20/08/2026
កាលពីព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ លោកសាស្ត្រាចារ្យបណ្ឌិត ទិត្យ សំអឿន សមាជិកគណៈអចិន្ត្រៃយ៍ អនុប្រធានគណៈកម្មការប្រតិបត្តិទទួលបន្ទុកជាអគ្គលេខាធិការ និងជាប្រធានវិស័យបច្ចេកវិទ្យា ទូរគមនាគមន៍ និងព័ត៌មាន នៃសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារសម្រាប់ឆមាសទី២ ឆ្នាំ២០២៦។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឧកញ៉ាសាស្ត្រាចារ្យសមូហកបណ្ឌិត ឡី សុភាព ប្រធានសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា និងជាប្រធានសមាគមសម្ពន្ធភាពអង្គការ-សមាគម និងវិស័យឯកជននៅកម្ពុជា។
កិច្ចប្រជុំបានផ្តោតសំខាន់លើការវាយតម្លៃសមិទ្ធផលការងារកន្លងមក ការពិភាក្សាអំពីបញ្ហាប្រឈម និងការកំណត់ផែនការយុទ្ធសាស្ត្រ ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងជំរុញការចូលរួមរបស់យុវជនក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។