August 1st

August 1st មានតែយើងខ្លាំងខ្លួនឯងទេ ទើបអ្នកដទៃព្រមជួយយើង

៣៧ថ្ងៃ ដែលកងកម្លាំងកម្ពុជា ត្រូវបានទាហាន ថៃចាប់ខ្លួន ដោយខុសច្បាប់ មិនទាន់ដោះលែង37 Days That Thai soldiers unlawfully cap...
04/09/2025

៣៧ថ្ងៃ ដែលកងកម្លាំងកម្ពុជា ត្រូវបានទាហាន ថៃចាប់ខ្លួន ដោយខុសច្បាប់ មិនទាន់ដោះលែង

37 Days That Thai soldiers unlawfully captured Cambodian military personnel and have not yet released them.

ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ៥ប្រទេស បានទៅដល់ចំណុចច១ ក្នុងឃុំថ្មដា ស្រុកវាលវែង នៅថ្ងៃនេះក្រុមអ្នកសង្កេតការណ៍អន្តរក...
03/09/2025

ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ៥ប្រទេស បានទៅដល់ចំណុចច១ ក្នុងឃុំថ្មដា ស្រុកវាលវែង នៅថ្ងៃនេះ

ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ៥ប្រទេស ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ឡាវ ហ្វីលីពីន និងវៀតណាម បានធ្វើដំណើរទៅទីតាំងជាក់ស្តែងអំពីស្ថានភាពព្រំដែន នៅចំណុចច១ ស្ថិតនៅភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពព្រំដែនក្រោយបទឈប់បាញ់។ បេសកកម្មនេះដឹកនាំដោយ លោក NAZLEE BIN ABDUL RAHIM អនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជា។

03/09/2025

វីដេអូសង្ខេបបេសកកម្មរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃ នៅទីក្រុងធានជីន សាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥។

03/09/2025

វីដេអូព័ត៌មាន៖
អ្នកនាំពាក្យរាជរដ្ឋាភិបាល ចេញប្រកាសបដិសេធចំពោះព័ត៌មានមិនពិតដែលផ្សាយដោយគណនីយហ្វេសប៊ុកជនក្បត់ជាតិឈ្មោះ សម រង្ស៊ី

សេចក្តីប្រកាសព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលស្តីពីលទ្ធផលជោគជ័យនៃដំណើរអញ្ជើញចូលរួមកិច្ចប្រជុំកំពូលនៃអង្គការសហ...
02/09/2025

សេចក្តីប្រកាសព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលស្តីពីលទ្ធផលជោគជ័យនៃដំណើរអញ្ជើញចូលរួមកិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃបូករបស់សម្តេចធិបតី នៅទីក្រុងធានជីង ប្រទេសចិន។

៣៥ថ្ងៃ ដែលកងកម្លាំងកម្ពុជា ត្រូវបានទាហាន ថៃចាប់ខ្លួន ដោយខុសច្បាប់ មិនទាន់ដោះលែង35 Days That Thai soldiers unlawfully cap...
02/09/2025

៣៥ថ្ងៃ ដែលកងកម្លាំងកម្ពុជា ត្រូវបានទាហាន ថៃចាប់ខ្លួន ដោយខុសច្បាប់ មិនទាន់ដោះលែង

35 Days That Thai soldiers unlawfully captured Cambodian military personnel and have not yet released them.

ប្រធានសភាប្រឹក្សានយោបាយចិន៖ ប្រទេសចិននឹងនៅតែបន្តគាំទ្រកម្ពុជាដោយឥតងាករេ..នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ សម្តេចមហាបវរធិ...
01/09/2025

ប្រធានសភាប្រឹក្សានយោបាយចិន៖ ប្រទេសចិននឹងនៅតែបន្តគាំទ្រកម្ពុជាដោយឥតងាករេ..

នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលជួបពិភាក្សាការងារជាមួយ ឯកឧត្តម វ៉ាង ហូនឹង (Wang Huning) ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃ បូក ដែលប្រព្រឹត្តទៅពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងធានជីង សាធារណរដ្ឋប្រជាមានិតចិន។

ក្នុងជំនួបនោះ ឯកឧត្តមប្រធានសភា បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះសម្តេចបវរធិបតី និងគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តមបានចាត់ទុកវត្តមានរបស់សម្តេចបវរធិបតី និងគណៈប្រតិភូថា បានបង្ហាញពីការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅលើការពង្រឹងទំនាក់ទំនងជាប្រពៃណី និងយូរអង្វែងរវាងប្រទេសទាំងពីរ។ ឯកឧត្តមប្រធានបានថ្លែងថា ទំនាក់ទំនងកម្ពុជា-ចិនបានឆ្លងកាត់ការសាកល្បងនៃការប្រែប្រួលសភាពការណ៍អន្តរជាតិ និង កាន់តែមានភាពរឹងមាំ និងស្ថិតស្ថេយូរអង្វែង។ ឯកឧត្តមប្រធានក៏បានបន្ថែមថា ក្នុងជំនួបការងារទ្វេភាគីនាថ្ងៃទី ៣០ ខែសីហា ឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីនពីង បានដាក់ចេញទិសដៅសំខាន់ៗ ដើម្បីធ្វើឱ្យទំនាក់ទំនងចិន-កម្ពុជា កាន់តែស៊ីជម្រៅថែមទៀត។ ក្នុងបរិបទនេះ ប្រទេសចិននឹងនៅតែបន្តគាំទ្រកម្ពុជាដោយឥតងាករេ។

ជាការឆ្លើយតប សម្តេចបវរធិបតីបានគូសបញ្ជាក់ថា ទំនាក់ទំនងកម្ពុជា-ចិនត្រូវបានពូនជ្រុំជាយូរមកហើយ និងត្រូវបានថ្នាក់ដឹកនាំជំនាន់ក្រោយជំរុញ និងលើកកម្ពស់ជាបន្តបន្ទាប់។ ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង នៅកម្ពុជាកាលពីខែមេសាកន្លងទៅ ក៏បានធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅថែមទៀត។ សម្តេចបវរធិបតីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាល និងប្រជាជនចិន ដែលតែងតែគាំទ្រកម្ពុជាជាពិសេសការពង្រឹងសមត្ថភាពអភិវឌ្ឍន៍ប្រទេស ឈានដល់ការម្ចាស់ការដោយខ្លួនឯង ព្រមទាំងគាំទ្រកម្ពុជាក្នុងការការពារអធិបតេយ្យជាតិរបស់ខ្លួន។

ចំពោះស្ថានភាពព្រំដែនកម្ពុជា-ថៃ សម្ដេចធិបតីបានស្នើមិត្តចិន ជំរុញឱ្យភាគីទាំងពីរជៀសវាងការប្រើប្រាស់កម្លាំងយោធា ដើម្បីដោះស្រាយបញ្ហាព្រំដែនដែលមិនទាន់ដាច់ស្រេច ជាពិសេសនៅតំបន់ដែលមានប្រជាពលរដ្ឋរស់នៅ ព្រមទាំងជំរុញឱ្យភាគីទាំងពីរ ដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធី តាមរយៈការប្រើប្រាស់យន្តការព្រំដែនដែលមានស្រាប់ (គឺគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃ JBC) ដោយផ្អែកលើមូលដ្ឋាននៃកិច្ចព្រមព្រៀងរវាងកម្ពុជានិងថៃដែលមានជាធរមាន សន្ធិសញ្ញាពាក់ព័ន្ធ និងច្បាប់អន្តរជាតិ។

ពាក់ព័ន្ធនឹងជម្លោះព្រំដែនរវាងកម្ពុជានិងថៃ ប្រទេសចិនគាំទ្រដល់បទឈប់បាញ់រវាងកងទ័ពកម្ពុជានិងថៃ ក៏ដូចជាគាំទ្រដល់តួនាទីរបស់ម៉ាឡេស៊ីក្នុងការសម្របសម្រួលបទឈប់បាញ់ និងជំរុញឱ្យទំនាក់ទំនងរវាងប្រទេសកម្ពុជានិងថៃឆាប់វិលត្រឡប់ទៅរកប្រក្រតីភាពនាពេលឆាប់ៗខាងមុខ។

មុននឹងបញ្ចប់ ឯកឧត្តមប្រធានបានសង្កត់ធ្ងន់ថា ចិននឹងបន្តតាមដានដោយយកចិត្តទុកដាក់ ចំពោះស្ថានភាពព្រំដែនកម្ពុជា-ថៃ និងបន្តធ្វើកិច្ចការ ដើម្បីជួយដោះស្រាយបញ្ហានេះ៕

សម្តេចធិបតីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានជួបប្រជុំជាមួយឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង ក្នុងឱកាសកិច្ចប្រជុំកំពូលអង្គការស...
01/09/2025

សម្តេចធិបតីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានជួបប្រជុំជាមួយឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង ក្នុងឱកាសកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃបូក

Samdech Thipadei Prime Minister Hun Manet Meets President Xi Jinping on the Sidelines of the Shanghai Cooperation Organization Plus Summit in Tianjin, China

01/09/2025

វីដេអូ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីជប់លៀងស្វាគមន៍ផ្លូវការដែលរៀបចំដោយឯកឧត្តម ស៊ី ជីនពីន ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន

ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥

ខ្លឹមសារដែលបានបង្ហោះគឺជាព័ត៌មានញុះញង់ ក្នុងគោលបំណងធ្វើឱ្យមហាជនយល់ច្រឡំនិងបង្កភាពចលាចល!ដូចនេះសូមប្រជាពលរដ្ឋកុំយល់ច្រឡំ និ...
01/09/2025

ខ្លឹមសារដែលបានបង្ហោះគឺជាព័ត៌មានញុះញង់ ក្នុងគោលបំណងធ្វើឱ្យមហាជនយល់ច្រឡំនិងបង្កភាពចលាចល!

ដូចនេះសូមប្រជាពលរដ្ឋកុំយល់ច្រឡំ និងសូមតាមដានព័ត៌មានដែលមានប្រភពផ្លូវការរបស់រដ្ឋ។

Address

Phnom Penh

Website

Alerts

Be the first to know and let us send you an email when August 1st posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share