GPC Dara

GPC Dara GPC Dara We process on news and media (local and international), transportation & delivery, hotels & hospitality, education, hospitals & clinics.

សូមប្រុងប្រយ័ត្នទាំងអស់គ្នាបងប្អូនស្រីៗដែលជិះម៉ូតូហើយស្លៀកសំពត់នេះ រឺមានផាយជាយក្រណាត់វែងៗដែលអាចនឹងបង្កអោយមានការស្រូបចូលក...
30/05/2026

សូមប្រុងប្រយ័ត្នទាំងអស់គ្នាបងប្អូនស្រីៗដែលជិះម៉ូតូហើយស្លៀកសំពត់នេះ រឺមានផាយជាយក្រណាត់វែងៗដែលអាចនឹងបង្កអោយមានការស្រូបចូលក្នុងកង់ម៉ូតូ នាំអោយមានគ្រោះថ្នាក់ ជួនកាលរហូតដល់បា/ត់ប/ង់ជីវិតក៏មានដែរ😢។ ដូចក្នុងករណីខាងលើនេះអញ្ចឹង សំពត់របស់គាត់ត្រូវបានស្រូបចូលកង់ម៉ូតូ តែសំណាងល្អដែលគាត់មិនរងរបួសធ្ងន់ 🙏🙏🙏

នេះជាករណីមួយទៀតនៃការថយឡានមក ហើយមិនដឹងថាមានកូនតូចនៅខាងក្រោយ តែពិតជាសំណាងល្អដែលមិនឡានថយមកផុតក្មេងបន្តិច ទើបក្មេងតូចបានរួចេ...
29/05/2026

នេះជាករណីមួយទៀតនៃការថយឡានមក ហើយមិនដឹងថាមានកូនតូចនៅខាងក្រោយ តែពិតជាសំណាងល្អដែលមិនឡានថយមកផុតក្មេងបន្តិច ទើបក្មេងតូចបានរួចេជីវិតពីការប៉ះពារនេះ 🙏🙏🙏។ សូមអាណាព្យាបាលទាំងអស់គ្នាបង្កើនការប្រុងប្រយ័ត្នអោយបានខ្ពស់ព្រោះករណីនេះពិតជាបានកើតឡើងច្រើនមកហើយ។ ការធ្វេសប្រហែសតែបន្តិចនឹងធ្វើអោយអាណាព្យាបាលមានវិប្បដិសារីមួយជីវិត 🙏។

ប្អូនប្រុស ដានុត គឺជាគ្រាប់ពូជដ៏ល្អ ជាធនធានមនុស្សដែលគួរមើលថែ បណ្តុះបណ្តាលអោយក្លាយជាប្រយោជន៍បន្ថែមដល់សង្គមជាតិយើង 🙏❤️🇰🇭 ។...
29/05/2026

ប្អូនប្រុស ដានុត គឺជាគ្រាប់ពូជដ៏ល្អ ជាធនធានមនុស្សដែលគួរមើលថែ បណ្តុះបណ្តាលអោយក្លាយជាប្រយោជន៍បន្ថែមដល់សង្គមជាតិយើង 🙏❤️🇰🇭 ។ នៅក្មេងសោះតែប្អូនមានសមត្ថភាពកែច្នៃគួរអោយកោតសរសើរយ៉ាងខ្លាំង តាំងពីការកែច្នៃគ្រាប់រុឺកែត ដ្រូន យន្តហោះចម្បាំង(ច្នៃពីស្នោ) ដែលវាថែមទាំងអាចហោះហើរក្រឡាប់ផ្កាប់ផ្ងារបានដូចរបស់ពិតៗ👍👍👍❤️🇰🇭❤️

នេះជាអំពើដ៏សាហាវដែលជនសង្ស័យព្យាយាមកា /ប់ស ម្លា/ប់សង្សារដែលជានិស្សិតស្រីឆ្នាំទី៣ម្នាក់បណ្តាលឱ្យរងរបួ/សធ្ងន់បន្ទាប់ពីនាងសុ...
28/05/2026

នេះជាអំពើដ៏សាហាវដែលជនសង្ស័យព្យាយាមកា /ប់ស ម្លា/ប់សង្សារដែលជានិស្សិតស្រីឆ្នាំទី៣ម្នាក់បណ្តាលឱ្យរងរបួ/សធ្ងន់បន្ទាប់ពីនាងសុំបែកជាច្រេីនលេីកច្រេីនសា។
ក្រោយសកម្មភាពជនសង្ស័យរត់​គេច​ខ្លួន​បាត់​ស្រមោល​ ។
ហេតុការណ៍​នេះ​បាន​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​កាល​ពី​វេលាម៉ោង​០២:៣០នាទី​ រំលង​អធ្រាត្រ​ឈាន​ចូល​ ថ្ងៃ​ទី​២៨​ ខែ​ឧសភា​ ឆ្នាំ​២០២៦​ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​បេតុង​ភូមិ​ជម្ពូវ័ន​២​(ផ្ទះ​ជួល​៥ជាន់)​ សង្កាត់​ចោមចៅ​ទី៣​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ ។

នៅពេលដែលជីវិតឈានដល់វ័យជរា ជាវ័យដែលគួរតែបានសម្រាកល្ហែល្ហើយ លែងត្រូវគិតខ្វល់ខ្វាយពីអ្វីគ្រប់យ៉ាងក្រៅពីថែសុខភាពដើម្បីអាចបន្...
28/05/2026

នៅពេលដែលជីវិតឈានដល់វ័យជរា ជាវ័យដែលគួរតែបានសម្រាកល្ហែល្ហើយ លែងត្រូវគិតខ្វល់ខ្វាយពីអ្វីគ្រប់យ៉ាងក្រៅពីថែសុខភាពដើម្បីអាចបន្តជីវិតនៅមើលផែនដីនេះបានយូរបន្តិច 😥😢 ។ តែបើក្រឡេកមកមើលលោកយាយទាំងពីរវិញជាមួយនឹងទឹកមុខដ៏គួរអោយអាណិត ស្បែកជ្រីវជ្រួញ ភ្នែកមើលលែងសូវឃើញច្បាស់ 😥😥 មួយថ្ងៃៗពួកគាត់ត្រូវខំប្រឹងត្បាញក្រងបន្ទះឫស្សីស្តើងៗដែលគាត់បានចំណាយសកវាយ៉ាងយូរយកមកក្រងជាសម្ភារប្រើប្រាស់ផ្សេងៗដូចជា កន្ត្រងប្រហុកជាដើម។ អ្វីដែលគួរអោយសង្វេគខ្លោចផ្សានោះគឺប្រាក់កម្រៃដែលគាត់ទទួលបានក្នុង១កន្ត្រងបានតម្លៃត្រឹមតែ២០០រៀលប៉ុណ្ណោះ 💔💔😢 ។ បើដូច្នោះ ទោះបីគាត់ខំប្រឹងធ្វើអស់លទ្ធភាពក្នុង១ថ្ងៃជួនកាលអាចមិនបាន១កន្ត្រងផង បើគិតទាំងនៅពុះដើមឫស្សី ច្រៀក ក្រងត្បាញទៀតនោះ😢� អញ្ចឹងក្នុង១ថ្ងៃគាត់អាចរកបានត្រឹម តែ២០០រៀលប៉ុណ្ណោះ 😭😭 ហើយក្នង១ខែគាត់មិនអាចរកបាន១០០០០រៀលផង 💔💔 ស្តាប់ហើយវាឈឺក្នុងទ្រូង 💔😭

សូមចូលរួមរំលែកទុក្ខផង 🙏😭តាមរយៈការផុសរបស់អាខោនរបស់តារាភាពយន្តជើងចាស់ លោក សាវិន ហ្វីលីពបានបង្ហោះសាររំលែកទុក្ខចំពោះអ្នកនាង ...
27/05/2026

សូមចូលរួមរំលែកទុក្ខផង 🙏😭
តាមរយៈការផុសរបស់អាខោនរបស់តារាភាពយន្តជើងចាស់ លោក សាវិន ហ្វីលីពបានបង្ហោះសាររំលែកទុក្ខចំពោះអ្នកនាង ទៀង មុំសុធាវី សម្រាប់ការបាត់បង់ស្វាមីជាទីស្រឡាញ់ថា :

ខ្ញុំនិងក្រុមគ្រួសារសូមចូលរួមរំលែកទុក្ខដល់តារាចម្រៀង ទៀង មុំសុធាវី ដែលបានបាត់បង់ស្វាមី(ឯកឧត្តម ជួន សុកាន់ណារិទ្ធ) នៅថ្ងៃនេះ។ ប្អូនស្រី សុធាវី មានអត្តចរិតសុភាពរាបសាណាស់ហេីយតែងតែចូលរួមចែករំលែកធ្វេីអំពេីល្អដល់អ្នកខ្វះខាតជាហូរហែនាពេលកន្លងមកតាមរយៈមូលនិធិសប្បុរសធម៌របស់ខ្ញុំ។ RIP brother
Tiengmom Sotheavy រឹងមាំទ្បេីងប្អូនស្រី ។

😢 ជំងឺបាក់ទឹកចិត្តក្រោយសម្រាលកូន ពិតជាគួរឱ្យខ្លាច និងត្រូវការការយល់ចិត្តពីមនុស្សជុំវិញខ្លាំងណាស់។ មានតែអ្នកដែលធ្លាប់ឆ្លង...
27/05/2026

😢 ជំងឺបាក់ទឹកចិត្តក្រោយសម្រាលកូន ពិតជាគួរឱ្យខ្លាច និងត្រូវការការយល់ចិត្តពីមនុស្សជុំវិញខ្លាំងណាស់។ មានតែអ្នកដែលធ្លាប់ឆ្លងកាត់ទេទើបយល់អារម្មណ៍នេះ 💔🙏។ ពិតជាគ្មាននរណាមើលដឹងទេថា នៅពីក្រោយស្នាមញញឹមដ៏ស្រស់របស់បងស្រីបែរជាលាក់ទុកនូវជំងឺបាក់ទឹកចិត្តក្រោយសម្រាលបែបនេះ 😭😭។
សូមចូលរួមសោកស្ដាយដល់គ្រួសារបងស្រីផង 🕊️ ហើយសូមឱ្យមនុស្សស្រីគ្រប់រូប កុំភ្លេចថែទាំសុខភាពទាំងផ្លូវកាយនិងផ្លូវចិត្តរបស់ខ្លួនឯងផង 🙏🙏🙏

តាមរយៈសំណេររបស់ប្តីគាត់បានរៀបរាប់ការសោកស្តាយថា

ខ្ញុំពិតជាសោកស្តាយប្រពន្ធខ្ញុំណាស់បងប្អូនប្រពន្ធខ្ញុំល្អណាស់សំរាប់ខ្ញំ បងប្អូន ពីមុនគាត់បារម្ភពីខ្ញំគ្រប់រឿង តែខ្ញុំមិនដែលយកចិត្តទុកដាក់នឹងគាត់ទេ 😭😭ដល់ពេលគាត់ឈឺទើបខ្ញំដឹងថាគាត់ជាមនុស្សសំខាន់ណាស់សំរាប់ខ្ញុំបងប្អូន ខ្ញុំលែងចង់បានអ្វីទាំងអស់ក្រៅពីជីវិតគាត់😭😭😭
បងប្អូនអើយបើមានមនុស្សជាទីស្រលាញ់នៅជិតយើងគួរយកចិត្តទុកដាក់គាត់អោយបានខ្ពស់ ថែទាំផ្លូវចិត្តគាត់អោយបានល្អកុំអោយមានការសោកស្ដាយដូចខ្ញុំ😭🙏😭🙏
ខ្ញំុមិនដែលគិតថាខ្ញំនឹងមានថ្ងៃនេះទេ😭😭😭
មច្ចុរាជអើយហេតុអ្វីក៏ដាច់ចិត្តយ៉ាងនេះ😭 យកប្រពន្ធខ្ញុំទាំងវ័យក្មេងយកមនុស្សជាទីស្រឡាញ់របស់ខ្ញុំយកម៉ាក់ដ៏ល្អរបស់កូនខ្ញុំលោកដឹងអត់ថាកូនខ្ញុំនៅតូចៗណាស់លោកមើលទៅ😭😭😭ហេតុអ្វីទៅខ្ញុំមិនយល់ទេ😭😭។

គេអោយបងកាត់ចិត្តបងពិតជាមិនទាន់អាចធ្វើចិត្តបានទេ20ឆ្នាំហើយ😭😭😭អូនបងពួកយើងមិនដែលឃ្លាតគ្នាមួយថ្ងៃទេ😭 បងចេញក្រៅអូនចេញក្រៅ បងនៅផ្ទះអូនផ្ទះ អូនសំអាង បងជាងថត😭😭អូននៅមុខបងនៅពីក្រោយ អូនរៀបកូនក្រមុំបងថតរូប។ រឿងរ៉ាវទាំងអស់នេះវានៅតែដិតដាមជាមួយបងរហូត
អូនដឺងអត់ បើសិនជាអាចបងសុំដេកកំដរអូនរហូត មនុស្សជាទីស្រឡាញ់បងអើយ😭😭 អូនដាច់ចិត្តណាស់ទៅចោលបងទុកអោយបងនៅតែឯង ហើយនិងកូនយើងតូចៗទៀតអូនអត់អាណិតបងទេ😭😭😭😭

តាមរយៈផេកផ្លូវការសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២៦ នេះបានជូនដំ...
26/05/2026

តាមរយៈផេកផ្លូវការសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២៦ នេះបានជូនដំណឹងពីព្រះរាជក្រម ដាក់ឱ្យប្រើប្រាស់ច្បាប់ស្ដីពី «កាតព្វកិច្ចយោធា»។

ច្បាប់នេះ មានវិសាលភាពអនុវត្តចំពោះប្រជាពលរដ្ឋខ្មែរគ្រប់រូបមានអាយុចាប់ពី ១៨ (ដប់ប្រាំបី) ឆ្នាំ ដល់ ២៥ (ម្ភៃប្រាំ) ឆ្នាំ ដែលត្រូវបំពេញកាតព្វកិច្ចយោធា តាមការកំណត់នៃច្បាប់នេះ ខណៈការបំពេញកាតព្វកិច្ចយោធា របស់ប្រជាពលរដ្ឋខ្មែរជាស្ត្រី ត្រូវផ្អែកតាមគោលការណ៍ស្ម័គ្រចិត្ត។

ដោយឡែក ការអនុញ្ញាតឱ្យរួចផុតពីកាតព្វកិច្ចយោធា ត្រូវអនុវត្តចំពោះ៖
– ព្រះសង្ឃ បព្វជិតនៃសាសនាផ្សេងៗ ដែលមានការទទួលស្គាល់ពីក្រសួងធម្មការ និង សាសនា
– ប្រជាពលរដ្ឋដែលមានសមត្ថភាព ឬ ទេពកោសល្យពិសេស ក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ដែលមានការបញ្ជាក់ពីក្រសួង ស្ថាប័នមានសមត្ថកិច្ច
– អ្នកឯកទេសជំនាញ ដែលបានចុះកិច្ចសហប្រតិបត្តិការបំពេញបេសកកម្មស្រាវជ្រាវ ឬ អនុវត្តផ្ទាល់ នូវកិច្ចការដែលជាប្រយោជន៍ផ្នែកសាធារណៈនៃកងយោធពលខេមរភូមិន្ទ ដែលមានរយៈពេលកំណត់ ស្មើនឹងរយៈពេលបំពេញកាតព្វកិច្ចយោធាដូចមានកំណត់ក្នុងច្បាប់នេះ
– ប្រជាពលរដ្ឋដែលបានបញ្ចប់សេវាជាយោធិនជាប់កិច្ចសន្យា ស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន
– ប្រជាពលរដ្ឋដែលមានកាយសម្បទាមិនគ្រប់គ្រាន់តាមការតម្រូវ ដោយមានការត្រួតពិនិត្យជាក់ស្តែង ពីគណៈកម្មការសុខាភិបាល៕

ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០២៦ មាន​កុមារ​២ នាក់​បងប្អូន​បង្កើត ល ង់ទឹក​ ...
26/05/2026

ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០២៦ មាន​កុមារ​២ នាក់​បងប្អូន​បង្កើត ល ង់ទឹក​ ស្លា/ប់​ក្នុង​រណ្តៅ​គ្រឿងចក្រ​អា​អ៊ិ​ច​ជីក ស្ថិត​នៅ​ភូមិ​មេ​មុំ ឃុំរ​យ៉ ស្រុក​កោះ​ញែក ខេត្ត​មណ្ឌល​គី​រី ខណៈ​ពេល​ម្តាយ​ទិញ​នំ​ឲ្យ​កូន​ៗ​នៅ​តូប​អ្នកលក់ រួច​ហើយ​បាន​ ដេ ញ​ពួក​គេ​ឲ្យ​ទៅ​កន្លែង​ស្នាក់ ព្រោះ​ម្តាយ​ទៅ​ធ្វើការ ទីបំផុត​កូន​ទាំង​ពីរ​ ស្លា/ ប់​ក្នុង​រណ្តៅ​គ្រឿងចក្រ​អា​អ៊ិ​ច​ជីក ។
កុមារ​រង​គ្រោះ​ម្នាក់​.​ឈ្មោះ​អេ​ង ណា​វី ភេទ​ស្រី អាយុ​៦ ឆ្នាំ
(​បង​) និង​ម្នាក់​.​ឈ្មោះ អេ​ង សុខ​ហេង ភេទ​ប្រុស អាយុ​៥ ឆ្នាំ (​ប្អូន​) ស្នាក់​នៅ​ក្រុមហ៊ុន វាសនា​កសិកម្ម ជាមួយ​អាណា​ព្យា​ល ។ ស្ត្រី​ជា​ម្តាយ​បានអោយដឹងថា ឆ្លៀត​មុន​ពេល​ម៉ោង​ចូល​ធ្វើការ​គាត់​បាន​ទៅ​ទិញ​ម្ហូប​ទុក​ឲ្យ​ហើយ​ដូច​សព្វដង លុះ​ពេល​ទិញ​ម្ហូប​រួច​គាត់​បាន​ដើរមក​រោង​ស្នាក់​នៅ​វិញ ម៉ោង​ប្រហែល​៨​និង​៥០​នាទី​ព្រឹក​ថ្ងៃ​ដដែល ពេល​មក​ដល់​កន្លែង​ស្នាក់​នៅ​បែ​ជា​អត់​ឃើញ​កូន​ទាំង ២ នាក់​នៅ​ទីនោះ​ទេ គាត់​ក៏​បាន​ដើរ​សួរ​អ្នក​ជិតខាង​និង​បងប្អូន កម្មករ​ដូច​គ្នា គេ​ក៏​អត់​ឃើញ​ដែរ ទើប​គាត់​ដើរ​រក​បន្ត​ទៀត ។ លុះដល់​ម៉ោង​ប្រហែល​ម៉ោង​៩​កន្លះ​ព្រឹក មាន​បង​ឈ្មោះ សីហា ត្រូវជា​អ្នក​ជិតខាង​ក៏​ជួយ​ដើរ​រក តាម​រោង​កម្មករ​ស្នាក់​នៅ​តែ​មិន ឃើញ ក៏​នាំ​គ្នា​ដើរ​រក​បន្ត​ទៀត ពេល​នោះ​បង​សីហា គាត់​បាន​ដើរទៅ​មើល​នៅ​រណ្តៅ​គ្រឿងចក្រ​អា​អ៊ិ​ច​កាយ នៅ​ជិត​តូប​លក់​ចាប់ហួយ ក៏​ឃើញ​កូនប្រុស អេ​ង សុខ​ហេង អណ្តែត​នៅ​លើ​ទឹក​ក្នុង​រណ្ដៅ​អា​អ៊ិ​ច​នោះ​ ​ឃើញ​ដូច្នោះ​គាត់​ក៏​បាន​នាំ​គ្នា​ចុះ​ស្រង់​កូន​ឡើង​លើគោក និង​នាំ​គ្នា​ចុះ​រាវ​ក្នុង​ទឹក​រណ្តៅ​បន្ត ទើប​រក​ឃើញ​កូនស្រី​ឈ្មោះ អេ​ង ណា​វី ម្នាក់​ទៀត ល ង់ ទឹក​ ស្លា/ប់​ជាមួយ​គ្នា ។ ប៉ុន្តែ​ដោយសារ​ការ​មិន​អស់ចិត្ត​ភ្លាម​ៗ នោះ ក្រុម​គ្រួសារ​ជន​រង គ្រោះ​បាន​បញ្ជូន​កុមារ​ទាំង​ពីរ ទៅ​សង្គ្រោះ​នៅ មន្ទីរ​បង្អែក​ស្រុក​កោះ​ញែក ជា​អកុសល​កុមារ​ទាំង​ពីរ​នាក់​បាន​ ស្លា/ប់​បា/ត់ប/ង់​ជីវិត​មុន​ទៅ​ដល់​មន្ទីរពេទ្យ​រួច​ហើយ ទើប​អាណា​ព្យា​ល​បាន​ដឹក​ ស/ព​កុមារ​រង​គ្រោះ​ទាំង​ពីរ ត្រឡប់​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី នៅ​រោង​កម្មករ​ស្នាក់​របស់​ក្រុមហ៊ុន​នោះ​វិញ ដោយ​ក្តី​អាណិត ស្រឡាញ់​កូន យ៉ាង​ក្តុកក្តួល​បំផុត។
សូមចូលរួមរំលែកទុក្ខផង 🙏🙏🙏😢

ជីវិតជាគូ បើអស់និស្ស័យ អស់ក្តីស្រឡាញ់ហើយ ហេតុអ្វីមិនដោះលែងនាងទៅ? កើតមកជាមនុស្សស្រី ជាប្រពន្ធ សម្រាប់តែរងកំហឹងរបស់អ្នកជាប...
25/05/2026

ជីវិតជាគូ បើអស់និស្ស័យ អស់ក្តីស្រឡាញ់ហើយ ហេតុអ្វីមិនដោះលែងនាងទៅ? កើតមកជាមនុស្សស្រី ជាប្រពន្ធ សម្រាប់តែរងកំហឹងរបស់អ្នកជាបុរស ជាប្តីមែនទេ? 💔💔💔
* អំពើហិ/ង្សា ការវា យ ដំ ច្រំ ធា/ ក់របស់បុរស មិនបានបង្ហាញពីភាពខ្លាំងរបស់អ្នកទេ ទោះអ្នកមានការងារល្អ មុខតំណែងបុណ្យស័ក្តិប៉ុនណាក៏ដោយ ផ្ទុយទៅវិញវាបង្ហាញថា អ្នកជាបុរសគ្មានសមត្ថភាព សូម្បីតែស្នាមញញឹម សុភមង្គលពិតប្រាកដ ក៏អ្នកមិនអាចផ្តល់អោយនារីម្នាក់បានផង 😥😢💔💔

ដើម្បីជីវិតខិតខំធ្វើការទាំងឈឺទាំងជា 😢😢ប្អូនប្រុសអ្នកដឹកជញ្ជូនម្នាក់ វិលមុខភ្លាមៗខណ:កំពុងជិះម៉ូតូ សំណាងល្អចេះរកកន្លែងឈប់ទ...
24/05/2026

ដើម្បីជីវិតខិតខំធ្វើការទាំងឈឺទាំងជា 😢😢
ប្អូនប្រុសអ្នកដឹកជញ្ជូនម្នាក់ វិលមុខភ្លាមៗខណ:កំពុងជិះម៉ូតូ សំណាងល្អចេះរកកន្លែងឈប់ទាន់ រួចក៏បងប្អូនខ្មែរយើងដែលនៅក្បែរៗនោះ ជួយយកអាសា រឹតធ្វើសរសៃអោយបានធូរស្រាលវិញ🙏❤️។ ពិតជាគួរអោយសរសើរនិងអរគុណសម្រាប់ទឹកចិត្តចេះជួយគ្នា ខ្មែរស្រឡាញ់ខ្មែរ 🇰🇭🙏❤️🇰🇭

Address

Phnom Penh
12000

Website

Alerts

Be the first to know and let us send you an email when GPC Dara posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share