Bopha Kh

Bopha Kh អរគុណ....!សម្រាប់ការគ្រាំទ្រ​ រៀនយកឈ្នះចិត្តមនុស្ស​​​​​​​ ​ដោយការមិនខឹងតបត🙏🪻

ស្នេហាដែលបញ្ចប់ដោយភាពស្ងៀមស្ងាត់ គឺជាស្នេហាដែលឈឺចាប់បំផុត។ខ្ញុំមិនដឹងថាអ្នកកំពុងគិតអ្វី នៅស្រលាញ់ខ្ញុំឬអត់ ហើយមនោសញ្ចេតន...
09/04/2026

ស្នេហាដែលបញ្ចប់ដោយភាពស្ងៀមស្ងាត់ គឺជាស្នេហាដែលឈឺចាប់បំផុត។
ខ្ញុំមិនដឹងថាអ្នកកំពុងគិតអ្វី នៅស្រលាញ់ខ្ញុំឬអត់ ហើយមនោសញ្ចេតនារបស់ពួកយើងនៅពេលនេះអ្នកចាត់ទុកជាអ្វី? ពួកយើងស្ងាត់ស្ងៀមហើយបាត់គ្នាជារៀងរហូត? គ្មានអ្នកណាមាត់រកអ្នកណាមួយម៉ាត់ ខ្ញុំចាំឲ្យអ្នកបញ្ចេញសំឡេងមុន ហើយចុងបញ្ចប់អ្នកនៅតែមិនព្រមនិយាយអ្វីទាំងអស់។
នៅក្នុងចិត្តនឹកស្ទើរស្លាប់តែមិនអាចស្រែកចេញក្រៅបាន។ ដំបូងៗអ្នកស្រលាញ់ខ្ញុំខ្លាំងណាស់ មិននឹកស្មានថា ចុងក្រោយអ្នកបែរជាឈប់ស្រលាញ់ខ្ញុំនឹងធ្វើចិត្តបានយ៉ាងងាយបែបនេះសោះ។
#ទឹកភ្នែកហូរមិនដឹងខ្លួន

01/04/2026

តេីជាតិនេះពួកយេីងទាំងពីរអាចទេ..?🥺

28/03/2026

ប្តីដែលចូលចិត្តប្រើពាក្យ ចាំសិន សូមរៀនយល់ពីអារម្មណ៍របស់ប្រពន្ធផង កុំធ្វើអោយប្រពន្ធអារម្មណ៍នាងមិនសំខាន់ចំពោះអ្នក រាល់ពេលនាងពឹងអ្នក គឺត្រូវការអ្នក ធ្វើភ្លាម មិនមែន ចាំសិនជានិច្ច ទេ😌
ចាំណា! ប្រពន្ធមិនអាចស្តុកទុកពាក្យ ចាំសិន របស់អ្នកជារៀងរហូតទេ 💔 ថ្ងៃណាមួយ ពាក្យ ចាំសិនរបស់អ្នកនឹងបំលែងនាងពីមនុស្សដែលតែងតែពឹងអ្នកទៅជាមនុស្សដែល មិនចង់ពឹងអ្នកទៀត 🥹
#ទឹកភ្នែកហូរមិនដឹងខ្លួន

កុំនិយាយថា "ស្រលាញ់មនុស្សម្នាក់មិនចង់បានអ្វីពីគេ" ឲ្យសោះ! ព្រោះបើស្រលាញ់ពិត គឺចង់បានទាំងអស់ ចង់បានការយកចិត្តទុកដាក់ពីគេ,...
26/03/2026

កុំនិយាយថា "ស្រលាញ់មនុស្សម្នាក់មិនចង់បានអ្វីពីគេ" ឲ្យសោះ! ព្រោះបើស្រលាញ់ពិត គឺចង់បានទាំងអស់ ចង់បានការយកចិត្តទុកដាក់ពីគេ, ចង់បានពេលវេលាតិចតួចរបស់គេ, ចង់ឲ្យគេគិតពីយើងលើសពីមនុស្សធម្មតា, បើមាត់គេថាស្រលាញ់ ហើយទង្វើរដូចមិត្តធម្មតា មិនបាច់ស្រលាញ់ទេ នាំពិបាក..💜

07/03/2026

សមទេ? ដែលខ្លួនឯងជាប្ដីគេ តែឲ្យប្រពន្ធមកសម្រក់ទឹកភ្នែកបែបនេះ? ហេតុអ្វី យកស្រាសំខាន់ជាងគ្រួសារ? យកប្រពន្ធមកធ្វើអី បើផ្តាច់ស្រាមិនបាននោះ??
#ទឹកភ្នែកហូរមិនដឹងខ្លួន

06/03/2026

ខ្ញុំជាមនុស្សមិនចេះបង្កបញ្ហា មិនចូលចិត្តឈ្លោះវាយពាក្យ ឬធ្វើអោយអ្នកណាម្នាក់ពិបាកចិត្តឡើយ។ ខ្ញុំជ្រើសរើសរស់នៅស្ងប់ស្ងាត់ ធ្វើល្អតាមសមត្ថភាព ហើយគោរពអារម្មណ៍អ្នកដទៃជានិច្ច។ ប៉ុន្តែភាពស្ងប់ស្ងាត់របស់ខ្ញុំ មិនមែនមានន័យថាខ្ញុំគ្មានអារម្មណ៍ទេ។

បើថ្ងៃណាមួយ អារម្មណ៍ខ្ញុំត្រូវបានបំផ្លាញ ព្រោះតែពាក្យ ឬទង្វើរបស់អ្នក កុំសង្ឃឹមថាវានឹងត្រឡប់ទៅដូចដើមបានងាយៗ។ បេះដូងដែលធ្លាប់ជឿ នឹងមិនជឿដដែលទៀតដោយគ្មានស្នាមរំខាន។ ការស្រលាញ់ដែលធ្លាប់ពេញលេញ នឹងមិនអាចស្អាតដូចមុនបានទេ បើវាត្រូវបានបែកបាក់ម្តងហើយ។

មនុស្សអាចអត់ទោសបាន ប៉ុន្តែអារម្មណ៍មិនអាចលុបចោលដូចអក្សរលើក្រដាសឡើយ។ ពេលដែលបេះដូងត្រូវបានប៉ះពាល់ខ្លាំងពេក វានឹងរៀនការពារខ្លួនឯង។ ហើយពេលវាចាប់ផ្តើមការពារខ្លួនឯងហើយ នោះមានន័យថាវាមិនបើកចំហដូចមុនទៀតឡើយ។

ដូច្នេះ កុំយកភាពល្អរបស់ខ្ញុំទៅសាកល្បង។ កុំយកភាពស្ងប់ស្ងាត់របស់ខ្ញុំទៅធ្វើជាឱកាសប៉ះពាល់ចិត្ត។ ព្រោះពេលខ្ញុំសម្រេចចិត្តដកខ្លួនចេញ នោះមិនមែនព្រោះខ្ញុំស្អប់ទេ ប៉ុន្តែព្រោះខ្ញុំរៀនថា ខ្ញុំក៏មានតម្លៃ និងសមនឹងទទួលការគោរពដូចគ្នា។

05/03/2026

នៅជាមួយមនុស្សដែលស្រលាញ់អ្នកពិតចង់មានអ្នកក្នុងជីវិតគ
យើងមិនបាច់ពិបាកប្រាប់ មិនបាច់ហត់នឹងសុំអោយគេយល់ចិត្តយើង
នោះទេ
មនុស្សដែលស្រលាញ់អ្នកពិតទង្វើររបស់គេគឺចេញពី
បេះដូង

26/02/2026

រស់នៅជាមួយគ្នាយូរទៅ លែងយល់អារម្មណ៍ …

គ្មានការបារម្មណ៍ លែងគួរសម លែងខ្វល់ លែងធ្វើល្អ

គ្មានពាក្យល្អ តវ៉ាប្រកែកចង់ឈ្នះ មិនទទួលកំហុស

អាត្មានិយម មិនជួយគ្នាអោយចំរ៉ុងចំរើន

ខឹងឈ្លោះហើយស្ងាត់ មិនលួង មិនសុំទោស

បើដល់ចំនុចនេះហើយ មិនបាច់ស្ដាយអនុស្សាវរិយ៍ទេ បែកទៅ 💔

26/02/2026

ដែលធ្វើអោយដៃគូរមិនសប្បាយចិត្តដដែលៗ មិនព្រមកែប្រែរ នោះគឺជាចេតនា…ក្នុងលោកនេះ គ្មានអ្នកណាដែលថាមិនធ្លាប់ប្រព្រឹត្តកំហុសទេ តែសំខាន់គឺ ខុសហើយកែរ ខុសហើយដឹងខុស ឈប់ប្រព្រឹត្ត!

សូមមិត្តស្ត្រីចងចាំថា ទំនាក់ទំនងណាដែលផ្ដល់តែការឈឺចាប់នោះមិនមែនជាសេចក្ដីស្រលាញ់ឡើយ!
👉កុំខ្លាចក្នុងការចាប់ផ្ដើមជីវិតថ្មី កុំទ្រាំនឹងទំនាក់ទំនងដែលមិនផ្ដល់តម្លៃ។
👉ការចាកចេញ មិនមែនមានន័យថាអ្នកខ្វះការអត់ធ្មង់ទេ ប៉ុន្តែមកពីអ្នកឆ្អែត ក៏លែងមានក្ដីរំពឹងថាគេកែប្រែ
អ្នកមិនបានឈប់ស្រលាញ់ទេ…តែអ្នកត្រូវការផ្ដល់តម្លៃអោយខ្លួនឯង ផ្ដល់ឱកាសឱ្យខ្លួនឯងរីកស្រស់បំព្រងជាថ្មី🌱
゚viralシalシ #ប្ដីខ្លះគិតថា

25/02/2026

Life is indeed amazing that even from the least of things, it is full of inspiration, is happy and is contented by just being itself through people with beautiful heart and soul.

Address

Sangkat Choam Chao, Khan Por Sen Chey
Phnom Penh
120101

Alerts

Be the first to know and let us send you an email when Bopha Kh posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category