17/11/2025
យុទ្ធសាស្រ្ដរបស់ថៃគឺយកលេសរឿងដោះមីន ដេីម្បីបោកប្រាស់ប្រធានាធិបតី ត្រាំ
នេះគឺថៃចង់ពន្យាពេលដេីម្បីចរចារពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកឱ្យរួចរាល់អស់សិន ដោយមិនចាំបាច់ត្រូវការមានកិច្ចព្រមព្រៀងសន្តិភាពជាមួយនឹងកម្ពុជានោះទេ
ខ្ញុំមិនដឹងថាអ្វីដែលលោក Anutin បាននិយាយនេះវាពិត ឬមិនពិតនោះទេ ប៉ុន្តែលោក Anutin បានអះអាងថា លោកបាននិយាយជាមួយនាយករដ្ឋមន្រ្តីនៃប្រទេសម៉ាឡេសុី Anwar ថា ប្រធានាធិបតី ត្រាំ មិនមានបញ្ហាអ្វីទេជាមួយផែនការរបស់ប្រទេសថៃដែលចង់ដោះមីនរួចរាល់អស់ហេីយសិនមុននឹងបន្តកិច្ចព្រមព្រៀងសន្តិភាពជាមួយនឹងកម្ពុជា
ត្រង់ចំនុចនេះប្រសិនបេីបងប្អូនគិតពិចារណាឱ្យបានដិតដល់ គឺថានេះវាគឺជាយុទ្ធសាស្រ្ដពន្យាពេលរបស់ថៃតែប៉ុណ្ណោះ ព្រោះតែគ្មានអ្នកណានឹងដឹងច្បាស់នោះទេ ថាតេីវានឹងត្រូវការចំណាយរយៈពេលប៉ុន្មានឆ្នាំដេីម្បីដោះមីនចេញអស់
នេះគឺធ្វេីដេីម្បីបោកប្រាស់សហរដ្ឋអាមេរិកទេ ព្រោះថៃដឹងច្បាស់ថា សហរដ្ឋអាមេរិកមិនអាចរងចាំដល់រាប់ឆ្នាំសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មបានទេ
នេះគឺជាមូលហេតុដែលបងប្អូនទាំងអស់គ្នាបានឃេីញព័ត៌មានជាច្រេីនចេញពីទីក្រុងបាងកកថា ពួកគេកំពុងតែបន្តធ្វេីកិច្ចចរចារពាណិជ្ជកម្មជាមួយនឹងសហរដ្ឋអាមេរិកដដែល ដោយមិនមានការផ្អាកដូចគេថានោះទេ
បងប្អូនយុទ្ធសាស្រ្ដនេះ ខ្ញុំគិតថាថៃនឹងអាចជោគជ័យពិតមែន ថៃគឺកំពូលល្បិចណាស់
ក្នុងខែ មិនា ឆ្នាំ 2026 ខាងមុខនេះប្រទេសថៃនឹងធ្វេីការបោះឆ្នោតជ្រេីសរេីសនាយករដ្ឋមន្រ្តីថ្មី
ពេលនេះលោក Anutin ខំប្រឹងបង្ហាញអត្តចរិតជាតិនិយមខ្លាំងដេីម្បីឱ្យប្រជាជនបោះឆ្នោតឱ្យគាត់
តាមការវិភាគរបស់ខ្ញុំនៅពេលនេះ គឺថាថៃនឹងមិនព្រមបន្តកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជាក្នុងពេលវេលាឥឡូវនេះទេ គឺវាអាចចូលរាប់ខែទៀត អាចរងចាំដល់ប្រទេសថៃបោះឆ្នោតរួចរាល់ផងក៏មិនដឹង