LDP-Share

LDP-Share ពិភពលោក កើតពីកម្ម

14/02/2026

#ចំណងបងប្អូនក្នុងផ្ទៃនិងក្រៅផ្ទៃ

------------លោកពូ🙏--------«ការលះបង់ដែលមិនគិតពីតំលៃគឺជាអំពើដ៏ល្ងិតល្ងង់ ជាភាពភ្លីភ្លើ ងងឹត ងងុលដ៏អស្ចារ្យនៃអ្នកធ្វើ មិនមែ...
14/02/2026

------------លោកពូ🙏--------
«ការលះបង់ដែលមិនគិតពីតំលៃគឺជាអំពើដ៏ល្ងិតល្ងង់ ជាភាពភ្លីភ្លើ ងងឹត ងងុលដ៏អស្ចារ្យនៃអ្នកធ្វើ មិនមែនជាទង្វើរបស់មនុស្សភ្លឺស្វាងសោះឡើយ។ ក្នុងចិត្តពូ មានតែពូដែលដឹងជាងគេ។ តាំងពីក្មេងមក ចម្រើនវ័យធំបន្តិចម្ដងៗ អារម្មណ៍ដែលដុះដិតដាមក្នុងផ្លូវចិត្តពូគឺ បើរស់នៅមិនបានជាទីពឹងដល់គ្រួសារទេ មិនដឹងជាមានចិត្តឯណាចង់រស់ទេ? ក្មួយសាកសួរគ្រួសាររបស់ពូទៅមើល ថាចិត្តពូយ៉ាងម៉េចចំពោះគ្រួសារ? ម្ដាយពូ និងពូ ចិត្តដូចគ្នាចំពោះគ្រួសារ។ ពូ និងម៉ែមិនដែលស្គាល់អារម្មណ៍យ៉ាងម៉េចហៅថាទ្រព្យដាច់ដោយឡែករវាងពូ និងម៉ែទេ អោយតែគ្រួសារត្រូវការ ពូ និងម៉ែដឹងតែពីអោយ ក្ដីទុក្ខលំបាករបស់គ្រួសារធ្វើអោយចិត្តពូ និងម៉ែលំបាកធ្ងន់ធ្ងរណាស់ បានយកទ្រព្យសម្បត្តិ យកកម្លាំងទៅដោះស្រាយរឿងប្អូន រឿងបង រឿងក្មួយ គឺធូរចិត្តខ្លាំងណាស់ បានស្បើយល្ហែល្ហើយក្នុងចិត្តណាស់។ អាយុពូប៉ុណ្ណេះ លុយរាប់លានដុល្លារដែលឆ្លងកាត់បាតដៃពូ តែពូមិនដែលស្គាល់ជាតិសល់លុយដប់ម៉ឺន ម្ភៃម៉ឺនក្នុងកុងទេ អោយតែមានលុយនៅក្នុងកុង ពូនឹកឃើញជួយអ្នកនេះ ជួយអ្នកនោះ ទាល់តែអស់លុយនោះ។ ពេលមកដល់បច្ចុប្បន្ននេះទើបពូដឹង ផលបុណ្យរបស់អកនិដ្ឋព្រហ្មធំធេងណាស់ គ្មានអ្នកណាធំដូចទេ ដូច្នេះហើយបានជាក្នុងជីវិតពូមិនដែលលំបាកលំបិនហួសហេតុរឿងលុយកាក់នេះ។»

25/01/2026

បងស្រីនៃគ្រួសារពួកយើង-

15/10/2025

លោកពូ🙏 ពន្យល់លំអិតពីការប្រើពាក្យអោយត្រូវ និងដំណើរឆ្លងពីកងទុក្ខទី៣ ( #វិញ្ញាណ)ទៅកងទុក្ខទី៤ ( #នាមរូប)

05/09/2025

ចំណាប់អារម្មណ៍របស់ បងស្រី🙏🥰 នៃគ្រួសារយើង អូសតម្រុយអារម្មណ៍យល់របស់បង ទៅលើពាក្យថា #គ្មានអ្វីដឹងក្រៅពីវិញ្ញាណ ដើម្បីអោយបងប្អូនផ្ទៀងផ្ទាត់អារម្មណ៍គិតយល់របស់បងប្អូនរៀងៗខ្លួន។

05/09/2025

#ខ្សែកម្លាំង (វិញ្ញាណ) នៅត្រឹម សឡាយតន: មិនបានហួសទៅដល់ ផស្ស: ទេ។
-------------🙏🙏លោកពូ🙏🙏----------

23/08/2025

----------🙏🙏លោកពូ🙏🙏---------
- #ផស្ស: (ភព រឺលោកិយ) គ្មានទេ គឺទទេ ទេ មិនមែនយើងខ្វាក់ភ្នែកហើយទៅរកភ្នែកដាក់មកវិញ រួចផស្ស: នៅតែមាន គឺមិនមែនអញ្ចឹងទេ។

22/08/2025

លោកពូ🙏🙏
[•••] អ្វីកន្លងហួសទៅ សម្រាប់ការដឹងរបស់វិញ្ញាណវិលត្រូវមគ្គ ជាអនុស្សាវរីយ៍ដែលគិតដល់ស្រណោះគ្រានោះ។ គ្រប់ឈុតឆាកដែលជីវិតម្នាក់ៗជួបគឺសាច់រឿងលោកិយដែលកម្មបង្កើតសាច់រឿងនោះមកឱ្យវិញ្ញាណនោះគិតដោះស្រាយ ដូច្នេះនឹកគិតថយក្រោយទៅរឿងកន្លងហួស អនុស្សាវរីយ៍អតីតកាលផ្តល់ជាអារម្មណ៍យល់នូវគ្រប់រសជាតិដែលខ្លួនបានប្រលូកដោះស្រាយសាច់រឿងទាំងនោះ៕

09/08/2025

លោកពូ🙏- កងទុក្ខទីបួនគឺនាមរូប។ រូបយើងស្គាល់អត្ថិភាពរបស់វា ចំណែកឯនាម គឺព្រះពុទ្ធចង់ប្រាប់យើងថា មនុស្សគ្រប់គ្នាដែលមិនយល់ធម៌ មិនស្គាល់អត្ថិភាពថាស្អីជាមនុស្សហ្នឹងទេ និយាយពាក្យថាមនុស្ស ប៉ុន្តែអត្ថិភាពជាមនុស្ស មនុស្សមិនដឹងគឺមិនស្គាល់ស្អីជាអត្ថិភាពជាមនុស្សហ្នុងទេ អញ្ចឹងហើយបានជាព្រះពុទ្ធប្រាប់ថាកងទុក្ខទីបួនគឺនាមរូបអញ្ចឹង។ មនុស្សស្គាល់អត្ថិភាពនៃរូប ប៉ុន្តែមនុស្សមិនស្គាល់អត្ថិភាពនៃមនុស្សទេ មិនដឹងថាខ្លួនឯងហ្នឹងមានអត្ថិភាពជាស្អី។ មិនស្គាល់អត្ថិភាពហើយហៅខ្លួនឯងថាជាមនុស្ស ហ្នឹងហើយដែលព្រះពុទ្ធហៅថានាម មានតែឈ្មោះថាជាមនុស្សទេ ប៉ុន្តែអត្ថិភាពស្អីជាមនុស្សហ្នុងមិនដឹងទេ អញ្ចឹងទើបព្រះពុទ្ធហៅកងទុក្ខទីបួននេះថានាមរូប។ រូបស្គាល់អត្ថិភាព តែមនុស្សស្គាល់តែឈ្មោះថាជាមនុស្ស ប៉ុន្តែអត្ថិភាពជាមនុស្សមិនស្គាល់ទេ នេះហើយស្គាល់តែនាម មិនស្គាល់អត្ថិភាពនៃនាមដែលខ្លួនហៅថាជាមនុស្សនោះទេ។ ហ្នឹងមិនគឺនាម មានតែឈ្មោះហៅគ្រប់គ្នាថាខ្លួនជាមនុស្ស ប៉ុន្តែអត្ថិភាពស្អីជាមនុស្សគឺមិនដឹងទេ។ រកមិនឃើញអត្ថិភាពនៃនាម គឺអវិជ្ជារបស់សត្វ អញ្ញត្តិអវិជ្ជា ដោះស្រាយមិនទាន់ចេញទេ។ អញ្ញត្តិអវិជ្ជាជាអញ្ញត្តិសម្រាប់ចំណោទដោះកងទុក្ខបដិច្ចសមុប្បាទ។ ចំណោទនេះជាចំណោទប្រើទ្វារមនោគិតហេតុផលតាមតម្រុយចំណោទដោះកងទុក្ខដែលចំណោទនេះផ្ដល់ដោយព្រះពុទ្ធ។ គិតមិនទាន់រកឃើញអត្ថិភាពរបស់នាមទេ គឺអញ្ញត្តិអវិជ្ជាមិនទាន់ដោះស្រាយចេញទេ។ សត្វនៅវិលវល់ព្រោះតែរកខ្លួនឯងមានអត្ថិភាពជាស្អីមិនឃើញនេះឯង។ នេះហើយសត្វជាប់ចំណោទគិតដោះកងទុក្ខមិនឃើញ គឺជាប់ក្នុងអវិជ្ជាហ្នឹងឯង៕

លោកពូ🙏🙏លំហូរផ្លូវអារម្មណ៍ត្រូវគឺលំហូរហេតុផល។ ចង់ឈ្នះមនុស្សនិយាយហេតុផល គឺងាប់រកដីកប់មិនបានទេ ព្រោះប្រឆាំងនឹងលំហូរកម្មបង្ក...
28/06/2025

លោកពូ🙏🙏
លំហូរផ្លូវអារម្មណ៍ត្រូវគឺលំហូរហេតុផល។ ចង់ឈ្នះមនុស្សនិយាយហេតុផល គឺងាប់រកដីកប់មិនបានទេ ព្រោះប្រឆាំងនឹងលំហូរកម្មបង្កើតលោកិយ។ នរកៗៗៗៗ។ មិនបានទេ កុំប្រឆាំងមនុស្សនិយាយហេតុផល កាន់តែប្រឆាំងកាន់តែខ្ទាតឆ្ងាយចាកចេញពីលំហូកម្ម។ ទោះអាយុគេក្មេងជាងយើង រៀនបានតិចជាងយើង ទ្រព្យសម្បត្តិគេក្រជាងយើងក៏ដោយ អ្នកនិយាយហេតុផលគឺខ្សែអារម្មណ៍យល់ហេតុផលដែលជាអ្នកនោះ កំពុងវិលក្នុងលំហូរត្រូវកម្ម ប្រឆាំងនឹងពាក្យត្រូវគឺពាក្យមានហេតុផលរបស់មនុស្សនោះ ស្មើនឹងប្រឆាំងនឹងកម្លាំងកលាបៈកំពុងតែវិលនោះហើយ អ្នកកំពុងតែសាងទុក្ខសាងទោសមកអោយខ្លួនធ្ងន់ទៅៗៗហើយ រលាយៗៗៗ៕

បើអ្នកឃើញខ្ញុំខុស ឃើញផ្លូវខ្ញុំកំពុងតែដើរវាអត់ត្រឹមត្រូវ វាបានបំផ្លាញខ្លួនខ្ញុំ អ្នកមានបំណងល្អជាមួយខ្ញុំ បំណងល្អប៉ុនណាក៏...
27/06/2025

បើអ្នកឃើញខ្ញុំខុស ឃើញផ្លូវខ្ញុំកំពុងតែដើរវាអត់ត្រឹមត្រូវ វាបានបំផ្លាញខ្លួនខ្ញុំ អ្នកមានបំណងល្អជាមួយខ្ញុំ បំណងល្អប៉ុនណាក៏ដោយក៏ខ្ញុំអាចទទួលយកបានតែក្នុងករណីអ្នកប្រាប់ហេតុផលឲ្យខ្ញុំឃើញថាខ្ញុំមិនត្រឹមត្រូវរួចហើយអ្នកដើរចេញទៅ ទុកអោយខ្ញុំអ្នកសម្រេចចិត្ត កុំប្រើសកម្មភាពណាមួយគាបសង្កត់អោយខ្ញុំបានទៅដល់អ្វីដែលអ្នកចង់បាន សូមគ្រាន់តែប្រាប់ថាខ្ញុំធ្វើមិនត្រឹមត្រូវ! ខ្ញុំជាមនុស្សខ្ញុំចេះស្ទង់ចេតនារបស់អ្នកហើយ បើខ្ញុំស្ទង់ទៅដឹងថាចេតនារបស់អ្នកជាចេតនាល្អ កុំសូម្បីតែអ្វីដែលអ្នកចង់ប្រាប់ខ្ញុំវាជារឿងត្រឹមត្រូវ សូម្បីតែអ្វីដែលអ្នកប្រាប់វាជារឿងមិនត្រូវក៏ខ្ញុំគោរពទឹកចិត្តរបស់អ្នកដែរ បើខ្ញុំស្ទង់ដឹងថាដោយសារបញ្ញារបស់អ្នកប៉ុណ្ណឹងអ្នកយល់ថាវាមិនត្រឹមត្រូវ រួចហើយអ្នកប្រាប់ខ្ញុំថាវាមិនត្រឹមត្រូវ ការពិតអ្វីដែលខ្ញុំធ្វើវាជារឿងត្រឹមត្រូវខ្ញុំនៅតែគោរពទឹកចិត្តអ្នកទៀត ប៉ុន្តែសូមកុំដាក់សម្ពាធខ្ញុំរួចហើយចង់អោយខ្ញុំទៅតាមអ្នក៕

សំនេរលោកពូ🙏

Address

Phnom Penh
12000

Alerts

Be the first to know and let us send you an email when LDP-Share posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to LDP-Share:

Share

Category