22/07/2024
ហេតុអ្វីបានជាគ្រួសារយើងសោះកក្រោះ ហើយមិនសូវមានសុភមង្គល?
ខ្ញុំក៍ធ្លាប់ឆ្ងល់រឿងនេះពីមុនមកដែរ ហើយរហូតខ្ញុំធ្លាប់យល់ថា ជីវិតគ្រួសារគឺជាធម្មតាសោះកក្រោះអញ្ចឹងហើយពីព្រោះយើងកាន់តែធំ ទំនួលខុសត្រូវកាន់តែច្រើន នោះអារម្មណ៍ស្និតស្នាល ផ្អែមល្ហែមជាមួយគ្រួសារក៍ត្រូវកាត់បន្ថយជាងមុនដែរ។ មិនខុសទេថាយើងគ្រប់គ្នាកាន់តែធំធាត់ កាន់តែចាស់ទុំជាងមុន ហើយទំនួលខុសត្រូវកាន់តែច្រើន តែវាមិនមែនជាកត្តាដែលនាំអោយយើងបាត់បង់សុភមង្គលនោះទេ។ អ្វីដែលជាកត្តាចំបងនាំអោយសុភមង្គលគ្រួសារត្រូវបានកាត់បន្ថយនោះគឺ “ការបារម្មណ៍ពីអនាគតហួសហេតុពេក និងការដឹតដាមស្រមោលអដិតកាល” ហើយភ្លេចរស់នៅជាមួយបច្ចុប្បន្នភាពរបស់យើង។
យើងដឹងហើយថា យើងមិនអាចកែរប្រែអ្វីដែលបានកើតឡើងពីអតីតកាលបានទេ ហើយយើងរឹតតែមិនមើលឃើញថាអ្វីនឹងអាចកើតមាននាពេលអនាគតដែរ តែអ្វីដែលយើងអាចគ្រប់គ្រងបានគឺពេលវេលាដែលយើងកំពុងមានជាមួយគ្រួសារយើងនាពេលបច្ចុប្បន្ន។ តើប៉ុន្មានដងដែលយើងបានរស់នៅជាមួយបច្ចុប្បន្នភាពរបស់យើង ហើយរីករាយជាមួយអ្វីដែលយើងមាន?
បន្ទាប់ពីអ្នកអានចប់អ្នកអាចសាកចូលរួមជាមួយគ្នាប្រើពេល ៥នាទីអគុណខ្លួនឯងដែលបច្ចុប្បន្នអ្នកមានរបស់មួយក្នុងចំនោមរបស់ទាំងអស់នេះ៖
✅ បច្ចុប្បន្នភាពអ្នកកំពុងមានដង្ហើមដក នេះមានន័យថាយើងនៅមានឳកាសកែរប្រែរបស់ដែលយើងមានអោយកាន់តែប្រសើរ។
✅ បច្ចុប្បន្នភាពអ្នកកំពុងមានដំបូលសម្រាប់ជ្រកកោន នេះមានន័យថាអ្នកសំណាងជាងមនុស្សជាច្រើនដែលកំពុងគ្មានទីជម្រក រឺប្រទេសកំពុងមានសង្គ្រាម។
✅ បច្ចុប្បន្នភាពអ្នកកំពុងមានម្ហូបសម្រាប់ទទួលទាន នេះ មានន័យថា អ្នកសំណាងជាងមនុស្សជាច្រើនដែលកំពុងជួបគ្រោះគ្រោះទុរ្ភិក្ស។
✅ បច្ចុប្បន្នភាពគ្រួសារយើងមានសមាជិកដែលមានសណ្តានចិត្តល្អ។
✅ បច្ចុប្បន្នភាពគ្រួសារយើងចេះជួយគ្នា។
✅ បច្ចុប្បន្នភាពអ្នកកំពុងមានទឹកស្អាតប្រើប្រាស់់ ដែលសំណាងជាងមនុស្សមួយចំនួនដែលកំពុងជួបបញ្ហាកង្វះទឹកស្អាតប្រើប្រាស់ពិសេសដំបន់ដាច់ស្រយាលក្នុងប្រទេសកម្ពុជាយើង។
✅ បច្ចុប្បន្នភាពអ្នកកំពុងមានសម្លៀកបំពាក់សមរម្យ
✅ បច្ចុប្បន្នភាពគ្រួសារយើងខំប្រឹងដើម្បីអោយជីវភាពគ្រួសារកាន់តែប្រសើរ។
អតិកាលដែលល្អសូមទុកវាជាអនុស្សាវរីយ៍ ហើយអតីតកាលមិនល្អសូមចាត់ទុកជាមេរៀនជីវិត។ កុំបារម្មណ៍ពីអនាគតពេករហូតភ្លេចរីករាយជាមួយអ្វីដែលអ្នកមាននាពេលបច្ចុប្បន្ន ពីព្រោះមានតែការដែលចេះសប្បាយជាមួយអ្វីដែលអ្នកកំពុងមានទេ ទើបជាប្រភពនៃសុភមង្គលដ៍ពិតប្រាកដ។