7makaranews-៧មករាញូស៍

7makaranews-៧មករាញូស៍ Our vision is to serve society and people by volunteering with honesty, virtue, truth and compassion. Social Media

នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវេលាម៉ោង១១:០៨នាទីព្រឹក ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក្រោមការសម្របសម្រួលរបស់ក្...
19/11/2025

នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវេលាម៉ោង១១:០៨នាទីព្រឹក ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក្រោមការសម្របសម្រួលរបស់ក្រសួងការពារជាតិកម្ពុជាបានចុះទៅពិនិត្យនិងផ្ទៀងផ្ទាត់ការអនុវត្តបទឈប់បាញ់នៅច្រកច១ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ នៅអំឡុងពេលចុះពិនិត្យនោះ មានការ ផ្ទុះអាវុធនៅខាងភាគីថៃ។ ដើម្បីសុវត្ថិភាព ក្រុមអ្នកសង្កេតការណ៍អាស៊ានសម្រេចផ្អាកការចុះផ្ទៀងផ្ទាត់នៅតំបន់នោះ និងដកថយត្រឡប់វិញ។

On the morning of 19 November 2025 at 11:08 AM, the ASEAN Observers Team (AOT), coordinated by the Cambodian Ministry of National Defense, conducted an inspection and verification of the ceasefire implementation in the Checkpoint CH1 in Thmorda Commune, Veal Veng District, Pursat Province.

During the inspection, there was the sound of weapon explosions on the Thai side. For safety reasons, the ASEAN Observers Team decided to suspend the verification mission in that area and withdraw.

#ក្រសួងការពារជាតិ #កម្ពុជា #សន្តិភាពនៅកម្ពុជា
----------------------------------

របួសធ្ងន់ស្រាល ៥ នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ ក្នុងសង្កាត់ទួលសង្កែទី ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ...  ( ភ្ន...
19/11/2025

របួសធ្ងន់ស្រាល ៥ នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ ក្នុងសង្កាត់ទួលសង្កែទី ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ...

( ភ្នំពេញ) នៅវេលាម៉ោង៨:០០ នាទីព្រឹក ត្រូវនឹងថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២៥ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ ដោយរថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក Range Rover ពាក់ស្លាកលេខ ភ្នំពេញ 2AU-9994 បានបើករេចង្កូត បណ្ដាលឱ្យបុករះ ម៉ូតូចំនួន ៣ គ្រឿង និងរម៉កមួយគ្រឿងទៀត បណ្ដាលឱ្យមានមនុស្សរងរបួសធ្ងន់ស្រាលចំនួន ៥ នាក់ ហើយត្រូវបានរថយន្តសង្គ្រោះដឹកយកទៅមន្ទីរពេទ្យភ្លាមៗ។ ចំណែកម៉ូតូនិងរថយន្តរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះកើតឡើងនៅទល់មុខផ្សារឬស្សីកែវថ្មី នៅតាមបណ្ដោយផ្លូវ ១០៥ ដែលស្ថិតនៅក្នុងសង្កាត់ទួលសង្កែបទី ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ក្រោយកើតកើតហេតុ កម្លាំងជំនាញចរាចរណ៍ផ្លូវគោក នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ក៏បានចុះដល់កន្លែងកើតហេតុ សម្រួលចរាចរណ៍ នឹងធ្វើការវាស់វែង យកមធ្យោបាយទាំងអស់ ទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌឬស្សីកែវ ដើម្បីធ្វើតាមនិតិវិធីច្បាប់។

( ថ្ងៃនេះ ថ្ងៃស្អែក កុំអោយមានគ្រោះថា្នក់ចរាចរណ៍ )

ចេញផ្សាយ : ថ្ងៃពុធ ១៤រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥
រូបភាព : លោក. ហ៊ួត សុីវណ្ណា ( ឯករាជ្យ៣៥ )
អត្ថបទដោយ : លោក. ទូច មរកត់ ( ឯករាជ្យ៦៦ )

ករណីរំដោះអ្នកទោសចេញពីតុលាការខេត្តស្វាយរៀង កាលពីព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ...
18/11/2025

ករណីរំដោះអ្នកទោសចេញពីតុលាការខេត្តស្វាយរៀង កាលពីព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវចាប់ខ្លួនមកវិញបានទាំងអស់ហើយ ក្នុងនោះមានអ្នកទោស៦នាក់ និងស្ដ្រីអ្នកមករំដោះម្នាក់ សរុបទាំងអស់៧នាក់។

ប្រតិបត្តិការនេះអនុវត្តតាមបទបញ្ជាម៉ឺងម៉ាត់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។ ដឹកនាំកម្លាំងផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។

ប្រភព: នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ
ដោយ : លោក. ញុិល សុជាតិ ( ឯករាជ្យ១៨ )

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវះ ចេញសេចក្តីថ្លែងការណ៍ ស្តីពីការថ្កោលទោសករណីរំលោភសេពសន្ថវះនិងការប្រើអំពើហឹង្សាដោយក្...
18/11/2025

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវះ ចេញសេចក្តីថ្លែងការណ៍ ស្តីពីការថ្កោលទោសករណីរំលោភសេពសន្ថវះនិងការប្រើអំពើហឹង្សាដោយក្រុមទាហានឈុតខ្មៅថៃមកលើពលករទេសន្តប្រវេសន៍ខ្មែរ ដែលធ្វើដំណើរត្រឡប់មកប្រទេសកម្ពុជា។

ចេញផ្សាយ : ថ្ងៃអង្គារ ១៣រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥

ករណីជនជាតិចិនបាញ់រំដោះអ្នកទោសចេញពីតុលាការ នៅខេត្តស្វាយរៀង ពេលនេះកម្លាំងសមត្ថកិច្ច ចាប់បានជនល្មើសម្នាក់ហើយ និងបន្តស្រាវជ្...
18/11/2025

ករណីជនជាតិចិនបាញ់រំដោះអ្នកទោសចេញពីតុលាការ នៅខេត្តស្វាយរៀង ពេលនេះកម្លាំងសមត្ថកិច្ច ចាប់បានជនល្មើសម្នាក់ហើយ និងបន្តស្រាវជ្រាវស្វែងរកអ្នកទោស ដែលកំពុងរត់គេចខ្លួនផ្សេងទៀត។

ក្រសួងព័ត៌មាន និងគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស(គ.ជ.ប.ជ) បានរៀបចំវេទិការផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹង ...
13/11/2025

ក្រសួងព័ត៌មាន និងគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស(គ.ជ.ប.ជ) បានរៀបចំវេទិការផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹង ស្ដីពី" ការបង្ការ ទប់ស្កាត់ អំពើជួញដូរមនុស្សក្នុងវិស័យព័ត៌មាន "

( ភ្នំពេញ ) - នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នាសាលចតុម្មុខមង្គល ទីស្ដីការក្រសួងព័ត៌មាន បានរៀបចំវេទិកាផ្សព្វផ្សាយស្ដីពី " ការបង្ការ ទប់ស្កាត់ អំពើជួញដូរមនុស្សក្នុងវិស័យព័ត៌មាន " ដែលមានកិច្ចសហប្រតិបត្តិការរួមគ្នា រវាងក្រសួងព័ត៌មាននិង គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស ( គ.ជ.ប.ជ ) ក្រោមអធិបតីភាពរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃស្ថាប័នទាំងពីរ។

ថ្លែងបេីកនៃអង្គពិធី ឯកឧត្តម កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍សំណេះសំណាលនិងបានបង្ហាញពីសារៈសំខាន់នៃការរៀបចំវេទិកាដ៏មានសារសំខាន់នេះឡើង ដើម្បីជាការតំរង់ទិសសំរាប់អ្នកសារព័ត៌មានក្នុងការផ្សព្វផ្សាយប្រកបដោយទំនួលខុសត្រូវខ្ពស់ និងមានវិជ្ជាជីវៈ។

ក្នុងវេទិកាផ្សព្វផ្សាយនេះដែរ លោកជំទាវ ជូន ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានថ្លែងពីសកម្មភាពដ៏សកម្មរបស់ ( គ.ជ.ប.គ ) ដែលបានប្រតិបត្តិការបង្ការនិងទប់ស្កាត់នៃការជួញដូរមនុស្ស ទាំងក្នុងតំបន់ និងលេីសកលលោក។

សូមបញ្ជាក់ផងដែរថា កម្មវិធីនេះក៏មានការចូលរួមពីសំណាក់អ្នកសារព័ត៌មាន អ្នកផលិតកម្មវិធីព័ត៌មាន ពិធីការ ពិធីការិនី វិទ្យុ ទូរទស្សន៍ សិល្បករ និងអ្នកផលិតមាតិកាក្នុងបណ្តាញសង្គមប្រហែលជា២៥០ នាក់។ គោលបំណងនៃកម្មវិធី គឺការលេីកកម្ពស់ ការយល់ដឹង របស់អ្នកសារព័ត៌មាន និងអ្នកបំរើការងារក្នុងវិស័យព័ត៌មាន នៃសកម្មភាពជួញដូរមនុស្ស បញ្ហាបង្ការនិងទប់ស្កាត់ ពិសេសគឺសកម្មភាពរបស់អ្នកសារព័ត៌មាន ក្នុងការរួមគ្នាផ្សព្វផ្សាយជូនដល់សាធារណជនផងដែរ។

ចេញផ្សាយ : ថ្ងៃព្រហស្បតិ៍ ៨រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥

ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) អញ្ជើញមកដល់មណ្ឌលជនភៀសសឹករបស់អ្នកភូមិព្រៃចាន់នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ...
13/11/2025

ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) អញ្ជើញមកដល់មណ្ឌលជនភៀសសឹករបស់អ្នកភូមិព្រៃចាន់

នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវេលាម៉ោង ១២:១២នាទីថ្ងៃត្រង់នេះ ក្រុមការងារសម្របសម្រួលអ្នកសង្កេតការណ៍របស់ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) អញ្ជើញមកដល់មណ្ឌលជនភៀសសឹករបស់អ្នកភូមិព្រៃចាន់ ដែលបានភៀសខ្លួនមករកកន្លែងជម្រកសុវត្ថិភាព នៅក្នុងវត្តចាន់ស៊ីសាមគ្គីរតនារាម ស្ថិតនៅភូមិកូបកើត ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដើម្បីសាកសួរសុខទុក្ខ និងពិនិត្យស្ថានភាពជាក់ស្តែង ការស្នាក់នៅរបស់ប្រជាពលរដ្ឋភៀសសឹក បន្ទាប់ពីហេតុការណ៍យោធាថៃបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជាដោយគ្មានមូលហេតុកាលពីម្សិលមិញ។
ប្រភព៖ក្រសួងការពារជាតិ

ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ អញ្ជើញចុះត្រួតពិនិត្យ និងសង្កេតការណ៍ នៅភូមិព្រៃ...
13/11/2025

ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ អញ្ជើញចុះត្រួតពិនិត្យ និងសង្កេតការណ៍ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ជាទីកន្លែងដែលទាហានថៃបានបើកការបា,.ញ់ប្រ.,.ហារមកលើប្រជាពលរដ្ឋកម្ពុជា (ជនស៊ីវិលស្លូតត្រង់) គ្មានអាវុធក្នុងដៃ បណ្តាលឱ្យស្លា.,.,ប់ម្នាក់ និងរងរបួសធ្ងន់ស្រាល៣នាក់។

រូបថត៖ គល់ រ៉េននី / AKP



12/11/2025

BREAKING៖​ ទាហានថៃបានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បង្កឱ្យមានការរបួសពលរដ្ឋខ្មែរ ៥ នាក់។ នេះបើយើងតាមអាជ្ញាធរមូលដ្ឋានរាយការណ៍បឋម។
១២-១១-២០២៥

Thai soldiers opened fire on civilians in Prey Chan village, Ou Beychoan commune, Ou Chrov district, Banteay Meanchey province, at around 4pm, injuring five civilians, according to preliminary information from local authorities.
12-11-2025
page

អាជ្ញាធរមីន សម្តែងការសោកស្តាយចំពោះសារព័ត៌មានថៃមួយចំនួន ដែលបានផ្សព្វផ្សាយក្នុងចេតនាចោទប្រកាន់ និងបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជ...
11/11/2025

អាជ្ញាធរមីន សម្តែងការសោកស្តាយចំពោះសារព័ត៌មានថៃមួយចំនួន ដែលបានផ្សព្វផ្សាយក្នុងចេតនាចោទប្រកាន់ និងបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជា ថាបានប្រើប្រាស់ និងដាក់មីនថ្មី ក្នុងខណៈពេលដែលកម្ពុជាកំពុងខិតខំប្រឹងប្រែងលុបបំបាត់គ្រាប់មីន និងទុក្ខវេទនារបស់សហគមន៍ ដែលបង្កឡើងដោយមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ព្រមទាំងទទួលបានការវាយតម្លៃខ្ពស់ពីសហគមន៍អន្តរជាតិ ថាជាប្រទេសគំរូ និងឈានមុខក្នុងវិស័យសកម្មភាពមីនសាកល។

ការចោទប្រកាន់គ្មានមូលដ្ឋាននេះ ក៏ប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងនៃក្រុមការងារសម្របសម្រួលរួម (JCTF) ដែលបានបង្កើតឡើងដោយប្រទេសទាំងពីរ ដើម្បីជំរុញដល់ការបោសសម្អាតមីនមនុស្សធម៌ និងបង្កើនទំនុកចិត្តរវាងគ្នា នៅតាមបណ្តោយព្រំដែនផងដែរ។

ប្រភព : ( អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្រ្គោះជនពិការដោយសារមីន )

ពិធីបើកការប្រកួតកីឡាជាតិរបស់ប្រទេសចិនបានបង្ហាញពីសាមគ្គីភាព វប្បធម៌ និងនវានុវត្តន៍( ក្វាងចូវ ). ថ្ងៃទី ៩ ខែវិច្ឆិកា ២០២៥ ...
10/11/2025

ពិធីបើកការប្រកួតកីឡាជាតិរបស់ប្រទេសចិនបានបង្ហាញពីសាមគ្គីភាព វប្បធម៌ និងនវានុវត្តន៍

( ក្វាងចូវ ). ថ្ងៃទី ៩ ខែវិច្ឆិកា ២០២៥ ការប្រកួតកីឡាជាតិលើកទី ១៥ របស់ប្រទេសចិន ដែលបានរៀបចំជាលើកដំបូងនៅទូទាំងខេត្តក្វាងទុង ហុងកុង និងម៉ាកាវ បានបើកនៅល្ងាចថ្ងៃអាទិត្យ ជាមួយនឹងពិធីមួយដែលបង្ហាញពីបេតិកភណ្ឌវប្បធម៌ និងនវានុវត្តន៍បច្ចេកវិទ្យា។

ជាលើកដំបូងចាប់តាំងពីការប្រកួតកីឡាជាតិលើកដំបូងក្នុងឆ្នាំ ១៩៥៩ ព្រឹត្តិការណ៍នេះកំពុងត្រូវបានរៀបចំនៅទូទាំងតំបន់ចំនួនបីគឺ ក្វាងទុង ហុងកុង និងម៉ាកាវ។ ពិធីបើកបានបង្ហាញពីសាមគ្គីភាព ខណៈដែលអត្តពលិកមកពីតំបន់ទាំងបីបានចូលទៅក្នុងពហុកីឡដ្ឋានជាមួយគ្នា ដោយទទួលបានការអបអរសាទរយ៉ាងខ្លាំង។ ទង់ជាតិចិននៅក្នុងពហុកីឡដ្ឋានសំខាន់នៅទីក្រុងក្វាងទុង ក៏ដូចជានៅហុងកុង និងម៉ាកាវ ត្រូវបានលើកឡើងក្នុងពេលដំណាលគ្នា ដែលឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការតំបន់ឈូងសមុទ្រធំ និងមោទនភាពជាតិ។

អត្តពលិកកំពូលៗមកពីទូទាំងប្រទេសបានយកអណ្តាតភ្លើង ដែលមានប្រភពមកពីជម្រៅ ១,៥២២ ម៉ែត្រនៅក្រោមសមុទ្រចិនខាងត្បូង ចូលទៅក្នុងទីកន្លែង។ នៅក្នុងពេលវេលារួមគ្នា អ្នកកាន់ភ្លើងចុងក្រោយ គឺអ្នករត់ប្រណាំងក្វាងទុង ស៊ូ ប៊ីងធាន អ្នកកាន់កំណត់ត្រារត់ប្រណាំងចម្ងាយ ១០០ ម៉ែត្ររបស់អាស៊ី ជើងឯកហ៊ុមព័ទ្ធអូឡាំពិកហុងកុង ជឹង កាឡុង និងលី យី មកពីម៉ាកាវ ម្ចាស់មេដាយមាសវូស៊ូអាស៊ីហ្គេម។

ប្រធានបទនេះត្រូវបានឆ្លុះបញ្ចាំងនៅក្នុងឆាករាងជារង្វង់ដែលហ៊ុំព័ទ្ធដោយរង្វង់ឆាកដែលមានទឹក។ លោក ហួង ភីលីង អនុប្រធានពិធីបើកបានមានប្រសាសន៍ថា "យើងបានប្រើរង្វង់ជាធាតុស្នូល ជាមួយនឹងឆាករាងជារង្វង់ ដើម្បីបង្ហាញពីក្តីស្រមៃនៃការមកជួបជុំគ្នា"។

លោក ចេន វៃយ៉ា នាយកសិល្បៈនៃពិធីបើកបានបន្ថែមថា "តំបន់ទាំងបីនេះមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងទឹក - សមុទ្រ និងមេឃលាយបញ្ចូលគ្នា។ ចាប់ពីពិធីរហូតដល់ការសម្តែង យើងបានបន្លិចទឹកដើម្បីផ្តល់ឱ្យពិធីបើកនូវថាមពលដ៏រស់រវើក និងរលូន"។

ការសម្តែងបានបង្ហាញពីប្រពៃណីតំបន់ឈូងសមុទ្រធំ រួមជាមួយនឹងធាតុផ្សំថ្មីៗ រួមទាំងរបាំយីងហ្គឺ របាំតោក្វាងទុង និងល្ខោនអូប៉េរ៉ាកានតុង។ ពិធីនេះក៏បានឧទ្ទិសដល់បេតិកភណ្ឌក្បាច់គុនរបស់តំបន់នេះផងដែរ ដោយបានកត់សម្គាល់ពីឥស្សរជនដូចជា Wong Fei Hung, Ip Man និង Bruce Lee និងឯកសារយោងនៅទីនោះផងដែរ។

ក្នុងនាមជាតំបន់សេដ្ឋកិច្ចដ៏ពេញនិយមបំផុតមួយរបស់ប្រទេសចិន តំបន់ឈូងសមុទ្រដ៏ធំបំផុតបានបន្លិចប្រធានបទបច្ចេកវិទ្យាក្នុងអំឡុងពេលពិធីបើក។ ដោយប្រើប្រាស់បញ្ញាសិប្បនិម្មិត AR, VR និងមនុស្សយន្តដែលបង្កប់ខ្លួន ក្រុមផលិតកម្មបានបង្ហាញគោលគំនិតនៃ "ការនាំយកសមុទ្រចូលទៅក្នុងទីកន្លែង"។ នៅលើឆាកទំហំ ៥,០០០ ម៉ែត្រការ៉េ បច្ចេកវិទ្យាអាចឱ្យអ្នកសំដែងជាង ៣,០០០ នាក់បង្កើតឥទ្ធិពលដែលមើលឃើញរបស់មនុស្សរាប់ពាន់នាក់។

លោក Meng Ke នាយកប្រតិបត្តិនៃពិធីនេះបានមានប្រសាសន៍ថា "កាលពីអតីតកាល ព្រឹត្តិការណ៍ទ្រង់ទ្រាយធំដូចនេះតម្រូវឱ្យមានអ្នកសំដែងជាច្រើន"។ "ជាមួយនឹងការរីកចម្រើនខាងបច្ចេកវិទ្យា ឥឡូវនេះយើងអាចបង្កើតឥទ្ធិពលដ៏មានឥទ្ធិពលជាមួយនឹងមនុស្សតិចជាងមុន និងប្រសិទ្ធភាពកាន់តែច្រើន"។

ចេញផ្សាយ : ថ្ងៃចន្ទ ៥រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥
ប្រភព : ស៊ិនហួ ( News )
សម្រួលអត្ថបទដោយ : លោក. នាង រុន ( ឯករាជ្យ៧ )

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យ៤នាក់ ពាក់ព័ន្ធក្លែងឯកសារ និងកាត់សោចូលនៅផ្ទះរបស់អ្នកដទៃ។........................
09/11/2025

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យ៤នាក់ ពាក់ព័ន្ធក្លែងឯកសារ និងកាត់សោចូលនៅផ្ទះរបស់អ្នកដទៃ។.........................................
តំណភ្ជាប់
https://7makaranews.com.kh/?p=10940

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានទទួលពាក្យបណ្តឹងរបស់ឈ្មោះ ឯក រិទ្ធីវណ្ណ ភេទប្រុស ដោយមានជនមិនស្គាល់អត្តសញ្ញាណ០១ក្រុម បានកាត់សោរចូលនៅផ្ទះរបស់ខ្លួនស្ថិតនៅបុរីម៉ន ដានី គម្រោង២០ ផ្ទះលេខ៣៨ ផ្លូវលេខ០២ ភូមិស្វាយ សង្កាត់ស្នារ ខណ្ឌកំបូល រាជធានីភ្នំពេញ។

ក្រោយពីទទួលបានពាក្យបណ្តឹងខាងលើ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន អនុប្រធាននាយកដ្ឋាន បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ដោយបានអញ្ជើញមនុស្សចំនួន៤នាក់ ពាក់ព័ន្ធក្នុងករណីខាងលើមកធ្វើការសាកសួរ រួមមាន៖

-ទី១ ឈ្មោះ វ៉ាន់ ស្រីនីត ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ
-ទី២ ឈ្មោះ សាម ស៊ាមមួយ ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ
-ទី៣ ឈ្មោះ សឿន ណាក់ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ
-ទី៤ ឈ្មោះ ផែន ម៉ូនីកា ភេទស្រី អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ។

តាមការបញ្ជាក់របស់នរគបាលយុត្តិធម៌ថាជនសង្ស័យខាងលើបានសារភាពប្រហាក់ប្រហែលគ្នាថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពក្លែងឯកសារ ផ្ទះលេខ៣៨ ផ្លូវលេខ២ ភូមិស្វាយ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ ដើម្បីតប្រព័ន្ធទឹកភ្លើង និងបានឲ្យបក្ខពួកចូលស្នាក់នៅប្រាកដមែន។

បច្ចុប្បន្ន ជនសង្ស័យខាងលើ កំពុងធ្វើការសាកសួរនៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនិងធ្វើនិតិវិធីបន្ត៕

ប្រភព៖ផេកផ្លូវការនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ

Address

Sangkat Chom Choa1, Khan Porsenchey, Phnom Penh City
Phnom Penh
12405

Telephone

+855712231111

Website

Alerts

Be the first to know and let us send you an email when 7makaranews-៧មករាញូស៍ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to 7makaranews-៧មករាញូស៍:

Share