Pengthy Kimsang

Pengthy Kimsang Create a life you love

03/05/2023

សួស្ដីអ្នកទាំងអស់គ្នា❤️
How are you doing so far?
I hope you’re doing well and keep up your good work.

11/03/2023

🤍🤍

ចែករំលែកក្ដីស្រលាញ់ ដោយការបរិច្ចាគឈាម🩸អ្នកទាំងអស់គ្នាដឹងទេថា ការផ្ដល់ឈាមមិនមានផលប៉ះពាល់ដល់សុខភាពនោះទេ ថែមទាំងមានអត្ថប្រយ...
02/03/2023

ចែករំលែកក្ដីស្រលាញ់ ដោយការបរិច្ចាគឈាម🩸
អ្នកទាំងអស់គ្នាដឹងទេថា ការផ្ដល់ឈាមមិនមានផលប៉ះពាល់ដល់សុខភាពនោះទេ ថែមទាំងមានអត្ថប្រយោជន៍ដល់សុខភាពទៀតផង អ្វីដែលសំខាន់នោះគឺ យើងជាចំណែកមួយក្នុងការជួយសង្គ្រោះអ្នកជំងឺអោយបានទាន់ពេល ផ្ដល់ក្ដីសង្ឃឹមដល់អ្នកជំងឺ…
នេះជាការស្មគ្រចិត្តជួយគ្នាទៅវិញទៅមកដែលយើងគ្រប់គ្នាអាចធ្វើបាន
លក្ខខណ្ឌក្នុងការផ្ដល់ឈាម
-មានអាយុចាប់ពី18ឆ្នាំឡើងទៅ (18-60ឆ្នាំ)
-មានទម្ងន់ចាប់ពី45kgឡើង
-មានសម្ពាធឈាមល្អ (គ្រូពេទ្យនឹងពិនិត្យមុនផ្ដល់ឈាម)
-សម្រាប់មនុស្សប្រុស 3ខែអាចផ្ដល់បានម្ដង ចំណែកមនុស្សស្រី4ខែ ទើបអាចផ្ដល់បានម្ដង

អ្នកទាំងអស់គ្នា កុំមានការព្រួយបារម្ភខ្លាចមានបញ្ហាអ្វីកើតឡើងអី ដោយសារ មុននឹងផ្ដល់ឈាមលោកគ្រូអ្នកគ្រូពេទ្យនឹងពិភាក្សា ពិនិត្យសុខភាពយើង បើសិនជាផ្ដល់អត់បាន គាត់នឹងប្រាប់អ្នកទាំងអស់គ្នាវិញ
មុននឹងផ្ដល់ឈាម ខ្ញុំសូមផ្ដល់យោបល់ដល់អ្នកទាំងអស់គ្នាថា គេងអោយបានគ្រប់គ្រាន់ ញាុំអោយគ្រប់គ្រាន់ ផឹកទឹកអោយបានច្រើន
ចែករំលែកក្ដីស្រលាញ់ទាំងអស់គ្នា❤️

17/02/2023

តាមបទពិសោធន៍របស់ខ្ញុំក្នុងការប្រឡងមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)
នៅពេលអនុរក្សចែកវិញ្ញាសាមក អ្វីដែលខ្ញុំធ្វើមុនគេគឺចំណាយពេលប្រហែល៥នាទី អាននិងមើលលំហាត់ ឬ សំណួរក្នុងវិញ្ញាសា ដើម្បីដឹងថាលំហាត់ ឬ សំណួរណាដែលខ្ញុំចេះច្បាស់ ហើយលំហាត់ ឬ សំណួរណាដែលខ្ញុំមិនសូវច្បាស់ ធ្វើអោយខ្ញុំងាយស្រួលក្នុងការបែងចែក និង គ្រប់គ្រងពេលវេលា បន្ទាប់ពីដឹងហើយ ខ្ញុំចាប់ផ្ដើមធ្វើលំហាត់ ឬ សំណួរដែលខ្ញុំចេះច្បាស់មុន ដោយមានការប្រុងប្រយ័ត្ន និងធ្វើអោយលឿនតាមដែលអាចធ្វើទៅបាន បន្ទាប់មកទើបខ្ញុំធ្វើលំហាត់ ឬសំណួរដែលមិនសូវច្បាស់តាមក្រោយ ព្រោះបើសិនជាយើងធ្វើលំហាត់មិនសូវច្បាស់មុនអាចមានការពិបាកក្នុងការគ្រប់គ្រងពេលវេលា ដោយសារធ្វើៗ ស្រាប់តែយើងទាក់នៅចំណុចណាមួយ យើងនឹងចំណាយពេលលើវាច្រើន នាំអោយយើងកាន់តែភ័យ ហើយមានអារម្មណ៍ថាម៉ោងក៏ជិតដល់ លំហាត់ផ្សេងក៏មិនទាន់បានធ្វើ តែបើយើងធ្វើលំហាត់ចេះច្បាស់មុន យើងនឹងមានអារម្មណ៍រាងប្រសើរ កាត់បន្ថយការភ័យផងដែរ
Good luck everyone🤍

17/02/2023

សំណាងល្អអ្នកទាំងអស់គ្នា🤍👩🏻‍⚕️🧑🏻‍⚕️

សំណួរគីមីវិទ្យាខ្លះៗ ដើម្បីត្រៀមប្រឡងចូលរៀនពេទ្យ
20/01/2023

សំណួរគីមីវិទ្យាខ្លះៗ ដើម្បីត្រៀមប្រឡងចូលរៀនពេទ្យ

20/01/2023

This page has been a year already💕
អ្វីដែលជំរុញអោយខ្ញុំបង្កើតpageនេះឡើងគឺ អ្នកទាំងអស់គ្នា
The main reason:ខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹង និងឆ្លងកាត់ទៅកាន់អ្នកទាំងអស់គ្នា ជាបទសោធន៍តិចតួច(ជាពិសេសទាក់ទងនឹងការសិក្សា) ប៉ុន្តែខ្ញុំសង្ឃឹមថាអាចជួយអ្នកដែលត្រូវឆ្លងកាត់រឿងទាំងនោះបានខ្លះ និងងាយស្រួលជាងមុន and I’m still learning

16/01/2023

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

09/01/2023

Talk about life🍃

សួស្ដីអ្នកទាំងអស់គ្នា ដោយសារឆាតមានចំនួនច្រើន ខ្ញុំមិនអាចឆ្លើយតបអ្នកទាំងអស់គ្នាបានទាំងអស់នោះទេ ដូច្នេះរាល់ចម្ងល់ទាក់ទងនឹង...
04/01/2023

សួស្ដីអ្នកទាំងអស់គ្នា ដោយសារឆាតមានចំនួនច្រើន ខ្ញុំមិនអាចឆ្លើយតបអ្នកទាំងអស់គ្នាបានទាំងអស់នោះទេ ដូច្នេះរាល់ចម្ងល់ទាក់ទងនឹងការត្រៀមប្រឡងចូលរៀនពេទ្យ អ្នកទាំងអស់គ្នាអាចសួរនៅក្នុងTelegramខាងក្រោមបាន ខ្ញុំនឹងព្យាយាមឆ្លើយតាមអ្វីដែលជាបទពិសោធន៍របស់ខ្ញុំ

Address

Phnom Penh

Alerts

Be the first to know and let us send you an email when Pengthy Kimsang posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category