទេសថៃ​ កំពុងតែឡេីង​វឹកវរ​ខ្លាំង​ ខណៈពេលនេះ​សកម្មជន​ពូកែយកមុខ​ Kan Jom Phalang​បានចេញមកយកមុខ​ យកលុយទៀតហេីយ​ ។

23/07/2026

អាណិកជនខ្មែរ-អាមេរិកាំងម្នាក់ ស្នើសុំអាជ្ញាធរជួយអន្តរាគមន៍ផ្អាកការលក់ និងផ្ទេរសិទ្ធិអចលនទ្រព្យ ពាក់ព័ន្ធជាមួយអតីតភរិយា និងអតីតម្តាយក្មេក

22/07/2026

🔴🔴«ក្រុមការងារសមាគមន៍សម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាពសារខាប្រចាំខេត្តបាត់ដំបង» ពាំនាំយកនូវអំណោយជាទឹកចិត្តដ៏ជ្រះថ្លារបស់ឯកឧត្តម ព្រួញរឹទ្ធថា ទីប្រឹក្សាឯកឧត្តមអភិសន្តិបណ្ឌិតសរសុខានឹងជាប្រធានមន្ទីសារធារណះការនិងដឹកជញ្ជូនខេត្តបាត់ដំបង នឹង ឯកឧត្តមអ៊ុតក្លឹង អគ្គនាយករដ្ឋាករទឹកខេត្តបាត់ដំបង ព្រមទាំងអំណោយឧប្ថម្ភរបស់លោកវរសេនីយ៍ឯកឈឿងគឹមសុងជាស្នងការរងផែនព្រហ្មទណ្ឌ័ ព្រមទាំងអំណោយចូលរួមពីសំណាក់សប្បុរសជនប្រគល់ជូន
លោកពូគង់វិរះជាអតីតយុទ្ធជនមានពិការភាពនិងលោកពូ ផុនផល់ ពិការជើងម្ខាង ពួកគាត់ទាំងពីរនាក់ពុំអាចទៅប្រកបនូវមុខរបរចិញ្ចឹមគ្រួសារបាន………22.7.2026…

Address

Veng Sreng
Phnom Penh

Website

Alerts

Be the first to know and let us send you an email when MNT-News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share