Soun Mengheang

Soun Mengheang សួន សិទ្ធិយាត្រា « តារាទេពច្យុតិ » Videos Education...
(21)

ក្រុម MMO មានទ័ពច្រើន បានធ្វើការ២ថ្ងៃពេញ មានទាំង Free Tool គ្រប់ទំរង់ MMO ធ្វើការស្ងប់ស្ងាត់មិនបន្សល់ស្នាមឈាម ប៉ុន្តែនៅព...
27/07/2025

ក្រុម MMO មានទ័ពច្រើន បានធ្វើការ២ថ្ងៃពេញ មានទាំង Free Tool គ្រប់ទំរង់ MMO ធ្វើការស្ងប់ស្ងាត់មិនបន្សល់ស្នាមឈាម ប៉ុន្តែនៅពីក្រោយភាពស្ងប់ស្ងាត់របស់ពួកគេ គឺខ្មោចផេក និងខ្មោចអាខោនងាប់គរជើងគ្នាដោយសារធ្វើសង្គ្រាម Digital ជាមួយថៃ!

16/10/2023

ធ្លាប់តែលឺគេថាកូនហ្នឹងឈ្មោះវែងដូច ទូក ង 😆 ចុះមានដឹងអត់ថាទូក ង ដែលវែងជាងគេលើពិភពលោកមានឈ្មោះពីរោះ និងអត្ថន័យជ្រាលជ្រៅយ៉ាងណាដែរ? តោះទស្សនាទាំងអស់គ្នា! 🙏❤
ទស្សនាប្រភព៖ ©️ Jenny Ma

21/09/2023

« លុបចោលការយល់ច្រឡំ »
ពេលខ្លះមិនមែនជាមនុស្សអាក្រក់នឹងគ្នាផង តែដោយការយល់ច្រឡំ ឬខុសឆ្គងដោយអចេតនាមួយពេលណាមួយ ក៏ត្រឡប់តាំងចិត្តស្អប់គ្នា ខឹងគ្នា ធ្វើឱ្យជីវិតក្នុងជាតិនេះ មើលមុខគ្នាមិនចុះ រាប់អានគ្នាវិញមិនបាន។ មានពេលខ្លះ ថាមនុស្សខូច ឬមនុស្សមិនស្គាល់គ្នាទៅចុះ ដែលពួកគេមិនដឹងរឿងនេះ ប៉ុន្តែអ្នកខ្លះជាអ្នកដែលមានចិត្តស្រស់ស្អាត និងជាមនុស្សល្អនឹងគ្នាសោះ តែដោយសារការខឹង និងការយល់ច្រឡំនឹងកំហុសខ្លះ ក៏ក្លាយទៅជាគុំគួន ខឹងស្អប់នឹងគ្នា រហូតបែកបាក់ព្រាត់ប្រាស់គ្នា ក៏មិនមានថ្ងៃជានានឹងគ្នាវិញបាន។ នេះជារឿងគួរឱ្យសោកស្ដាយណាស់។

មិត្រ ឬសត្រូវ អាស្រ័យលើចិត្តរបស់យើងនោះទេ បើជាតិនេះ ចិត្តរបស់យើងស្រឡះល្អហើយ លះចោលចិត្តប្រកាន់នោះចោលទៅ ហើយព្យាយាមយល់ពីហេតុផលវិញ។ ទី១ វាអាចផុតពីការបែកបាក់ យល់ច្រឡំ សង្ស័យគ្នា មិនទុកចិត្តគ្នា ទី២ វាផុតពីដំណើរចងភ្ជាប់ក្នុងសង្សារវដ្ដនេះមិនឈប់ឈរ។ គេស្អប់យើង យើងស្អប់គេៗៗៗ គេស្អប់យើង យើងស្អប់គេៗៗៗ។ ជាដំណើរដដែលៗច្រើនជាតិណាស់មកហើយ។ បើគិតថាវាមិនចាំបាច់អ្វីនោះទេ ដកគ្រវាត់គ្រាប់ពូជនោះចោលទៅ ឬក៏ថាឱ្យគេធ្វើខុសលើយើងទៅចុះ សំខាន់កុំតែយើងធ្វើខុសលើគេ។

មានពេលខ្លះ ការប្រកាន់ចិត្តមួយចំនួន ត្រូវកាត់វាចោលក្នុងជាតិនេះទៅ។ បន្តរក្សាវាទុកគឺគ្មានតម្លៃអ្វីចំពោះជីវិតនេះទេ។ ឱ្យវារលាយអស់ក្នុងពេលនេះចុះ ក្នុងឆ្នាំនេះចុះ ក្នុងជាតិនេះទៅចុះ ហើយទោះជាមិនដឹងរឿងជាតិខាងមុខ ក៏ទំនងជារស់នៅយ៉ាងស្រាលខ្លួនក្នុងពេលបច្ចុប្បន្ន ព្រោះថាចិត្តដែលយើងប្រកាន់ខ្លះ វាដុះមកដដែលៗរាប់លានឆ្នាំទៅហើយ រវាងអ្នកដទៃ និងរូបយើង។ បើក្នុងជាតិនេះ យើងមិនចូលចិត្តគ្រាប់ពូជប្រភេទនោះទៀតទេ បញ្ចប់វាក្នុងជាតិនេះទៅ៕

ខួបកំណើតកូនស្រីមេ ងួន ប៊ុណ្ណាន អភិបាលក្រុងសួង / Nguon Bunnan, Governor of Suong Municipality   Post ក្រោយគេ 🙏
26/08/2023

ខួបកំណើតកូនស្រីមេ ងួន ប៊ុណ្ណាន អភិបាលក្រុងសួង / Nguon Bunnan, Governor of Suong Municipality Post ក្រោយគេ 🙏

បងប្អូនបានមកអត់? នាយគ្រឿនឱ្យសួរ!! យប់នេះយើងលេងដោយមិនបារម្ភពីភ្លៀងធ្លាក់ទេ ដោយសារបានរូបចុងក្រោយជួយ។ 😅👇
05/08/2023

បងប្អូនបានមកអត់? នាយគ្រឿនឱ្យសួរ!! យប់នេះយើងលេងដោយមិនបារម្ភពីភ្លៀងធ្លាក់ទេ ដោយសារបានរូបចុងក្រោយជួយ។ 😅👇

12/07/2023

ខ្ញុំគ្រាន់តែចង់បានជីវិតសាមញ្ញ មិនបៀតបៀនអ្នកណា រស់ដោយក្ដីសុខបានពីការខិតខំដោយបាតដៃខ្លួនឯង។ ❤ #មិនអស់អាល័យ

10/07/2023

▶︎ •၊၊||၊|။||||။၊|။|||။||| 1:00
#នៅតែប្រាថ្នា

06/07/2023

នំអន្សមអូររាំងឪ
ទំនៀមហូប នំអន្សម របស់ជនជាតិខ្មែរតែងតែធ្វើឡើងក្នុងកិច្ចពិធីជាច្រើនដូចជា៖ ពិធីមង្គលការ ពិធីឡើងអ្នកតា ចូលឆ្នាំខ្មែរ បុណ្យភ្ជុំបិណ្ឌ និង បុណ្យតាមតំបន់ភូមិស្រុក មួយចំនួនទៀតផងដែរ ។ នំអន្សម មិនត្រឹមតែជានំសម្រាប់ហូបនោះទេ វាក៏ជានំមួយតំណាងឱ្យអត្តសញ្ញាណវប្បធម៌ជាតិរបស់កម្ពុជាផងដែរ ផ្សារភ្ជាប់ទៅនិង ទំនៀមទម្លាប់ប្រពៃណីរបស់ជនជាតិខ្មែរ ក្នុងការចែករំលែកអាហារទាំងអស់នេះ ជូនទៅលោកគ្រូ អ្នកគ្រូ ចាស់ព្រឹទ្ធាចារ្យ លោកតា លោកយាយ ឪពុកម្ដាយ ដែលតំណាងឱ្យការដឹងគុណ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោក ក្នុងការអប់រំ បង្រៀន ហ្វឹកហាត់ កូនចៅឱ្យទទួលបាននូវចំណេះវិជ្ជាទាំងអស់នេះ ។ ប្រជាពលរដ្ឋខ្មែរតែងតែបង្កើតនូវការ វេចនំអន្សម ក្នុងអំឡុងពេលពិធី បុណ្យភ្ជុំបិណ្ឌ ដើម្បីជូនទៅកាន់ ឪពុកម្ដាយ គ្រូបង្រៀន ចាស់ព្រឹទ្ធាចារ្យ បងប្អូន និង សាច់ញាតិរបស់ពួកគេ ពីព្រោះវាជាទំនៀមមួយដែលធ្វើឱ្យពួកគេទទួលបាននូវ ស្នាមញញឹម ការជួបជុំគ្នា និង សាមគ្គីភាព ដែលនាំឱ្យពួកគេទទួលបាននូវភាពស្រស់ស្រាយ និង ភាពសប្បាយរីករាយ នៅក្នុងក្រុមគ្រួសារផងដែរ ។
ការវេចនំអន្សម៖ ត្រូវមានគ្រឿងផ្សំសំខាន់ៗដូចជា អង្ករដំណើប សណ្ដែកបាយ ស្នូលសាច់ ដែលអាចដាក់តាមចំណង់ចំណូលចិត្ត សាច់ជ្រូក សាច់មាន់ ឬ សាច់គ្រឿងសមុទ្រផ្សេងៗ រឿងសំខាន់គឺស្លឹកចេក និង ខ្សែរចង ត្រូវរៀបស្លឹកចេកជាបន្ទះ រួចសឹមដាក់ អង្ករដំណើបនៅជាន់ទី១ បន្ទាប់មកសណ្ដែកបាយនៅជាន់ទី២ រួចហើយស្នូលនៅជាន់ទី៣ ឬ នៅចំកណ្ដាល បន្ទាប់មកអាចបន្ថែមអង្ករដំណើប និង សណ្ដែកបាយពីលើបាន រួចសឹមយើង មូលនៅស្លឹកចេកនោះក្ដោបយកគ្រឿងទាំងអស់នោះ ហើយធ្វើការចង សឹមយកវាទៅចំហុយ ឬ ស្ងោរ ជាការស្រេច គេមិនប្រើស្លឹកអ្វីផ្សេងយកមករំុក្រៅពីស្លឹកចេកនោះទេ ពីព្រោះស្លឹកចេកធ្វើឱ្យអន្សមច្អិនបានល្អ និង មានក្លិនឈ្ងុយផងដែរ ។

03/07/2023

នៅតែប្រាថ្នា! ❤
#ផ្កាយព្រឹក

អនុស្សាវរីយ៍វិទ្យាល័យ ហេង សំរិន ចក ថ្ងៃបញ្ចុះបឋមសិក្សាសាងសង់អគារសិក្សា ១ខ្នង កម្ពស់ ២ជាន់ មាន ១៦បន្ទប់។ ❤
29/06/2023

អនុស្សាវរីយ៍វិទ្យាល័យ ហេង សំរិន ចក ថ្ងៃបញ្ចុះបឋមសិក្សាសាងសង់អគារសិក្សា ១ខ្នង កម្ពស់ ២ជាន់ មាន ១៦បន្ទប់។ ❤

13/06/2023

សែនស្រណោះគ្រាដែលកន្លង #ស្រណោះសម្ដី ❤

Address

Phnom Penh
10200

Website

http://t.me/SounMengheang

Alerts

Be the first to know and let us send you an email when Soun Mengheang posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Soun Mengheang:

Share