Tonsorng News

Tonsorng News showing a bout Global news in khmer Angkor cambodia

09/05/2024
09/06/2023

ចោរលួចត្រពាំង មិនប៉ុន្មានទេ តែខ្ញុំស្អប់ជាតិជាចោរ តើឈ្មោះថា ជា ចោរ មនុស្សគ្រប់គ្នាស្អប់ណាស់? ករណីនេះភ្ញាក់ផ្អើលពេញហ្វេសបុក

កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នំា២០២៣នេះ ករណីជឹកត្រពាំងគេ២គល់ កំពុងតែចិត្តស្លហូបហើយ ត្រូវម្ចាស់ហៅទៅដោះស្រាយគ្នា នៅសាលាឃុំ ប្រហែលជាម្ចាស់ចំការខ្លាចមាន រឿង ទើបប្រញាប់លុប ចោល។ បងប្អូនពិចារណាខ្លួនឯងចុះ ករណីលួចត្រពាំងយកទៅធ្វើម្ហូប..។ តើខុសឬត្រូវ? មានទោសឬអត់?

ចោរលួចត្រពាំង មិនប៉ុន្មានទេ តែខ្ញុំស្អប់ជាតិជាចោរ តើឈ្មោះថាជា ចោរ មនុស្សគ្រប់គ្នាស្អប់ណាស់? ករណីនេះភ្ញាក់ផ្អើលពេញហ្វេសបុក ៕

⭕️ ( ច្បាស់ហើយ ) កម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃធ្វើការឃាត់ខ្លួនសង្ស័យបានសម្រេចពាក់ព័ន្ធនឹងករណីឃាតកម្មសម្លាប់នារីម្...
21/04/2023

⭕️ ( ច្បាស់ហើយ ) កម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃធ្វើការឃាត់ខ្លួនសង្ស័យបានសម្រេចពាក់ព័ន្ធនឹងករណីឃាតកម្មសម្លាប់នារីម្នាក់កាត់ក្បាលនៅបាវិត

ភ្នំពេញ៖ ជនដៃដល់ដែលបានកាត់ក្បាលសម្លាប់នារីម្នាក់នៅក្រុងបាវិតខេត្តស្វាយរៀងត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃដឹកនាំសហការជាមួយកម្លាំងនគរបាលនៃស្នងការខេត្តព្រះវិហារ ឃាត់ខ្លួនបាននៅភូមិកំពុងស្រឡៅ ឃុំកំពង់សោឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ នា១១យប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣។

ប្រតិបត្តិការនេះធ្វើឡើងក្រោមការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្តមឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងទទួលផែនយុតិធម៌ និងបញ្ជាដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌយ៉ាងយកចិត្តទុកដាក់ ។ ក្រោយពីទទួលបានបទបញ្ជាដឺម៉ឺងម៉ាត់ របស់ឯកឧត្តម នាយឧត្តមសេនីយ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាននគបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានដឹកនាំសហការជាមួយនគរបាលជំនាញព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ និងមានការសម្របសម្រួលពី លោក ទី សុវិនថាល់ ព្រះរាជអាជ្ញាអមសាលាដំបូងព្រះវិហារ បានធ្វើការឃាត់ខ្លួនបានសម្រេច។

តាមប្រភពព័ត៌មានពីមន្ត្រីនគបាលព្រហ្មទណ្ឌបានឲ្យដឹងថាមុនឈានដល់ការឃាត់ខ្លួនបានជនសង្ស័យគឺនៅវេលាម៉ោង ១១យប់ថ្ងៃទី២០ ខែមេសាឆ្នាំ ២០២៣ កម្លាំងសមត្ថកិច្ចស្នងការនគរបាលខេត្តព្រះវិហារបានទទួលព័ត៌មានពីរម្ចាស់ផ្ទះសំណាក់ បានរាយការណ៍មកថាមានបុរសម្នាក់បានលេបថ្នាំពុលនៅបន្ទប់ផ្ទះសំណាក់របស់ខ្លួន។ ក្រោយមកកម្លាំងនគរបាលបានសហការជាមួយនឹងគ្រូពេទ្យចុះទៅដល់កន្លែងកើតហេតុ ពេលទៅដល់ឃើញជនរងគ្រោះដែលលេបថ្នាំសម្លាប់ខ្លួននោះមានឈ្មោះ ឡោ គង់ហួរ ភេទប្រុស ៤១ឆ្នាំ ដែលជាមុខសញ្ញាកម្លាំងសមត្ថកិច្ចកំពុងស្វែងរកឃាត់ខ្លួនពាក់ព័ន្ធនឹងករណីឃាតកម្ម។អាងករសម្លាប់នារីម្នាក់នៅឯ ក្រុងបាវិត ខេត្តស្វាយរៀង កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣។

បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះវិហារដើម្បីរង់ចាំបន្តតាមនីតិវិធី៕

សូមគោរពជូនពរ ជូនជ័យ សិរីបវរ មហាប្រសើរ ជូនដល់ជនរួមជាតិខ្មែរទាំងក្នុងនិងក្រៅប្រទេស នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរនេះ...
10/04/2023

សូមគោរពជូនពរ ជូនជ័យ សិរីបវរ មហាប្រសើរ ជូនដល់ជនរួមជាតិខ្មែរទាំងក្នុងនិងក្រៅប្រទេស នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរនេះ🙏🙏🙏

15/11/2022
15/11/2022

បើទោះបីជារូបថតមួយសន្លឹកនេះ គ្មានរូបខ្ញុំនៅក្នុងនោះក៏ដោយ ប៉ុន្តែក្នុងនាមខ្ញុំជាខ្មែរ ខ្ញុំនៅមានមោទនភាពជានិច្ចចំពោះការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសមាសភាពពាក់ព័ន្ធទាំងអស់ ដែលធ្វើឲ្យលោកប្រធានាធិបតីមហាអំណាចលើពិភពលោក ចូ បៃឌិនគាត់មានជំនឿចិត្ត និង សប្បាយរីករាយ ក្នុងឱកាសដែលលោកអញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅក្នុងប្រទេសកម្ពុជានាពេលនេះ។ សូមជូនពរពុកម៉ែមាមីងបងប្អូនរីករាយដូចប្រធានាធិបតី ចូ បៃឌិនដែរ។ សូមអរគុណ!

29/09/2022
ព្រះមហាក្សត្រិយានី Elizabeth II នៃចក្រភពអង់គ្លេស បានសោយទីវង្គត់ហើយ ក្នុងព្រះជន្មាយុ ៩៦ ព្រះវស្សាដោយរោគាពាធ… ១៩២៦ - ២០២២
09/09/2022

ព្រះមហាក្សត្រិយានី Elizabeth II នៃចក្រភពអង់គ្លេស បានសោយទីវង្គត់ហើយ ក្នុងព្រះជន្មាយុ ៩៦ ព្រះវស្សាដោយរោគាពាធ… ១៩២៦ - ២០២២

ករណី “លេងល្បែងស៊ីសងខុសច្បាប់” (ជល់មាន់តាមអនឡាញ)   ចំនួន  ០១កន្លែង  ត្រូវបាននគរបាលចុះអន្ដរាគមន៍  ក្រោយប្រជាពលរដ្ឋ  រាយការ...
23/07/2022

ករណី “លេងល្បែងស៊ីសងខុសច្បាប់” (ជល់មាន់តាមអនឡាញ) ចំនួន ០១កន្លែង ត្រូវបាននគរបាលចុះអន្ដរាគមន៍ ក្រោយប្រជាពលរដ្ឋ រាយការណ៍មកកាន់លេខ ១១៧ ។
--------------------------
នៅវេលាម៉ោង ១៦:២៥ នាទីរសៀល ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ ក្រុមការងារមជ្ឈមណ្ឌលប្រចាំបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានទទួលព័ត៌មានពីករណីខាងលើ ដែលស្ថិតនៅភូមិព្រែកបង្កង ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ៕

ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ...
19/07/2022

ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី២០-២៦ ខែកក្កដា ឆ្នាំ២០២២។

ក្រសួងបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប អូសបន្លាយពីភាគខាងជើងប្រទេសថៃ កាត់លើភាគខាងត្បូងប្រទេសឡាវ និងភាគកណ្តាលប្រទេសវៀតណាម ជាមួយខ្យល់មូសុងនិរតីបក់ ក្នុងល្បឿនពីមធ្យមទៅបង្គួរ។

⭕️ កពង់ស្ពឺ : រថយន្តកុងតឺន័រមួយគ្រឿងបើកបុកដើមឈើ និងរបាំងការពារជាយផ្លូវ បណ្តាលឲ្យធ្លាក់ទៅមាត់ជ្រោះពេជ្រនិល រថយន្តម៉ាក FUS...
16/07/2022

⭕️ កពង់ស្ពឺ : រថយន្តកុងតឺន័រមួយគ្រឿងបើកបុកដើមឈើ និងរបាំងការពារជាយផ្លូវ បណ្តាលឲ្យធ្លាក់ទៅមាត់ជ្រោះពេជ្រនិល

រថយន្តម៉ាក FUSO ពណ៌ស ពាក់ស្លាកលេខ ភ្នំពេ ញ 3F- 61 96 សណ្ដោងកន្ទុយរម៉កពាក់ស្លាក លេខ ព្រះសីហនុ 4A-2011 កើតហេតុវេលាអធ្រាត្រនាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២ ដែរស្ថិតតាមបណ្តោយផ្លូវជាតិលេខ ៤ ត្រង់ចន្លោះ គីឡូម៉ែត្រ លេខ ១០៣ -១០៤ ភូមិ ទី៦ ឃុំយាយម៉ៅ ពេជ្រ និល ស្រុក ភ្នំស្រួច ខេត្តកំពង់ស្ពឺ

នៅរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ មានភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់បោកបក់ខ្លាំង បានបក់គួចនាំយកខ្សាច់ជាច្រើនម៉ែត្រគូបមកគ្រ...
15/07/2022

នៅរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ មានភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់បោកបក់ខ្លាំង បានបក់គួចនាំយកខ្សាច់ជាច្រើនម៉ែត្រគូបមកគ្រប់ដណ្តប់លើឆ្នេរលើផ្លូវ និងសួនច្បារតាមបណ្ដោយឆ្នេរអូរត្រេះ។

ដោយមានចំណាត់ការភ្លាមៗពីអភិបាលក្រុង កងកម្លាំងអាជ្ញាធរក្រុង និងមានការសហការពីមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះសីហនុ បានយកគ្រឿងចក្រនិងការចូលរួមពីកម្លាំងសម្អាតអនាម័យក្រុងបានយកចិត្តទុកដាក់និងកំពុងធ្វើការសម្អាតឡើងវិញដោយមមារញឹក ដើម្បីជួយសម្រួលដល់ការធ្វើចរាចណ៍ឲ្យបានស្រួលដូចដើមវិញ។

Address

Phnom Penh
12000

Telephone

+85593994567

Website

Alerts

Be the first to know and let us send you an email when Tonsorng News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Tonsorng News:

Share