NITH KH01

NITH KH01 Please share and follow my page.

ខ្ញុំព្រះករុណាសូមដល់នូវព្រះពុទ្ធជាទីពឹង !ខ្ញុំព្រះករុណាសូមដល់នូវព្រះធម៌ជាទីពឹង !ខ្ញុំព្រះករុណាសូមដល់នូវព្រះសង្ឃជាទីពឹង !...
29/10/2024

ខ្ញុំព្រះករុណាសូមដល់នូវព្រះពុទ្ធជាទីពឹង !
ខ្ញុំព្រះករុណាសូមដល់នូវព្រះធម៌ជាទីពឹង !
ខ្ញុំព្រះករុណាសូមដល់នូវព្រះសង្ឃជាទីពឹង !

ឧបាទាយរូប ២៤
រូបដែលអាស្រ័យមហាភូតរូប ៤ ។ បើមិនមានមហាភូតរូប ៤ ទេ ឧបាទាយរូបក៏មិនអាចកើតឡើងបានដែរ​ ។

១ ហទយវត្ថុរូប ៖ បេះដូង ទីអាស្រ័យនៅរបស់ចិត្ត ។
២ ជីវិតរូប ៖ ទឹកចិញ្ចឹមបេះដូង ។ ធម្មជាតិដែលចិញ្ចឹមទុកនូវកម្មជ្ជរូប ។
៣ អាហាររូប ៖ បាយ ឬឹក នំ ចំណី ។
៤ បរិច្ឆេទរូប ៖ ប្រហោងត្រចៀក ប្រហោងច្រមុះ ចន្លោះ អាកាស ។

ឯកសារចងក្រង
លោកគ្រូ ព្រហ្ម កេសា
ពន្លឺទិព្វចក្ខុ

ខ្ញុំព្រះករុណាសូមដល់នូវព្រះពុទ្ធជាទីពឹង !ខ្ញុំព្រះករុណាសូមដល់នូវព្រះធម៌ជាទីពឹង !ខ្ញុំព្រះករុណាសូមដល់នូវព្រះសង្ឃជាទីពឹង !...
28/10/2024

ខ្ញុំព្រះករុណាសូមដល់នូវព្រះពុទ្ធជាទីពឹង !
ខ្ញុំព្រះករុណាសូមដល់នូវព្រះធម៌ជាទីពឹង !
ខ្ញុំព្រះករុណាសូមដល់នូវព្រះសង្ឃជាទីពឹង !

វាយោធាតុ ធាតុខ្យល់ ៦
១ ខ្យល់បក់ពីជើងឡើងមកក្បាល
២ ខ្យល់ពីក្បាលចុះមកចុងជើង
៣ ខ្យល់បកនៅក្នុងពោះ
៤ ខ្យល់បក់នៅក្នុងពោះវៀនធំ
៥ ខ្យល់បក់នៅក្នុងកាយទួទៅ
៦ ខ្យល់ដង្ហើមចេញចូល ។

បិដក ភាគ ៦៧ - ទំព័រទី ៣០[៧៦] (អជិតៈមានអាយុ ក្រាបបង្គំទូលថា) បពិត្រព្រះអង្គនិរទុក្ខ បញ្ញា ១ សតិ ១ នាម និងរូប ១ ខ្ញុំព្រះអ...
27/10/2024

បិដក ភាគ ៦៧ - ទំព័រទី ៣០
[៧៦] (អជិតៈមានអាយុ ក្រាបបង្គំទូលថា) បពិត្រព្រះអង្គនិរទុក្ខ បញ្ញា ១ សតិ ១ នាម និងរូប ១ ខ្ញុំព្រះអង្គសួរហើយ សូមទ្រង់សំដែងប្រាប់នូវសេចក្តីនុ៎ះ ដល់ខ្ញុំព្រះអង្គ តើធម៌នុ៎ះ រលត់ទៅក្នុងទីណា។

[៧៧] ពាក្យថា បញ្ញា ១ សតិ ១ ត្រង់ពាក្យថា បញ្ញា បានខាងប្រាជ្ញា ការដឹងច្បាស់ ការពិចារណា ការពិចារណាឃើញ ការកំណត់ ការកំណត់ដឹង ការកំណត់ដឹងសព្វ ភាពនៃការឈ្លាសវៃ ភាពនៃការវាងវៃ ភាពនៃបញ្ញាដ៏ពេញលេញ សេចក្តីយល់ច្បាស់ ការគិត ការរំពឹង ប្រាជ្ញាក្រាស ប្រាជ្ញាសម្រាប់ទំលាយបង់នូវកិលេស ប្រាជ្ញាសម្រាប់ដឹកនាំ ប្រាជ្ញាសម្រាប់ឃើញច្បាស់ សេចក្តីដឹងច្បាស់ សភាពនៃការទំលុះបញ្ញា ឥន្រ្ទិយគឺបញ្ញា កំលាំងគឺបញ្ញា សស្រ្តាគឺបញ្ញា ប្រាសាទគឺបញ្ញា ពន្លឺគឺបញ្ញា រស្មីគឺបញ្ញា ការរុងរឿងគឺបញ្ញា កែវគឺបញ្ញា សេចក្តីមិនវង្វេង ការពិចារណាធម៌ សេចក្តីយល់ត្រូវ ។

តេជោធាតុ ធាតុភ្លើង ៤១ ភ្លើងដុតកាយឲ្យក្តៅឧណ្ហៗ២ ភ្លើងដុតកាយឲ្យចាស់ជរា៣ ភ្លើងដុតកាយឲ្យក្តៅក្រហល់ក្រហាយ៤ ភ្លើងដុតអាហារឲ្យរល...
27/10/2024

តេជោធាតុ ធាតុភ្លើង ៤

១ ភ្លើងដុតកាយឲ្យក្តៅឧណ្ហៗ
២ ភ្លើងដុតកាយឲ្យចាស់ជរា
៣ ភ្លើងដុតកាយឲ្យក្តៅក្រហល់ក្រហាយ
៤ ភ្លើងដុតអាហារឲ្យរលាយ ។

ផស្សៈអាស្រ័យអាយតនៈ ៦ ជាខាងក្នុងទើបកើតឡើងបាន ចក្ខុមិនទៀង រូបមិនទៀង ចក្ខុវិញ្ញាណមិនទៀង ចក្ខុសម្ផស្សមិនទៀង វេទនាជាសុខក្តី ជ...
22/10/2024

ផស្សៈអាស្រ័យអាយតនៈ ៦ ជាខាងក្នុងទើបកើតឡើងបាន ចក្ខុមិនទៀង រូបមិនទៀង ចក្ខុវិញ្ញាណមិនទៀង ចក្ខុសម្ផស្សមិនទៀង វេទនាជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើងព្រោះចក្ខុំសម្ផស្សជាឧបនិស្ស័យអប្បច្ច័យ មានអ្វីនឹងទៀងទៅកើតបាន។

[​១០០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មហាចោរ​ប្រកបដោយ​អង្គ​ ​៨ប្រការ​ ​រមែង​វិនាស​ឆាប់​ ​មិន​តាំងនៅ​យូរ​ឡើយ​។​ ​ប្រកបដោយ​អង្គ...
16/10/2024

[​១០០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មហាចោរ​ប្រកបដោយ​អង្គ​ ​៨ប្រការ​ ​រមែង​វិនាស​ឆាប់​ ​មិន​តាំងនៅ​យូរ​ឡើយ​។​ ​ប្រកបដោយ​អង្គ​ ​៨​ ​ប្រការ​ ​តើ​ដូចម្ដេច​។​ ​គឺ​ប្រហារ​នូវ​បុគ្គល​ដែល​មិន​ប្រហារ​តប​ ​[​បុគ្គល​ដែល​មិន​ចងពៀរ​នឹង​ខ្លួន​ ​សម្បូណ៌​ដោយ​គុណធម៌​ ​មនុស្សចាស់​ ​កូនក្មេង​តូច​។​ ​អដ្ឋកថា​។​]​ ​១​ ​កាន់​យក​ទ្រព្យរបស់​គេ​ ​មិន​ឲ្យ​មាន​សេសសល់​ ​១​ ​នាំ​យក​ស្រ្ដី​ ​១​ ​ប្រទូស្ដ​នឹង​ក្មេង​ស្រ្ដី​ ​១​ ​ប្លន់​បព្វជិត​ ​១​ ​ប្លន់​ព្រះរាជ​ឃ្លាំង​ ​១​ ​ធ្វើ​ចោរកម្ម​ក្នុង​ទី​ជិត​ ​(​ស្រុក​ ​ឬ​និគម​ ​រាជធានី​ជាដើម​)​ ​១​ ​ជា​អ្នក​មិន​ឈ្លាសវៃ​ ​ក្នុង​ការ​កប់​ទ្រព្យ​ទុក​ ​(​ក្នុង​ទក្ខិណេយ្យ​បុគ្គល​)​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មហាចោរ​ប្រកបដោយ​អង្គ​ ​៨​ ​ប្រការ​នេះឯង​ ​រមែង​វិនាស​ឆាប់​ ​មិន​តាំងនៅ​យូរ​ឡើយ​។​

បិដកភាគ ៤៨ ទំព័រ ៣៥៤

បុគ្គលងងឹត មានងងឹតទៅខាងមុខបុគ្គល- "មកងងឹត ទៅវិញងងឹត" ។[​៣៩៨​]​ ​បពិត្រមហារាជ​ ​បុគ្គល​ងងឹត​ ​មាន​ងងឹត​ទៅខាងមុខ​ ​ដូចម្តេ...
15/10/2024

បុគ្គលងងឹត មានងងឹតទៅខាងមុខ
បុគ្គល- "មកងងឹត ទៅវិញងងឹត" ។

[​៣៩៨​]​ ​បពិត្រមហារាជ​ ​បុគ្គល​ងងឹត​ ​មាន​ងងឹត​ទៅខាងមុខ​ ​ដូចម្តេច​។​ ​បពិត្រមហារាជ​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​កើត​ក្នុង​ត្រកូល​ទាប​ ​គឺ​ក្នុង​ត្រកូល​ចណ្ឌាល​ ​ឬ​ត្រកូល​ជាង​ផែង​ ​ត្រកូល​ព្រានក៏​ត្រកូល​ធ្វើ​រថ​ ​ត្រកូល​អ្នក​ចោល​សម្រាម​ ​ជា​ត្រកូល​អ្នក​ក្រីក្រ​ ​មិនសូវ​មាន​បាយទឹក​ ​និង​ភោជន​ ​ចិញ្ចឹមជីវិត​ដោយ​លំបាក​ ​រក​បាយ​បរិភោគ​ ​និង​សំពត់​ស្លៀក​បាន​ដោយ​លំបាក​ ​បុគ្គល​នោះ​ ​មាន​សម្បុរ​ក៏​អាក្រក់​ ​មិន​គួរ​មើល​ ​ទាប​តឿ​ ​មាន​អាពាធ​ច្រើន​ ​ខ្វាក់ភ្នែក​ ​ឬ​ក្ងែងក្ងង់​ ​ខ្ចក​ ​ឬ​ខ្វិន​ ​រក​បាយ​ ​ទឹក​ ​សំពត់​ស្លៀក​ ​យាន​ ​កម្រងផ្កា​ ​គ្រឿងក្រអូប​ ​គ្រឿង​ស្រឡាប​ ​ទីដេក​ ​ទីសំណាក់​អាស្រ័យ​ ​និង​គ្រឿងឧបករណ៍​នៃ​ប្រទីប​ ​មិនបានជា​ប្រក្រតី​។​ ​បុគ្គល​នោះ​ ​ប្រព្រឹត្ត​ទុច្ចរិត​ដោយ​កាយ​ ​ប្រព្រឹត្ត​ទុច្ចរិត​ដោយ​វាចា​ ​ប្រព្រឹត្ត​ទុច្ចរិត​ដោយចិត្ត​។​ ​លុះ​បុគ្គល​នោះ​ ​ប្រព្រឹត្ត​ទុច្ចរិត​ដោយ​កាយ​ ​ប្រព្រឹត្ត​ទុច្ចរិត​ដោយ​វាចា​ ​ប្រព្រឹត្ត​ទុច្ចរិត​ ​ដោយចិត្ត​ហើយ​ ​បែកធ្លាយ​រាងកាយ​ ​ខាងមុខ​បន្ទាប់​អំពី​សេចក្តី​ស្លាប់​ ​ក៏​ចូល​ទៅកាន់​កំណើត​តិរច្ឆាន​ ​ប្រេត​ ​អសុរកាយ​ ​និង​នរក​។​ ​បពិត្រមហារាជ​ ​ប្រៀប​ដូចជា​បុរស​ ​ចេញ​អំពី​ទី​ងងឹតឈឹង​ ​ទៅកាន់​ទី​ងងឹតឈឹង​ ​ឬ​ចេញ​អំពី​ទី​ងងឹត​ព្រិល​ៗ​ ​ទៅកាន់​ទី​ងងឹត​ព្រិល​ៗ​ ​ចេញ​អំពី​ទី​មន្ទិល​ក្រហម​ ​ទៅកាន់​ទី​មន្ទិល​ក្រហម​ ​យ៉ាងណា​ ​បពិត្រមហារាជ​ ​តថាគត​ពោល​ថា​ ​បុគ្គល​នេះ​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​បពិត្រមហារាជ​ ​យ៉ាងនេះ​ឯង​ ​ហៅថា​ ​បុគ្គល​ងងឹត​ ​មាន​ងងឹត​ទៅខាងមុខ​។

បិដកភាគ ២៩ ទំព័រ ២៥៤

15/10/2024

ខ្ញុំ​ឈ្នះហើយ​ !.. ខ្ញុំ​ឈ្នះ​ហើយ !.. ខ្ញុំ​ឈ្នះ​ហើយ !.. ខ្ញុំ​ឈ្នះ​សេចក្តីកំណាញ់របស់ខ្ញុំហើយ។

14/10/2024

សភាវធម៌​ ទោះបីមានចិត្ត វិញ្ញាណ​ អាស្រ័យ​ក្តី មិនមានចិត្តវិញ្ញណក្តីអាស្រ័យក្តី សេចក្តីពិត មានតែម្យ៉ាងគត់ គឺ​ "ទុក្ខសច្ចៈ"​។

12/10/2024

សតិ​ "ធម្មជាតិជាគ្រឿងរលឹក"​ ធម្មជាតិ​ដែល​បុគ្គល​គប្បី​រលឹក​ចាំបាន។

[៩៣​] ពាក្យ​ថា ឈ្លាសវៃ​ក្នុង​ធម៌​ទាំងពួង អធិប្បាយ​ថា​ ឈ្លាសវៃ​ក្នុង​ធម៌​ទាំងពួង​ថា សង្ខារ​ទាំងពួង​មិន​ទៀង ឈ្លាសវៃ​ក្នុង​...
09/10/2024

[៩៣​] ពាក្យ​ថា ឈ្លាសវៃ​ក្នុង​ធម៌​ទាំងពួង អធិប្បាយ​ថា​ ឈ្លាសវៃ​ក្នុង​ធម៌​ទាំងពួង​ថា សង្ខារ​ទាំងពួង​មិន​ទៀង ឈ្លាសវៃ​ក្នុង​ធម៌​ទាំងពួង​ថា សង្ខារ​ទាំងពួង​ជា​ទុក្ខ​ ឈ្លាសវៃ​ក្នុង​ធម៌​ទាំងពួង​ថា ធម៌​ទាំងពួង​ជា​អនត្តា ឈ្លាសវៃ​ក្នុង​ធម៌​ទាំងពួង​ថា សង្ខារ​ទាំងឡាយ​ (មាន​) ព្រោះ​អវិជ្ជា​ជា​បច្ច័យ។បេ។ ឈ្លាសវៃ​ក្នុង​ធម៌​ទាំងពួង​ថា​ ធម្មជាត​ណាមួយ មាន​សភាព​កើតឡើង ធម្មជាត​ទាំងអស់​នោះ មាន​សភាព​រលត់​ទៅជាធម្មតា បុគ្គល​ឈ្លាសវៃ​ក្នុង​ធម៌​ទាំងពួង​ យ៉ាងនេះ​ឯង។

បិដកលេខ​​ ​​​​​​៦៧ ទំព័រ ៤៤

[៩២​] អធិប្បាយ​ពាក្យ​ថា មិន​គប្បី​ធ្វើ​ចិត្ត​ឲ្យ​ល្អក់​ ត្រង់​ពាក្យ​ថា ចិត្ត បាន​ដល់ ធម្មជាត​សម្រាប់​ត្រិះរិះ សម្រាប់​ដឹ...
08/10/2024

[៩២​] អធិប្បាយ​ពាក្យ​ថា មិន​គប្បី​ធ្វើ​ចិត្ត​ឲ្យ​ល្អក់​ ត្រង់​ពាក្យ​ថា ចិត្ត បាន​ដល់ ធម្មជាត​សម្រាប់​ត្រិះរិះ សម្រាប់​ដឹង សម្រាប់​ប្រាថ្នា ហឫទ័យ​ ភវ​ង្គ​ចិត្ត មនាយតនៈ មនិន្ទ្រិយ វិញ្ញាណ វិញ្ញាណក្ខន្ធ មនោវិញ្ញាណ​ធាតុ។ ចិត្ត ជា​ធម្មជាត​ល្អក់​ វឹកវរ ញាប់ញ័រ ចង្អៀតចង្អល់ ឃ្លេងឃ្លោង ភ្ញាក់ផ្អើល មិន​ស្ងប់ ដោយ​កាយទុច្ចរិត វចីទុច្ចរិត​ មនោ​ទុច្ចរិត រាគៈ ទោសៈ មោហៈ ក្រោធ ការ​ចងក្រោធ​ទុក ការ​លុបលាង​គុណ ការ​វាយឫក​ស្មើ សេចក្តី​ឈ្នានីស​ សេចក្តី​កំណាញ់ ការ​លាក់ពុត ការ​អួតអាង ការ​ចចេស ការ​ប្រណាំង​វាសនា មានះ ការ​មើលងាយ សេចក្តី​ស្រវឹង​ និង​សេចក្តី​ប្រហែស ចិត្ត​នោះ ជា​ធម្មជាត​ល្អក់ វឹកវរ ញាប់ញ័រ ចង្អៀតចង្អល់ ឃ្លេងឃ្លោង​ ភ្ញាក់ផ្អើល មិន​ស្ងប់ ដោយ​កិលេស​ទាំងពួង ទុច្ចរិត​ទាំងពួង សេចក្តី​ក្រវល់ក្រវាយ​ទាំងពួង សេចក្តី​អន្ទះអន្ទែង​ទាំងពួង សេចក្តី​ក្តៅក្រហាយ​ទាំងពួង​ អកុសលា​ភិ​សង្ខារ​ទាំងពួង។

ពាក្យ​ថា មិន​គប្បី​ធ្វើ​ចិត្ត​ឲ្យ​ល្អក់ បានន័យ​ថា មិន​គប្បី​មានចិត្ត​ល្អក់ មិន​វឹកវរ​ មិន​ញាប់ញ័រ មិន​ចង្អៀតចង្អល់ មិន​ឃ្លេងឃ្លោង មិន​ភ្ញាក់ផ្អើល ស្ងប់ គប្បី​លះបង់ លះបង់​ផ្តាច់​ បន្ទោបង់ ធ្វើឲ្យ​វិនាស ធ្វើ​មិន​ឲ្យ​មាន​បែបភាព​នូវ​កិលេស​ទាំងឡាយ​ជា​គ្រឿង​ធ្វើឲ្យ​ល្អក់​ មួយទៀត ជា​បុគ្គល​ឆ្ងាយ វៀរ វៀរ​ស្រឡះ ចេញផុត ស្ងប់ រួច​ស្រឡះ ប្រកប ប្រាស ចាក​កិលេស​ទាំងឡាយ​ជា​គ្រឿង​ធ្វើឲ្យ​ល្អក់​ គប្បី​ទៅ​ដោយចិត្ត​ប្រាសចាក​សេចក្តី​សល់វ៉ល់ (ហេតុ​នោះ ទ្រង់​ត្រាស់​ថា​) មិន​គប្បី​ធ្វើ​ចិត្ត​ឲ្យ​ល្អក់។

បិដកលេខ ៦៧ ទំព័រ ៤៣-៤៤

Address

Phnom Penh

Website

Alerts

Be the first to know and let us send you an email when NITH KH01 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share