17/07/2025
Mercedes CLA Shooting Brake 2026 សាកថ្មមួយពេញបើកបាន ៧៦១គីឡូម៉ែត្រ
សម្រាប់កម្រិតសមត្ថភាពរថយន្ដ Mercedes CLA Shooting Brake អាចជាន់ស្ទុះពីកុងទ័រ ០ ទៅ ១០០គីឡូម៉ែត្រក្នុងមួយម៉ោង ចាយពេលត្រឹមតែ ៦.៨ វិនាទី និងអាចបើកបរល្បឿនអតិបរមាន ២១០ គីឡូម៉ែត្រក្នុងមួយម៉ោង។ រថយន្ដទាំងពីរម៉ូឌែលនេះបំពាក់ដោយអាគុយទំហំ ៨៥kWh គាំទ្រការសាកថ្ម ៨០០វ៉ុល ហើយការសាកថ្មល្បឿនលឿិនទំហំ ៣២០គីឡូវ៉ាត់ សាកថ្ម ១០នាទីអាចបើកបរបានចម្ងាយ ៣០០គីឡូម៉ែត្រ។
សម្រាប់ម៉ូឌែល CLA250+ ដំណើរការដោយម៉ូទ័រអគ្គិសនីនៅផ្នែកខាងក្រោយ អាចផលិតកម្លាំង ២៦៨សេះ និងអាចបើកបរបាន ៧៦១គីឡូម៉ែត្រ គិតតាមស្ដង់ដារវាស់ចម្ងាយ WLTP ។ ចំណែកឯម៉ូឌែល CLA350 ដំណើរដោយម៉ូទ័រអគ្គិសនីចំនួន២ អាចផលិតកម្លាំងបាន ៣៤៩សេះ និងអាចបើកបរបានចម្ងាយ ៦២១គីឡូម៉ែត្រ។