15/08/2025
នេះជាប្រផ្នូលមង្គលល្អ សម្រាប់ព្រះរាជាណាចក្រកម្ពុជា 🇰🇭💐🙏🏻
ព្រះពុទ្ធបដិមា ព្រះពោធិសត្វអវលោកិតេស្វរ(លោកកេសូរ) សាងអំពីសំរិទ្ធ នៅសតវត្សទី១០-១១ រចនាបថបាខែង (គ.ស.៨៩៣ - ៩២៥) ក្នុងរជ្ជកាលព្រះបាទស្រីយសោវរ្ម័នទី១ ឬព្រះបាទស្រីហស៌វរ្ម័នទី១ បានរកឃើញដោយលោក កាក់ ប៊ុនថន។ អាយុកាលជាង១០០០ឆ្នាំ ងើបចេញពីព្រះធរណី នៅឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ នេះ ។
នាព្រឹកថ្ងៃសុក្រ ៦រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥
ថ្នាក់ដឹកនាំ និងក្រុមការងារជំនាញ បានចុះទទួលយករូបបដិមាព្រះពោធិសត្វអវលោកិតេស្វរ(លោកកេសូរ)ពីស្រុក យកមកប្រគល់និងរក្សាទុកនៅសារមន្ទីរខេត្តកំពង់ធំ។ សារមន្ទីរខេត្តនិងក្រុមការងារ កំពុងធ្វើការសិក្សានិងពិនិត្យលម្អិតបន្ថែមពីសម័យកាលរបស់រូបបដិមា។
មន្ទីរវប្បធម៌និងវិចិត្រសិល្បៈ ខេត្តកំពង់ធំ
https://www.facebook.com/share/p/1A4nuexRLM/?mibextid=wwXIfr