15/08/2026
#សម្រស់ទីក្រុង ☘️🌹 Love city
ភ្នំពេញត្រូវការផ្លូវថ្មើរជើងដែល "ដើរបាន"!
មួយរយៈក្រោយនេះ ភ្នំពេញបានរៀបចំនូវចិញ្ចើមផ្លូវជាច្រើនកន្លែងឲ្យមានភាពស្រស់ស្អាត ថ្មី និងមានសោភ័ណភាពឡើងវិញ។ ប៉ុន្តែការប្រើប្រាស់ចិញ្ចើមផ្លូវទាំងនោះប្រចាំថ្ងៃ យើងអាចសង្កេតឃើញថានៅតែមិនបានផ្ដល់អាទិភាពសម្រាប់អ្នកថ្មើរជើងបានគ្រប់គ្រាន់ និងត្រឹមត្រូវនៅឡើយ។ ការរៀបចិញ្ចើមផ្លូវបានថ្មី និងស្អាត គួរតែជាកត្តាជំរុញឲ្យអ្នកប្រើប្រាស់ផ្លាស់ប្ដូរទម្លាប់អាក្រក់ និងចូលរួមថែរក្សាលំហសាធារណៈមួយនេះ ឲ្យឆ្លើយតបត្រូវតាមមុខងាររបស់វា។
អ្នកក៏ប្រហែលជាមិនចង់ឲ្យមនុស្សដើរពេញផ្លូវឡានម៉ូតូនោះដែរ ដូច្នេះយើងគួរទុកដាក់យានយន្តរបស់ខ្លួន ឬក៏ការលក់ដូរផ្សេងៗឲ្យមានសណ្ដាប់ធ្នាប់ និងទុកអាទិភាពផ្លូវសម្រាប់អ្នកដំណើរថ្មើរជើង ប្រកបដោយសុវត្ថិភាព។
តើអ្នកយល់យ៉ាងណាចំពោះផ្លូវថ្មើរជើងក្នុងទីប្រជុំជននៃរាជធានីភ្នំពេញ?
Cr :✏️
#ថ្មើរជើង #រៀបចំទីក្រុង