17/11/2022
#តើការឈ្លោះឈ្នះបានអ្វីមកវិញ?
• ឈ្លោះឈ្នះអ្នកទិញ ឈ្នះហើយ អ្នកទិញក៏ទៅបាត់។
• ឈ្លោះឈ្នះមិត្តរួមការងារ ឈ្នះហើយ សាមគ្គីក្នុងក្រុមក៏លែងមាន។
• ឈ្លោះឈ្នះមេ ឈ្នះហើយ មុខតំណែងការងារក៏លែងមាន បាត់បង់ភាពរីកចម្រើន។
• ឈ្លោះឈ្នះញាតិ ឈ្នះហើយ ទំនាក់ទំនងសាច់ឈាមបងប្អូនក៏បាត់បង់។
• ឈ្លោះឈ្នះមិត្តភក្ដិ ឈ្នះហើយ មិត្តភាពក៏មានកាន់តែតិចទៅៗ។
• ឈ្លោះឈ្នះមនុស្សដែលខ្លួនស្រលាញ់ ឈ្នះហើយ ស្នេហាក៏ត្រូវរលាយបាត់អស់។
តើចង់បានឈ្នះដើម្បីអ្វី? - បើឈ្នះហើយ គង់តែនាំឱ្យមានការបាត់បង់នូវអ្វីដែលខ្លួនឯងធ្លាប់មានពីមុនមកនោះ?
សុខចិត្តនៅស្ញៀម ដើម្បីឱ្យខ្លួនឯងកាន់តែរឹងមាំ កាន់តែរីកចម្រើននិងកាន់តែគង់វង្ស នោះទើបហៅថាជាមនុស្សឆ្លាត។
ប្រភពមកពី Facebook