BBN-LiVe Cambodia

BBN-LiVe Cambodia ផ្តល់ព័ត៌មានពិត រហ័ស ទៅកាន់លោកអ្នក

លើងឆេះផ្ទះខ្មែរនិងវៀតណាម១៦ខ្នង នៅសង្កាត់ស្វាយប៉ាក ចំថ្ងៃចូលឆ្នាំភ្នំពេញ ៖ មានករណីអគ្គិភ័យឆេះផ្ទះខ្មែរនិងវៀតណាម១៦ខ្នង កើត...
17/04/2025

លើងឆេះផ្ទះខ្មែរនិងវៀតណាម១៦ខ្នង នៅសង្កាត់ស្វាយប៉ាក ចំថ្ងៃចូលឆ្នាំ

ភ្នំពេញ ៖ មានករណីអគ្គិភ័យឆេះផ្ទះខ្មែរនិងវៀតណាម១៦ខ្នង កើតឡើងនៅចំណុចផ្លូវលំ ក្រុមទី៧ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ នៅវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រថ្ងៃចន្ទ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ ,ចំពោះមូលហេតុឆេះកំពុងស្រាវជ្រាវ ។

សមត្ថកិច្ចនិយាយថា ម្ចាស់ផ្ទះទាំង១៦រួមមាន ១-ឈ្មោះ ដុង វាំងអ៊ុក ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិវៀតណាម មុខរបរកម្មករ ប្រភេទឈើប្រក់ស័ង្កសី ទទឹង១០គុណនឹង៥ម៉ែត្រឆេះទាំងស្រុង, ២-ឈ្មោះ ប្រាក់ ស្រីនាង ភេទស្រី អាយុ៤៩ឆ្នាំ ជនជាតិវៀតណាម មុខរបរលក់ដូរ ប្រភេទថ្មក្រោម ដែកប្រក់ស័ង្កសីខាងលើ ទទឹង២៥គុណ៤ម៉ែត្រឆេះទាំងស្រុង ,៣-ឈ្មោះ លី ថេង ភេទប្រុស អាយុ៥៩ឆ្នាំ ជនជាតិវៀតណាម មុខរបរលក់ដូរ ប្រភេទ ឈើប្រក់ស័ង្កសី មានទទឹង៣គុណ៦ម៉ែត្រឆេះទាំងស្រុង ,៤-ឈ្មោះ គង់ សុគន្ធា ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ប្រភេទ ឈើប្រក់ស័ង្កសីទទឹង៨គុណ១៥ម៉ែត្រឆេះទាំងស្រុង ,៥-ឈ្មោះ គឹម ហួយ ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិវៀតណាម មុខរបរលក់ដូរ ប្រភេទថ្មជាន់ មាមទទឹង៦គុណ៦ម៉ែត្រឆេះទាំងស្រុង ,៦-ឈ្មោះ គឹម សំណាង ភេទប្រុស អាយុ៥៩ឆ្នាំ ជនជាតិវៀតណាម មុខរបរកម្មករ ប្រភេទថ្មក្រោម ឈើប្រក់ស័ង្កសីខាងលើទទឹង៦គុណ១៥ម៉ែត្រឆេះទាំងស្រុង ,៧-ឈ្មោះ កែវ ថៃ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិវៀតណាម មុខរបរកម្មករ ប្រភេទ ឈើប្រក់ស័ង្កសីទទឹង៤គុណ៨ម៉ែត្រឆេះទាំងស្រុង ,៨-ឈ្មោះ ចាន់ សុខា ភេទប្រុស អាយុ៦៧ឆ្នាំ ជនជាតិវៀតណាម មុខរបរលក់ដូរ ប្រភេទ ថ្មក្រោម ឈើប្រក់ស័ង្កសីខាងលើទទឹង៥គុណ១៣ម៉ែត្រឆេះទាំងស្រុង ,៩-ឈ្មោះ ចាន់ សុខា ភេទប្រុស អាយុ៦៧ឆ្នាំ ជនជាតិវៀតណាម មុខរបរលក់ដូរ ប្រភេទ ថ្មក្រោម ឈើប្រក់ស័ង្កសីខាងលើទទឹង៥គុណ១៣ម៉ែត្រឆេះទាំងស្រុង , ១០-ឈ្មោះ គឹម ហុង ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិវៀតណាម មុខរបរលក់ដូរ ប្រភេទ ថ្មក្រោម ឈើប្រក់ស័ង្កសីខាងលើទទឹង៥គុណនឹង៦ម៉ែត្រឆេះទាំងស្រុង , ១១-ឈ្មោះ ឡេ ធីឡាង ភេទស្រី អាយុ៤៦ឆ្នាំ ជនជាតិវៀតណាម មុខរបរលក់ដូរ ប្រភេទ ឈើប្រក់ស័ង្កសីទទឹង៣គុណ៦ម៉ែត្រឆេះទាំងស្រុង ,១២-ឈ្មោះ ឡេ ជូអាំង ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិវៀតណាម មុខរបរលក់ដូរ ប្រភេទឈើប្រក់ស័ង្កសីទទឹង៥គុណ១៣ម៉ែត្រឆេះទាំងស្រុង ,១៣-ឈ្មោះយ៉ា ភេទប្រុស អាយុ៣៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ប្រភេទឈើប្រក់ស័ង្កសី ទទឹង៤គុណ៦ ម៉ែត្រឆេះទាំងស្រុង ( ឆេះចេញពីផ្ទះឈ្មោះ យ៉ា ),១៤-ឈ្មោះលឹម ឡាំ ភេទប្រុស អាយុ៧៩ឆ្នាំ ជនជាតិខ្មែរ មុខរបនៅផ្ទះ ប្រភេទឈើប្រក់ស័ង្កសី ទទឹង៨គុណ១៨ ម៉ែត្រឆេះទាំងស្រុង ,១៥-ឈ្មោះវ៉ាម ទៃ ភេទប្រុស អាយុ៦៣ឆ្នាំ ជនជាតិវៀតណាម មុខរបរកម្មករ ប្រភេទ ឈើប្រក់ស័ង្កសី ទទឹង៤គុណ៥ម៉ែត្រឆេះទាំងស្រុង និង១៦-ឈ្មោះដុង សុខយូ ភេទប្រុសអាយុ៤៧ឆ្នាំ ជនជាតិវៀតណាម មុខរបរកម្មករ ប្រភេទ ឈើប្រក់ស័ង្កសី ទទឹង៧គុណ១៨ម៉ែត្រឆេះទាំងស្រុង ។

សមត្ថកិច្ចបន្តថា ប្រភេទសំណង់ដែលឆេះទាំង១៦ខ្នង ជាប្រភេទផ្ទះថ្មក្រោមឈើនិងដែកប្រក់ស័ង្កសី មានទំហំ៧ម៉ែត្រនិង១៨មែត្រ,(៤×៥)(៨×១៨)(៤×៦)(៥×១៣)(៣×៦)(៥×៦)ឆេះទាំងស្រុង រួមមានសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ តែពុំមានមនុស្សរងគ្រោះថ្នាក់ឡើយ ។

ភ្លាមៗនោះមានរថយន្តអគ្កិភ័យ ចំនួន១៥គ្រឿងប្រើប្រាស់ទឹកអស់៤៥ឡាននិង
រថយន្តជំនួយរបស់សាលាខណ្ឌឫស្សីកែវមួយគ្រឿងប្រើប្រាស់ទឹកអស់០១ឡានព្រមទាំងកាណូតទឹកចំនួន០៣គ្រឿង ហើយពន្លត់ចប់នៅវេលាម៉ោង០៣និង៣០នាទីទៀបភ្លឹ នាថ្ងៃខែឆ្នាំដដែល ៕(ដោយ BBN04)

ទិន្នន័យ​គ្រោះថ្នាក់​អគ្គិភ័យ​ទូទាំង​ប្រទេស​រយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ មានករណីអគ្គិភ័យបានកើតឡើងចំនួន១០លើក ថយចុះ...
17/04/2025

ទិន្នន័យ​គ្រោះថ្នាក់​អគ្គិភ័យ​ទូទាំង​ប្រទេស​រយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ មានករណីអគ្គិភ័យបានកើតឡើងចំនួន១០លើក ថយចុះចំនួន១០លើក បើធៀបនឹងកាលពីឆ្នាំ២០២៤ រាជធានីភ្នំពេញកើតឡើងច្រើនជាង មានចំនួន​ ០៤ ករណី​ ចំណែកខេត្តសៀមរាប និងរតនៈគិរី កើតឡើង ០២ ករណី​ កំពង់ស្ពឺ និង មណ្ឌលគិរី កើតឡើង ០១ករណីដូចគ្នា៕

ឆ្លងចរន្តអគ្គិសនីឆេះឃ្លាំងស្តុកកែវជ័រ​ នៅខណ្ឌដង្កោភ្នំពេញ ៖ មានករណីគ្រោះអគ្គីភ័យឆេះឃ្លាំងស្តុបកែវជ័រ នៅភូមិជើងឯក សង្កាត់...
17/04/2025

ឆ្លងចរន្តអគ្គិសនីឆេះឃ្លាំងស្តុកកែវជ័រ​ នៅខណ្ឌដង្កោ

ភ្នំពេញ ៖ មានករណីគ្រោះអគ្គីភ័យឆេះឃ្លាំងស្តុបកែវជ័រ នៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ នានៅវេលាម៉ោង១១និង១៥នាទីយប់ ថ្ងៃពុធ ទី១៦ ខែមេសា ឆ្នាំ២០២៥ ដោយមូលហេតុឆ្លងចរន្តអគ្គីសនី។

សមត្ថកិច្ចនិយាយថា ម្ចាស់ទីតាំងឈ្មោះទន់ ផល្លា ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរលកដូរ ។ ប្រភេទសំណង់ឃ្លាំងដែលឆេះសង់អំពីដែកប្រកស័ង្កសី មានទំហំ ១០ម៉ែត្រគុណនឹង២០ម៉ែត្រ បណ្តាលឱ្យឆេះខូចខាតសម្ភារៈ ម៉ូតូ០១គ្រឿងរ៉ឺម៉កចំនួន០២គ្រឿង និង គ្រឿងជ័រក្នុងឃ្លាំងទំហ១០ម៉ែត្រគុណនឹង២០ម៉ែត្រអស់ទាំងស្រុង តែពុំបណ្តាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឬរបួសដល់មនុស្សឡេីយ។

ភ្លាមនោះមានរថយន្តការិយាល័យពន្លត់អគ្គិភ័យចំនួន ១២គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ១០ឡាននិងរថយន្តជំនួយរបស់កងរាជអាវុធហត្តចំនួន០២គ្រឿងប្រើប្រាស់ទឹកអស់០២ឡាននិងរថយន្តស្រាបៀរកម្ពុជា១គ្រឿងប្រើប្រាស់ទឹកអស់០២ឡាន ហើយពន្លត់ចប់នៅម៉ោង ០២រំលងអាធ្រាត្រឈានចូលថ្ងៃទី១៧ខែមេសាឆ្នាំ២០២៥ ។(ដោយ BBN04)

បុរសម្នាក់ចងកផ្តាច់សង្ខារ ដោយសារធ្លាប់មានបញ្ហាខួរក្បាលភ្នំពេញ ៖ មានករណីបុរសម្នាក់ចងកផ្តាច់ជីវិត កើតឡើងនៅចំណុចបន្ទប់ជួលគ្...
11/04/2025

បុរសម្នាក់ចងកផ្តាច់សង្ខារ ដោយសារធ្លាប់មានបញ្ហាខួរក្បាល

ភ្នំពេញ ៖ មានករណីបុរសម្នាក់ចងកផ្តាច់ជីវិត កើតឡើងនៅចំណុចបន្ទប់ជួលគ្មានលេខ ដីឡូតិ៍ទុកអេតចាយ ផ្លូវរថភ្លើង ភូមិប៉ប្រកខាងជើង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ នាវេលាម៉ោង០៦និង៣០នាទី ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥នេះ ។

ប្រភពបឋមបានឱ្យដឹងថា បុរសគិតខ្លីឈ្មោះ សាន សុគន្ធា ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបររើសអេតចាយ ទីលំនៅភូមិទួលចារ ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ ស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ។

ប្រភបន្តថា នៅវេលាម៉ោងប្រហែល០៦និង៣០នាទី ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ ស្ត្រីម្នាក់បានមករកជនរងគ្រោះដល់មុខបន្ទប់គោះទ្វារស្រែកហៅគ្មានសម្លេងតប ក៏បានរុញទ្វារបើកចូលស្រាប់តែឃើញជនរងគ្រោះ ចង ក ជាប់នឹងធ្នឹមឈើដំបូលស្លាប់បាត់ទៅហើយ។

បើតាមសាច់ញាតិបានបំភ្លឺប្រាប់សមត្ថកិច្ចថា ជនរងគ្រោះធ្លាប់មានបញ្ហាខួរក្បាល និងបានវះកាត់ព្យាបាលផងដែរ ដោយប្រពន្ធកូនគាត់រត់ចោលបាត់ហើយ និងតែងតែផឹកស្រាស្រវឹងរាល់ថ្ងៃ។

សមត្ថកិច្ចជំនាញបានបញ្ជាក់ថា «ជនរងគ្រោះពិតជាស្លាប់ដោយចងកធ្វើអត្តឃាត»។សាកសពប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕(ដោយ BBN04)

ការដំឡើងពន្ធបន្ថែមរបស់ត្រាំនាំឱ្យអត្រាពន្ធសរុបលើចិនកើនដល់ ១៤៥% ខណៈប៉េកាំងរឹតត្បិតការនាំចូលភាពយន្តហូលីវូដស.រ.អា ៖ សេតវិមា...
11/04/2025

ការដំឡើងពន្ធបន្ថែមរបស់ត្រាំនាំឱ្យអត្រាពន្ធសរុបលើចិនកើនដល់ ១៤៥% ខណៈប៉េកាំងរឹតត្បិតការនាំចូលភាពយន្តហូលីវូដ

ស.រ.អា ៖ សេតវិមានបានបញ្ជាក់ថា ការដំឡើងពន្ធដ៏តឹងតែងរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ សំដៅលើទំនិញរបស់ចិន ដែលចូលជាធរមានកាលពីថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២៥ បាននាំមកនូវអត្រាបន្ថែមរបស់វ៉ាស៊ីនតោនលើផលិតផលជាច្រើនរបស់ចិនកើនរហូតដល់ ១៤៥ ភាគរយ។

ចិនបានវាយបកវិញនៅថ្ងៃទី ១០ ខែមេសា ដោយនិយាយថា ខ្លួននឹងរឹតត្បិតភ្លាមៗនូវការនាំចូលខ្សែភាពយន្តហូលីវូដ ដោយផ្តោតគោលដៅលើការនាំចេញដ៏លេចធ្លោបំផុតមួយរបស់អាមេរិក។

ភាគហ៊ុន Wall Street បានធ្លាក់ចុះកាលពីថ្ងៃទី ១០ ខែមេសាជុំវិញការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីផលប៉ះពាល់សេដ្ឋកិច្ចនៃសង្គ្រាមពន្ធគយពហុមុខរបស់លោកត្រាំ។

ចាប់តាំងពីការវិលត្រឡប់មកកាន់តំណែងប្រធានាធិបតីវិញនៅថ្ងៃទី ២០ ខែមករា លោកត្រាំបានដាក់ពន្ធលើវិស័យនានាដូចជា ការនាំចូលដែកថែប និងអាលុយមីញ៉ូម ក៏ដូចជារថយន្តផងដែរ។

ថ្មីៗនេះ គាត់បានដាក់ពន្ធមូលដ្ឋាន ១០ ភាគរយលើដៃគូពាណិជ្ជកម្មភាគច្រើនរបស់សហរដ្ឋអាមេរិក ,ប៉ុន្តែនៅថ្ងៃទី ៩ ខែមេសា លោកប្រធានាធិបតីបានប្រកាសពីការផ្អាករយៈពេល ៩០ ថ្ងៃលើពន្ធខ្ពស់នានាសម្រាប់ប្រទេសរាប់សិប។

ការផ្អាកនេះបានចូលជាធរមាននៅថ្ងៃទី ១០ ខែមេសា ហើយនឹងចាប់ផ្តើមនៅថ្ងៃទី ៩ ខែកក្កដា ។នេះបើតាមបទបញ្ជារបស់សេតវិមានបានបង្ហាញ។ ប៉ុន្តែ​លោកត្រាំក៏​បាន​ដំឡើង​ពន្ធ​ថ្មី​ទ្វេដងលើ​ការ​នាំ​ចូល​របស់​ចិន​ផងដែរ រហូតដល់ ១២៥ ភាគរយ។

តួលេខ​នេះ​បាន​កើន​ឡើង​ពីលើ​ពន្ធ​បន្ថែម ២០ ភាគរយ​ពី​ដើម​ឆ្នាំ​ជុំវិញតួនាទី​របស់​ចិន​ក្នុង​ខ្សែ​សង្វាក់​ផ្គត់ផ្គង់អាភៀន Fentanyl។ នេះបានធ្វើឲ្យពន្ធសរុបដែលលោកត្រាំបានដាក់លើផលិតផលចិនក្នុងឆ្នាំនេះកើនដល់ទៅ ១៤៥ ភាគរយ ដោយគិតទាំងពន្ធដែលមានស្រាប់ពីរដ្ឋបាលមុន។

ប៉ុន្តែតួលេខចុងក្រោយបំផុត ១២៥ ភាគរយលើប្រទេសចិន ដែលមានគោលបំណងដោះស្រាយការអនុវត្ត ដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ចាត់ទុកថា អយុត្តិធម៌នោះ មានការលើកលែងគួរឱ្យកត់សម្គាល់មួយចំនួន។

វាមិនរាប់បញ្ចូលផលិតផលដូចជាការនាំចូលដែកថែប និងអាលុយមីញ៉ូម ក៏ដូចជារថយន្ត ដែលលោកត្រាំបានដំឡើងពន្ធ ២៥ ភាគរយនៅក្រោមរបបពន្ធដាច់ដោយឡែក។

ចំនួនពន្ធនេះមិនអនុវត្តចំពោះទំនិញដូចជា ទង់ដែង ឱសថ គ្រឿងអេឡិចត្រូនិក ឈើ និង ផលិតផលថាមពល ដែលផ្នែកខ្លះជាវិស័យដែលលោកត្រាំកំពុងត្រៀមវិធានការប្រឆាំងនាពេលអនាគត៕(ប្រែសម្រួលដោយ ពិសិដ្ឋ សំណាង)

ត្រាំ​ ផ្អាកដាក់ពន្ធ ៩០ ថ្ងៃយ៉ាងភ្ញាក់ផ្អើលសម្រាប់ប្រទេសភាគច្រើនត្រឹម១០ភាគរយ តែចំពោះចិនគឺដំឡើងពន្ធថែមរហូតដល់ ១២៥ភាគរយស.រ...
10/04/2025

ត្រាំ​ ផ្អាកដាក់ពន្ធ ៩០ ថ្ងៃយ៉ាងភ្ញាក់ផ្អើលសម្រាប់ប្រទេសភាគច្រើនត្រឹម១០ភាគរយ តែចំពោះចិនគឺដំឡើងពន្ធថែមរហូតដល់ ១២៥ភាគរយ

ស.រ.អា ៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានគាំទ្រភ្លាមៗកាលពីថ្ងៃទី ៩ ខែមេសា ឆ្នាំ២០២៥ នៅក្នុងសង្គ្រាមពាណិជ្ជកម្មពិភពលោករបស់គាត់ជាមួយនឹងការផ្អាកពន្ធរយៈពេល ៩០ ថ្ងៃសម្រាប់ប្រទេសភាគច្រើន ប៉ុន្តែបានវាយពន្ធបន្ថែមទៀតប្រឆាំងនឹងប្រទេសចិននៅក្នុងអ្វីដែលបានក្លាយជាការប្រយុទ្ធដ៏ឃោរឃៅរវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីរ។

បន្ទាប់ពីភាពចលាចលទីផ្សារពិភពលោកជាច្រើនថ្ងៃ ភាគហ៊ុន Wall Street បានកើនឡើង ដោយសារតែការប្រកាសផ្អាកពន្ធភ្លាមៗរបស់លោកត្រាំនៅលើបណ្តាញសង្គម Truth របស់គាត់។

លោកត្រាំបាននិយាយថា «ខ្ញុំបានអនុញ្ញាតឱ្យផ្អាករយៈពេល ៩០ ថ្ងៃ»លើពន្ធខ្ពស់ដែលបានចូលជាធរមាននៅថ្ងៃទី ៩ ខែមេសា ដោយបន្ថែមថា លោកបានសម្រេចចិត្តបន្ទាប់ពីប្រទេសជាង ៧៥ បានឈានដល់ការចរចា និង មិនសងសឹកសហរដ្ឋអាមេរិក។

មានតែអត្រាពន្ធគោល ១០ ភាគរយប៉ុណ្ណោះលើប្រទេសទាំងអស់ ដែលបានចូលជាធរមាននៅថ្ងៃទី ៥ ខែមេសា នឹងរក្សានៅដដែល។ នេះបានកត់សម្គាល់ពីការបញ្ច្រាសទិសដ៏គួរឱ្យភ្ញាក់ផ្អើលពីពន្ធពិន័យ ដែលជារឿយៗប៉ះពាល់ដល់សូម្បីតែសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់សហរដ្ឋអាមេរិក។

ប៉ុន្តែ​លោកត្រាំបាន​ចោទប្រកាន់​ចិន​ថា​នៅតែ​ «​កេងចំណេញ»​ ប្រទេស​របស់លោក​។ លោកត្រាំបាននិយាយថា «ដោយផ្អែកលើការខ្វះការគោរពដែលចិនបានបង្ហាញដល់ទីផ្សារពិភពលោក ខ្ញុំសូមដំឡើងពន្ធ ដែលសហរដ្ឋអាមេរិកចោទយកទៅលើប្រទេសចិនរហូតដល់ ១២៥ ភាគរយ ដែលចូលជាធរមានភ្លាមៗ»។

មុននេះបន្តិចលោកត្រាំទើបតែបានដំឡើងពន្ធលើទំនិញរបស់ចិនដល់ទៅ ១០៤ ភាគរយ។ បន្ទាប់មក ចិន​បាន​សងសឹក​វិញ ដោយ​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​របស់​អាមេរិក​ដល់ ៨៤ ភាគរយ។

លោកត្រាំបាននិយាយថា «នៅពេលណាមួយ សង្ឃឹមថានៅពេលអនាគតដ៏ខ្លីខាងមុខនេះ ចិននឹងដឹងថាថ្ងៃនៃការកេងចំណេញពីសហរដ្ឋអាមេរិក និងប្រទេសដទៃទៀត គឺមិនមាននិរន្តរភាព ឬអាចទទួលយកបានទៀតនោះទេ»។

រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិកលោក Scott Bessent បានទទូចថា លោកត្រាំមិនថយក្រោយនោះឡើយ ដោយនិយាយថា «នេះគឺជាយុទ្ធសាស្ត្ររបស់គាត់ ហើយអ្នកថែមទាំងអាចនិយាយបានថា គាត់កំពុងរុញចិនធ្លាក់ក្នុងស្ថានភាពអាក្រក់ទៀតផង»៕(ប្រែសម្រួលដោយ ពិសិដ្ឋ សំណាង)

ត្រាំគ្រោងនឹងបញ្ចេញការដំឡើងពន្ធ ១០៤ភាគរយលើចិន ខណៈរដ្ឋាភិបាលក្រុងប៉េកាំងប្តេជ្ញា «ប្រយុទ្ធដល់ទីបញ្ចប់»ស.រ.អា ៖ សហរដ្ឋអាមេ...
09/04/2025

ត្រាំគ្រោងនឹងបញ្ចេញការដំឡើងពន្ធ ១០៤ភាគរយលើចិន ខណៈរដ្ឋាភិបាលក្រុងប៉េកាំងប្តេជ្ញា «ប្រយុទ្ធដល់ទីបញ្ចប់»

ស.រ.អា ៖ សហរដ្ឋអាមេរិក និងចិន កំពុងធ្វើសង្រ្គាមពាណិជ្ជកម្មពេញទំហឹងជាមួយគ្នាកាលពីថ្ងៃទី ៨ ខែមេសាឆ្នាំ២០២៥ ខណៈដែលប្រធានាធិបតី ដូណាល់ ត្រាំ បានត្រៀមបញ្ចេញរលកពន្ធថ្មីៗប្រឆាំងនឹងដៃគូរាប់សិបទៀត។

សេដ្ឋកិច្ចពិភពលោកបានរង្គោះរង្គើចាប់តាំងពីពន្ធគយរបស់សហរដ្ឋអាមេរិក ១០ ភាគរយបានចូលជាធរមានកាលពីចុងសប្តាហ៍ ដោយបង្កឱ្យមានការលក់ចេញភាគហ៊ុនលើទីផ្សារយ៉ាងសម្បើមនៅទូទាំងពិភពលោក និងបង្កឱ្យមានការព្រួយបារម្ភអំពីការធ្លាក់ចុះសេដ្ឋកិច្ច។

ភាគហ៊ុន Wall Street បានធ្លាក់ចុះម្តងទៀតនៅថ្ងៃទី ៨ ខែមេសា ខណៈកិច្ចខិតខំប្រឹងប្រែងជោគជ័យដំបូងក្នុងការងើបឡើងវិញពីការខាតបង់ដ៏ធំបានរសាត់ទៅវិញ ចំពេលមានការព្រួយបារម្ភអំពីសង្គ្រាមពាណិជ្ជកម្មរបស់លោកត្រាំ។

អត្រានៃការនាំចូលទៅកាន់សហរដ្ឋអាមេរិកពីសេដ្ឋកិច្ចរាប់សិបគ្រោងនឹងកើនឡើងបន្ថែមទៀតនៅម៉ោង ១២និង០១ ព្រឹក (ម៉ោង ១២និង០១ យប់ថ្ងៃទី ១០ ខែមេសា ម៉ោងនៅប្រទេសកម្ពុជា) ហើយនេះនឹងឃើញពន្ធលើទំនិញចិនចាប់តាំងពីលោកត្រាំត្រឡប់ទៅសេតវិមានវិញឈានដល់កម្រិត ១០៤ ភាគរយ។

ពន្ធ​ថ្មី​នេះ​កើត​ឡើង​បន្ទាប់​ពី​ការ​ប្រឆាំងតបវិញរបស់​ប៉េកាំង​ប្រឆាំង​នឹង​លោកត្រាំ ដែល​នៅ​តែ​រឹង​ទទឹង​ បើ​ទោះ​ជា​សន្ទស្សន៍​ភាគហ៊ុនសំខាន់ៗ​របស់​អាមេរិក​ធ្លាក់​ចុះ​ជា​ថ្មី​ម្តង​ទៀត​នៅ​ថ្ងៃ​ទី ៨ ខែ​មេសាក៏ដោយចុះ។

ប្រធានាធិបតីអាមេរិកជឿជាក់ថា គោលនយោបាយរបស់លោកនឹងធ្វើឱ្យមូលដ្ឋានផលិតកម្មដែលបាត់បង់របស់អាមេរិករស់ឡើងវិញ តាមរយៈការបង្ខំឱ្យក្រុមហ៊ុននានារើរោងចក្រមកសហរដ្ឋអាមេរិកវិញ។

ប៉ុន្តែអ្នកជំនាញផ្នែកធុរកិច្ច និង អ្នកសេដ្ឋកិច្ចជាច្រើនបានចោទសួរថា តើរឿងនេះអាចនឹងក្តៅលឿនដល់កម្រិតប៉ុណ្ណា ដោយព្រមានអំពីអតិផរណាកាន់តែខ្ពស់នៅពេលដែលពន្ធបន្តកើនឡើង។

ដើមឡើយលោកត្រាំបានបង្ហាញពន្ធបន្ថែម ៣៤ ភាគរយលើទំនិញចិន។ ប៉ុន្តែ​បន្ទាប់​ពី​ចិន​បាន​បង្ហាញ​ពន្ធ ៣៤ ភាគរយ​របស់​ខ្លួន​លើ​ផលិតផល​អាមេរិកវិញ លោកត្រាំបាន​ប្តេជ្ញា​ថា​នឹង​ដាក់​ពន្ធ ៥០ ភាគរយ​ទៀត។

ពន្ធបន្តបន្ទាប់ ដែលមានស្រាប់ដែលបានដាក់ក្នុងខែកុម្ភៈ និងខែមីនាសម្រាប់ទំនិញចិនក្នុងអំឡុងពេលអាណត្តិប្រធានាធិបតីទីពីររបស់លោក Trump នឹងកើនដល់ ១០៤ ភាគរយ៕(ប្រែសម្រួលដោយ ពិសិដ្ឋ សំណាង)

សង្គ្រាមពន្ធរវាងចិននិងអាមេរិកចាប់ផ្តើមផ្ទុះហើយចិន-អាមេរិក ៖ ការសម្រេចចិត្តរបស់ប្រធានាធិបតីចិន ស៊ី ជីនពីង ក្នុងការសងសឹកយ៉...
08/04/2025

សង្គ្រាមពន្ធរវាងចិននិងអាមេរិកចាប់ផ្តើមផ្ទុះហើយ

ចិន-អាមេរិក ៖ ការសម្រេចចិត្តរបស់ប្រធានាធិបតីចិន ស៊ី ជីនពីង ក្នុងការសងសឹកយ៉ាងឆាប់រហ័សប្រឆាំងនឹងពន្ធគយរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានផ្ញើសារយ៉ាងច្បាស់មួយទៅកាន់ពិភពលោកថា ប្រសិនបើអាមេរិកចង់បានសង្រ្គាមពាណិជ្ជកម្ម ប្រទេសចិនត្រៀមខ្លួនជាស្រេចដើម្បីប្រយុទ្ធ។

បន្ទាប់ពីការឆ្លើយតបប៉ុន្មានសប្តាហ៍ជាមួយនឹងវិធានការកំណត់គោលដៅ និងការអំពាវនាវឱ្យមានការសន្ទនា ចិនបានបង្ហាញពីវិធីសាស្រ្តដ៏តឹងរ៉ឹងនៅថ្ងៃទី ៤ ខែមេសា ដោយឆ្លើយតបទៅនឹងពន្ធគយ «ឆ្លើយតប»របស់លោកត្រាំជាមួយនឹងពន្ធផ្ទាល់ខ្លួន និងការគ្រប់គ្រងការនាំចេញកាន់តែតឹង។

កាសែតផ្លូវការរបស់បក្សកុម្មុយនីស្តបានបន្ទរតាមរបត់មួយនេះជាមួយនឹងបទវិចារណកថាថ្ងៃទី ៧ ខែមេសា ដែលប្រកាសថារដ្ឋាភិបាលក្រុងប៉េកាំងលែង «ប្រកាន់ខ្ជាប់នឹងការបំភាន់»នៃការធ្វើកិច្ចព្រមព្រៀងណាមួយទៀតហើយ បើទោះបីជាខ្លួនបានបើកទ្វារចំហសម្រាប់ការចរចាក៏ដោយ។

ការឆ្លើយតបរបស់ចិនបានធ្វើឱ្យទីផ្សារពិភពលោករង្គោះរង្គើ ដោយជំរុញឱ្យមានការប្រែប្រួលថ្មីៗ ខណៈដែលវិនិយោគិនកំពុងប្រឈមមុខនឹងសង្គ្រាមពាណិជ្ជកម្មដែលអូសបន្លាយពេលយូរ និងដ៏រំខាន។ លោកត្រាំបានបង្កការព្រួយបារម្ភកាន់តែស៊ីជម្រៅកាលពីថ្ងៃទី ៧ ខែមេសា ដោយគំរាមដំឡើងពន្ធបន្ថែម ៥០ ភាគរយ ប្រសិនបើរដ្ឋាភិបាលក្រុងប៉េកាំងមិនព្រមដកចេញការសងសឹកដែលបានគ្រោងទុក។ លោកត្រាំក៏​បាន​ព្រមាន​នៅ​ក្នុង​សារបង្ហោះ​តាម​បណ្តាញសង្គម​ដែរថា អាមេរិក​នឹង​កាត់​ផ្តាច់​រាល់​កិច្ច​ប្រជុំ​និង​ការ​ចរចា​ជាមួយ​ចិន​នាពេល​អនាគត ប្រសិន​បើ​មិន​មាន​ចំណាត់​ការ​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ។

ការដំឡើងពន្ធបន្ថែម ៥០ ភាគរយនឹងកើតឡើងទៅលើពន្ធ ៣៤ ភាគរយដែលប្រធានាធិបតីបានដាក់លើការនាំចូលរបស់ចិនទាំងអស់ ដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី ៩ ខែមេសា ក៏ដូចជាការយកពន្ធ ២០ ភាគរយដែលគាត់បានដាក់ពីមុនទាក់ទងនឹងការជួញដូរអាភៀន Fentanyl ។ នេះបើយោងតាមមន្ត្រីសេតវិមាន។

ខណៈដែលចិនកំពុងប្រឈមមុខនឹងការពិតដែលថាការកើនឡើងនៃការយកពន្ធរបស់សហរដ្ឋអាមេរិក ដែលឥឡូវកំពុងនៅក្នុងអត្រាមួយដែល Bloomberg Economics និយាយថាទំនងនឹងលុបបំបាត់ពាណិជ្ជកម្មទ្វេភាគី គឺជៀសមិនរួចឡើយ ក្រុមមេដឹកនាំកំពូលៗកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញសេដ្ឋកិច្ចក្នុងស្រុក។

Bloomberg News បានរាយការណ៍មុននេះថា ក្រុមអ្នកបង្កើតគោលនយោបាយបានប្រមូលផ្តុំគ្នានៅទីក្រុងប៉េកាំងកាលពីចុងសប្តាហ៍ដើម្បីពិភាក្សាអំពីផែនការបង្កើនល្បឿនជំរុញការប្រើប្រាស់ ខណៈលោកស៊ីពឹងផ្អែកលើមូលដ្ឋានអ្នកប្រើប្រាស់ដ៏ធំរបស់ប្រទេសចិនដើម្បីជួយស្រូបយកទិន្នផលផលិតកម្មរបស់ប្រទេស៕(ប្រែសម្រួលដោយ ពិសិដ្ឋ សំណាង)

ប្រជាពលរដ្ឋរងគ្រោះទិញផ្ទះនៅបុរីភី.ធីប្រាក់ប៊ុនធឿនគម្រោងទី១ បានជួបប្រមូលផ្តំគ្នាផ្តិតមេដៃ ស្នើសុំជាថ្មីទៅក្រសួងជំនាញជួយអន...
06/04/2025

ប្រជាពលរដ្ឋរងគ្រោះទិញផ្ទះនៅបុរីភី.ធីប្រាក់ប៊ុនធឿនគម្រោងទី១ បានជួបប្រមូលផ្តំគ្នាផ្តិតមេដៃ ស្នើសុំជាថ្មីទៅក្រសួងជំនាញជួយអន្តរាគមន៍ដោះស្រាយ

ភ្នំពេញ ៖ ប្រជាពលរដ្ឋដែលរងគ្រោះដោយសារទិញដីនិងផ្ទះបុរីភី.ធីប្រាក់ ប៊ុនធឿនប្រមាណ២០០នាក់បាននាំគ្នាជួបប្រមូលផ្តុំដើម្បីផ្តិតមេដៃស្នើសុំទៅក្រសួងរៀបចំដែនដីនគររូបនីកម្មនិងសំណង់ ដើម្បីឱ្យជួយអន្តរាគមន៍និងដោះស្រាយបន្ទាប់ពីពួកគាត់ទិញដីនិងផ្ទះអស់រយៈពេលប្រមាណ ជាង៥ឆ្នាំហើយ ពុំបានប្លង់កម្មសិទ្ធិ ហើយផ្ទះក៏ធ្វើមិនទាន់ហើយនិងលក់ជាន់ៗគ្នាថែមទៀត។

ការជួបប្រមូលផ្ដុំតវ៉ានេះបានផ្ទុះឡើងជាថ្មីកាលពីវេលាព្រឹកថ្ងៃទី ៦ខែមេសាឆ្នាំ ២០២៥ដោយពួកគាត់បានជួបប្រមូលផ្ដុំនាំគ្នាផ្តិតមេដៃនៅសាលាឃុំឈ្វាំងនិងលើកគ្នាទៅជួបប្រមូលផ្ដុំគ្នានៅក្នុងបុរីភី.ធីប្រាក់ប៊ុនធឿនឯ.កដែលស្ថិតនៅភូមិឈ្វាំងនិងភូមិព្រៃផ្ចឹក ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្ដាល។ នៅក្នុងការជួបប្រមូលផ្ដុំនោះដែរក៏មានការចូលរួមពីលោកហួត ហៃអភិបាលរងស្រុកពញាឮនិងអាជ្ញាធរឃុំជំពាំងផងដែរ។

លោកអ៊ី រតនាតំណាងប្រជាពលរដ្ឋបានឱ្យដឹងថា ការជួបប្រមូលផ្ដុំគ្នាថ្ងៃនេះដើម្បីផ្តិតមេដៃស្នើសុំទៅក្រសួងរៀបចំដែនដីនគររូបនីកម្មនិងសំណង់ដើម្បីជួយអន្តរាគមន៍ដោះស្រាយជាលើកទី២ ចំពោះបញ្ហាប្លង់ដី ផ្ទះ ផ្ទះលក់ត្រឡប់ជាន់ៗគ្នានិងហេដ្ឋារចនាសម្ព័ន្ធនិងបញ្ហាផ្សេងៗទៀតនៅក្នុងបុរីបុរីភី.ធីប្រាក់ ប៊ុនធឿននិងស្នើសុំក្រសួងបង្កើតគណៈកម្មការដោះស្រាយព្រោះពួកគាត់ពុំទុកចិត្តអ្នកទទួលសិទ្ធិថ្មីនោះទេ។

តំណាងប្រជាពលរដ្ឋបានឱ្យដឹងបន្តថា កាលពីកំឡុងចុងឆ្នាំ២០១៩ប្រជាពលរដ្ឋបាននាំគ្នាទៅទិញផ្ទះនៅបុរីភី.ធីប្រាក់ចាន់ធឿនគម្រោងទី១នេះ ស្ថិតនៅភូមិឈ្វាំងនិងភូមិព្រៃផ្ចឹក ក្នុងឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្ដាលដោយអ្នកខ្លះបានបង់លុយឲ្យក្រុមហ៊ុនគ្រប់ចំនួនហើយ តែក្រុមហ៊ុនពុំបានសាងសង់ផ្ទះជូនប្រជាពលរដ្ឋដែលរងគ្រោះទៅតាមកិច្ចសន្យានោះទេ ដែលរហូតមកដល់បច្ចុប្បន្ននេះផ្ទះខ្លះបានសាងសង់បានប្រមាណ ៣០% ឬ ៤០% និងខ្លះទៀតសាងសង់រួចរាល់តែម្ចាស់បុរីពុំបានរៀបចំកាត់ឈ្មោះផ្ទេរកម្មសិទ្ធិទៅដល់អតិថិជនឡើយ។មិនតែប៉ុណ្ណោះថែមទាំងយកដីនិងផ្ទះទៅលក់ជាន់ៗគ្នានឹងដាក់បញ្ចាំនៅធនាគារថែមទៀត ជាហេតុធ្វើឲ្យពួកគាត់ជាអ្នករងគ្រោះទិញផ្ទះអស់លុយមិនបានផ្ទះ មិនបានប្លង់ ហើយអ្នកខ្លះលក់ត្រឡប់ទៅវិញក៏មិនបានលុយ។

តាមប្រជាពលរដ្ឋរងគ្រោះបានឱ្យដឹងទៀតថា នៅកំឡុងឆ្នាំ២០២៣ម្ចាស់បុរីបានបានរំលាយស្នាក់ការចោលនិងរត់គេចខ្លួនបាត់អស់ស្រាប់តែនៅដើមឆ្នាំ ២០២៥ មានលេចមុខ លោក យ៉ូសែប លីម ទទួលបានសិទ្ធិពី លោក ប្រាក់ ចាន់ធឿន អគ្គនាយកក្រុមហ៊ុនបុរី ភីធី ប្រាក់ ចាន់ធឿន ឯ.ក (គម្រោង១) តាមរយៈលិខិតជូនដំណឹងរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់លេខ៣០៩៩ ដនស ចុះថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ។

លោក យ៉ូសែប លីម បានប្រកាសខ្លួនឯងថា ជាម្ចាស់បុរីភីធី ប្រាក់ ចាន់ធឿន ឯក និងបានប្តូរឈ្មោះបុរីនេះទៅជាបុរីប្រណិត សោម៉ា (Borey Pranit Sorma) ដោយមិនបានពិគ្រោះយោបល់ពីអតិថិជនរងគ្រោះ មិនបានបង្ហាញពីលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងបុរីនេះ ដូចជា លិខិតទទួលសិទ្ធិពីលោក ប្រាក់ ចាន់ធឿន លិខិតទទួលស្គាល់ពីធនាគារវឹងជាម្ចាស់បំណុលបុរីភីធី ប្រាក់ ចាន់ធឿន ឯ.ក ,ច្បាប់ទទួលស្គាល់បុរីប្រណិត សោម៉ាមកជំនួសបុរី ភីធី ប្រាក់ ចាន់ធឿន ជាដើម ។

មិនតែប៉ុណ្ណោះបានដោះចោលទ្វារនៅខ្លោងទ្វារចេញចូល ប្រើសំដីគំរាមកំហែងប្តឹងអតិថិជន ចាប់អតិថិជនរងគ្រោះដែលខ្លួនគិតថា ជាអ្នករារាំង ឬបង្កើតចលនាប្រឆាំងគាត់ ហើយគាត់បានយកផ្ទះអតិថិជនទៅធ្វើជាការិយាល័យបុរីប្រណិត សោម៉ាដោយមិនបានទាក់ទងសុំម្ចាស់ផ្ទះជាមុនឡើយ។

ប្រជាពលរដ្ឋក៏បានឱ្យដឹងទៀតថា ពួកគាត់បានរងនូវការរំលោភទំនុកចិត្តយ៉ាងធ្ងន់ធ្ងរពីសំណាក់ម្ចាស់បុរីដូចជា បានផ្ទះប៉ុន្តែមិនទទួលបានប្លង់(ដោយប្លង់នៅធនាគារ),អតិថិជនខ្លះបានប្លង់ប៉ុន្តែមិនទទួលបានផ្ទះនៅឡើយ។និងខ្លះទៀតបានទម្លាក់លុយបន្ថែមដើម្បីដកប្លង់ពីធនាគារ ប៉ុន្តែមិនទទួលបានផ្ទះនៅឡើយ,និងខ្លះទៀតបានទម្លាក់លុយដកប្លង់ពីធនាគារប៉ុន្តែមិនបានប្លង់ព្រោះបុរីដកយកលុយនោះទៅបាត់,អតិថិជនខ្លះបានលក់ផ្ទះត្រឡប់ឲ្យបុរីវិញ ប៉ុន្តែមិនទាន់ទទួលបានប្រាក់សំណងនៅឡើយ។

ឯអតិថិជនខ្លះទៀតត្រូវម្ចាស់បុរីលក់ផ្ទះឲ្យជាន់ជាន់គ្នាច្រើនម្ចាស់ មិនទាន់មានប្លង់និងផ្ទះនៅឡើយ,ខ្លះទៀតបានវាស់វែងជាប្រព័ន្ធប៉ុន្តែបានបាត់ទំហំដីនិងខ្លះទៀតម្ចាស់បុរីបានយកប្លង់ដែលលក់ឲ្យអតិថិជនរួចហើយទៅដាក់បញ្ចាំនៅឯធនាគារ។ចំណែកហេដ្ឋារចនាសម្ព័ន្ធបុរីទឹកភ្លើងផ្លូវនិងលូមានការខ្វះខាតពុំទាន់មាននៅឡើយ ខណៈពេលដែលផ្ទះត្រូវបានអតិថិជនបានទិញនិងបង់លុយអស់រួចទៅហើយ។

ប្រជាពលរដ្ឋរងគ្រោះក៏បានឯកភាពគ្នាឱ្យតំណាងរៀបចំចាត់ចែងផ្ដិតមេដៃដាក់ពាក្យបណ្តឹងលោក ប្រាក់ ចាន់ធឿន អគ្គនាយកក្រុមហ៊ុនបុរី ភីធី ប្រាក់ ចាន់ធឿន ឯក (គម្រោង១) ដើម្បីចាត់ការតាមច្បាប់ផងដែរ។បុរីភីធីប្រាក់ប៊ុនធឿននេះមានផ្ទះនិងដីឡូចំនួន ៤៩៩។

ប្រជាពលរដ្ឋរងគ្រោះក៏បានទទូចស្នើសុំដល់ ឯកឧត្តមសាយ សំអាល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូបនីកម្មនិងសំណង់ មេត្តាជួយអន្តរាគមន៍ ដោះស្រាយឲ្យពួកគាត់ដោយអនុគ្រោះ ដោយបង្កើតគណៈកម្មការចម្រុះដើម្បីគ្រប់គ្រងនិងចាត់ចែងដោះស្រាយដោយមានការចូលរួមពីប្រជាពលរដ្ឋជាអ្នករងគ្រោះនិងអាជ្ញាធរមូលដ្ឋានពួកគាត់ជាអ្នករងគ្រោះពុំទុកចិត្តអ្នកទទួលសិទ្ធិថ្មីនោះឡើយដោយសង្ស័យថាអ្នកថ្មីនោះជាតំណាងក្រុមហ៊ុនដែលរៀបចំឡើងមកបោកប្រជាពលរដ្ឋយកលុយដែលនៅសេសសល់មួយចំនួនបន្តទៀត។

ប្រជាពលរដ្ឋក៏បានស្នើឱ្យក្រសួងជួយអន្តរាគមន៍ផ្អាករាល់សកម្មភាពរបស់ឈ្មោះ យ៉ូសែប លីម ដែលបានតាំងខ្លួនជា ម្ចាស់បុរី ភីធី ប្រាក់ ចាន់ធឿនថ្មី ដែលបង្កឱ្យអតិថិជនរងគ្រោះពីការដោះស្រាយកាន់តែធ្ងន់ធ្ងរ និង ស្នើសុំលុបចោលលិខិតលេខ៣០៩៩ ដនស ចុះថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ របស់ក្រសួងរៀបចំដែន ដី នគរូបនីយកម្ម និងសំណង់ ដែលបានប្រគល់សិទ្ធិឱ្យអ្នកថ្មី៕(ដោយ គា សំណាង)

17/09/2023

🔴 មានរឿងអ្វី បានមានកាំភ្លើង ? ពលរដ្ឋថា អ្នកមានកាំភ្លើង ជាអធិការរងខណ្ឌច្បារអំពៅ មកទំនាស់ជាមួយពលរដ្ឋ រឿងផឹកស៊ីស្រវឹង ( វីដេអូ ប្រជាពលរដ្ឋ )

ដោយ ៖ ប៉ូច គឹមសុខ

↘️ Website : 🌐 https://www.bbn-tv.cc
Join: https://t.me/BBNNEWS24h
☎️ ទំនាក់ទំនង ផ្សព្វផ្សាយពាណិជ្ជកម្ម 096 55 55 788

🔴 សេចក្តីជូនដំណឹង ស្តីពីការផ្អាកដំណើរការស្រឡាងចម្លងកោះពេជ្រ-កោះនរា ភ្នំពេញ-ជ្រោយចង្វារ(សុខា) ចាប់ពីម៉ោង ៥ព្រឹក រហូតចប់កម...
21/08/2023

🔴 សេចក្តីជូនដំណឹង ស្តីពីការផ្អាកដំណើរការស្រឡាងចម្លងកោះពេជ្រ-កោះនរា ភ្នំពេញ-ជ្រោយចង្វារ(សុខា) ចាប់ពីម៉ោង ៥ព្រឹក រហូតចប់កម្មវិធី និងកំពង់ចម្លងភ្នំពេញ-អរិយក្សត្រ នឹងត្រូវប្តូរទិសដៅចូលចតខាងភ្នំពេញដោយចូលចតនៅខាងជ្រោយចង្វារ(សុខា)វិញ ក្នុងពិធិបើកសម័យប្រជុំដំបូង រដ្ឋសភានីតិកាលទី៧ ថ្ងៃទី២១-២២ ខែសីហា ឆ្នាំ២០២៣៕
សូមអរគុណ!
ដោយ​ ប៉ូច​ គឹមសុខ​ (03)
Join: https://t.me/BBNNEWS24h
↘️ Website : 🌐 https://www.bbn-tv.cc
📲 Hot News
: ពេលថ្ងៃ 098 72 70 71 / 096 45 48 166
📲 ពេលយប់ 096 38 38 706
☎️ ទំនាក់ទំនង ផ្សព្វផ្សាយពាណិជ្ជកម្ម 096 55 55 788

⭕️ រថយន្តបុកម៉ូតូ នារីម្នាក់ បានស្លាប់ នាវេលា ម៉ោង១១ថ្ងៃទី២០ ផ្លូវជាតិលេខ០៤ គីឡូម៉ែត្រលេខ២០៨-២០៩ ​ស្ថិត​ក្នុងភូមិ​ថ្មធំ​...
20/08/2023

⭕️ រថយន្តបុកម៉ូតូ នារីម្នាក់ បានស្លាប់ នាវេលា ម៉ោង១១ថ្ងៃទី២០ ផ្លូវជាតិលេខ០៤ គីឡូម៉ែត្រលេខ២០៨-២០៩ ​ស្ថិត​ក្នុងភូមិ​ថ្មធំ​ ឃុំរាម ស្រុក​ព្រៃ​នប់​ ខេត្តព្រះសីហនុ។
​អ្នកបើកបរម៉ូតូ ឈ្មោះ សេក ស្រីឡៃ បានស្លាប់បាត់បង់ជីវិតពេលបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីពេទ្យបង្អែកខេត្តព្រះសីហនុ ចំណែកអ្នកបេីបររថយន្តខាងលើ ឈ្មោះ​ ​ទិត្យ វាសនា គ្មានរងរបួសអ្វីទេ។
​ បច្ចុប្បន្ន និងអ្នកបេីបររថយន្តខាងលើបាននាំខ្លួនទៅសាកសួរនៅអធិការដ្ឋាននរគបាលស្រុកព្រៃនប់ ។
ដោយ ៖ ប៉ូច គឹមសុខ

↘️ Website : 🌐 https://www.bbn-tv.cc
Join: https://t.me/BBNNEWS24h
☎️ ទំនាក់ទំនង ផ្សព្វផ្សាយពាណិជ្ជកម្ម 096 55 55 788

Address

Phnom Penh

Telephone

+85578264226

Alerts

Be the first to know and let us send you an email when BBN-LiVe Cambodia posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to BBN-LiVe Cambodia:

Share