DND News

DND News Welcome to DND News on Facebook - for the stories that matter to you. Updated around the clock with

03/08/2025

សូមបងប្អូនទស្សនា និងខមិនតាមការគួរនៅព្រឹកថ្ងៃទី០៣,០៧,២៥
ប្រភពពីពូណាក់ កង់បីថ្មី

ឧកញ៉ា ជឹម សុខ ផ្ដល់គ្រឿងឧបភោគបរិភោគ និងថវិការមួយចំនួនជូនរដ្ឋបាលខេត្តព្រៃវែង ដើម្បីគាំទ្រសមរភូមិជួរមុខ!
02/08/2025

ឧកញ៉ា ជឹម សុខ ផ្ដល់គ្រឿងឧបភោគបរិភោគ និងថវិការមួយចំនួនជូនរដ្ឋបាលខេត្តព្រៃវែង ដើម្បីគាំទ្រសមរភូមិជួរមុខ!

(ព្រៃវែង)៖ ដោយរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះឃើញថាមានបងប្អូនប្រជាពលរដ្ឋ សប្បុរសជននានា មន្ត្រីរាជការ ជាច្រើន...

រដ្ឋបាលខេត្តព្រៃវែង ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធ គោរពវិញ្ញាណក្ខន្ធសពលោកអនុសេនីយ៍ត្រី សំរិត ព្រី វីរកងទ័ពជួរមុខ ដែលបា...
31/07/2025

រដ្ឋបាលខេត្តព្រៃវែង ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធ គោរពវិញ្ញាណក្ខន្ធសពលោកអនុសេនីយ៍ត្រី សំរិត ព្រី វីរកងទ័ពជួរមុខ ដែលបានពលីជីវិតក្នុងបុព្វហេតុការពារបូរណភាពទឹកដី!
(ព្រៃវែង)៖ ស្រុកព្រះស្ដេច ថ្ងៃព្រហស្បតិ៍ ៦កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម អ៊ូ វណ្ណា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជានាយករងខុទ្ទកាល័យប្រចាំការ និងឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំប្រតិភូនៃរដ្ឋបាលខេត្តព្រៃវែង ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធ គោរពវិញ្ញាណក្ខន្ធសពលោកអនុសេនីយ៍ត្រី សំរិត ព្រី វីរកងទ័ពជួរមុខ ដែលបានពលីជីវិតក្នុងបុព្វហេតុការពារបូរណភាពទឹកដី កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នៅសមរភូមិភ្នំទ្រព្យ ខេត្តព្រះវិហារ ពិធីបុណ្យសពលោកអនុសេនីយ៍ត្រី សំរិត ព្រី ប្រារព្ធធ្វើនៅភូមិកគោ ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ូ វណ្ណា និងឯកឧត្តម សួន សុម៉ាលីន ក៏បាននាំយកថវិការបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ចំនួន ៨០លានរៀល និងថវិការបស់សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ និងថវិកាខ្ញុំ និងក្រុមគ្រួសារ ចំនួន ១៤លានរៀល និង ២ ២០០ដុល្លារ ប្រគល់ជូនក្រុមគ្រួសារនៃសពផងដែរ។
សូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារនៃសព និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់លោកអនុសេនីយ៍ត្រី សំរិត ព្រី វីរកងទ័ពជួរមុខកម្ពុជា បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

គ្រឿងចក្រ១វង់កំពុងសម្រុកជីកដីអភិរក្សទេសចរណ៍ទំនប់ឈូក យកអាចម៌ដីលក់យ៉ាងអនាធិបតេយ្យបំផុត សង្ស័យមានបារមីកាន់!
31/07/2025

គ្រឿងចក្រ១វង់កំពុងសម្រុកជីកដីអភិរក្សទេសចរណ៍ទំនប់ឈូក យកអាចម៌ដីលក់យ៉ាងអនាធិបតេយ្យបំផុត សង្ស័យមានបារមីកាន់!

(ព្រៃវែង)៖ដីនិង ព្រៃឈើលិចទឹករាប់សិបហិចតាដែលជាជម្រកសត្វស្លាបចម្រុះធ្លាប់រស់នៅជ្រកកោន នឹងជាផ្នែកមួយទាក់ទ.....

សូមបងប្អូនជួយចែករំលែកបន្តផង អ៊ុំស្រី គាត់បាត់ខ្លួន គាត់មានឈ្មោះ ផាន សារុំ អាយុ៦០ឆ្នាំ រស់ភូមិ សា ម៉ ឃុំត្រពាំងស្រែ ស្រុក...
22/07/2025

សូមបងប្អូនជួយចែករំលែកបន្តផង អ៊ុំស្រី គាត់បាត់ខ្លួន គាត់មានឈ្មោះ ផាន សារុំ អាយុ៦០ឆ្នាំ រស់ភូមិ សា ម៉ ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង គាត់ជិះឡានតាក់ស៊ី ទៅពេទ្យភ្នែកអ្នកលឿង ស្រាប់តែដំណឹងតែម្តង ពុំដឹងថាគាត់វង្វេងឬទៅណាទេ។ បេីសឹនបងប្អូនបានឃេីញគាត់នៅកន្លែងណាសូមជួយទំនាក់ទំទងមកលេខទូរសព្ទ 097 777 08 09

17/07/2025

លោក ចាន់ តារា អភិបាលក្រុងអរិយក្ស បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងអរិយក្សត្រ ស្តីពីយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា!

Update៖ តុលាការសម្រេចឃុំខ្លួនអ្នកកាសែតទាំង២នាក់ពីបទ"គំរាមកំហែងហែកកេរ្តិ៍"ស្របពេលដែលរដ្ឋបាលស្រុកឱរ៉ាល់ បំភ្លឺមិនច្បាស់លាស...
15/07/2025

Update៖ តុលាការសម្រេចឃុំខ្លួនអ្នកកាសែតទាំង២នាក់ពីបទ"គំរាមកំហែងហែកកេរ្តិ៍"ស្របពេលដែលរដ្ឋបាលស្រុកឱរ៉ាល់ បំភ្លឺមិនច្បាស់លាស់!

(កំពង់ស្ពឺ)៖ នៅទីបំផុតអ្នកកាសែតចំនួន២នាក់ ដែលសមត្ថកិច្ចស្រុកឱរ៉ាល់ ឃាត់ខ្លួនទាំងកណ្ដាលអធ្រាត្រ.!។
ត្រូវបានសាលាដំបូងខេត្តកំពង់ស្ពឺសម្រេចឃុំខ្លួន ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ពីបទ"គំរាមកំហែងហែកកេរ្តិ៍"ប្រព្រឹត្តនៅចំណុចភូមិក្រាំងពង្រ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ វេលា ម៉ោង០២និង០០ នាទី រំលងអធ្រាត្រ តាមបញ្ញត្តិមាត្រា ៣៧២ នៃក្រមព្រហ្មទណ្ឌ។
ការឃុំខ្លួននេះធ្វើឡើង ក្រោយតំណាងអយ្យការសម្រេចចោទប្រកាន់!។
-នេះបើយោងតាម សេចក្តីប្រកាសព័ត៌មាន របស់អយ្យការអមសាលាដំបូង ខេត្តកំពង់ស្ពឺ នៅថ្ងៃទី១២.០៧.២០២៥។

-អ្នកកាសែតដែលរងការឃុំខ្លួនទី១-ឈ្មោះ​ វ៉េត ម៉ាប់ ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិព្រៃឈៀង ឃុំឫស្សីសាញ់ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង មុខរបរសារព័ត៌មាន"បាសិទ្ធធីវី"។
២-ឈ្មោះ​ សឿន សំណាង ភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅភូមិក្រសាំង ឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ មុខរបរសារព័ត៌មានអង្គភាព"ស្លឹករឹត"។

-ជុំវិញការឃាត់ខ្លួនអ្នកកាសែតទាំងកណ្ដាលយប់នេះដែរ-លោក សម សាក់ ស្នងការរងខេត្តកំពង់ស្ពឺ ទទួលផែនការងារព្រហ្មទណ្ឌ.បានអះអាងប្រាប់"ដើមរាំង"ថា ការចាប់ខ្លួនអ្នកកាសែតទាំង២នាក់ខាងលើ គឺគ្មានជនរងគ្រោះជាដើមបណ្ដឹងនោះទេ!។

បើតាមលោកស្នងការរង ការចាប់ខ្លួននេះ គឺយោងតាមការបង្គាប់បញ្ជាផ្ទាល់ពីលោកអភិបាលស្រុកឱរ៉ាល់! ហើយអភិបាលស្រុក យោងតាមការចុះផ្សាយរបស់សារព័ត៌មានមួយដែលថា"អ្នកកាសែត មកដាក់កុងត្រូលជជុះ ដើម្បីជំរិតទារលុយពីអ្នកដឹកអុស"។

-ចំពោះសំណួរថា តើអ្នកកាសែតដែលត្រូវឃាត់ខ្លួន បានដាក់កុងត្រូលជជុះជាក់ស្ដែង ឬពួកគាត់កំពុងសម្រាន្ត..?..។
-ត្រង់ចំណុចនេះលោក សម សាក់ បកស្រាយថា ពួកគាត់ទទួលលុយពីគេ.!។
-ចំពោះសំណួរថា តើអ្នកកាសែតបានទារលុយពីឈ្មួញឈើដែរឬទេ..?។
-លោក សម សាក់ ឆ្លើយថា ទោះទារឬមិនទារឱ្យតែទទួលលុយ គឺខុសច្បាប់ដូចគ្នា!។

-ចំពោះសំណួរថា តើអ្នកកាសែត បានដេញឡានឈើ ដើម្បីទារលុយដែរឬទេ..?។
-លោក សម សាក់ បំភ្លឺថា ខ្ញុំមិនដឹងទេ គ្រាន់តែក្នុងចំលើយ គឺបានទទួលលុយ និងមានដែក ដែលអាចបោះឱ្យធ្លាយកង់ឡាន!។
-ក្រោយលោកស្នងការរងបញ្ជាក់ថា លោកអភិបាលស្រុកឱរ៉ាល់ ជាអ្នកបញ្ជាឱ្យចាប់ខ្លួនអ្នកកាសែតបែបនេះ!។

"ដើមរាំង"ក៏បានព្យាយាមសុំការបំភ្លឺពីលោក ងួន វាសនា អភិបាលស្រុកឱរ៉ាល់.ប៉ុន្តែទូរស័ព្ទចូលហើយ លោកមិនទទួល!។

លុះដល់ថ្ងៃទី១៣.០៧.២០២៥ រដ្ឋបាលស្រុកឱរ៉ាល់ បានចេញសេចក្ដីបំភ្លឺ ដោយបដិសេធចោល ការចុះផ្សាយរបស់"ដើមរាំង"ដែលបានដកស្រង់ប្រភពនិងការលើកឡើងពីលោក សម សាក់..!។

ក្នុងលិខិតរបស់រដ្ឋបាលស្រុកឱរ៉ាល់ គេសង្កេតឃើញថា រដ្ឋបាលស្រុក ពុំបានលើកហេតុផលមកបង្ហាញនោះទេ ជុំវិញការឃាត់ខ្លួនអ្នកកាសែត ទាំងកណ្ដាលអធ្រាត្រ។
-ផ្ទុយទៅវិញនៅក្នុងលិខិត ស្រាប់តែសរសេរខុស(អក្ខរាវិរុទ្ធ)ជាច្រើនផងដែរ។
ដូចជាពាក្យ"ទម្លាក់"ទុច្ចរិត"អធ្រាត្រ"បន្ថែមពីនេះ ន័យចុងក្រោយក្នុងលិខិត ក៏មិនច្បាស់លាស់ថា តើឱ្យមហាជនកែតម្រូវ ឬមួយឱ្យ"ដើមរាំង"កែតម្រូវនោះទេ!។

ម្យ៉ាងវិញទៀតលិខិតបំភ្លឺនោះ គឺតាំងនាមជាអង្គភាពរដ្ឋបាលស្រុក.បែរជាប្រើពាក្យ"ខ្ញុំបាទ"ទៅវិញ.?។

-លិខិតបំភ្លឺរបៀបឆិនឆៃ មិនច្បាស់លាស់ សំណេរប្រហែល១០បន្ទាត់សោះ បែរជាលេចចេញខ្លឹមសារច្របូកច្របល់និងខុស(អក្ខរាវិរុទ្ធ)។
ធ្វើឱ្យមហាជន រិៈគន់និងវាយតម្លៃថា បទពិសោធន៍ នៃការដឹកនាំរបស់លោក ងួន វាសនា នៅស្ទើរនិងមានកម្រិតនៅឡើយ ក្នុងនាមជាប្រធានគណៈបញ្ជាការឯកភាពស្រុក!។

-ទាក់ទិនរឿងនេះលោក គិន សារី ចាងហ្វាងសារព័ត៌មាន(បាសិទ្ធធីវី)បានអះអាងប្រាប់"ដើមរាំង"ថា សហការីខ្លួនពុំបានដាក់កុងត្រូលជជុះ ដូចការចោទប្រកាន់នោះឡើយ!។
ពោលគឺ ពួកគាត់ដេកសំរាក ចាំប្រមាញ់បទល្មើសព្រៃឈើ ដែលតែងតែដឹកចេញ"ពីតំបន់ជួរភ្នំក្រវ៉ាញ.ជាប់ព្រំប្រទល់ខេត្តកោះកុង.កំពង់ស្ពឺ.ពោធិ៍សាត់ និងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់"។
និយាយជារួមផ្លូវ១ខ្សែនោះ ជាច្រកនិងជាបំពង់.ក.ដ៏សំខាន់ដែលត្រូវដឹកជញ្ជូនឈើចេញជាប្រចាំ ហើយនរណា ក៏អាចសំរាកនិងដេកលើ រោងនោះបានដែរ ព្រោះជាកន្លែងសុវត្ថិភាព សម្រាប់អ្នកដំណើរ..!។

លោក ចាងហ្វាងបន្តថា អ្នកកាសែតទាំង២នាក់នោះ ពុំបានស្ទាក់.ឬដេញចាប់រថយន្តដឹកឈើ ដើម្បីជំរិតទារប្រាក់អ្វីឡើយ ជាក់ស្តែងពួកគាត់ ដេកចាំប្រមាញ់បទល្មើសព្រៃឈើ តែប៉ុណ្ណោះ!!។

មិនគួរណាអាជ្ញាធរស្រុកឱរ៉ាល់ បញ្ជាឱ្យកងកម្លាំងមកដាស់ពួកគាត់ ឱ្យភ្ញាក់ពីដំណេក ដែលកំពុងសម្រាន្តលង់លក់នៅម៉ោង២រំលងអធ្រាត្រ រួចចាប់វាយខ្នោះ ដោយចោទថា ដាក់កុងត្រូលជជុះដើម្បីជំរិតទារលុយ អញ្ចឹងសោះ.!!។

-តាមរយៈសារព័ត៌មាន"ដើមរាំង"ភរិយារបស់ជនត្រូវចោទជាអ្នកកាសែតខាងលើ សុំស្នើយ៉ាងទទូចដល់ ឯកឧត្តម ឡុង កេសភីរម្យ ប្រធានសាលាដំបូងខេត្តកំពង់ស្ពឺ.ឯកឧត្ដម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាពិសេសសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា មេត្តាជួយអន្តរាគមន៍ ដោះលែងអ្នកកាសែតទាំង២នាក់ខាងលើវិញ ដោយក្ដីអនុគ្រោះ!។

-ស្របពេលដែលមហាជនទូទៅជាពិសេសបងប្អូនអ្នកសារព័ត៌មានទូទាំងប្រទេស.កំពុងផ្ទុះការរិៈគន់.សម្ដែងការសោកស្ដាយ.រន្ធត់ចិត្ត និងខកចិត្តជាខ្លាំង ទៅលើសមត្ថកិច្ចស្រុកឱរ៉ាល់ ដែលទៅចាប់វាយខ្នោះអ្នកកាសែត ទាំងកណ្ដាលអធ្រាត្រ ហាក់បីដូចជាពួកគាត់ បានប្រព្រឹត្ត បទល្មើសឧក្រិដ្ឋ ក្បត់ប្រទេសជាតិអញ្ចឹង...!!។

-កត្តាទាំងនេះហើយ ទើបបងប្អូនអ្នកសារព័ត៌មានរាប់សិបនាក់កើតទុក្ខមិនសុខចិត្ត បញ្ចេញប្រតិកម្មចោទជាសំណួរថា៖ អ្នកកាសែតចាំប្រមាញ់បទល្មើសព្រៃឈើត្រូវគេចាប់វាយខ្នោះ.។
-ចុះហេតុអ្វីបានជា មិនចាប់វាយខ្នោះពួកប្រព្រឹត្តបទល្មើសព្រៃឈើ ដែរទៅ.??៕ប្រភពពីដើមរាំង

ម្ចាស់គ្លីនិក"មេត្តាសំណង់១២"ប្រកាសឈប់ធ្វើជាគ្រូពេទ្យអស់១ជីវិត និងបោះបង់ចោលសញ្ញាប័ត្រ ប្រសិនបើមានអ្នកខំមិន៥% ថាលោកជាគ្រូព...
09/07/2025

ម្ចាស់គ្លីនិក"មេត្តាសំណង់១២"ប្រកាសឈប់ធ្វើជាគ្រូពេទ្យអស់១ជីវិត និងបោះបង់ចោលសញ្ញាប័ត្រ ប្រសិនបើមានអ្នកខំមិន៥% ថាលោកជាគ្រូពេទ្យមិនល្អ?!

(ភ្នំពេញ)៖ លោក ហ៊ាង រតនា ម្ចាស់មន្ទីរសម្រាកព្យាបាល មេត្តាសំណង់១២ កាលពីថ្ងៃទី០៨.០៧.២០២៥ បានបង្ហោះសារឈឺចាប់ ដ៏វែងអន្លាយក្រោយគ្លីនិក របស់លោក ត្រូវបានអាជ្ញាធរនិងមន្ត្រីជំនាញ ចុះបិទដោយសារស្លាប់ក្មេងជាអ្នកជំងឺ.!!។

លោក ហ៊ាង រតនា បានលើកឡើងយ៉ាងដូច្នេះថា"ពេលនេះគ្លីនិកមេត្តាសំណង់ 12 ត្រូវបានបិទ។ ខ្ញុំមានមនោសញ្ជេតនា និងអនុស្សាវរីយ៍ ជាមួយទីនេះ និងជាមួយអ្នកជំងឺនៅទីនេះច្រើនណាស់ ពេលនេះបេះដូងរបស់ខ្ញុំដូចត្រូវបានកាំបិតមួយចាក់យ៉ាងជ្រៅ ណាមួយគឺទិដ្ឋភាពដែលម្តាយអោបសាកសពកូនយំនៅដិតដាមចំពោះមុខខ្ញុំ នេះគឺជាលើកទីមួយហើយក្នុងឆាកជីវិតខ្ញុំ ដែលខ្ញុំព្យាយាមជួយសង្រ្គោះអ្នកជំងឺដោយខ្លួនឯងផ្ទាល់ហើយ និងហើយបញ្ជូនជំងឺបន្តដើម្បីជួយសង្រ្គោះហើយ តែនៅតែមិនអាចជួយសង្រ្គោះអ្នកជំងឺបាន។ វាបានប៉ះទង្គិចផ្លូវចិត្តខ្ញុំខ្លាំងណាស់ នៅហេតុការទាំងនេះ និងជាពិសេសនៅពេលលឺពាក្យថា «ព្យាបាលដើម្បីលុយ»។ ខ្ញុំដឹងច្បាស់អំពីខ្លួនឯង ថាទឹកចិត្តខ្ញុំបែបណា ថាចង់ធ្វើអ្វីដើម្បីអ្វី ទស្សនៈវិស័យរបស់ខ្លួនឯងបែបណា ខ្ញុំលះបង់អ្វីខ្លះ។ ពេលនេះខ្ញុំសួរខ្លួនឯងថាតើ ខ្ញុំគួរបន្តទៀតទេ??? នោះសូមបងប្អូនវាយតម្លៃចុះ ថាខ្ញុំជាមនុស្សបែបណា ជាគ្រូពេទ្យបែបណា? បងប្អូនអាចខំមិនបានទាំងអស់ មិនថាបងប្អូនជាគ្រូពេទ្យ អ្នកស្អប់ខ្ញុំ អ្នកស្រលាញ់ខ្ញុំ ជាអ្នកជំងឺខ្ញុំឬក៏មិនមែន បើខ្ញុំមើលឃើញថា មានខំមិនចាប់ពី 5% ទៅ ថាខ្ញុំជាគ្រូពេទ្យមិនល្អ នោះខ្ញុំនឹងបញ្ចប់អាជីពជាគ្រូពេទ្យរបស់ខ្លួន បោះបង់សញ្ញាប័ត្រ និងគណគ្រូពេទ្យរបស់ខ្ញុំចោល និងឈប់ធ្វើជាគ្រូពេទ្យពេញមួយជីវិតរហូតដល់ថ្ងៃខ្ញុំស្លាប់។
#បញ្ជាក់សារនេះ មិនមែនជាការឆ្លើយតប ឬបកស្រាយអ្វីមួយនោះទេ គឺខ្ញុំគ្រាន់តែចង់រំដោះផ្លូវចិត្តរបស់ខ្ញុំ"។

ទាក់ទិនបញ្ហានេះ កាលពីវេលាម៉ោង ៩៖៤០នាទីព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ នៅទីតាំង"មន្ទីរសម្រាកព្យាបាល មេត្តាសំណង់១២"ស្ថិតនៅផ្ទះលេខ៦៤L ផ្លូវលេខ២៦៥ ភូមិទី១៣ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ មានការភ្ញាក់ផ្អើល ។
ដោយក្រុមគ្រួសាររងគ្រោះ អះអាងថា
កូនប្រុសរបស់ខ្លួនឈ្មោះ វង់ ចន្ទ វឌ្ឍនៈវិភូ អាយុ៨ខែ បានស្លាប់នៅវេលាម៉ោង៧៖៥០នាទីព្រឹក ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ បន្ទាប់ពីបញ្ជូនចេញពី"មន្ទីរសម្រាកព្យាបាលជំងឺមេត្តាសំណង់១២"។

ពូបង្កើតរបស់ក្មេងរងគ្រោះ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ទារកខាងលើនេះ មានជំងឺគ្រុនឈាម ហើយបានទៅសម្រាកព្យាបាល នៅ"មន្ទីរសម្រាកព្យាបាលជំងឺមេត្តាសំណង់១២" កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥ បន្ទាប់ពីទារកក្តៅខ្លួន!។

ពេលទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យខាងលើ ស្ថានភាពទារកកាន់តែធ្ងន់ធ្ងរទៅៗ។
ដោយគ្រូពេទ្យហាក់ដូចជា មិនយកចិត្តទុកដាក់ ហើយនៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ ក៏បានបញ្ជូនទៅកាន់មន្ទីរពេទ្យគន្ធបុប្ផា។

ប៉ុន្តែដោយសារស្ថានភាពធ្ងន់ធ្ងរជ្រុលហួសទៅហើយ គ្រូពេទ្យមិនអាចជួយបាន ហើយទារកក៏បានដាច់ខ្យល់ស្លាប់នៅវេលាម៉ោង ៧៖៥០នាទីព្រឹកតែម្ដង។

ក្រោយពីដឹងថា ក្មួយប្រុសជាទីស្រលាញ់របស់គាត់ស្លាប់ ក៏បានស្រែកទ្រហោយំយ៉ាងខ្លាំង ហើយបានចោទប្រកាន់មកលើគ្រូពេទ្យនៅ"មន្ទីរសម្រាកព្យាបាលជំងឺ មេត្តាសំណង់១២"ថា មានការធ្វេសប្រហែសមិនយកចិត្តទុកដាក់ បណ្ដោយឲ្យកូនរបស់គាត់រហូតដល់ធ្ងន់ធ្ងរបាត់បង់ជីវិត។
ក្នុងក្រុមគ្រួសាររងគ្រោះ ក៏បានប្តឹងសមត្ថកិច្ច ឱ្យជួយអន្តរាគមន៍ ដើម្បីឲ្យជួយរកយុត្តិធម៌ ព្រមទាំងបីកូនជាទីស្រឡាញ់របស់គាត់ ទៅដល់មន្ទីរពេទ្យតែម្ដង។

បន្ទាប់មកក៏បានឃើញមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ក៏ដូចជានគរបាលមូលដ្ឋាន និងនគរបាលជំនាញផ្នែកបច្ចេកទេស និងវិទ្យាសាស្ត្រ ក៏ចុះទៅត្រួតពិនិត្យ និងបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅ"មន្ទីរសម្រាកព្យាបាលជំងឺ មេត្តាសំណង់១២"។

ពាក់ព័ន្ធករណីនេះ ក្រោយមានការភ្ញាក់ផ្អើលមន្ត្រីជំនាញបានចុះបិទ"មន្ទីរសម្រាកព្យាបាលជំងឺមេត្តាសំណង់១២"ខាងលើ។
បណ្ដាលឱ្យលោក ហ៊ាង រតនា ម្ចាស់គ្លីនិកមួយនេះ បង្ហោះសារឈឺចាប់ ដ៏វែងអន្លាយ រៀបរាប់ប្រាប់មហាជន៕

ក្រសួងមហាផ្ទៃ បណ្តេញមន្ត្រីប៉ូលិសចរាចរណ៍ចំនួន៣នាក់ ចេញពីក្របខណ្ឌនគរបាលជាតិ!(ភ្នំពេញ)៖ មន្ត្រីការិយាល័យនគរបាលចរាចរណ៍ផ្លូវ...
05/07/2025

ក្រសួងមហាផ្ទៃ បណ្តេញមន្ត្រីប៉ូលិសចរាចរណ៍ចំនួន៣នាក់ ចេញពីក្របខណ្ឌនគរបាលជាតិ!

(ភ្នំពេញ)៖ មន្ត្រីការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន០៣នាក់ ដែលឈរជើងគោលដៅ ស្ពានអាកាសចោមចៅ ខណ្ឌពោធិ៍សែនជ័យ.បានល្មើសវិន័យកងកម្លាំង ត្រូវបានក្រសួងមហាផ្ទៃ សម្រេចអនុវត្តវិន័យបណ្តេញចេញពីក្របខណ្ឌនគរបាលជាតិ។

អនុវត្តតាមគោលការណ៍ដឹកនាំ បញ្ជា របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ រាល់មន្ត្រីនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
ដែលបំពេញភារកិច្ច អនុវត្តការងារ គ្មានវិន័យ ខ្វះក្រមសីលធម៌ វិជ្ជាជីវៈនគរបាលជាតិ ដែលបានស្រាវជ្រាវរកឃើញ។

គឺស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងអនុវត្តវិធានការតាមគោលការណ៍ច្បាប់របស់កងកម្លាំងនគរបាលជាតិ ជាក់ស្តែងស្នើសុំគោលការណ៍អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ អនុវត្តវិន័យរបស់កងកម្លាំងនគរបាលជាតិជាបន្តបន្ទាប់មកហើយ ។

ដោយអនុវត្តក្រោមរូបភាពកម្រិតកំហុសឆ្គងរួមមាន៖ ការអប់រំនិងធ្វើកិច្ចសន្យា ,ការបញ្ឈរជើងផ្អាកការងារបណ្តោះអាសន្ន ,ការចេញលិខិតព្រមានលើកទី១ ,ការកាត់បន្ថយឋាន្តរស័ក្តិ ដកហូតមុខដំណែង ប្ញផ្ទេរភារកិច្ច និងការបណ្តេញចេញពីក្របខណ្ឌនគរបាលជាតិ៕

ជម្លោះពាក្យសម្តីក្នុងវង់ផឹកស៊ីឈានដល់ទាញកាំបិតតាំងតោកាប់បុរសម្នាក់ក្នុងវង់ផឹកស៊ីបណ្តាលឲ្យរងរបួសធ្ងន់នៅឃុំកំពង់ប្រាំង!​(ខេ...
30/06/2025

ជម្លោះពាក្យសម្តីក្នុងវង់ផឹកស៊ីឈានដល់ទាញកាំបិតតាំងតោកាប់បុរសម្នាក់ក្នុងវង់ផឹកស៊ីបណ្តាលឲ្យរងរបួសធ្ងន់នៅឃុំកំពង់ប្រាំង!​
(ខេត្តព្រៃវែង)៖មានករណីហិង្សាមួយដោយចេតនា (មានស្ថានទម្ងន់ទោស)ផ្តើមពីវង់ផឹកស៊ី។
ហេតុការណ៍ហិង្សានេះបានកើតឡើងកាលពីវេលាម៉ោងប្រហែល២០:៣០នាទីយប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅចំណុចផ្ទះឈ្មោះ សុន ចិត្រ ក្នុងភូមិល្វាកោង ឃុំកំពង់ប្រាំង ស្រុកពារាំង ខេត្តព្រៃវែង។​

ជនសង្ស័យឈ្មោះ សុន ចិត្រ ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ។
រីឯជនរងគ្រោះឈ្មោះ ហម ឆេងហេង(ហៅ ចយ) ភេទប្រុសអាយុ១៩ឆ្នាំ រស់នៅភូមិសំបួរ ឃុំកំពង់ប្រាំង ស្រុកពារាំង ខេត្តព្រៃវែង។

សភាព​រឿងហេតុ​៖ កាលពីវេលាម៉ោងប្រហែល ១៨និង៣០នាទីយប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ ឈ្មោះហម ឆេងហេង (ហៅ ចយ)ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិសំបួរ ឃុំកំពង់ប្រាំង ស្រុក ពារាំង ខេត្តព្រៃវែង បានខលទូរស័ព្ទទៅបបួលឈ្មោះសុន ចិត្រ ផឹកស្រាស ហើយឈ្មោះសុន ចិត្រ បានថា មកផឹកផ្ទះអញ់មក បន្តិចក្រោយមកឈ្មោះហម ឆេងហេង បានជិះ កង់មកដល់ផ្ទះឈ្មោះ សុន ចិត្រ ក៏បានចុះទៅផឹកស្រាសជាមួយជនសង្ស័យ ក្នុងវង់ផឹកស៊ីមានគ្នាពីរនាក់ផឹកមានតែគ្នាពីរនាក់ ។
លុះរហូតដល់ម៉ោងប្រហែល ២០និង៣០នាទី ផឹកស្រាសអស់ចំនួន ២លីត្រ ក៏បានទាស់សម្ដីគ្នា ភ្លាមៗនោះឈ្មោះ ហម ឆេងហេង ក៏បានចូលទៅ បទជើងក្នុងបន្ទប់ទឹក ពេលចេញមកវិញ ឈ្មោះ សុន ចិត្រ បានទាញ់កាំបិតតាំង តោពីលើគ្រែ កាប់ទៅលើជនរងគ្រោះ ចំក្បាលលើគុំត្រចៀកខាងឆ្វេងដាច់សាច់ហូរ ឈាម ភ្លាមនោះជនរងគ្រោះក៏បានរត់ចេញមកផ្លូវស្រែកអោយអ្នកជិតខាងជួយតែម្តង។​

បច្ចុប្បន្ន​ជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលមន្ទីរពេទ្យបង្អែកស្រុកពារាំង ចំណែកជនសង្ស័យត្រូវបានកម្លាំងជំនាញនាំយកទៅអធិការដ្ឋាននគរបាលស្រុក ពារាំង ដើម្បីកសាងសុំណុំរឿងតាមនិតិវិធី៕ដោយ៖សហការី

29/06/2025

លោកវរសេនីយ៍ឯក ជឹម រតនា ស្នងការរងខេត្តព្រៃវែង ត្រូវជាកូនប្រុសច្បងលោកឧកញ៉ា ជឹម សុខ បានបំពេញបេសកកម្មនៅព្រំដែនតំបន់មុំបីកម្ពុជា-ថៃ!

អាជ្ញាធរ ចុះសួរសុខទុក្ខពលករខ្មែរ១គ្រួសារនៅក្រុងអរិយក្សត្រ ដែលទើបវិលត្រឡប់មកពីប្រទេសថៃ!(កណ្តាល)៖ លោក ចាន់ តារា រួមនិងមន្ត...
29/06/2025

អាជ្ញាធរ ចុះសួរសុខទុក្ខពលករខ្មែរ១គ្រួសារនៅក្រុងអរិយក្សត្រ ដែលទើបវិលត្រឡប់មកពីប្រទេសថៃ!

(កណ្តាល)៖ លោក ចាន់ តារា រួមនិងមន្ត្រីក្រោមឱវាទ កាលពីថ្ងៃទី២៧.០៦.២០២៥ បានអមដំណើរលោកស្រី ស្រ៊ុន ស្រីនាង អភិបាលរង នៃគណៈអភិបាលខេត្តកណ្តាល អញ្ជើញចុះសួរសុខទុក្ខ ពលករចំនួន១គ្រួសារ នៅសង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ ខេត្តកណ្តាល ដែលទើបវិលត្រឡប់មកពីប្រទេសថៃ។

បើតាមលោក ចាន់ តារា ការចុះសួរសុខទុក្ខនៅពេលនេះ គឺក្រោមការយកចិត្តទុកដាក់ និងដឹកនាំផ្ទាល់ពីសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា រដ្ឋបាលខេត្តកណ្តាល ដែលមាន ឯកឧត្តម គួច ចំរើន ជាអភិបាលខេត្ត បានយកចិត្តទុកដាក់ស្វែងរកការងារ និងគិតគូពីជីវភាពប្រចាំថ្ងៃ ចំពោះប្រជាពលរដ្ឋដែលទើបវិលត្រលប់មកពីប្រទេសថៃវិញ គឺមិនឲ្យពិបាក ឬខ្វះខាតមិនបានការងារឡើយ។

លោក ចាន់ តារា បានលើកឡើងយ៉ាងដូច្នេះថា"ខ្ញុំបាទរួមជាមួយអភិបាលរងក្រុង និងសហការី បានអមដំណេីរលោកជំទាវ ស្រ៊ុន ស្រីនាង អភិបាលរង នៃគណៈអភិបាលខេត្កណ្តាល។
ចុះសួរសុខទុក្ខពលករ មកពីប្រទេសថៃ ក្នុងមូលដ្ឋានក្រុងអរិយក្សត្រ ចំនួន ០១គ្រួសារ មានសមាជិក ០៤នាក់ ដោយនាំយកអំណោយ និងថវិកាមួយចំនួន សម្រាប់ដោះស្រាយជីវភាពផងដែរ។

ចំពោះប្អូនស្រី ដែលវិលត្រលប់មកពីប្រទេសថៃវិញនេះ ក្រុមការងារបានរៀបចំធ្វេីប័ណ្ណក្រីក្រ,ប័ណ្ណសមធម៌ និងចាត់ចែងរកការងារជូនប្អូនផងដែរ ចំណែកកូនរបស់ប្អូនស្រីដែលមានអាយុ ៤ឆ្នាំ ក្រុមការងារបានទំនាក់ទំនងជាមួយសាលាមត្តេយ្យសហគមន៍ ដេីម្បីបានចូលសិក្សារៀនសូត្រ នៅក្នុងសង្កាត់ព្រែកអំពិល"៕

Address

Phnom Penh

Telephone

+85593767626

Alerts

Be the first to know and let us send you an email when DND News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

License to Cambodia

Please help Like page and click on Our website For getting news update in our society.