Heat Online News

Heat Online News Please like and follow my page. Thanks for watching my page.

សៀមរាប: កាលពីល្ងាចថ្ងៃទី២៩ មានភ្លៀងលាយជាមួយខ្យល់កន្ទាក់បានវាយប្រហារ ប៉ាន់ណូ និង កន្លែងដែលត្រៀមរាបចំសង្ក្រានឆ្នាំថ្មីដួលរ...
29/03/2023

សៀមរាប: កាលពីល្ងាចថ្ងៃទី២៩ មានភ្លៀងលាយជាមួយខ្យល់កន្ទាក់បានវាយប្រហារ ប៉ាន់ណូ និង កន្លែងដែលត្រៀមរាបចំសង្ក្រានឆ្នាំថ្មីដួលរលំអស់

https://www.facebook.com/profile.php?id=100087783331191&mibextid=LQQJ4d

04/03/2023
27/02/2023

មកដល់ម៉ោងនេះហើយ យុវជនយើងនៅប្រណាំងម៉ូតូ កាន់ដាវកាប់គ្នាទៀត ៕

16/02/2023
16/02/2023

តើអ្វីទៅជាកេរ្តិ៍តំណែលរបស់សម្តេចតេជោ?

សូមបងប្អូនស្តាប់ ឯ.ឧ បណ្ឌិត ហ៊ុន ម៉ាណែត ឆ្លើយតបទៅនឹងសំណួររបស់អតីតឯកអគ្គរដ្ឋទូតអាមេរិក ដែលបានចោទសួរខាងលើនេះ ៕

(ភ្នំពេញ)៖  នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការក...
08/02/2023

(ភ្នំពេញ)៖ នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក តាមរយៈ Facebook ផ្លូវការរបស់លោក បានបង្ហាញនូវការចូលរួមសោកស្តាយ និងរំលែកមរណទុក្ខជាមួយគ្រួសារអ្នកដែលបានស្លាប់ ក្នុងគ្រោះមហន្តរាយរញ្ជួយដីធ្ងន់ធ្ងរនៅប្រទេសតួកគី និងប្រទេសស៉ីរី ដែលធ្វើឲ្យប្រជាជនរាប់ពាន់នាក់ស្លាប់ និងបាត់ខ្លួន។
លោកបណ្ឌិត ហ៊ុន ម៉ាណែត បង្ហោះសារមានខ្លឹមសារយ៉ាងដូច្នេះថា «សូមចូលរួមសោកស្ដាយជាមួយប្រជាជនតួកគី និងស៊ីរី ចំពោះគ្រោះមហន្តរាយរញ្ជួយដីធ្ងន់ធ្ងរ ដែលបានសម្លាប់ជីវិតមនុស្ស បន្កឱ្យមានរបួស និងបាត់ខ្លួនជាច្រើននាក់ ព្រមទាំងបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ទ្រព្យសម្បត្តិឯកជនយ៉ាងដំណំ។ សូមចូលរួមរំលែកមរណទុក្ខជាមួយគ្រួសារអ្នកដែលបានស្លាប់ ព្រមទាំងបួងសួងឱ្យបេសកកម្មជួយសង្គ្រោះទទួលបានជោគជ័យ»។
សូមជម្រាបថា គ្រោះមហន្តរាយរញ្ជួយដីធ្ងន់ធ្ងរនៅប្រទេសតួកគី និងប្រទេសស៉ីរី កម្រិត ៧.៨រ៉ិចទ័រ បានកើនឡើងកាលពីទៀបភ្លឺថ្ងៃចន្ទ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលគិតត្រឹមព្រឹកថ្ងៃទី៨ ខែកុម្ភៈនេះចំនួនអ្នកស្លាប់នៅក្នុងគ្រោះរញ្ជួយដីនេះ កើនដល់លើស ៧,៨០០នាក់។
អាជ្ញាធរស៊ីរី បានឱ្យដឹងថាមនុស្សយ៉ាងហោច ១,៩៣២នាក់ បានស្លាប់ រីឯអាជ្ញាធរតួកគី ប្រកាសថាមនុស្សស្លាប់បានកើនដល់ ៥,៨៩៤នាក់។ មិនតែប៉ុណ្ណោះ ក្រៅពីមនុស្សស្លាប់យ៉ាងរង្គាលបែបនេះ អគាររាប់ពាន់ខ្នងបានដួលរំលំកម្ទេចខ្ទី នៅក្នុងប្រទេសទាំងពីរ ហើយមនុស្សជាច្រើន ត្រូវគេជឿថានៅកប់ក្រោមគំនរបែកបាក់។ ចំណែកឯ ចំនួនអ្នករងរបួសវិញ មានដល់ទៅជិត ២០,៥០០នាក់នៅតួកគី និង ៣,៥០០នាក់ នៅក្នុងប្រទេសស៊ីរី។ តែព្រមពេលជាមួយគ្នា អង្គការ WHO បានព្រមានថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើងដល់ ២០,០០០នាក់ឯណោះ ហើយមនុស្សជាង ២៣លាននាក់ នៅក្នុងប្រទេសទាំង២ អាចនឹងរងផលប៉ះពាល់ពីគ្រោះរញ្ជួយដីនេះ។ អន្តរជាតិកំពុងប្រញាប់ប្រញាល់ផ្តល់ជំនួយ ហើយបញ្ជូនក្រុមរុករកនិងសង្រ្គោះ ដើម្បីជួយប្រទេសទាំងពីរ។
គួរបញ្ជាក់ថា យោងតាមទីភ្នាក់ងារតាមដានគ្រោះរញ្ជួយដីអាមេរិក USGS ចំណុចរំញ័ររបស់គ្រោះរញ្ជួយដីខាងលើ ស្ថិតនៅក្បែរទីក្រុងមួយឈ្មោះ ហ្កាហ្សៀនតិប (Gaziantep) របស់តួកគី ដែលមានមនុស្សរស់នៅប្រហែល២លាននាក់ ហើយវាមានជម្រៅប្រហែល១៨គីឡូម៉ែត្រក្រោមផ្ទៃដី។ ប៉ុន្មានម៉ោងពីគ្នា ក៏មានរញ្ជួយដីធំមួយទៀតកម្រិត ៧.៦រ៉ិចទ័រកើតឡើងផងដែរ។ លើកចុងក្រោយបំផុត ដែលគ្រោះរញ្ជួយដីកម្រិត ៧.៨រ៉ិចទ័រ បានវាយប្រហារចំម្តុំតំបន់នេះ គឺកាលពីឆ្នាំ១៩៣៩ ដែលបានសម្លាប់មនុស្សរហូតដល់៣៣,០០០នាក់ នៅក្នុងប្រទេសតួកគី៕

19/01/2023

បើកបរមិនមើលការបញ្ជាចរាចរណ៍សោះម៉ង😭😭

18/01/2023

គ្រោះថ្នាក់ចរាចរណ៍រវាងរថភ្លើងជាមួយឡានដឹកដី បុកពេញមួយទំហឹងតែម្តង

17/01/2023

❌ករណីនេះកើតឡើងកាលពីវេលាម៉ោងម៉ោង១១និង០០នាទី ថ្ងៃទី១៧.ខែមករា ឆ្ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវហៃវ៉េ ស្ថិតក្នុងភូមិអូរដំបង ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង។

13/01/2023

ផ្សាយផ្ទាល់ : បន្ទាប់ពីអង្គភាពសារព័ត៌មានVNN ធ្វើការផ្សព្វផ្សាយនាពេលកន្លងមក នៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣នេះឯកឧត្តម ស សុខាប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យនិងលោកជំទាវសួនសុភីបានចាត់តាំងតំណាង នាំយកអំណោយមកជូនដល់អ្នកមីងដែលកំពុងសម្រាកព្យាបាលជំងឺផងដែរ។

មន្ទីរពេទ្យឯកជនមួយកន្លែង មានឈ្មោះថា "មន្ទីរសំរាកព្យាបាល និងសម្ភព ណាត្រា(បឹងទំពុន) ប្រជាពលរដ្ឋត្អូញត្អែតថាតម្លៃកប់ពពករាជធ...
11/01/2023

មន្ទីរពេទ្យឯកជនមួយកន្លែង មានឈ្មោះថា "មន្ទីរសំរាកព្យាបាល និងសម្ភព ណាត្រា(បឹងទំពុន) ប្រជាពលរដ្ឋត្អូញត្អែតថាតម្លៃកប់ពពក

រាជធានីភ្នំពេញ : កាលពីវេលាម៉ោង ២និង10 នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងម៉ូតូ និងរថយន្តស៊េរីទំនើប នៅតាមបណ្ដោយផ្លូវវេងស្រេងត្រង់ចំណុចផ្លូវ បំបែកទៅដីថ្មី ករណីនោះផងដែរក៏បណ្ដាលឱ្យមានមនុស្សពីរនាក់រងរបួសហើយក៏ត្រូវបានរថយន្តសាមុយមួយគ្រឿងមានឈ្មោះ"បាឡេ"យកអ្នកជំងឺទាំង២នាក់ទៅធ្វើការសង្គ្រោះនៅមន្ទីរពេទ្យឯកជនមួយ ឈ្មោះថា "មន្ទីរសំរាកព្យាបាល និងសម្ភព ណាត្រា(បឹងទំពុន)" ដែលមានអាសយដ្ឋានផ្ទះលេខ1C,2C, ផ្លូវ 26BT សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

អ្វីដែលប្រជាពលរដ្ឋហួសចិត្តបំផុតគឺ, ចូលត្រឹមរយៈពេលមួយម៉ោងជាងតម្លៃសម្រាកព្យាបាលអស់ក្នុងមួយនាក់ 83ម៉ឺនរៀលជាង បើសរុបទាំងពីរនាក់មានន័យថា អស់ជាង1,660,000រៀល។ ខណៈក្រោយមានការសុំអង្វរករពីសំណាក់ម្ដាយជនរងគ្រោះទាំងពីរ
បុគ្គលិកពេទ្យក៏សុំចេញ វិក័យបត្រម្ដងទៀត គឺនៅសល់ត្រឹមតែ 350ដុល្លារ តែប៉ុណ្ណោះសម្រាប់មនុស្សទាំងពីរនាក់។ ស្របពេលម្ដាយជនរងគ្រោះទាំងពីរនៅតែគ្មានលទ្ធភាពក៏បន្តសុំអង្វរក សុំដោយយោគយល់ត្រឹមតែ 150ដុល្លារ បានហើយសម្រាប់ទាំងពីរនាក់ ពីព្រោះពួកគាត់គ្មានលទ្ធភាពទេគាត់រស់នៅបន្ទប់ជួល។ ជាលទ្ធផលបុគ្គលិកពេទ្យខាងលើនោះក៏បានឆ្លើយតបទៅម្ដាយក៏ដូចជាជនរងគ្រោះទាំងពីរនាក់ដែលត្រូវបានសម្រាកព្យាបាលនោះឱ្យរង់ចាំព្រឹកដើម្បីជួបជាមួយនឹងមេគាត់ផ្ទាល់ ពីព្រោះគាត់ធ្វើការឱ្យគេដែរ។

ព័ត៌មានវិវត្តន៍ថ្មីចុងក្រោយ គឺតាំងពីម៉ោង ២និង១០ នាទីរំលងអាធ្រាត្ររហូតមកដល់ពេលនេះ ព័ត៌មានដែលទទួលបានគឺជនរងគ្រោះទាំងពីរនិងម្ដាយជនរងគ្រោះមិនទាន់ត្រូវបានចេញពីមន្ទីរ សំរាកព្យាបាល និងសម្ភព ណាត្រា(បឹងទំពុន)នៅឡើយទេ។

កាលពីព្រឹកមិញអង្គភាពសារព័ត៌មានយើងព្យាយាមទំនាក់ទំនងតាមរយៈលេខទូរសព្ទដែលមាននៅលើវិក័យប័ត្រដើម្បីសុំការពន្យល់ពីភាគីមន្ទីរពេទ្យក៏ប៉ុន្តែទូរសព្ទមិនអាចទំនាក់ទំនងបាន។ តែទោះជាយ៉ាងណាអង្គភាពសារព័ត៌មានយើងនៅរង់ចាំធ្វើការបកស្រាយបំភ្លឺគ្រប់ភាគីពាក់ព័ន្ធប្រសិនបើមានភាពចាំបាច់។

11/01/2023

ជួយយកទៅបុណ្យចុះដោយជីវភាពខ្វះខាត និងមានជំងឺប្រចាំកាយផងដែរនោះហេតុដូចនេះហើយសូមឱ្យបងប្អូនសប្បធម៌ជួយដើម្បីបានថវិកាយកទៅទិញថ្នាំព្យាបាលជំងឺ ។

សូមជួយតាមសទ្ធាតិចក្តីច្រើនក្តីតាម
ទំនាក់ទំនងតាមរយៈទូរសព្ទលេខ
010970909/0979709096
ABA:002046416 pich vannark

Address

79AE, Street 107, Sok Hok
Phnom Penh
855

Telephone

+855979709096

Website

Alerts

Be the first to know and let us send you an email when Heat Online News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Heat Online News:

Share