
23/03/2025
នេះថ្ងៃ១១រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ
២៥៦៨ ត្រូវចំនឹង ថ្ងៃចន្ទ ទី២៤ ខែមីនា ឆ្នាំ២០២៥
#បណ្តុំគំនិតឲ្យចេះគិតពិចារណា
- ចង់បុណ្យបានបាប ចចើងចង់លាភ
រែងបាត់ធនទៅ មានះបាត់មិត្រ
ឥតអ្នកជាផៅ ក្រេវក្រោធឃោរឃៅ
រមែងបាត់អង្គ ។
#ជាបន្តខ្ញុំសូមជូនកម្រងកំណាព្យពាក្យ៨ដែលមាន
អត្ថន័យ អត្ថរូប អត្ថរស ដូចបានសរសេររៀបរាប់ជូនទស្សនា នៅខាងក្រោម មានចំណងចិត្តថា ( ល្អ ជា អមត: )
#រស់នៅត្រូវគិតពីកិត្តិយស
#កុំរស់មានឈ្មោះជាជនអប្បិយ
#មានឋាន:ខ្ពស់កេរឈ្មោះល្បាញល្បី
#រៀនប្រើសម្តីឱ្យស្គាល់វ័យផង ។
#កុំឱ្យគេថាបានធំវាយឫក
#ទោះរាល់យប់ព្រឹកស្គាល់អស់ប្អូនបង
#គួរតែយកញាតិធ្វើជារបង
#វាចាផ្តោះផ្តងឱ្យញាតិចូលចិត្ត ។
#ស័ក្តិកាន់តែធំគេតែងបន្ទាប
#កាយវិការរៀបដាក់ខ្លួនជាមិត្ត
#ដូចចាស់សរសេរគួរយកគំនិត
#ងើយស្កកពិតៗឱនពិតដាក់គ្រាប់ ។
#ទោះទៅជិតឆ្ងាយមានគេរាប់អាន
#ពិតសុខក្សេមក្សាន្តប្រាកដមិនងាប់
#ព្រោះតែកុសលដែលយើងបានភ្ជាប់
#សូមឱ្យទម្លាប់ល្អជាអមត: ៕
កម្រងកំណាព្យខាងលើនេះ គឺរូបខ្ញុំ សរសេរ ចេញពី
បេះដូងបរិសុទ្ធពិតៗ ឥតនិយាយ បញ្ឆិតបញ្ឆៀងឱ្យ
ជនណាម្នាក់ឡើយ ហើយមានទស្សន:ទានអប់រំនិង
ប្រកបទៅដោយភាពជាក់ស្តែងពីគុណធម៌ជីវិតហេតុ
នេះ ចូរយើងទាំងអស់គ្នា រួមគ្នាសាងអំពើល្អ ឱ្យបាន
ច្រើន ទើប (ល្អជាអមត:) សូមអរគុណ ៕
រក្សាសិទ្ធិគ្រប់យ៉ាង នូវ កម្មសិទ្ធិបញ្ញា
និពន្ធទំនុកកំណាព្យ ដោយរូបខ្ញុំបាទ
អតីតអ្នករៀបរៀងនិងជាអ្នកនិពន្ធ
កម្មវិធី អំពាវនាវ របស់ មាតុភូមិ
ស្នងការឃោសនាពិសេស
អគ្គស្នងការនយោបាយ
ក្រសួងការពារជាតិ